ក្រោយពី ឆុងគុក ចាកចេញទៅបាត់តាំងពីល្ងាចនោះមក អ្នកដែលមើលថែ ឌីរ៉ា គឺជា បានយូ ប្រុសកម្លោះសង្ហារនាងបានធូរគួរសមហើយព្រោះគេមើលថែនាងសព្វគ្រប់សព្វយ៉ាងសូម្បីតែជួយបញ្ចុកបបរ បញ្ចុកថ្នាំនាងហើយនិយាយរឿងជាច្រើនប្រាប់ដល់នាងទៀតផង ជាពិសេសគឺរឿងរបស់រាងក្រាស់ព្រោះនាងពិតជាចង់ដឹងមែនទែនថា បុរសម្នាក់ដែលបានប្លន់រាងកាយរបស់នាងគេមានចរិកលក្ខណះយ៉ាងមិចតើពិតជាកាចសាហាវដាក់គ្រប់គ្នាដូចដែលធ្វើដាក់នាងដែរមែនទេ? ម្យ៉ាងកាលពីលើកមុនដែល នេម៉ា ប្រាប់លើកមុននោះនាងស្ដាប់បានតែបន្តិចប៉ុណ្ណោះរួចក៍ដេកលក់លើភ្លៅស្រ្តីចំណាស់នោះបាត់ ដោយមិនទាន់ដឹងហេតុការណ៍អ្វីសោះ តែពេលនេះលែងកង្វល់ហើយព្រោះនាងមានដៃស្ដាំពិសេសជាអ្នកជួយនិងចាំរ៉ាយរ៉ាប់អោយគ្រប់រឿង ។
«តើមានរឿងអីចំពោះគេទៅ? »
ឌីរ៉ា សួរទៅ បានយូ ទាំងអង្គុយក្បែរហើយងាកមកប្រសព្វភ្នែកទៅនិងប្រុសសង្ហារ
កាលដែលសួរនេះគឺសំដៅដល់រឿងរ៉ាវតាំងពីតូចរហូតដល់ធំរបស់ ឆុងគុក នាងចាប់អារម្មណ៍ត្រង់ចំណុចដែល បានយូ និយាយថា រាងក្រាស់គួរអោយអាណិតណាស់ គេពិតជាលំបាកទើបនាងកាន់តែឆ្ងល់និងចង់លឺចង់យល់ខ្លាំងទៅៗ ថាគេជួបអ្វីខ្លះ ពិសេសរាល់ថ្ងៃនាងមិនឃើញសោះថាគេគ្រាំគ្រាយ៉ាងមិច ព្រោះមានអ្នកបម្រើឆ្វេងស្ដាំចាំថែទាំ មានទ្រព្យសម្បត្តិវាល់លាន ហើយនូវមានកោះដែលគ្រប់គ្រងដោយខ្លួនគេទៀត។
«តាមពិតគេជាមនុស្សម្នាក់ដែលឯកាខ្លាំងណាស់ហើយក៍គួរអោយអាណិតគេបាត់បង់ភាពកក់ក្ដៅពីម្ដាយឪពុកនៅអាយុ៥ឆ្នាំ ដោយសារតែការឈ្លានពានរបស់សាច់ញាត្តិបងប្អូន ដើម្បីតែទ្រព្យសម្បត្តិ កន្លងមកទើបមេចោរសមុទ្រឈ្មោះ រ៉ាឆាន់ ដែលជាលោកប៉ាចុងរបស់បង ជាអ្នកយកគេមកចិញ្ចឹមបីបាច់ទំនុកបម្រុង បង្រៀនគេអោយក្លាយទៅជាមនុស្សម្នាក់ដែលក្លាហានអំណត់ព្យាយាម តែក៍ឃោឃៅ ព្រោះត្រូវតាំងនាមខ្លួនឯងថាជាពពួក ឈាមរាវ ដោយការចងគំនុំព្យាបាទមិនចេះចប់»
លឺបែបនេះហើយរាងតូចក៍ស្រងាកចិត្តដែលគិតខុសពីការស្មាន នាងខំតែគិតថាគេជាមនុស្សម្នាក់គ្មានហេតុផល តែនាងឯណាទៅដឹងថាគេពិបាកដល់ម្លឹង ព្រោះនាងខ្លួនឯងក៍ដឹងច្បាស់ដែរថារស់នៅគ្មានទីពឹងវាពិបាកប៉ុណ្ណា ព្រោះ
ឌីរ៉ា ក៍ជាកូនកំព្រាដូចគ្នានិង ឆុងគុក ដែរ។
តែគួរអោយស្ដាយពួកគេមិនដូចគ្នាត្រង់ រាងក្រាស់មានអ្នកយកមកថែទាំហើយលើកដម្កើងដោយទ្រព្យសម្បត្តិមហាសាល ចំណែក ឯនាងវិញ គឺបានត្រឹមតែធ្វើជាអ្នកបម្រើគេគ្មានលុយគ្មានអ្វីៗគ្រប់គ្រាន់ដូចជាគេនោះទេ ហើយត្រូវរស់នៅក្រោមឱវាទរួចមកជួបនិងទារុណកម្មព្រឹកល្ងាចៗដូចរាល់ថ្ងៃនេះទៀត ។
«ហើយយ៉ាងមិចទៀតទៅ? ហេតុអីក៍គេខឹងនិង
ចូឌែន ហើយហេតុអីគេចាប់ខ្ញុំមក?»
បើជ្រុលជាដឹងមកដល់ដំណាក់កាលនេះហើយ នាងត្រូវតែសួរគេបន្តទៀតទើបបានឆ្លើយមិនឆ្លើយក៍ហីចុះតែយ៉ាងហោចណាស់នាងក៍បានសួរគេដែរ គ្រាន់ជាងមិនមាត់មិនក អ្វីសោះ។
ប៉ុន្តែ អ្នកដែលលឺហើយក៏ស្ទាក់ស្ទើរមិនដឹងថាត្រូវប្រាប់ដោយរបៀបណាព្រោះរឿងនេះ ជាការសម្ងាត់មានតែឆុងគុក និង បានយូ ប៉ុណ្ណោះដែលដឹងតែមិនអីទេគេអាចប្រាប់បានតែមិនច្រើនទេ គឺត្រឹមបន្តិចបន្តួចខ្លះៗ អំពីរាងក្រាស់ប៉ុណ្នោះ ។
«គឺ...រឿងនោះខ្ញុំក៍មិនសូវដឹងដែរ តែនាងត្រូវចាំថាគេចាប់នាងមកដោយរឿងយល់ច្រឡំប៉ុណ្ណោះ កុំគិតច្រើនអី» គេនិយាយហើយគោះស្មា ឌីរ៉ា ថ្នមៗព្រមទាំងញញឹមមិនមែនថាមិនចង់ប្រាប់ទេ តែវាមិនមែនជារឿងរបស់គេនោះទេ ដូចច្នេះគេមិនត្រូវចេះដឹងអ្វីច្រើនឡើយ ម្យ៉ាងក៍ដឹងថាពួកគេធ្លាប់នៅជាមួយគ្នារួចហើយ គួរតែកុំសើរើវាទៀតអី បើចង់អោយល្អផ្សះផ្សារគ្នាអោយពួកគេតែម្ដងទៅ។
«ចាស មិនដឹងក៍បាន»
បបូរមាត់តូចប្រៀបដូចចាហួយខ្ទិះក៍តបទៅវិញយ៉ាងគួរសម ខណះសម្លឹងមើលទៅព្រះអាទិត្យដែលរះមកបញ្ចាំងបញ្ចេញរសម្មីមកចាំងនិងទឹកសមុទ្រដែលបក់បោកមករវិចៗ ហើយក៍លួចមើលទៅតាមផ្លូវជាច្រើនដងជារឿយៗ ហើយអារម្មណ៍និងបេះដូងទាំងព្រមនិងវាចេះតែស្ពឹកៗឈឺឆៀបៗព្រោះប៉ុន្មានថ្ងៃនេះនាងមិនទាន់បានឃើញប្រុសកំណាចនោះបានម្ដងឡើយ មិនដឹងថាទៅដល់ទីណាហើយទេ នេះលេចទូកស្លាប់បាត់ហើយទេដឹង ឆឹស?
បានជាគ្មានចិត្តមកអើតមើលនាងអីបន្តិចសោះ ចំជាគ្មានបេះដូងខ្លាំងហើយ ប្រុសស្អីត្រូវការតែពេលលើគ្រែ តែពេលនាងត្រូវការជាជំនួយក៍បាត់ឆឹង ។
«នាងគួរតែទៅរកគេទៅ មើលទៅនាងដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនសោះ ហិហិ»
បានយូ បង្អាប់បញ្ជួសជាបន្តបន្ទាប់ រីឯ អ្នកដែលបានលឺពេញៗ ត្រចៀកក៍ស្រាប់តែក្រហមមុខងាំងតែម្ដង
«កុំអៀនបានទេ ទប់អារម្មណ៍ៗ កុំរំសាយអោយគេបានឃើញ អី»
នាងព្យាយាមលាក់ពុទកុំអោយរាងក្រាស់ដែលនៅក្បែរខ្លួនចាប់បាន នេះបើគេដឹងប្រហែលជាគេត្រូវសើចចំអកអោយនាងយ៉ាងណានោះទេ ព្រោះថា
ឆុងគុក វាយដំៗ នាងឥតល្ហែរហើយវាខ្មាស់ណាស់បើនិយាយចេញទៅថានាងមានចិត្តលើអ្នកដែលធ្វើទារុណកម្មដាក់នាងនោះ ។
នៅក្នុងព្រៃសម្លេងសត្វយំបន្លឺឡើងយ៉ាងអឺងកង
រីឯខ្យល់រំហើយដែលគ្មានរូបរាងគ្មានវិញ្ញាណមិនអាចមើលឃើញនិងភ្នែកនោះ ក៍ហាក់បក់បោកៗទៅមកៗយ៉ាងខ្លាំងក្លារហូតដល់ថ្នាក់ស្លឹកឈើដែលនៅលើ
ដើមក៍រង្គោះរង្គើ កកឹតគ្នាលឺសូរសម្លេងក្រឺតក្រតវឹបៗ ព្រមគ្នា ហើយអ្នកដែលកំពុងតែស្ថិតនៅក្នុងទិដ្ធភាពនេះ នាងកំពុងតែព្រឺសប្បុរខ្ញោកៗតែម្ដង ម្យ៉ាង ឌីរ៉ា នាងមិនធ្លាប់ជួបរឿងក្នុងព្រៃស្អីបែបនិងទេ ទើបនាងមិនសាុំនិងទេសភាពខៀវស្រស់ដែលស្ងាត់ជ្រងំនេះ។
ប៉ុន្តែ មិនយូប៉ុន្មាននាងក៍បានចូលមកខាងក្នុងផុតអ្វីៗទាំងនោះ ហើយជំនួសមកវិញដោយទេសភាពដ៍ត្រជាក់ភ្នែករួមជាមួយនិងទឹកជ្រោះហូរធ្លាក់មកពីជ្រលង់ខាងលើ នាងភ្ញាក់ផ្អើលណាស់អាចថានេះវាជាលើកទីមួយនៃសកម្មភាពនេះ សម្រាប់នាងទើបត្រូវចំហរមាត់ស្ងើចសរសើរមិនដាច់ពាក្យ។
«ស្អាតមែនទែន»
តំបូងឡើយ គិតឆ្ងល់ថាប្រុសឆ្កួតម្នាក់នោះ ហេតុអីមកសម្ងំនៅក្នុងព្រៃគួរអោយខ្លាចបែបនេះទៅកើតមិនខ្លាចសត្វព្រៃសុីក្បាលទេរឺយ៉ាងមិច? តែមានឯណាតាមពិតវាស្អាតជាងឋានសួគ៏ទៅទៀតម្ចាស់ថ្លៃអើុយ!
ស្រីក្រមុំបញ្ឈប់ការគិត រួចបោះជំហានឈានចូលទៅខាងក្នុងកូនផ្ទះឈើតូចមួយដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីនាង ហើយកាលដែលមកទីនេះគឺមករក
ឆុងគុក និងហើយៗ មិនបាច់គិតច្រើនទេថានាងរកឃើញតាមណា ព្រោះ បានយូ ជាអ្នកប្រាប់។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា