Part 29

1K 48 0
                                    

រាងកាយស្លេកស្លាំងដេកផ្ងារនៅលើគ្រែក្នុងបន្ទប់ដោយឡែកដាច់គេដែលជាផ្នែកមួយនៃកប៉ាល់ដ៏ធំតាមដោយ នេម៉ា ជាអ្នកតាមមើលថែរហូតមិនដាច់
នេះ ។
ខណះអ្នកគ្រប់គ្នាផ្សេងទៀតស្ថិតនៅខាងក្រៅទាំងទ្រហោយំបង្គងសម្លេងអឺងកងគួរអោយព្រឺព្រួច មិនថាក្មេងមិនថាមនុស្សចាស់គឺសុទ្ធតែបង្ហូរទឹកភ្នែកសសឹកខ្លួនប្រាណមិនអស់ចិត្តតែទាំងអស់គ្នាកាលដែលទឹកដីរបស់ខ្លួនធ្លាប់រស់នៅតាំងពីយូយាណាស់មកហើយនោះ ត្រូវបានឆេះខ្ទេចខ្លោចអាសោចមិនខុសពីកន្លែងខ្មោចរស់នៅដែលត្រូវបានគេទុកចោលនោះឡើយ។
ត្រឹមតែមើលពីចម្ងាយក៏ដឹងហើយថាគ្រប់យ៉ាងវាទាន់ហន់កម្រិតណា ព្រោះផ្សែងលាយភ្លើងឆេះសន្ធោសន្ធៅដោយសារគ្រាប់បែកគ្រាប់រំសេវនោះផ្ទុះឡើងកប់ដល់អាកាស មើលមេឃសឹងតែមិនឃើញ។
ហើយអ្វីដែលគួរអោយស្ដាយស្រណោះនោះគឺប្រជាជនដែលនៅសេះសល់មិនបានឡើងកប៉ាល់និងគេ មិនដឹងថាទៅជាយ៉ាងណាហើយទេ ព្រោះពួកគេជាអ្នកស្មោះត្រង់ស្នេហាពូជពង្សរបស់ខ្លួនសុខចិត្តស្លាប់ខ្លួនឯងដើម្បីទឹកដី តែក៏មិនរត់គេចដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួនដែរ ហើយអំឡុងពេលនេះទោះបីជាមានអ្នកនៅរស់ក៏មិនប្រាកដថាអវយវគ្រប់យ៉ាងនៅមានគ្រប់គ្រាន់ដូចដើមដែរ ប៉ុន្តែបើតាមភាគរយនៃការស្មានរបស់គ្រប់គ្នាវាប្រហែលមិនមានអ្នកនៅរស់ឡើយ មានតែពាក្យថា «ស្លាប់និងស្លាប់»។
មកទល់ពេលនេះ សាឌីរ៉ា នាងសន្លប់យូហើយមិនទាន់និងដឹងខ្លួនវិញទេចំណែកឈាមក៏ចេះតែ
ហូរៗ រហូតដល់ថ្នាក់រកក្រណាត់រកសំពត់មកផ្លាស់អោយមិនបាន រីឯ បបូរមាត់ក៏ចេញទៅជាស្វាយលាយទឹកក្រូចចូលលក្ខណះធ្ងន់ធ្ងរព្រោះវាលែងស្លេកស្លាំងដូចពេលមុនហើយ ម្យ៉ាងដឹងស្រាប់ហើយថារាងស្ដើងនាងខ្សត់ខ្សោយយ៉ាងណា ព្រោះនាងជាមនុស្សមិនសូវមានកម្លាំងស្រាប់ ប៉ុន្តែ ត្រូវមកជួបរឿងបែបនេះទៀតវាធ្វើអោយកាន់តែខ្សោយទៅៗលើសដើម។
"បានយូ ហឹកៗ ម៉ាក់ថាកូនបន្ថែមល្បឿនបន្តិចទៅកូនឌីរ៉ា ធ្ងន់ធ្ងរហើយ ម៉ាក់..ហឹ ..ម៉ាក់ខ្លាច"
ស្រ្តីចំណាស់រត់ត្រហេបត្រហបមកប្រាប់កូនប្រុសដែលកំពុងបញ្ជាចង្កូតកប៉ាល់អោយកាន់តែបរទៅមុខអោយលឿនៗ ព្រោះ រាងស្ដើងពេលនេះមិនខុសពីមនុស្សជិតស្លាប់នោះឡើយឈាមនាងហូរសឹងតែអស់ពីខ្លួនម្យ៉ាងបបូរមាត់ឡើងទឹកក្រូចវាបង្ហាញច្បាស់ណាស់ថាជីពចរនាង និង ខ្យល់អុកសុីសែននៅផ្លូវដង្ហើមរបស់នាងកំពុងតែធ្វើទុកបុកម្នេញយ៉ាងខ្លាំងក្លា ជាពិសេសគឺឈាមកាលណាវាហូរចេញមកក្រៅមិនចេះឈប់បែបនិងតើអោយនាងអាចរស់បន្តបានដូចម្ដេចទៅ? នេះជាកប៉ាល់មិនមែនជាមន្ទីរពេទ្យដែលចាំសង្គ្រោះមនុស្សនោះឡើយ។
"ហឹកៗ កូនម៉ាក់ខ្លាច"
"អ្នកម៉ាក់ៗ ទប់អារម្មណ៍ខ្ញុំៗ និងព្យាយាមអោយល្អជាងនេះ"
បានយូ និយាយដោយស្រក់ទឹកភ្នែកប៉ាត់ៗទាំងទឹកមុខមាំទោះរង្វង់ភ្នែករបស់គេទាំងគូវាបានហើមស្ពុលដោយសារការយំហើយក៏ដោយចុះ ព្រោះគេក៏ភ័យដូចគ្នា គេជាមនុស្សគេចេះឈឺណាមួយប្អូនប្រុសបានស្លាប់ទៅម្នាក់ហើយគេមិនបណ្ដោយអោយប្អូនថ្លៃគេទៅម្នាក់ទៀតនោះទេ។
ដឹងរឺអត់ថា ពេលដែលគ្រាប់បែកផ្ទុះនោះគេស្រែកទ្រហោយំខ្លាំងប៉ុណ្ណាប៉ុន្តែគេក៏ខំប្រឹងប្រមែប្រមូលកម្លាំងកាយស្មារតីបន្តទៅមុខទៀតព្រោះមានជីវិតមនុស្សមិនតិចជាង១០០នាក់ទេដែលស្ថិតនៅលើកប៉ាល់នេះដើម្បីត្រូវការជំនួយពីគេនោះហើយក៏សង្ឃឹមថា«វិញ្ញាណរបស់ឯងនិងស្ងប់បើសិនជាបងបំពេញបំណងឯងបាន ដោយត្រឹមតែជួយប្រជាជន បងសូមទោស ឆុងគុក»។
ពាក្យមួយឃ្លាវាបានត្រឹមតែគិតក្នុងចិត្ត តែមិនអាចនិយាយអោយគេលឺបាន វាប្រៀបដូចជាការនិយាយចោលបណ្ដោយអោយរសាត់អណ្ដែតតាមខ្យល់យ៉ាងអញ្ចឹង ។
ក្រោយពីអណ្ដែតអណ្ដូងទាំងគ្រាំគ្រាសព្វគ្រប់ហើយ បានយូ ក៏បញ្ជាចង្កូតទៅមុខអោយកប៉ាល់ដំណើរការលឿនជាងមុន២ដងដើម្បីអោយឆាប់ដល់គោលដៅ ណាមួយវាក៏ជិតដល់ទីតាំងហើយដែរនៅសល់ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ។
ហើយបើក្រលេកមកមើលរាងកាយតូចឯនេះវិញ
“ឆុងគុក ហឹកៗ ឆុង...អឹក..ហឹ..អឹស...”
បបូរមាត់ញ័រទទ្រើកក្នុងសភាពពណ៌ទឹកក្រូច ឧទានឡើងទាំងដង្ហក់រកនិងដកខ្យល់មិនចង់ចេញ ហើយទន្ទេញតែឈ្មោះប្រុសកម្លោះដដែលៗមិនរសាយព្រោះពេលដែលហូរឈាមចេញពីភាពទន់ជ្រាយដោយសារតែការប៉ះទង្គិចទារកក្នុងផ្ទៃវាពិតជាចុកឈឺផ្សា រកអ្វីនិយាយមិនបាន ប៉ុន្តែអ្វីដែលឈឺជាងនោះគឺខួរក្បាលដិតដាមដោយរូបភាពស្វាមីក្នុងពេលភ្លើងឆេះដុតកម្លោចរាងកាយនៅពេលមុននេះទើបបបូរមាត់ហៅឈ្មោះគេមិនដាច់ទាំងដែលការពិតនាងសឹងតែផុតជិវិតទៅហើយ នេះបើតាមនិយាយអោយច្បាស់លាស់គឺគេហៅថាការដកចង្ការមាន់នាពេលជិតស្លាប់។
“ឌីរ៉ា ហ្ហឹ ហ្ហឺ កូន ...អឹក...កូនយ៉ាងមិចហើយ?”
នេម៉ា លឺហើយរត់មកទ្រកញ្ចឹងករាងតូចភ្លាមមិនចាំយូហើយនិយាយទៅកាន់កូនស្រីដោយយំសសឹកខ្លួនអស់ភាពអៀនខ្មាស់ គាត់អាណិតនាងអាណិតសឹងតែដាច់ខ្យល់ មិននឹកស្មានថានារីតូចនេះអាចធ្ងន់ធ្ងរដល់ម្លឹងនោះឡើយ ហើយមិនដឹងជាពេលណាបានទៅដល់ទីក្រុងទេលោកអើុយ ។
“ហឹកៗ...អឹក...ម៉ា..ក់...អឹក...ប្ដី...ប្ដីខ្ញុំ”
“ឌីរ៉ា កុំកើតអីណាកូន...ម៉ាក់នៅទីនេះហើយនៅក្បែរកូនណា ហឹកៗ ម៉ាក់ដឹងថាកូនពិបាកទប់ទល់តែតស៊ូឡើងណាដើម្បីតំណក់ឈាមនៅក្នុងពោះ”
ស្រ្តីចំណាស់រ៉ាយរ៉ាប់រៀបរាប់ទៅស្រីតូចជាមួយនិងសម្លេងរដាក់រដុប មិនថាឡើយតែ សាឌីរ៉ា នាងឈឺចាប់ប៉ុន្តែរូបគាត់ផ្ទាល់ក៏ឈឺចាប់មិនខុសគ្នាប៉ុន្មានដែរ ទីមួយបាត់បង់កូនប្រុសចិញ្ចឹម ទីពីរទឹកដីរបស់ស្វាមីត្រូវបានបំផ្លាញ ទីបីនៅមានភាពទរុនទរារបស់រាងស្ដើង តើអោយគាត់ទទួលយកបានដោយរបៀបណា? ទោះជាទៅបួសក៏មិនអាចស្ងប់ចិត្តបានដែរវាមិនងាយស្រួលដូចជាបកចេកនោះទេ។
មិនយូប៉ុន្មានកប៉ាល់ក៏បានមកដល់មាត់ច្រាំងដែលជាកំពុងផែប្រចាំខ្លួនរបស់ បានយូ ដឹងស្រាប់ហើយថាគេជាអ្នកមានម្នាក់នៅទីក្រុង ហ្សូរិច នេះដែរដូចច្នេះមិនប្លែកទេដែលគេមានកំពង់ផែផ្ទាល់ខ្លួននោះ។
រាងក្រាស់ចតចូលចំណតរួចរាល់រួចបញ្ជា នីលេ អោយជូនក្មេងៗទាំងអស់ទៅកាន់ទីតាំងហើយគេ ជាអ្នកបីរាងកាយតូចនោះយកទៅកាន់មន្ទីរពេទ្យជាប្រញាប់ដោយអាក់ខានមិនប៉ុន្តែគួរអោយស្ដាតណាស់ដែល សាឌីរ៉ា នាងលែងដឹងអ្វីតទៅទៀតសូម្បីតែសម្លេងយំស្រែករបស់ នេម៉ា ក៏នាងមិនអាចចឹងលឺផង ហើយវាពិតជាលឿនពិតមែនថានាងទៅជាបែបនិង ហើយក៏គ្មាននរណាម្នាក់ហ៊ានស្រមៃដែរថាវាអាចកើតឡើងបានព្រោះគ្រប់គ្នាបានព្យាយាមអស់ពីលទ្ធភាពហើយ ។
“ឌីរ៉ា ហឹកៗ ឌីរ៉ា កុំកើតអីណា ហឹកៗ ដឹងខ្លួនឡើងបងនាំឯងទៅពេទ្យហើយ ហឹកៗ ឌីរ៉ា ឌីរ៉ា”
បានយូ ស្រែកហៅផងអង្រួននាងផងប៉ុន្តែគ្រប់យ៉ាងវាបានត្រឹមតែជាលំហអាកាស នាងមិនដឹងអ្វីឡើយនាងមិនអាចប្រើញាណស្ដាប់ព្រោះពេលនេះនាងកំពុងតែរលត់ស្មារតីហើយ។
ដៃស្រឡូនត្រូវបានធ្លាក់ចេញពីលើទ្រូងខណះ
បានយូ បីរត់ក្លឹកៗសំដៅទៅកាន់មន្ទីពេទ្យទាំងឈាមហូរចេញពីខ្លួននាងប្រលាក់ដៃគេទាំងដុំៗ មែនហើយនាងលែងមានវិញ្ញាណហើយប៉ុន្តែគេមិនអស់ចិត្តយ៉ាងហោចណាស់ក៏បានលឺពាក្យថា«បាត់បង់ជិវិត»
ចេញពីរង្វង់មាត់របស់គ្រូពេទ្យដែរ។
“ទ្រាំណា ពួកយើងដល់ពេទ្យហើយ”

Malicious (The End)Where stories live. Discover now