Part 33

948 55 0
                                    

“នាងកើតអីនិង ក្មួយពេទ្យ? កូនរបស់អុំមានអីហេតុអីបានជាយំទៀតហើយ?”
នេម៉ា ដែលទើបតែនិងចេញពីផ្ទះបាយក៏ចាប់សួរទៅកាន់ ឈីនជី ដោយទុកចានម្ហូបអាហារនៅលើតុរួចមកចាប់ដៃរបស់នាង ហើយអ្នកដែលគិតថាខ្លួនមានកំហុសក៏ស្រាប់តែសសឹកខ្លួនយំឆ្លើយមិនចេញទោះបីជាខំព្យាយាមពង្រឹងបបូរមាត់អោយនិងន៎ក៏ដោយចុះ។

ដោយឃើញសភាព ឈីនជី ញញី ញញ័រប្រៀបដូចជាអ្នកញៀនថ្នាំ បានយូ ក៏នឹកគិតយល់ភ្លាមព្រោះថាមនុស្សបើខ្លួនមិនធ្វើខុសមិនមែនរដាក់រដុបដូចជាសត្វមាន់ទល់លាមកអញ្ចឹងនោះទេ នេះប្រាកដណាស់ថាប្អូនស្រីរបស់គេយំដោយសារតែគ្រូពេទ្យក្មេងម្នាក់នេះហើយ។

“ឆាប់និយាយទៅ ថារឿងវាយ៉ាងមិច? បើមិនឆ្លើយកុំថាខ្ញុំអាក្រក់អោយសោះ លូ ឈីនជី”
បានយូ សម្លុតមួយអស់សម្លេងខណះម្រាមដៃរួតរឹតកដៃរបស់ ឈីនជី ស្ទើរតែបាក់ជាបំណែកៗដាច់ពីគ្នា
ហើយរាងតូចកាលដែលត្រូវបានគេសម្លុតមុខមាំដោយក្រខ្សែភ្នែកកាចបែបនេះក៏ស្រាប់តែក្លាយទៅជាញ័រលើសដើមអោនខ្លួនកំប្រូនៗដូចសត្វកំប្រុក នាងយំហើយប្រឹងប្រលេសកេះកកាយខ្លួនចេញពីសំណាច់តោដោយអាក់ខានពំបាន តែគិតមែនទេ? ថានាងអាចធ្វើកើត? វាគ្មានទេ គឺវាបានត្រឹមតែការបន្ថែមកម្លាំងទាញកញ្ឆក់នាងអោយទៅជិតគេទៅវិញទេ។

“ហឹកៗ ខ្ញុំ...អឹ...ខ្ញុំ”
“មិចមិនឆាប់និយាយ នៅអែអង់តម្រង់ផ្លូវដល់ណាទៀត រឺក៏ចង់ស្លាប់”
គេសម្លុតនាងមួយរយៗ មិនខ្វល់ពីអារម្មណ៍អ្នកដែលកំពុងផិតភ័យសោះ ហើយ នេម៉ា ក៏ចូលទៅជួយហើយប្រាប់កូនប្រុសដោយ...
“បានយូ ក្មួយពេទ្យមិនដឹងអីទេណា កុំធ្វើ...”
ស្រ្តីចំណាស់ក៏ត្រូវផ្អាកគាំងសម្ដីនិយាយអ្វីលែងចេញខណះគាត់ខំយកដៃរាទឹកអោយរឿងគ្រប់យ៉ាងវាដំណើរទៅមុខរលូនហើយតែ កូនប្រុសបែជាមិនស្ដាប់មានតែស្នើរសុំអោយគាត់នៅឈរដូចជាម៉ាឌឺកាំងចាំផ្សាេហើយគេក៏ជាអ្នកលុតដំ ឈីនជី អោយឆ្លើយនិងសំណួរដែលសួរមិនស្រាកស្រាន្ត។

“សុំចិត្តអ្នកម៉ាក់តាមខ្ញុំសិនទៅ”
ដោយលឺបែបនិង នេម៉ា ក៏នៅស្ងៀមរងចាំមើលថា បានយូ គេនិងធ្វើអ្វីបន្តទៀតតែមានឯណា អ្នកកម្លោះបែជាអោយអ្នកបម្រើនាំម្ដាយទៅខាងលើវិញមុននិងគេនិយាយរឿងជាមួយនិង ឈីនជី បន្ត រីឯអ្នកជាម្ដាយទោះចង់ហាមឃាត់ក៏ធ្វើមិនបានដែរព្រោះគាត់ដឹងច្បាស់ពីចរិកកូនប្រុស បើគេចង់ហើយកុំឃាត់អីល្អជាងព្រោះកូនម្នាក់នេះបើកាច សឹងតែកាចជាង
ឆុងគុក រាប់រយដងឯនោះ។

Malicious (The End)Where stories live. Discover now