Part 34

970 51 0
                                    

“ឌីរ៉ា...ឌីរ៉ា”
អ្នកជាបងប្រុសស្រែកមួយអស់សម្លេងឡើងខ្ទរខ្ទារពេញបន្ទប់ទាំងមូលលាន់លឺដល់ខាងក្រោមពញាក់អារម្មណ៍អ្នកបម្រើទាំងអស់អោយផ្អើលឆោឡោរត់ឡើងរសិបមកជាន់ខាងលើ ជាមួយគ្នាដែរ
បានយូ ស្ទុះទៅលើកត្រកងរាងកាយតូចទាំងតក់ក្រហល់ច្របូលច្របល់វល់វក់គំនិត មិនដឹងថានាងធ្លាក់ចូលទៅក្នុងនេះអស់រយះពេលប៉ុន្មានហើយនោះទេ សំណាងហើយដែល នេម៉ា ឃើញទាន់ម្ល៉ោះនាងប្រាកដជាស្លាប់បាត់ហើយ។
“ឆាប់ទៅហៅពេទ្យមក អោយលឿនឡើង”
រាងក្រាស់លើករាងស្ដើងមកដាក់នៅលើពូកតាមដោយអោយគ្រប់គ្នាទៅតាម គ្រូពេទ្យ ឈីនជី មក ទោះបីជាម្ដាយគេមានសភាពសន្លប់ក៏ពិតមែនប៉ុន្តែអ្នកដែលត្រូវការពេទ្យបន្ទាន់នោះគឺជា សាឌីរ៉ា មិនមែនលោកស្រី នេម៉ា នោះទេ។
“ហើយហេតុអីឯងគិតខ្លីដូចច្នេះនាងច្រមក់? ”
គេនិយាយដោយខាំមាត់លាយឡំនិងភាពភ័យព្រួយ
គេដឹងថានាងមានសម្ពាធផ្លូវចិត្តតែយ៉ាងហោចណាស់មនុស្សដែលស្លាប់ទៅក៏មិនអាចរស់ឡើងវិញបានដែរ ហើយណាមួយខ្លួននាងក៏ទើបតែនិងរកបានម្ដាយនិងបងប្រុសផង មិចមិនគិតមុខក្រោយសោះអញ្ចឹង ។
តែបើបន្ទោសនាងតែម្ខាងក៏មិនសមដែរ គេគួរតែបន្ទោសខ្លួនឯងទើបត្រូវ ប្អូនស្រីជួបទុក្ខលំបាកមួយទាំងមូលសូម្បីតែរឿងការងារក្រុុមហ៊ុនក៏មិនអាចចោលសិនបានដើម្បីមើលថែប្អូន អោយធូស្រាល មិនត្រឹមតែមិនមើលថែនាងទេ បែជាបណ្ដោយអោយម្ដាយចំណាស់ត្រូវលំបាកទៀត ព្រះអើុយ គេពិតជាសាងកំហុសធ្ងន់ណាស់។
“អោយបងសូមទោស”
ប្រុសកម្លោះយំខ្សាវៗខាំមាត់ទប់សម្លេងហើយកាន់ដៃ សាឌីរ៉ា ជាប់ប៉ុន្តែក៏ត្រូវលើកដៃជូតថ្ពាល់ចេញខណះ
ឈីនជី ចូលមកដល់ហើយចាប់ស្ទង់ជីពចររាងស្ដើងដែលដេកលើគ្រែ រួមទាំងយកថ្នាំមកលាងរបួលនៅកដៃហើយយកបង់មករុំអោយជិតកុំអោយមេរោគឆ្លងចូលទៅខាងក្នុង។
“សំណាងហើយដែលនាងមិនអី ហើយក៏មិនធ្ងន់ធ្ងរអីដែរ តែនាងខ្សោយណាស់ត្រូវការសម្រាកហើយខ្ញុំនិងបញ្ចូលឈាមអោយនាងព្រោះនាងហូរឈាមចេញបន្តិចបន្តួច”
អ្នកគ្រូពេទ្យក្រមុំនិយាយទាំងញ័រៗមិនហ៊ានសម្លឹងមុខរបស់ បានយូ ចំៗនោះឡើយ នេះនាងមិនទាន់និងបាត់ភ័យរឿងគេធ្វើដាក់នាងមុននេះផងទេ តែក៏អគុណ សាឌីរ៉ា ដែរម្លោះនាងត្រូវបានគេចាប់ហែកសុីមិនខានទេ។
“...”
