គូស្នេហ៍ទាំងបីគូកាលដែលបានមកឈរនៅចំពីមុខនៃតួអេហ្វេលហើយពួកគេថតរូបនៅក្នុងដើរកំសាន្តយប់នេះយ៉ាងសប្បាយរីករាយ ហើយបានក្រាលបោះតង់នៅលើស្មៅញាំុអីយ៉ាងរ៉ូមេនតិចផងដែរ ប៉ុន្តែជីវិតបែបនេះវាពិតជាសាមញ្ញខ្លាំងណាស់សម្រាប់ពួកគេព្រោះទាំងអស់គ្នាសុទ្ធតែធ្លាប់រស់នៅលើគំនរមាសប្រាក់តាំងពីកើតចេញពីក្នុងពោះម្ដាយរហូតមកដល់ពេលនេះ លើកលែងតែ សាឌីរ៉ា ហើយនិង ឆុងគុក ប៉ុណ្ណោះដែលគិតថាខ្លួនឯងបានផ្លាស់ប្ដូរគ្រប់យ៉ាង ពីមុននាងគ្រាន់តែជាអ្នកបម្រើរស់នៅដោយសារប្រាក់ពី ចូឌែន បន្តិចបន្តួច ចំណែក
ឆុងគុក គេធ្លាប់តែរស់នៅលើកោះដាច់ស្រយាលកណ្ដាលសមុទ្រ ទោះបីជាមានប្រាក់កាសមាសពេជ្រកែងកងច្រើនហីហៀប៉ុន្តែគេមិនដែលបានមកលំហែកាយានៅទីសាធារណះបែបនិងទេ វាជាលើកទី១ហើយពិតជាមានក្ដីសុខខ្លាំងណាស់។
ប៉ុន្តែប៉ុន្មានម៉ោងកន្លងមកនេះរាងស្ដើងនាងមិនបាននិយាយចូលជាមួយនិងស្វាមីឡើយដោយសារតែកំហឹងនៅក្នុងទ្រូងវាមិនទាន់រសាយ «ឆឹស ចាំតែមើលចុះខ្ញុំមិននិយាយជាមួយទេដល់បន្ទប់និងដឹងគ្នាមិនខាន» ស្រីក្រមុំខាំមាត់សម្លក់ខណះប្រុសសង្ហារដាក់ដៃនៅលើស្មារបស់នាងហើយងាកមកញញឹមដាក់ ប៉ុន្តែមុខនាងស្មើរមិនខ្ចីកម្រើកតបទៅគេវិញឡើយ ។ ហើយស្របពេលនោះដែរសម្លេងកាំជ្រួចបានបន្លឺឡើងយ៉ាងខ្ទរខ្ទារនៅលើអាកាសបណ្ដាលចិត្តអោយមនុស្សម្នាដែលទៅកំសាន្តគ្រប់គ្នាងើយក ឡើងគយគន់មួយរំពេច។ សាឌីរ៉ា ចំហមាត់ស្លុងអារម្មណ៍ខណះកាំជ្រួចនៅលើមេឃបែកខ្ញែកប្រណាំងគ្នាបញ្ចេញពណ៌ចម្រុះឡើងត្រកាលភ្នែក នាងពិតជាពេញចិត្តទិដ្ឋភាពមួយនេះខ្លាំងណាស់ ហើយក៏អគុណលោកប្ដីដ៏សែនច្រលើមរបស់នាងដែរសម្រាប់យប់នេះ។
«ពេញចិត្តទេ ម្ចាស់ចិត្ត» ឆុងគុក សួរដោយនាងពីក្រោយថើបសក់ក្រអូបប្រហើររបស់នាងខ្សើតៗ ទោះជានាងមិនទាន់ឆ្លើយក៏ដឹងទៅហើយថានាងជាប់ចិត្តយ៉ាងណានោះព្រោះស្នាមញញឹមនៅលើផ្ទៃមុខរបស់នាងស្រស់ស្អាតជាងព្រះខែនាពេលរាត្រីនេះទៅទៀត។
«ហ្ហឹម! អគុណណាស់» បបូរមាត់និយាយខ្សាវៗរាងកាយបង្វែរខ្លួនអោយទល់មុខស្វាមីហើយលើកដៃតោងករបស់គេសម្លឹងភ្នែកទល់ភ្នែក ថ្ងាសទល់ថ្ងាសដោយមានក្ដីសុខ។ ឆុងគុក ញញឹមបន្តិចហើយលើកដៃដែលទម្លាក់ចុះមកទប់ចង្កេះរបស់ សាឌីរ៉ា ហើយទាញផ្អឹបអោយជាប់និងរាងកាយគេថ្នមៗ បេះដូងត្រេកត្រអាលប្រមូលផ្ដុំដោយភាពរំជើបរំជួលនេះនាងព្រមដាច់ចិត្តនិយាយជាមួយនិងគេហើយរឺ! ក្រែងអំបាញ់លេងខ្លួនថាមិនចង់ពាក់ព័ន្ធជាមួយនិងគេនោះអីយ៉ាប់ណាស់នាងច្រម៉ក់ មិនចេះធំទាល់តែសោះ។
«នៅមានរឿងមួយទៀតដែលអូនមិនដឹង»
«រឿងអីទៅ?» នាងទៅជាជ្រួញចិញ្ចើមលើកសំណួរនឹកឆ្ងល់ហើយរឿងស្អីទៅដែលនាងមិនដឹងនោះ វាសូប្រាយណាស់មែនទេ? ហេតុអីគេមិនប្រាប់នាងឥលូវនេះអញ្ចឹង។ នាងសួរខ្លួនឯងជាច្រើនម៉ាត់ប៉ុន្តែវាមិនមានចម្លើយតបឡើយព្រោះនាងនិយាយវាឡើងនៅតែក្នុងចិត្តប៉ុណ្ណោះមិនបានបង្ហើបឃ្លាឃ្លោងអោយគេបានលឺជាក់ច្បាស់ឡើយ ។ ដើម្បីបំបាត់ចម្ងល់
ឆុងគុក ក៏អូសដៃភរិយាទៅកន្លែងមួយដែលបានគ្រោងទិក្ខតាមដោយនាងដើរតាមគេត្រុកៗទាំងមិនដឹងអីព្រោះថានាងមិនអាចធ្វើបានចេះតែបណ្ដោយទៅណាមួយក៏ចង់ដឹងដែរថាគេនាំនាងទៅកន្លែងណា។
ប៉ុន្តែដើរបានបន្តិចរាងក្រាស់ក៏ឈប់ងក់ងាកមកញញឹមដាក់ សាឌីរ៉ា មួយអន្លើសិនមុននិងយកកូនកន្សែងចេញពីហោប៉ៅយកមកបិទភ្នែករបស់នាងជិតឆឹងមិនអោយមើលអ្វីឃើញទៀត។
«យ៉ាងមិចនិងលោកប្ដី ចាំបាច់បិទធ្វើអីទៅ»
«អូននៅអោយស្ងៀមសិនទៅណា ហើយចាំបងកាន់ដៃអូខេ!»
«ហឹម អូខេក៏បាន» រាងស្ដើងងក់ក្បាលហើយស្របតាមគេខណះគេកាន់ដៃនាងអោយដើរទៅមុខជារឿយៗ មិនឈប់ឈរហើយរាងក្រាស់ក៏ចេះតែណែនាំរកពាក្យពេជន៍អ្វីមកនិយាយបន្លប់អោយរាងស្ដើងភ្លេចខ្លួនដែរ បើមិនអញ្ចឹងទេខ្លាចនាងដឹងហើយក៏បែកធ្លាយហិហិ។
មិនយូប៉ុន្មានពួកគេក៏បានមកដល់ទីតាំងរាងក្រាស់ស្រាយចំណងចេញពីភ្នែក សាឌីរ៉ា ហើយបង្ករភាពភ្ញាក់ផ្អើលដល់ស្រីក្រមុំខ្លាំងអណេក នេះជាស្អីនិង? កំប្លែងពេកហើយនាងនឹកស្មានមិនដល់ទេ។
ត្រូវហើយរឿងគឺវា... ពេលនេះនាងកំពុងតែស្ថិតនៅលើផ្ទៃទឹកហើយឈរលើទូកមួយរាងធំល្មមហើយមិនដឹងថាមកដល់តាំងពីពេលណាទេបើនាទីនេះមកដល់កណ្ដាលទន្លេហើយនិង មើលចុះនៅលើទឹកមានប្រទីបស្អាតៗច្រើនណាស់ដែលអុចបំភ្លឺឡើងមានរាងជាអក្សរកាត់ដែលបង្កប់ក្នុងឈ្មោះរបស់ ឆុងគុក ហើយនិងនាង។
«បងគ្រាន់តែគិតវា ហើយធ្វើអោយអូនសប្បាយចិត្ត»
ឆុងគុក និយាយពីក្រោយខ្នងតូច ស្រីក្រមុំក៏ងាកខ្វាប់បែក្រោយហើយប្រទះជាមួយនិងស្វាមីមានកាន់បាច់ផ្កាកុលាបក្រហមស្រស់ នាងរំភើបខ្លាំងណាស់ទឹកភ្នែកហូចុះក្រោមកាត់ថ្ពាល់ម្ដងហើយម្ដងទៀតមិនឈប់ក្នុងទ្រូងលោតញាប់ជាងមនុស្សវាយស្គររាប់រយដងឯនោះ ហើយខួរក្បាលច្របូកច្របល់វល់វក់រកថាមិនត្រូវបបូរមាត់ញ័រទទ្រើកគ្មានលំនឹងព្រោះតែលោកប្ដីសូប្រាយខ្លាំងពេក។
«បងស្រលាញ់អូន ស្រលាញ់ខ្លាំងណាស់ ស្រលាញ់ជាងជីវិតរបស់បង ស្រលាញ់អូនជាងអូន ស្រលាញ់បង ហើយបងក៏សន្យាថានិងនៅក្បែរមើលថែអូនរហូតដែរ សាឌីរ៉ា»
«ហឹកៗ បង...ហឹក...និយាយជាការពិតមែនទេ? មិនមែនលេងសើចទេរឺ?»
«បងមិនដែលកុហកអូនទេ សូម្បីតែម្ដង»
មែនហើយតាំងពីគេស្គាល់នាងសេពគប់ជាមួយនាងមកមានពេលណាដែលគេភូទកុហកនាងបានម្ដងទេ? គឺអត់ទេ គឺមានតែព្យាយាមបញ្ចុះបញ្ចូលមើលថែសម្ដីថ្នមៗអោយនាងឃើញនិងភ្នែកថាគេស្រលាញ់នាងខ្លាំងណាស់ ហើយគេក៏មិនដែលគិតថានិងបែកគ្នាជាមួយ សាឌីរ៉ា ម្ដងណានោះដែរ ។ ដឹងទេថាហេតុអីបានគេជ្រើសរើសយកលើទូកនេះសារភាពប្រាប់ទៅនាង? បើចាំមិនភ្លេចទេកាលនោះគេវាយធ្វើបាបនាងខ្លាំងណាស់នៅលើនាវាពេលចាប់នាងទៅលើកោះជាលើកតំបូង គេចង់រំលឹកអនុស្សាវរីយ៍ជូចត់ដែលនាងទទួលបានហើយចង់អោយនាងដឹងថាវាជាស្នេហាមួយដែលកើតឡើងពីភាពចងគំនុំធ្វើបាបស្អីបែបនោះ។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា