Part 40

1.1K 66 4
                                    

ថ្ងៃថ្មីចូលមកដល់ទាំងពីរនាក់នៅក្ដៅចិត្តនិងគ្នាមិនទាន់បាត់នៅឡើយទេ នៅតែមានភាពងក់ ង ប្រកាន់គ្នាមិនឈប់ សាឌីរ៉ា ក៏មិនទៅតាមហើយក៏មិនខ្ចីខលរកទាំង បានយូ និង ចូឌែន ខំនិយាយបញ្ចុះបញ្ចូលស្ទើរតែបែកពពុុះមាត់ ជាពិសេសពួកខំអោយលេខទូរស័ព្ទរបស់ ឆុងគុក ទៅនាងហើយក៏ដោយក៏នាងមិនខ្ចីលូកដៃទៅរកគេមុនដែរ ។ ចំណែក ប្រុសកម្លោះក៏មិនចាញ់គ្នាអន់ចិត្តណាស់ខំនឹកខំទៅរកដល់កន្លែងបានជួបហើយក៏មិនអោយប៉ះសូម្បីតែបុិនចុងក្រចក ថើបចេៗ ធ្វើមើលតែគេនិងមិនមែនជាប្ដីយ៉ាងអញ្ចឹង បែបនិងហើយទើបមិនទៅរកនាងសុខចិត្តដើរផ្លូវរៀងខ្លួនទៅវាប្រសើរជាង។
ប៉ុន្តែ ថ្ងៃក៏ដូចម្សិលមិញព្រោះនៅតែមានអង្គប្រជុំបើកឡើងដដែលមិនរំសាយ ម្យ៉ាងម្សិលមិញលោកប្រធានថ្មី ព្រមទាំងថៅកែស្រីរវល់តែឌឺដងដាក់គ្នារត់ចោលវេលាមិនមើលមុខក្រោយទើបការងារលើកមកបន្តុបនៅថ្ងៃបន្ទាប់ទៅវិញ។
ឆុងគុក ដើរចូលផ្សារទំនើបដោយបោះជំហានវែងៗមួយវើតៗ សឹងតែមួយម៉ែត្រ គេកំពុងស្ថិតនៅក្នុងឈុតអាវក្វាសេពណ៌ខ្មៅរួមជាមួយនិងអាវខាងក្នុងរាងកក្អម ពាក់ខ្សែករតូចឆ្មាល់ដែលរបៀបជាមនុស្សប្រុសអ្នកមានទ្រព្យស្ដុកស្តម្ភ សក់វែងក្ដោបថ្ងាសពុសកណ្ដាលបន្តិច បើទឹកមុខមាំទាំជាងរូបចម្លាក់ទៅទៀត ។ ហើយកាលដែលគេមកនេះមិនមែនមកតែម្នាក់ឯងនោះឡើយ គឺគេមានគ្នា២នាក់ដែលម្នាក់នោះជាមនុស្សស្រីមានឈ្មោះថា ហ្សាគី ជានារីថ្មីដែលគេនាំមកបណ្ដើរគិតនិងបញ្ឈឺអតិតភរិយាលេងអោយគ្រាំទ្រូង។
«លោកប្រធាន មកដល់ហើយថៅកែស្រី គាត់ចាំនៅបន្ទប់ប្រជុំ» លេខាប្រុសម្នាក់ចូលមកប្រាប់ហើយអោនគំនាបបន្តិចទៅកាន់ សាឌីរ៉ា ដែលកំពុងតែមមាញឹកនិងឯកសារជាច្រើនគដូចភ្នំដែលនៅលើតុ ។
រាងស្ដើងដកដង្ហើមធំវែង រួចប្រឹងប្រមូលកម្លាំងបន្តដំណើរដើរទៅមុខដោយមិនរុញរា នាងកាន់ឯកសារមួយនិងដៃហើយចេញចេញពី អូហ្វីស។
មកដល់បរិវេណបន្ទប់ប្រជុំភ្លាម ស្រីក្រមុំក៏ចាប់ដឹងថាម្ចាស់ភាគហ៊ុនគឺមកដល់គ្រប់គ្នាអស់ហើយមានតែនាងម្នាក់ឯងទេ ដែលមកយឺតជាងគេដូចច្នេះទើបបង្ហើបសម្ដីទៅថា
«សូមទោសដែលខ្ញុំមកយឺត» ម្ចាស់ភាគហ៊ុនឯទៀតក៏ងក់ក្បាលជាការឆ្លើយតបមុននិងចាប់ផ្ដើមបើកអង្គប្រជុំឡើង លើកលែងតែ ឆុងគុក មួយដែលមិនកម្រើកអ្វីសោះគិតតែពីមុខស្ងួតដូចឈើដុតមិនឆេះ។
មិនយូប៉ុន្មានគ្រប់យ៉ាងក៏បញ្ចប់ទៅយ៉ាងរលូនគ្មានរដាក់រដុបសោះ ការងារក៏ប្រព្រឹត្តទៅតាមការគ្រោងទុក្ខចំណែកម្ចាស់ភាគហ៊ុនធំៗជាច្រើនក៏យល់ស្របនិងគោលការណ៍ថ្មីមិនទាស់ចិត្ត។
«អញ្ចឹង ខ្ញុំសុំលាហើយថៅកែស្រី ដ៏ស្អាត»
ប្រុសមួយពីរបីនាក់ស្រដីតាមដោយ ឆុងគុក ក៏ខាំមាត់ទប់អារម្មណ៍ មែនហើយចំខ្លាំងណាស់គ្រាន់តែមកធ្វើការសោះស្លៀកពាក់មើលតែទៅបង្ហាញម៉ូតបើរ៉ូបវិញវាលខ្នងសឹងតែដល់ចង្កេះ មិនយល់សោះនាងប្រែប្រួលខ្លាំងយ៉ាងនិង ពីមុនវិញណាតែសំពត់ត្រឹមជង្គង់មិនចង់និងហ៊ានស្លៀកផង។
«យ៉ាងមិចលោក?» សាឌីរ៉ា ទៅជាភាំងនេះគេមិនទាន់ចេញទៅខាងក្រៅទៀតរឺ? ហើយនៅធ្វើស្អីយូម្ល៉េះ នៅមិននៅយកអាវក្រៅមកគ្របស្មារអោយនាងទៀត គិតស្អីអោយប្រាកដ។
ឆុងគុក ទម្លាក់ដៃចុះហើយទៅអង្គុយលើសាឡុងមិនឆ្លើយតបនិងរាងស្ដើងតាមដោយទាញទូរស័ព្ទមកចុចធ្វើមិនដឹងកាន់តែធ្វើអោយ សាឌីរ៉ា មួម៉ៅក្ដៅគូទលើសដើម។
«នែ៎ ឆាប់ទៅវិញទៅ ខ្ញុំត្រូវធ្វើការ» នាងនិយាយហើយដាក់បង្គុយចុះនៅលើកៅអីរួចដោះអាវរបស់គេចេញពីខ្លួនគប់ទៅលើគេខ្វាប់មិនខ្ចីខ្លាច ចំណែក រាងខ្ពស់ក៏ស្ទុះងើបឡើងទាំងមុខស្ងួតតំបូងឡើយគិតថាមិនចង់រញ៉េរញ៉ៃនិងនាងនោះឡើយ តែន្ហើយ៎ ចិត្តប្ដីគឺវានៅតែបែបនិងដែលទៅធ្វើដាច់ស្រេចយ៉ាងមិចនិងកើតបើស្នេហាគ្មានរកាំរកូសអីផងហើយសុខៗក៏ងគ្នាបែបនិង។
«ហេតុអីក៏ដោះចេញ ចង់អោយអាពួកអស់នោះវាត្រេកត្រអាលមែនទេ?» ចរិកហួងហែងចេញមកស្រស់ៗនិងមុខ ដៃក្រាស់ទ្រាននៅលើតុឃុំឃាំងកុំអោយនាងច្រម៉ក់ចេញរួចពីរង្វង់ដៃបាន ហើយអោនឈ្ងោកទៅមើលទម្រង់មុខស្រួច ខណះអ្នកនៅខាងក្រោមក៏ងើយឡើងប្រឈមនិងគ្នាពើងទ្រូងប្រមូលស្មារតីប្រកួតប្រជែងមិនអោយចាញ់។ តែនាងមិនបានដឹងទេថាក្រសែមួយគូមានក្ដីកំហូចកំពុងតែប្រញុកប្រញាយគ្នាសម្លឹងមើលទៅក្លែបទ្រូងរបស់នាងនោះឡើយ ណាមួយមកពីនាងស្លៀករ៉ូបស្រួចទ្រូងដៃតូចខ្លាំងពេកទើបនៅពេលដែលពើងខ្លួនឡើងសុដនត្រលុកត្រលន់ទាំងគូក៏សំញ៉ែងតម្លើងរឹកមិនដាក់។
«អ្អឺ! ហើយចុះបើពួកគេមើលវាយ៉ាងមិច ខ្លួនប្រាណខ្ញុំមិនមែនកម្មសិទ្ធិរបស់លោកឯណា»
សម្ដីនាងប្រៀបដូចកាំបិតពុះជ្រែកបេះដុង ឆុងគុក លឺហើយក៏ធ្លាក់ថ្លើមក្ដុកដល់បាតជើង ច្រមុះឆួលៗរកតែទប់អារម្មណ៍មិនបានតែក៏ព្យាយាមងើបឈរឡើងពេញកម្ពស់មិនអោយនាងតបតទាន់ ដោយប្រើឃ្លាមួយបំបាត់ភាពស្មុគ។
«ខ្ញុំចង់ដើរមើលផ្សារបន្តិចនាងនាំផ្លូវខ្ញុំបន្តិចទៅ» មិនចាំយូគេក៏ដើរចេញទាំងទទឹងទិស បណ្ដាលអោយមនុស្សដូចជា សាឌីរ៉ា នេះខឹងអួលណែនសឹងតែរកអ្វីមកនិយាយពុំបាន មនុស្សស្អីមិនចេះលួងដឹងថានាងខឹងហើយនៅតែរឹងក្បាលទៀត ប៉ុន្តែនាងមិនអាចធ្វើអ្វីបានគឺត្រឹមតែដើរតាមតែប៉ុន្នឹង។
មកដល់ខាងក្រៅអ្វីដែលហួសចិត្តក៏កើតឡើងភ្លាមៗ រូបភាពនារីណាម្នាក់កំពុងតែគាកដៃគ្នាយ៉ាងស្និតស្នាលផ្ដេកផ្ដួលលើស្វា អតិតស្វាមីរបស់នាងទាំងមិនអៀនខ្មាស់ អញ្ចឹងតើបានជាគេមិនលួងមិនតាមអង្វរនាងហើយដើរចេញធ្វើមិនដឹង ឆឹស គិតថាខ្វល់មែនទេ គ្មានផ្លូវទេកុំគិតថានាងស្រណោះស្រណោកអោយសោះ។
«ទៅបានហើយនៅ»
«តោះអូនសម្លាញ់» សាឌីរ៉ា សួរប៉ុន្តែ គេបែជាមិនឆ្លើយហើយដើរត្រសងទៅជាមួយនិង ហ្សាគី ទៅវិញ ពិតជាគួរអោយខ្មាស់មាត់ណាស់ ។
ម្រាមដៃស្រឡូនវាសទឹកភ្នែកចេញពីថ្ពាល់ហើយព្យាយាមធ្វើដូចជាធម្មតាមិនខ្វល់ទាំងដែលការពិតនាងឈឺចាប់ខ្លាំងមិនស្ទើរទេដែលឃើញមនុស្សដែលនាងតែងតែនឹក តែងតែគិតរាល់ថ្ងៃគេបណ្ដើរស្រីថ្មីទាំងដែលពួកគេទាំងពីរទើបតែជួបគ្នាកាលពីម្សិល។
«រើសទៅស្រលាញ់មួយណា យកចុះ នេះជាផ្សាររបស់បងដូចច្នេះកុំក្រែងចិត្តអី»
«អគុណហើយ បងសម្លាញ់» ហ្សាគី ធ្វើញិញក់ដាក់រាងខ្ពស់ដោយការយកចិត្តទុកដាក់ ចំណែក រាងស្ដើងជ្រេញសឹងតែចេញក្អួតមកដុំៗ។
«ខ្ញុំទៅបន្ទប់ទឹកមួយភ្លែត» ដោយទ្រាំនិងសកម្មភាពឆ្កួតៗទាំងនេះមិនបាន សាឌីរ៉ា ក៏សុំទៅបន្ទប់ទឹកជាបន្ទាន់ ទឹកភ្នែកនាងហូរកាត់ផែនថ្ពាល់ទាំងកំពុងតែបន្តដំណើរជារឿយៗ ឆុងគុក មិនមាត់មានតែតាមគយគន់នាងមិនដាក់ភ្នែក គេដឹងថានាងឈឺ ប៉ុន្តែគេមិនអាចលួងព្រោះវាជាហ្គេមដែលគេបង្កើតឡើងមកដើម្បីត្រូវគ្នាវិញ។
«ជាប្រពន្ធចាស់ របស់បងគុក មែនទេ? ឆឹស រូបរាងស្អាតបាតដែរ ប្ដីនៅតែមិនខ្វល់រួចមកយកខ្ញុំ នេះប្រហែលជាស្អាតបានតែរូប ប្រើប្រាស់មិនកើតហើយយ៉ាង» ហ្សាគី ចូលមកតាមក្រោយបញ្ចើចបញ្ចើទៅ សាឌីរ៉ា លេងបំណងអោយនាងខឹងប៉ុន្តែវាក៏ដូចចិត្ត
«បិទមាត់ស្អុយរបស់នាងទៅស្រីចង្រៃ»
«ហឹស អ្នកនាងខឹងធ្វើអីបើអ្នកនាងមិនបានធ្វើនោះ»
ដោយខឹងខ្លាំងពេក សាឌីរ៉ា ក៏ស្ទុះទៅទះកំភ្លៀង
ហ្សាគី ៤កំផ្លៀងយ៉ាងខ្លាំងត្រលប់ទៅត្រលប់មក ផាច់ៗ រហូតអ្នកម្ខាងទៀតស្ពឹកមុខរកតែហើបមាត់និយាយមិនកើត ក្រោយពីទះហើយក៏ស្រែកទៀត
«កុំគិតថាយើងមិនមាត់នាងខ្លាំងដៃពេក» សាឌីរ៉ា ចាកចេញទៅខាងក្រៅតាមដោយរាងក្រាស់ឈរចាំនៅខាងមុខ។
«ឯណា ហ្សា...ផាច់ »
«អាមនុស្សឆ្កួត» ឆុងគុក មិនទាន់និងហើយមាត់អស់ផងនាងក៏ទះគេមួយកំផ្លៀងរួចក៏ដើរបំបុកស្មារប្រុសកម្លោះទៅទាំងពុះកញ្រ្ជោល។

Malicious (The End)Where stories live. Discover now