ក្រោយពីលង់ចិត្តលង់គំនិតតូចចិត្តអស់ជាច្រើននាទី សាឌីរ៉ា ក៍ខាំមាត់ហើយលើកម្រាមដៃរបស់ខ្លួនមកជូតថ្ពាល់ចេញ ព្រោះតែទឹកភ្នែកនៃភាពឈឺចាប់វាហូមកផ្ទួនៗគ្នារកតែអាក់ខានបន្តិចមិនបានសោះ នាងមិនដឹងថាថ្ងៃមុខត្រូវជួបរឿងឡប់ៗឆ្កួតៗបែបនេះប៉ុន្មានដងទៀតទេ ប៉ុន្តែនាងដឹងត្រឹមថាខ្លាចញញើតមិនចង់ឃើញ ហើយកាលដែលនៅទីក្រុង នាងពិតជារីករាយណាស់ទោះក្នុងនាងជាស្រីបម្រើក៍ដោយតែ សេចក្ដីសុខគឺវាផុសពិតៗមិនមែនលេងសើច។
"ខ្ញុំថាអ្នកនាងគួរតែឈប់រឺងទទឹងជាមួយលោកប្រុស ឆុងគុក ទៀតទៅវាមិនល្អទេ ដែលអ្នកនាងធ្វើបែបនោះ ឃើញទេឈឺខ្លួនអោយរាល់តែថ្ងៃ"
នេម៉ា ប្រាប់ទៅស្រីក្រមុំដោយសម្ដីស្រទន់ជាងពេលណាៗទាំងអស់ ម្យ៉ាងសឹងតែមួយអាទិត្យពេញហើយដែលគាត់
ត្រូវមកឃើញទឹកភ្នែកនាងបែបនេះមិនស្រាកស្រាន្ត។
"ខ្ញុំមិចនិងដឹង ថាគេហ៊ានធ្វើបែបនេះនោះទេ ហឹក"
មែនហើយនាងធ្លាប់តែលឺគេនិយាយថាចោរសមុទ្រអាក្រក់ តែនាងមិននឹកគិតថាគេមកធ្វើទង្វើរអស់និងមកដាក់នាងឡើយ វាពិតជាគួរអោយចង់សើចណាស់ដែលជីវិតនាងនៅតែងងឹតមិនព្រមនិងភ្លឺ។
"អ្នកប្រុសគាត់មិនចូលចិត្តអោយនរណាតមាត់ជាមួយគាត់នោះទេ ហើយក៏មិនចូលចិត្តនិយាយដដែលៗដូចគ្នា អ្នកនាងគួរតែស្របតាមគាត់ទៅវាប្រសើរជាងមកឈឺខ្លួនទាំងមិនដឹងអី"
កាលដែលលឺស្រ្តីចំណាស់ពន្យល់ សាឌីរ៉ា ក៍ងក់ក្បាល ព្យាយាមស្ដាប់នូវអ្វីដែលគាត់បានផ្ដល់អោយ ហើយនាងនិងសន្យាថាមិនធ្វើអ្វីទទឹងទិស ឆ្នាស់ឆ្នើមអញ្ចឹងទៀតនោះទេ តែមិនមែនថានាងសមស្របអោយគេដៀលក្បាលទទេៗនោះឡើយ តែលើសលួសកុំមកថានាងអាក្រក់។
"ខ្ញុំយល់ហើយ"
"អ្នកនាងជាមនុស្សល្អយ៉ាងនេះ ថ្ងៃណាមួយលោកប្រុសប្រកដជាឈប់អាក្រក់ដាក់អ្នកនាងទៀតហើយ "
នេម៉ា និយាយហើយគោះដៃនាងថ្នមបន្ថែមការទុកចិត្ត
"តើអ៊ំអាចប្រាប់រឿងគេដល់ខ្ញុំបានទេអ៊ំ"
នាងសម្លឹងមើលមុខគាត់ភ្លឹះៗ រួច នេម៉ា ក៍ញញឹមមុនឆ្លើយតបទៅវិញ
"អ្នកនាងគេងមកចាំខ្ញុំបកស្រាយអោយស្ដាប់"
លឺហើយរាងស្ដើងក៍ទម្រេតខ្លួនលើពូកទន់ៗ កើយលើភ្លៅរបស់ នេរបស់ នេម៉ា ស្ដាប់ការរៀបរាប់ពីរឿងគ្រប់យ៉ាង ដែលនាងចង់ដឹង ចង់លឺ ពេញៗត្រចៀកទាំងសងខាង រហូតដល់គេងលង់លក់ស្រមុកខុលៗ ឯ នេម៉ា ក៍ហួសចិត្ត ទាញភួយមកគ្របដណ្ដប់រាងកាយអោយអ្នកដែលមិនដឹងអីហើយចេញទៅធ្វើការងារបន្តទៀតបន្ទាប់ពីលាបថ្នាំអោយនាងរួច។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា