វេលាមួយដែលពោពេញទៅដោយសេចក្ដីសុខ ព្រះច័ន្ទរះបំភ្លឺពន្លឺចិញ្ចាចចិញ្ចែងស្ដែងឡើងច្បាស់ៗនៅពេលរាត្រីដែលគ្រប់ដណ្ដប់ដោយស្បៃគ្រាប់ផ្កាយ តូចៗជាច្រើននៅលើផ្ទៃមេឃា ជាពិសេសគឺភ្លើងពណ៌ដែលដាក់បំភ្លឺតាមដងផ្លូវពេលមើលពីខាងលើសណ្ធារគាទៅក្រោមផ្ទាល់ដីបែបនេះពិតជាស្រស់ស្អាតមិនធម្មតា។
ត្រូវហើយពេលនេះពួកគេកំពុងតែស្ថិតនៅទីក្រុង ប៉ារីស មិនមែននៅ ហ្សូរិច ទេណាមួយឆុងគុក គេមានបំណងនាំភរិយាដើរលំហែកាយខ្លះព្រោះតែសម្ដីរបស់លោក ដុកទ័រ ណាមជូន ពិតជាធ្វើអោយរាងក្រាស់នៅមិនសុខទាល់តែសោះ ។
«ភ្ញាក់ហើយរឺ មកញាំុអីសិនមកក្រែងមានកម្លាំងស្រែកចេបងទៀត» ប្រុសកម្លោះសួរទៅរាងស្ដើងដែលទើបនិងភ្ញាក់ពីគេងទាំងអង្អែលក្បាលនាងថ្នមដោយញាក់ចិញ្ចើមឌឺ សាឌីរ៉ា ខាំមាត់សម្លក់មុននិងក្រលេកមើលជុំវិញបន្ទប់ នាងមិនដឹងថាខ្លួនឯងនៅទីណាឡើយព្រោះនាងក៏ទើបតែបើកភ្នែកឡើងថ្ងៃនេះឯង ។ មើលទៅវាមិនមែនជាផ្ទះនៅ ហឺណាន់ដូ ទេហើយក៏រឹតតែមិនមែនជាផ្ទះរបស់បងប្រុសនាងទៀត។
«នៅទីណានិង» នាងសួរទាំងងើបខ្លួនឡើងផ្អែកនិងក្បាលគ្រែទាំងខ្សត់ខ្សោយកម្លាំងខណះ រាងខ្ពស់ដើរសម្ដៅទៅរកបង្អួចទាញវាំងននចេញបង្ហាញអោយនាងបានឃើញទិដ្ឋភាពមួយដែលមិនគួរអោយជឿ នេះនាងនៅ ប៉ារីស មែនទេ? វាជាក្ដីសុបិននាងតាំងពីក្មេងមកនាងចង់ឃើញចង់គយគន់ តួអេហ្វេល និងគេបានម្ដងខ្លាំងណាស់ ឥលូវក៏ឃើញពិតហើយមិនបានយល់សប្តិទៀតទេ វាពិតជាស្អាតណាស់ ស្អាតជាងការគិតរបស់នាងទៅទៀត។
សាឌីរ៉ា ភ្លេចអស់ស្ថានភាពដែលស្ពឹកស្រពន់មុននេះ ក្នុងចិត្តរីករាយមានតែភាពភ្ញាក់ផ្អើលត្រេកអរ ញាប់ញ័រ ។
«ហេតុអីក៏អូនមិនដឹងថាពួកយើងមកទីនេះ» ដោយភាពក្ដុកក្ដួលរកអ្វីមកថ្លែងមិនបានរាងស្ដើងភ្លេចអស់ភាពខឹងសម្បារហៅសព្វនាមខ្លួនឯងថាអូន ធ្វើអោយ ឆុងគុក ស្ញេញចេញទន្សាយពីខាងមុខ។
«បើអូនសន្លប់៣ថ្ងៃហើយអោយដឹងរបៀបណា»
«ពិតមែនហ្ហេស៎? ៣ថ្ងៃ? លេងសើចពេកហើយ»
នាងសឹងតែមិនជឿ នេះនាងសន្លប់បីថ្ងៃពិតរឺ? ស្លាប់ហើយអញ្ចឹងតើបានជាមិនដឹងខ្យល់ស្អីដូចច្នឹង ចំមែនខ្មាស់ខ្លាំងណាស់ព្រះអើិយ។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា