"នេះជា សំបកងាវសំបកខ្យងតើ"
រាងស្ដើងបន្លឺសម្លេងខណះពេលចេះតែដើរទៅមុខរហូតជារឿយៗ បន្ទាប់មកក៍បានជួបប្រទះនិងរបស់អស់ទាំងនេះ តាមពិតវាមានតាំងពីកន្លែងដែលនាងបោះជំហានមកដល់ម្ល៉េះ ប៉ុន្តែដោយសារនាងរវល់តែភ្លាំងភ្លឹកគិតពីអ្វីផ្សេងទើបមិនបានចាប់អារម្មណ៍ពីវា ហើយទើបតែនឹងឃើញកាលដែលបានបន្តដំណើរមកដល់ឆ្ងាយពីផ្ទះប៉ុណ្ណោះ។
សាឌីរ៉ា ក៍បានប្រមូលសំបកងាវហើយនិងខ្យងទាំងនោះយកមកទុកផ្ដុំគ្នាទុកជាគំននៅលើផ្ទាំងដុំថ្មមួយប្រហែលជាកម្ពស់ត្រឹមចង្កេះនាង ហើយនាងក៍ឡើងទៅអង្គុយលើវាពែនភ្នែនសម្លឹងមើលទៅផែនសមុទ្រ ។
"ស្រស់ស្រាយណាស់ "
សាឌីរ៉ា ញញឹមលើកដៃត្រដាងប្រៀបដូចជាស្លាបសត្វខណះមានបំណងត្រងទទួលយកខ្យល់បរិយាកាសបរិសុទ្ធនាមាត់ឆ្នេរពេលនេះ ប៉ុន្តែដូចនាងនិយាយមិនខុសទេ វាគឺស្អាតខ្លាំងណាស់ព្រោះទីនេះជាកោះនៅកណ្ដាលសមុទ្រដូចច្នេះជុំវិញវាពោពេញទៅដោយទឹក ហើយមិនតែប៉ុន្នឹងទេ នូវអាចមើលឃើញព្រះអាទិត្យរាបលិចបានទៀតផង ហើយវាក៍ខុសប្លែកពីសមុទ្រនៅឯទីក្រុងដែរ។
ទោះបីទីនេះវាសុទ្ធតែធម្មជាតិមិនមានកែច្នៃ តែវាពិតជាឥតខ្ចោះខ្លាំងណាស់រកអ្វីមកប្រៀបផ្ទឹមពុំបានទេ សូម្បីតែ
សាឌីរ៉ា ផ្ទាល់ក៍មានអារម្មណ៍ថារំភើបភ្ញាក់ផ្អើលនិងទិដ្ធភាពទាំងនេះដូចគ្នា នាងមិនដែលបានឃើញសោះឡើយ។
"អ្អាយ៎! "
រាងស្ដើងស្រែកឆ្វាចអស់សម្លេងខណះរំកិលត្រគាកថយក្រោយ តែវាផុតកន្លែងអង្គុយហើយក៍បណ្ដាលអោយខ្លួនប្រាណនាងធ្លាក់ពីលើនោះមួយរំពេចសំដៅទៅរកដីខ្សាច់នៅខាងក្រោម ប៉ុន្តែនាទីនេះដែរ ក៍ស្រាប់តែមានដៃក្រាស់មួយគូរបស់នរណាមិនដឹងក៍បានមកទ្រលំនឹងអោយនាងភ្លាមៗ យ៉ាងមិនគួរអោយជឿ នេះនាងស្មានតែនាងធ្លាក់ដល់ដីបាក់ចង្កេះស្លាប់ហើយតើ តែមានឯណា សាឌីរ៉ា បែជាមានសុវត្ថិភាពមួយរយភាគរយទៅវិញ ។
"អ្នកនាងមិនអីទេ រឺ?"
អ្នកដែលបានជួយនាងហាក់ស្រដីឡើងសួរទៅដោយសម្លេងស្រទន់ ហើយអ្នកដែលបានលឺហើយក៍ស្រាប់តែងាកមុខទៅរកប្រុសកម្លោះម្នាក់នោះភ្លាមៗ ដើម្បីអោយបានច្បាស់ថាគេជានរណា ប៉ុន្តែ ពិតជាគួរអោយស្ដាយ សាឌីរ៉ា មិនដែលស្គាល់គេឡើយ ហើយក៍មិនធ្លាប់ឃើញគេនៅក្នុងជំរុំម្ដុំផ្ទះ របស់ ឆុងគុក ដែរ តែបើតាមមើលការស្លៀកពាក់របស់គេ ក៍មិនមែនជាអ្នកអន់ក្រខ្សត់ខ្សោយដែរ ប្រហែលជាមានឋានះស្មើរនិង ឆុងគុក ដែរហើយ។
"ចាស មិនអីទេ អគុណលោក"
រាងតូចស្រវាបម្រាស់ចេញពីរង្វង់ដៃរបស់គេយ៉ាងលឿន ដូចព្យុះខណះ ក្រសែភ្នែកនៅតែមើលមុខរបស់អ្នកម្ខាងទៀតមិនព្រមដាក់ ហើយនាងពិតជាខ្លាចព្រោះនៅទីនេះស្ងាត់ខ្លាំងណាស់ មានតែគេនិងនាងតែពីរនាក់ប៉ុណ្ណោះចុះបើគេមានគំនិតអាក្រក់ចង់រំលោភនាងទៅគិតយ៉ាងមិច?