បានយូ នៅស្ងៀមហើយក៏មិននិយាយអ្វីទាំងអស់ក្រៅពីងាកមុខចេញទាំងមាំរឹងកំព្រឹសដូចដុំថ្ម ព្រោះគេមិនចង់ឃើញនាង ឃើញហើយកាលណាចង់តែចាប់សង្កត់នៅលើគ្រែអោយណាណីទេ ។
ត្រូវហើយតាំងពីថ្ងៃជួបនាងនៅពេទ្យមកដល់ពេលនេះគ្មានថ្ងៃណាដែលគេនិយាយស្រួលជាមួយនាងទេ ហើយគិតមែនទេថាគេចង់យកនាងមកមើលថែប្អូនស្រីរបស់គេនោះ កុំតែខាងមន្ទីពេទ្យបញ្ចូនមក កុំអីស្មានគេអោយនាងមកជាន់ផ្ទះគេនោះ ស្រីដូចជានាងវាមិនសាកសមអោយមកឃើញទឹកដីរបស់គេនោះឡើយ ។
តាមពិតទៅ មូលហេតុដែលគេស្អប់ ឈីនជី បែបនេះព្រោះកាលពីនៅរៀនគេធ្លាប់មានចិត្តលើនាងម្ដងដែរ ប៉ុន្តែកាលនោះមានមិត្តគេម្នាក់បានកោសហៅគេទៅជប់លៀងថ្ងៃកំណើតនៅក្នុងក្លឹបហើយគេក៏បានឃើញ ឈីនជី នៅបម្រើការងារនៅទីកន្លែងនោះហើយពេលនោះក៏...
“ឈីនជី មិចក៏នាងមកនៅទីនេះ ? ពួកគេចាប់នាងអោយមកធ្វើស្រីបែបនេះមែនទេ?”
ប្រុសកម្លោះសួរទាំងភ្ញាក់ផ្អើលហើយចាប់កំផួនដៃនាងជាប់អោយងើបឡើង កាលដែលឃើញនាងកំពុងតែចាក់ស្រាអោយពួកអ្នកមានៗជាន់ខ្ពស់ដែលមានអាយុមិនតិចជាង៦០ឆ្នាំ ហើយពេលនោះគេពិតជាបារម្ភពីនាងខ្លាំងណាស់ខ្លាចថានាងចាញ់បោកមេខ្យល់អោយធ្លាក់ចូលសូងរបស់ពពួកទាំងនោះទើបគេចេញមុខសួរទាំងសឹងតែថា បើអាចគេនិងអោយប្រាក់ជាច្រើនទៅ ដើម្បីជាការដោះដូរយកនាងមកធ្វើជាកម្មសិទ្ធរបស់ខ្លួនវិញ មិនអោយនរណាមកឈ្លានពានលូកលាន់នាងបានទៀត។
ប៉ុន្តែសម្ដីដែលនាងឆ្លើយមកគេវិញគឺបានត្រឹមតែប្រៀបបាននិងការយកភ្នំមកសង្កត់ដើមទ្រូងគេអោយដកដង្ហើមមិនចេញ ពាក្យនាងប្រាប់ពាក្យនាងនិយាយគឺវាច្បាស់ពេញទាំងត្រចៀករបស់គេ សូម្បីតែពេលនេះក៏ខួរក្បាលគេវាមិនទាន់និងរលុបដែរ ។
“លែងណា៎ កុំមកប៉ះខ្ញុំ ខ្ញុំមកនេះគឺដោយខ្លួនឯងមិនមាននរណាមកបង្ខំទេ វាជាការងារដែលខ្ញុំស្រលាញ់លោកកុំមកចេះ”
នាងនិយាយប៉ាត់ៗ ពើងទ្រូងក្រវាសដៃចេញពីការចាប់របស់គេហើយសម្លឹងតទល់គ្នាពោពេញដោយកំហឹង រីឯ ប្រុសកម្លោះបានត្រឹមលើកចិញ្ចើមឆ្ងល់ នេះនាងថាមិចអំបាញ់មិញ? ជាអាជីពដែលនាងស្រលាញ់រឺ? ចុះក្រែងនាងធ្លាប់ប្រាប់គេថាចង់ធ្វើជាគ្រូពេទ្យនោះអី មិចក៏ឥលូវប្រែក្រឡាស់
“ជាស្រីបម្រើដើម្បីបានធីបនេះរឺ?”
ដោយខឹងពេក បានយូ ក៏និយាយទៅវិញដោយលែងគិត តំបូងគេខំអោយតម្លៃនាងប៉ុន្តែចុងក្រោយនាងលេងមួយក្បាច់នេះ អញ្ចឹងគេក៏មិនចាំបាច់អីរក្សា
កត្តិយសអោយនាងទៀតដែរ ។
“លោកមិនដឹងទេ រឺ ថាការងារនេះវាស្រួលរកលុយប៉ុណ្ណានោះ? គ្រាន់តែបម្រើគេនៅពេលយប់បន្តិចបន្តួចក៏បានលុយពេញៗដៃទៅហើយមិនពិបាកអង្គុយសំកុកនៅអូហ្វីសដូចជាលោកនោះទេ”
ឈីនជី ឌឺញាប់មាត់ហើយហើយច្រានរាងក្រាស់អោយថយចេញពីនាងគម្លាតប្រលែលមួយម៉ែត្រដោយមិនភ្លេចពោលពាក្យអសុរស ដ៏សែនចុកចាប់ទៅកាន់ បានយូ អោយស្ពឹកមុខ
“ហើយលោក... ក៏ចេញពីខ្ញុំទៅ...កុំមករញ៉េរញៃនិងខ្ញុំទៀត”
នាងប្រាប់ហើយនាំរាងកាយដែលងើបឈរពេញកម្ពស់ដោយសារតែការចាប់ទាញលើករបស់គេនោះទៅអង្គុយនៅលើកៅពណ៌ខ្មៅតាមដោយមានមនុស្សប្រុសគាកប្រកិតនោះទៅវិញ ហើយចាប់ពីពេលនោះមកប្រុសកម្លោះគេសន្យាថាមិនប៉ះពាល់នាងទៀតនោះទេ គ្រាន់តែឃើញប៉ុននេះគេដៅបានបាត់ទៅហើយថានាងជាមនុស្សស្រីបែបមិច ដូចច្នេះគេមិនប្រលូកប្រឡាក់ជាមួយនិងនាងទៀតឡើយ ។
បើក្រលេកមកមើលស្ថានការណ៍ពេលនេះវិញ សាឌីរ៉ា កំពុងស្ថិតនៅក្នុងស្ថានភាពទទឹកចូកមិនទាន់បានផ្លាស់ប្ដូេសម្លៀកបំពាក់នោះទេ ទើប ឈីនជី ស្នើរទៅគ្រប់គ្នា ព្រមទាំងប្រុសផ្ដាច់ការនោះអោយចេញទៅខាងក្រៅហើយសុំអ្នកបម្រើម្នាក់ដើម្បីផ្ដូរសម្លៀកបំពាក់អោយរាងស្ដើង។
“សូមទៅចាំនៅខាងក្រៅសិនទៅ នាងខ្ញុំត្រូវការប្ដូរខោអាវអោយអ្នកនាង ហើយបងវ៉ាងនៅជួយខ្ញុំផង”
នាងនិយាយទាំងសម្លឹងមើលទៅរាងកាយតូចស្ដូកស្ដឹងដែលបបូរមាត់សស្លេក
“... បើប្អូនយើងមានរឿងអ្វីកើតឡើងទៀតនោះ កុំគិតថានាងបានរស់ស្រួលអោយសោះ”
គេមិនឆ្លើយហើយបែជាបង្វែរប្រធានបទអោយ
ឈីនជី សភ្នែកមិនអាក់ខានទៅវិញ ចំណែកនាងបានត្រឹមតែលេបទឹកមាត់មួយក្អឹកហើយដកដង្ហើមធំទប់ភាពភ័យខ្លាចហើយចាប់ធ្វើការងារបន្ត ដោយ
ម្រាមដៃនាងចាប់ប្រលេសលេវរ៉ូបអោយ សាឌីរ៉ា ម្ដងមួយគ្រាប់ៗ ប៉ុន្តែស្រាប់តែអ្នកជម្ងឺដែលសន្មតថាសន្លប់នោះមកចាប់កដៃរបស់ ឈីនជី ហើយងើយកបើកភ្នែកមើលទៅទម្រង់គ្រូពេទ្យទាំងទឹកភ្នែករលីងរលោង តាមពិតនាងដឹងខ្លូនតាំងពីពេល បានយូ និយាយជាមួយនាងម្ល៉េះ ប៉ុន្តែនាងមិនចង់ត្រូវដេញដោលច្រើនក៏ធ្វើពុតជាសន្លប់បន្តទៀតតែម្ដងទៅ ណាមួយត្របកភ្នែកនាងក៏វាបើកមិនចង់រួចទៀតអញ្ចឹងមានតែការកុហកនេះឯង។
“នេះអ្នកនាង...”
ឈីនជី លាន់មាត់កាលដែលឃើញអ្នកជម្ងឺដែលនាងកំពុងមើលថែនេះបើកភ្នែកឡើង
“ខ្ញុំមិនអីទេ អគុណណាស់ដែលមើលថែខ្ញុំ”
លើកនេះ ទោះបីអាកប្បកិរិយារបស់ សាឌីរ៉ា នាងកំពុងចុះខ្សោយក៏ពិតមែនប៉ុន្តែស្នាមញញឹមវិញគឺស្រស់ស្អាតខុសពីរាល់ដង
“ជាតួនាទីខ្ញុំទេ អ្នកនាងពិសាបបរទេចាំខ្ញុំទៅយកមកជូន”
អ្នកដែលគេងក៏ងក់ក្បាលឆ្លើយ ហើយ ឈីនជី ក៏ទៅភ្លាមមិនចាំយូ ព្រោះទឹកចិត្តជាគ្រូពេទ្យមើលថែអ្នកជម្ងឺកាលណាអ្នកជម្ងឺដែលខ្លួនព្យាបាលផ្ទាល់ដៃបានជាសះស្បើុយហើយនោះ គឺសប្បាយចិត្តរកអ្វីមកប្រៀបមិនបាននោះទេ ម្យ៉ាង ឈីនជី នាងក៏មិនចង់នៅទីនេះយូប៉ុន្មានដែរ សាឌីរ៉ា បានធូហើយពេលណានាងនិងចាកចេញ។
មិនយូប៉ុន្មានថាស អាហារក៏បានមកដល់ដោយ នេម៉ា ក៏មកដូចគ្នាគាត់ភ្ញាក់ពីសន្លប់មួយសន្ទុះដែរហើយប៉ុន្តែបារម្ភពីកូនពេកទើបមកមើលអោយឃើញនិងភ្នែកថានាងយ៉ាងណាយ៉ាងណី
“កូនម៉ាក់...”
នេម៉ា អង្អែលក្បាលស្រីក្រមុំហើយញញឹមលាយទឹកភ្នែក ចំណែក នាងក៏លើកដៃជូតថ្ពាល់ម្ដាយចេញកុំអោយមានស្លាកស្នាម
“កូនមិនអីឯណា សូមទោសដែលកូនធ្វើអោយម៉ាក់បារម្ភ”
សាឌីរ៉ា ក៏យំហើយលូនខ្លួនចូលទៅគេងលើភ្លៅម្ដាយហើយ  នេម៉ា ក៏អង្អែលសក់នាងលេង ទង្វើរនេះ
តើដឹងទេ? ថាវាធ្វើអោយនាងនឹកដល់ពេលមួយកាលពីមុន ដែលនាងគេងលើភ្លៅ នេម៉ា ទាំងដែលមិនដឹងថាគាត់ជាម្ដាយ ហើយអ្វីដែលសំខាន់គឺមានភាពកក់ក្ដៅដូចគ្នាមិនខុសបន្តិចណាឡើយ តែនាទីនេះចិត្តនាងនឹកដល់ប្ដីរបស់នាងខ្លាំងណាស់ នឹកគេស្ទើរតែដកដង្ហើមមិនចេញ ។
“កុំគិតបែបនេះទៀតណាកូន មានរឿងពិបាកចិត្តកូនគួរតែនិយាយជាមួយម៉ាក់ ម៉ាកនិងធ្វើជាដៃគូពិភាគ្សាជាមួយនិងកូន ហើយសូមកុំយកអ្វីដែលមានសម្ពាធមកដាក់ទារុណកម្មលើជីវិតខ្លួនឯងអី វាមិនបានផលអ្វីមកវិញទេក្រៅពីគ្រាំគ្រានោះ”
អ្នកជាម្ដាយនិយាយហើយយំទាំងដែល កូនស្រីក៏យំដូចគ្នា នាងភ្លេចគិតទៅថានាងក៏មានសល់ម្ដាយនិងបងប្រុសដែរដែលនៅក្បែរចាំលើកទឹកចិត្តអោយនាង
ប៉ុន្តែមកពីនាងប្រើគំនិតមិនបានដិតដល់រវល់តែនិងពិបាករឿងប្ដី រួមជាមួយនិងកូនទើបបានជាប្រហែសបណ្ដោយខ្លួនដល់ថ្នាក់អាដៃបង្ហូរឈាមបំផ្លាញខ្លួនបែបនិង។
“កូននិងមិនធ្វើបែបនិងទៀតនោះទេ អោយកូនសូមទោស ហឹកៗ”
រាងស្ដើងទ្រហោយំសសឹកខ្លួនលើកដៃទាំងគូប្រណមសំពះសុំការអភ័យទោសពីម្ដាយ ទាំងជាប់សេរ៉ូម ។
ចំណែក នេម៉ា ក៏ងក់ក្បាលគាត់ក៏មិនខឹងអីដែរគ្រាន់តែប្រៀនប្រដៅប៉ុណ្ណោះ មិនចង់អោយកូនខុសម្ដងហើយម្ដងទៀតដោយមិនចេះកែវាអោយល្អ។
ហើយក៏គ្មានអ្នកជាម្ដាយណាដែលអាចបង្ខាំងចិត្តអោយឈប់ស្រលាញ់កូនដោយសារតែរឿងបន្តិចបន្តួចនោះដែរ ប៉ុន្តែសម្រាប់ម្ដាយទោះជាកូនខុសប៉ុនភ្នំក៏ម្ដាយមិនយកទោស ម្ដាយគឺជាទេពអប្សរដែលអាចផ្ដល់គ្រប់យ៉ាងអោយកូន ម្ដាយក៏ជាមិត្តដែលអាចលេងនិងផ្ដល់ការពិភាគ្សាជាមួយនិងកូនបានដែរ ដូចច្នេះសូមគិតនិងខ្វល់មើលថែគាត់ទាន់និងមិនហួសពេល។

Malicious (The End)Where stories live. Discover now