Part 32

964 55 0
                                    

វេលានេះនៅទីក្រុង ហ្សូរិច ពោពេញទៅដោយព្រិលធ្លាក់ត្រជាក់សព្វកាយហើយ ទេសភាពនាតាមដងផ្លូវគឺសុទ្ធតែក្រាសដោយកម្រាលព្រិលពណ៌ស ស្គុះ ប្រៀបបាននិងឋានមួយដែលស្រស់បំព្រង រីឯ តំណក់ទឹកដែលធ្លាក់ពីលើស្លឹកឈើពីមួយសន្លឹកទៅមួយសន្លឹកទៀតតគ្នាក៏ស្ថិតក្នុងបរិយាកាសមួយដែលជាកំណក កក រឹងនោះដែរ ។
ប៉ុន្តែបើក្រលេកមកមើលរាងកាយស្ដើងរបស់ សាឌីរ៉ា ឯនេះវិញ ម្រាមដៃតូចក៏លូនទៅក្រសោបកូនពែងតែក្ដៅៗមួយនៅលើតុប្រណិតដោយលើកវាឡើងយកមកក្រេប បន្តិចស្រូបយករសជាតិក្ដៅរងំដោយទឹកក្ដៅៗ ផ្សាំចូលពោះបន្សាំជាតិត្រជាក់ពីខាងក្រៅអោយកក់ក្ដៅនៅខាងក្នុង នេះនាងបានធូស្រាលគ្រាន់សមល្មមដែរហើយ ហើយឥលូវនេះរាងស្ដើងកំពុងដើរលំហែរកាយនៅក្នងផ្សារទំនើបដ៏ល្បីល្បាញមួយនៅទីក្រុងជាមួយនិង ឈីនជី ។
“អ្នកនាងមកមើលឈុតនេះទៅគួរអោយស្រលាញ់ខ្លាំងណាស់ ឃើញទេ?”
គ្រូពេទ្យក្រមុំស្រដីទាំងញញឹមញញែមទៅកាន់នារីតូចដែលអង្គុយនៅលើកៅអី កាលដែល ឈីនជី នាងកំពុងតែឈរនៅហាងជិតនោះលើកត្រដាងឈុតសម្លៀកបំពាក់មានរូបមនុស្សស្រីខោអាវកូនក្មេងរួមទាំងអាវរបស់មនុស្សប្រុស ហើយវាមានរបៀបជាម៉ូតឈុតសម្រាប់ជុំគ្រួសារមើលទៅស្អាតឥតទាស់ទៅកាន់រាងស្ដើង ។
“...”
កាលដែលឃើញហើយនាងក៏មិនតបតទៅវិញនោះដែរ ប៉ុន្តែទម្រង់មុខស្គមស្គាំងដែលស្រស់បស់ថ្លាឆ្វង់អំបាញ់មិញក៏ស្រាប់តែប្រែក្លាយទៅជាស្រពាប់ស្រពោនរកកន្លែងសើចមិនចេញ
នេះស្អីទៀតហើយ! គ្រាន់តែប្រថាប់ក្រសែភ្នែកភ្លាមអារម្មណ៍នៅទ្រូងជាមួយនិងខួរក្បាលហាក់គិតដល់ស្វាមី និង ទារកតូចក្នុងផ្ទៃមិនស្រាកស្រាន្ត ហើយផុសឡើងតែឃ្លាដដែលៗថា
“តើពេលនេះ បងយ៉ាងមិចទៅហើយ ឆុងគុក? សុខសប្បាយដែរទេ? មានគិតដល់អូនរឺអត់? បើនិយាយពីកូនយើងវិញ គេទៅបានស្រួលហើយ គេមិននៅត្រាំត្រែងបៀមនៅទុក្ខសោកជាមួយនិងអូនទៀតនោះឡើយ លោកប្ដី ហេតុអីក៏បងបោះបង់អូនចោលបែបនេះ?”
ទឹកភ្នែកមនុស្សស្រីរមៀលតក់ៗនៅលើថ្ពាល់ទាំងឆាបឆួលអួនណែនឱរា ខណះបេះដូងឈឺផ្សាសឹងតែក្លាយទៅជារលួយវ៉ល់ប្រៀបដូចជាសាច់សត្វស្អុយហួងដែលទុកចោលដោយមិនមានក្លាសេទឹកកក ។
សាឌីរ៉ា ងាកខ្លួនទៅម្ខាងរួចលើកម្រាមដៃវាសទឹកភ្នែកចេញបិទបាំងការយំពី ឈីនជី ហើយងាកមកវិញញញឹុមទៅទាំងមើលទៅដូចជារីករាយណាស់ តែគិតរឺអត់ថា ឈីនជី នាងមិនដឹងនោះ នាងគ្រាន់តែធ្វើជាធម្មតាហាក់មិនចាប់អារម្មណ៍និងរាងស្ដើងតែប៉ុន្នឹងឯងម្យ៉ាងទៀត នាងក៏បន្ទោសខ្លួនឯងញាប់ដែរ នេះចេះមកធ្វើអោយ សាឌីរ៉ា ពិបាកចិត្តទៅកើត មិនដឹងថាស្រីតូចនេះគ្រាំគ្រាទំហំណាទេ ចំមែន អាបបូរមាត់ឡប់សតិ និយាយស្អីមិនចេះគិតទាល់តែសោះ សមតែយកកាវមកបិទកុំអោយហើបមាត់រួចទៀតតើទើបល្អ។
“ពិតជាចង្រៃមែន ផាច់”
ឈីនជី ទះមាត់ខ្លួនឯងរួចទម្លាក់ចុះទៅកន្លែងដើមវិញ មុននិងដើរតម្រង់ទៅរកអ្នកដែលកំពុងអង្គុយធ្វើមុខស្ងួតលួចបង្ហូរទឹកភ្នែកតិចៗ។
“អ្នកនាង ខ្ញុំសូមទោស”
“សូមទោសធ្វើអី ខ្ញុំមានអីឯណា ”
សម្លេងងុលៗក្រងួៗ ឆ្លើយតបធ្វើមិនដឹងខ្យល់អីទាំងច្រមុះក្រហមភ្នែកក៏នៅដក់ទឹករលីងរលោងមិនទាន់បាត់ នេះនាងរឹងមាំខ្លាំងណាស់នៅចំពោះមុខគ្រប់គ្នានាងលេងសើចសប្បាយធ្វើដូចមិនចេះកើតទុក្ខ តែតាមពិតខាងក្នុងនាងទន់ជ្រាយជាងស្អីទៅទៀត ពេលនេះយល់ច្បាស់ហើយថាការដែលធ្វើជាមនុស្សស្រីអង់អាចម្នាក់តែសំបកក្រៅវាពិតជាវេទនាណាស់តើពេលណា ជីវិតនាងឈប់ស្ថិតនៅក្នុងទិដ្ធភាពមួយនេះទៀតទៅ នាងមិនចង់បន្តវាទៀតឡើយ នាងពិតជាទ្រាំនិងក្ដីលំបាកនេះមិនបានទេ “ហឹកៗ ប្រគល់កូន ប្រគល់ប្ដីអោយខ្ញុំវិញមក ហេតុអីបំបែកពួកយើង? តើពួកយើងធ្វើខុសស្អីទៅហេតុអីមកពង្រាត់ពួកយើងដូចច្នេះ”
“ទៅ..វិញទៅខ្ញុំ..ហត់ហើយ”
វេលានេះស្រីក្រមុំយំគគ្រូកឥតសម្ដែងលែងខ្មាស់អស់មនុស្សម្នាដែលដើរឆ្លងកាត់ រីឯមាត់ក៏ញ័រទទ្រើករកតែនិយាយមិនត្រូវពាក្យ រួចបោះជំហាននាំរាងកាយទន់ខ្សោយចាកចេញទៅមុន ឈីនជី តែម្ដងដោយមិនចាំបាច់នរណាហៅទាន់។
មិនប៉ុន្មាននាទីក្រោយ ពួកគេក៏មកដល់ភូមិគ្រឹះវិញតាមដោយសាឌីរ៉ា រត់ឡើងទៅខាងលើបាត់មិនអោយនរណាសួរនាំទាន់ សូម្បីតែអ្នកដែលជាបងប្រុសក៏បង្ហើបសំណួរមិនកើតដែរបើប្អូនស្រីរវល់តែនិងលឿនបែបនេះ ។
មកដល់បន្ទប់ភ្លាមនាងក៏បិទទ្វារក្រឹបយ៉ាងរន្ធាន់បន្លឺយ៉ាងខ្លាំងដល់ខាងក្រោយ ហើយចាក់សោរមិនចង់អោយនរណាបើកបានចូលមករំខាននាងទៀតនោះដែរ សាឌីរ៉ា សម្រូតខ្លួនចុះនៅក្នុងអាងទឹកដែលពោរពេញទៅដោយទីងងឹតគ្មានពន្លឺបញ្ចាំងបំភ្លឺអ្វីបន្តិចហើយសម្រុញជង្គង់ឡើងទាំងប្រើដៃអោបជើងញ័រខ្លួនចំប្រប់
“ហឹកៗ ខ្ញុំនឹកបង ហឹកៗ ខ្ញុំនឹកកូនស្ទើរឆ្កួតហើយ
ហឹកៗ យកខ្ញុំទៅជាមួយផងទៅហឹក ”
នាងយំយ៉ាងខ្លាំងខ្សឹកខ្សួលរមួលទ្រូងនិយាយខ្សឹបខ្សាវម្នាក់ឯង ខណះបេះដូងនាងណែនស្ទះស្ទើរតែលែងដំណើរការ ខ្លួនប្រាណបែកញើសចូកដូចទឹកលាយឡំជាមួយនិងដង្ហក់ខ្យល់ដកមិនចេញកាលដែលប្រឹងទប់សម្លេងយំមិនអោយលឺ។
ប៉ុន្តែសកម្មភាពសសឹកទាំងនោះក៏ត្រូវបាត់មួយអន្លើសិនខណះក្រសែភ្នែកក្រហមហើមក្រវាសទៅឃើញកូនកាំបិតតូចមួយនៅក្បែរមាត់អាង នាងញញឹមមុននិងងើបខ្លួនប្រើម្រាមស្រឡូនទៅចាប់កាន់វាមកនៅក្នុងដៃ ហើយនិយាយទាំងសើចចេញធ្មេញលាយឡំនិងភាពចុកផ្សារនៅក្នុងទ្រូងបង្ហាញឡើងមកដោយការយំ អ្វីដែលបន្ទាប់នាងក៏និយាយ...
“ ឆ្អែតហើយ វាគ្រប់គ្រាន់ហើយ ...ហឹក...សមល្មមខ្ញុំនិងលែងត្រូវការជួបអ្វីបន្តទៀតហើយ ...ហឹកៗ កូនរបស់ម៉ាក់ លោកប្ដីរងចាំអូនណា អូនទៅរកបងហើយ ឆ្វាច់...ឆ្វាច់...ឆ្វាច់”
សម្ដីចុកចាប់ឈឺផ្សារជាច្រើនម៉ាត់ចេញពីក្នុងចិត្តទាំងក្ដុកក្ដួលអួលណែនស្ទើរស្ទះនាពេលនេះរួមទាំងការសង្កត់កាំបិតទៅលើដៃម្ដងមួយៗរហូតដល់ទៅចេញឈាម សាឌីរ៉ា ហាក់លែងខ្វាយខ្វល់ពីអ្វីគ្រប់យ៉ាងសូម្បីតែគ្រួសារដែលទើបតែនិងរកឃើញនាពេលថ្មីៗ នាងអណ្ដឺតអណ្ដកតែម្នាក់ឯងខណះនាងពន្លេចខ្លួនចូលទៅក្នុងអាងទឹកដែលសុទ្ធតែទៅដោយទឹកគ្រាំគ្រេងលាយឡំជាមួយនិងទឹកភ្នែករាប់រយដំណក់ដែលនាងស្រក់តក់ៗលាយគ្នា។
ជាពិសេសឈាមក្រហមឆ្អាលដែលហូរចេញពីកដៃរបស់នាងក៏វាឆ្អាបរលេសេលួយលាយផ្សំច្របូកច្របល់វ៉ល់វក់និងទឹកជាមួយគ្នា ហើយដំណក់ទឹកដែលដក់ក៏ឡើងល្អក់កករប្រែពណ៌ក្រហមខ្មៅងងឹតស្លុប។
«បុឹប... »
កាំបិតធ្លាក់ចេញពីដៃរបស់នាង  ទៅលើការ៉ូមួយទំហឹងខណះស្រីក្រមុំសន្លប់រមៀលខ្លួនលេចភ្លឹបចូលទៅក្នុងអាងទឹកប្រៀបដូចជាម៉ាឌីកាំងត្រាំត្រែងគ្រាំគ្រាជាមួយនឹងភក់ជ្រាំ រីឯ កម្លាំងក៏គ្មាននៅក្នុងខ្លួនអារម្មណ៍ផ្លូវចិត្តក៏គ្មានព្រមគ្នាវាមិនខុសពីមនុស្សបាត់បង់សតិដែលជិតនិងវង្វេងវង្វាន់នោះឡើយ ត្រូវហើយនាងគ្មានជំហទៀតទេនាងឈឺចាប់ ឈឺសម្រាប់រឿងដែលកើតឡើង តើនូវមានអ្វីសេសសល់តំកល់ទុកអោយនាងទៀត? ប្ដីក៏បាត់បង់កូនក៏មិនរស់វាសមហើយដែលនាងនិងទៅតាមពួកគេម្នាក់ទៀតនោះ ហើយសង្ឃឹមថាគ្រប់យ៉ាងវានិងប្រសើរជាងនេះ។

Malicious (The End)Where stories live. Discover now