"កុំខ្លាចអី ខ្ញុំមិនធ្វើអីអ្នកនាងទេ និយាយអញ្ចឹងផ្ទះអ្នកនាងនៅម្ដុំនេះរឺ?"
"ចាស នៅជិតនេះទេ"
សាឌីរ៉ា ងេមង៉ាមឆ្លើយមិនចង់ចេញពេលដែលបេះដូងនាងលោតស្ទើតែជ្រុះដល់បាតជើង ហេតុអីប្រុសម្នាក់នេះធ្វើអោយនាងញាប់ញ័រខ្លាំងម្ល៉េះ ត្រឹមតែក្រសែភ្នែកនិងស្នាមញញឹមរបស់គេប៉ុណ្ណោះក៍អាចឆក់អារម្មណ៍នាងបានដែរ ។
"ខ្ញុំ បានយូ ជាកូនអ្នកនៅក្នុងភូមិនេះដូចគ្នា រីករាយដែលបានស្គាល់"
ប្រុសកម្លោះ ណែនាំខ្លួនទាំងរក្សាគម្លាតឃ្លាតឆ្ងាយពី
សាឌីរ៉ា ដដែល ដោយសារតែ បានយូ គេគឺជាសុភាពបុរសដូចច្នេះមិនមែនចេះតែលូកលាន់នារីៗ ផ្ដេសផ្ដាសនោះទេ។
"ចាស ខ្ញុំ សាឌីរ៉ា "
"ឈ្មោះ ពិរោះណាស់ អោយខ្ញុំសុំធ្វើមិត្តផងបានទេ?"
មិនបណ្ដោយយូ រាងខ្ពស់ក៍បោះសម្ដីស្នើសុំទៅរាងស្ដើង ទាំងលាយឡំភាពញញឹមជាប់មាត់ ឯ សាឌីរ៉ា បានត្រឹមតែមើលមុខគេភ្លឹះៗ មិនដឹងថាត្រូវគិតបែបណាអោយសមទេ នេះទើបតែជួបគ្នាលើកតំបូងមិនទាន់និងបានមួយម៉ោងស្រួលបួលផង ក៍សុំធ្វើមិត្តទៅហើយ តើថ្ងៃមុខគេអាចនិងសុំស្នេហ៍រឺអត់?ហឹៗ បើគិតទៅគួរអោយចង់សើចមែនទែន ដែលខួរក្បាលនាងក្លាយទៅជាឡប់បែកឆ្វេងអ្វីបែបនេះ ចេះមកមានគំនិតស្អីឆ្កួតៗ អញ្ចឹងទៅកើត តែតាមការពិតកាលដែលផុសការគិតបែបនេះឡើងមិនមែនបានន័យថានាងលង់និង បានយូ នោះទេ ។
គឺព្រោះតែខ្លួនប្រាណនាងអោយទៅប្រុសកម្លោះឆុងគុក អស់ទៅហើយដូចច្នេះមិនគួរណាមកប្រឡេបប្រឡប់និងប្រុសផ្សេងទៀតទេ ។
"ចាស មិនប្រកាន់ទេ តែសុំទៅសិនហើយចាសខ្ញុំប្រញាប់"
នាងនិយាយញាប់មាត់ខណះបន្ទាបសម្ដីទន់ភ្លន់លាទៅកាន់ បានយូ ហើយក៍មិនភ្លេចប្រមូលសំបកងាវ សំបកខ្យងដែលនៅលើថ្មនោះទៅជាមួយទេ ឯ ប្រុសកម្លោះបានយូ គេហាក់ជាប់ចិត្តនិងរាងតូចម្នាក់នេះខ្លាំងហើយបានជាតាមមើលនាងមិនផុតពីភ្នែកបែបនិង តែថារូបរាងគេមានទៅអន់អី សង្ហារក៍សង្ហារ ផ្អែមក៍ផ្អែមមិនគំរោះគំរើយ នេះសន្យាទៀតថាបើគេមានប្រពន្ធ គេប្រកដជាថ្នមថែមិនអោយលំបាកឡើយ ត្រៀមចាំតែគេងបម្រើគេទៅហិហិ។
"អ្នកនាងទើបនិងមកពីណា"
នេម៉ា ដែលទើបនិងចេញមកពីផ្ទះបាយក៍ស្រាប់តែសួរពេលរវាសភ្នែកប្រសព្វនិងរាងកាយតូចដែលកំពុងតែរត់ចូលផ្ទះតូច ឯរាងតូចដែលទើបតែមកដល់ក៍ញញឹម ថ្ងៃនេះនាងសប្បាយចិត្តណាស់ដែលមិនត្រូវមកជួបរឿងស្មុគស្មាញដូចរាល់ដង ម្យ៉ាង ឆុងគុក មិននៅនាងធ្វើអីក៍បានដែរមិនបាច់ខ្លាចគេទៀតនោះទេ។
"ខ្ញុំទើបតែមកពីខាងក្រៅ តើមានអីអោយខ្ញុំជួយទេអុំ?"
"មិនមានទេអ្នកនាង! តែអ្នកនាងយករបស់ទាំងនេះមកធ្វើអី?" ស្រ្តីចំណាស់សួរទាំងមិនយល់
"គឺយកមករៀបចំតុបតែងបន្ទប់ អោយវាស្អាតនិងណាចា៎"
"អូ! ចាសអ្នកនាងតូច អញ្ចឹងឆាប់ទៅងូតទឹកសម្អាតខ្លួនទៅណាចាំអុំអោយ នាងៗទាំងនោះទៅរៀបចំជូន"
តាមពិតទៅ នេម៉ា ក៍ជាស្រ្តីចំណាស់ដែលមានមុខងារធំដែរនៅទីនេះ ព្រោះពីមុនគាត់គឺជាប្រពន្ធទី៣ របស់ រ៉ាខាន់ មេចោរសមុទ្រដែលជាឪពុកធម៌របស់ ឆុងគុក ដែរ។
ហើយក្រោយមក រ៉ាខាន់ ត្រូវបានស្លាប់ជាមួយនិងប្រពន្ធទី១ ទី២ និង ទី៤ ដោយសារតែការលេចកប៉ាល់ដោយខ្យល់ព្យុះ ហើយ នេម៉ា នៅរស់ដោយសារតែមិនបានទៅតាមស្វាមី ដូចជាប្រពន្ធដទៃទៀត ហើយរស់នៅទីនេះចិញ្ចឹមបីបាច់ ថែរក្សាឆុងគុក ជំនួស រ៉ាខាន់ មករហូត។
ប្រឹបៗ ... សម្លេងស្បែកជើងរបស់នរណាម្នាក់កំពុងតែបានសូរឡើងនៅក្នុងបន្ទប់ស្រីក្រមុំ ហើយគេក៍គ្មានជានណាក្រៅពី ...
រាងក្រាស់ទម្រេតខ្លួនក្បែររាងកាយតូចហើយលើកដៃស្រវាអោបចង្កេះ សាឌីរ៉ា ជាប់មុននិងប្រថាប់បបូរមាត់បោះត្រានៅលើថ្ងាសរបស់នាង តំបូងឡើយថាទៅ២-៣ថ្ងៃតែនេះមិនទាន់និងបាន២៤ម៉ោងស្រួលបួលផងគេក៍ត្រលប់មលវិញទៅហើយ នេះមកពីគេនឹកនាងរឺ?
"ហឹកៗ លែងៗ ហឹកៗ លែងទៅ សុំអង្វរ ហឹកៗ ជួយខ្ញុំផង"
សាឌីរ៉ា បង្ហូរទឹកភ្នែកជ្រែកកាន់ផែនថ្ពាល់ខណះបើកភ្នែកឡើងដឹងខ្លួនថាមានរាងកាយនរណាម្នាក់មកលេបខាយនាង ម្យ៉ាងនាពេលនេះបបូរមាត់ត្រជាក់ៗ របស់ម្នាក់នោះកំពុងតែបឺតជញ្ជក់ថើបកញ្ចឹងកនាងលឺសូរតែជុបៗ។
នាងភ័យណាស់ ខ្លាចណាស់ សឹងតែគាំងបេះដូងស្លាប់ហើយប្រឹងរើផងបម្រាស់ផង នាងមិនដឹងថាគេជានរណាទេ ព្រោះបន្ទប់វាងងឹតសូន្យសឹងតែម្ដងនាងមិនអាចឃើញអ្វីនោះឡើយ។
"គឺយើងទេ..."
សម្លេងខ្សាវៗស្អកៗ បន្លឺឡើងក្បែរស្លឹកត្រចៀករបស់សាឌីរ៉ា ហើយអារម្មណ៍ដែលផិតភ័យមុននេះស្រាប់តែរលាយទៅអស់ បន្សល់ទុកនៅតែភាពស្រើបស្រាលដែលគេបានផ្ដល់អោយដោយការច្របាច់ច្បាមដើមទ្រូង ថែលថើបគុំសៀតផ្ការបស់នាងដើម្បីជាការដាស់អារម្មណ៍
"ហឹកៗ..."
មិនដឹងថាមូលហេតុអ្វីទេ បានជាដឹងថាគេជា ឆុងគុក ហើយនាងមិនហ៊ានរើ តទៅទៀតដោយមានតែបណ្ដោយរាងកាយនាងអោយក្ដៅរោលទន់ល្អោកដូចទៀនត្រូវកម្ដៅ ជាពិសេស គឺបបូរមាត់គេពេលជញ្ជក់បបូរមាត់នាង វាពិតជាត្រជាក់ផ្អែមល្ហែមខ្លាំងរហូតដល់ថ្នាក់នាងទ្រាំមិនបានក៍លើកដៃតោងកគេវិញតបស្នង។
"អស្ចារ្យ...ហ..ហឹម"
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា