ក្រោយពីសង្រ្គាមស្នេហ៍ត្រូវបានបញ្ចប់នៅលើរថយន្តជាច្រើនលើកច្រើនសាររួចមក រាងក្រាស់ក៏បានបើកឡានត្រលប់មកភូមិគ្រឹះ ហឺណាន់ដូ វិញដោយការបើករថយន្តខ្លួនឯងមិនបាច់មានកូនចៅចាំជំនួសដៃជំនួសជើងនោះឡើយ ចំណែក សាឌីរ៉ា នាងបានសន្លប់យ៉ាងស្អាតស្ដូកស្ដឹងតែម្ដង ណាមួយអាចថានាងកម្លាំងខ្សោយមិនមានសម្រាប់បញ្ចេញអោយបានគ្រប់គ្រាន់ ក៏ព្រោះតែខឹងនិង ឆុងគុក នាងខានញាំុបាយប៉ុន្មានថ្ងៃដែរហើយផឹកតែទឹកដោះគោបន្តិចបន្តួចតាមការបង្ខិតបង្ខំរបស់ នេម៉ា ប៉ុណ្ណោះ។
មកដល់ភ្លាមប្រុសកម្លោះបីរាងស្ដើងភ្លាមសំដៅទៅជាន់ខាងលើដែលជាបន្ទប់ផ្ទាល់ខ្លួនខណះ នីលេ រត់ចេញមកយ៉ាងត្រហេបត្រហប នេះគេមកចាំមួយសន្ទុះហើយគ្រាន់តែ ឆុងគុក ខលអោយគេហៅពេទ្យមក ហឺណាន់ដូ ភ្លាម នីលេ ក៏ប្រញាប់ទៅរកភ្លាមមិនអោយទាស់ចិត្ត។
«លោកដុកទ័រ មកដល់ហើយទាន»
«យើងដឹងហើយ ទៅធ្វើការរបស់ឯងចុះ»
តាមពិតទៅរឿងរបស់ ឆុងគុក នៅរស់ ចូឌែន បានបញ្ចូនរបាយការណ៍និងមូលហេតុនៃការកកើតនោះអោយទៅ បានយូ អស់ហើយតាំងពីពេលរករាងក្រាស់ឃើញវិញម្ល៉េះ ចំណែក នេម៉ា ព្រមទាំង នីលេ ក៏ដូចគ្នាមានតែ សាឌីរ៉ា ដែលមិនដឹងរឿងស្អីនិងគេសោះសូម្បីតែប៉ុនក្រចកដៃ។
នៅក្នុងបន្ទប់ដ៏ធំមួយពោពេញទៅដោយគ្រឿងក្បាច់រចនាម៉ូតជារូបនាគធំៗ ជាច្រើន មិនថាតែគ្រឿងសង្ហាររឹមទេសូម្បីតែរបស់ប្រើប្រាស់មួយចំនួនក៏មានរូបនាគដែរ ដូចជាគ្រែឃីងសាយ៍ កម្រាលព្រំ កម្រាលពូក ផួយ ស្រោមខ្នើយ វាំងននអ្វីជាដើមក៏សុទ្ធតែប៉ាក់ដិនជាក្បាច់ក្បាលនាគ ខ្លួននាគទាំងអស់ ព្រោះវាជាសត្វមានអំណាចដែលរិទ្ធិខ្លាំងក្លាហើយក៏ជាចំណូលចិត្តរបស់លោកប្រុសធំនៃ ហឺណាន់ដូ
ចន ឆុងគុក នេះឯង ព្រោះថាគេស្រលាញ់វាយូមកហើយតាំងពីគេនៅជាចោរសមុទ្រម្ល៉េះ។
រាងក្រាស់ទម្លាក់រាងកាយតូចទៅលើគ្រែថ្នមតាមដោយទាញផួយដណ្ដប់ពី ខណះលោកដុកទ័រ ណាមជូន កំពុងតែពិនិត្យមើលថានាងមានអាការះអីកើតឡើង។
«តើនាងកើតអីទៅ» ក្រោយពី ណាមជូន ពិនិត្យហើយរាងក្រាស់ក៏ចាប់សួរទាំងដាក់បង្គុយនៅលើគ្រែកាន់ដៃភរិយាជាប់មិនប្រលែង ក្នុងចិត្តមានកាតព្រួយបារម្ភជាខ្លាំងមិនដឹងថានាងយ៉ាងមិចទៅហើយទេ ទោះគេយល់ថានាងសន្លប់ប៉ុន្តែគេគ្រាន់តែចង់បានហេតុផលសមស្របមួយដែលអាចជួយកាត់បន្ថយភាពតប់ប្រមល់ក្រហល់ក្រហាយក្នុងចិត្តគេខ្លះ។
«នាងមិនអីទេ លោកកុំបារម្ភអីគ្រាន់តែអស់កម្លាំងបន្តិចបន្តួច ប៉ុន្តែមើលទៅនាងមានអារម្មណ៍មិនស្រួលដូចមនុស្សទូទៅប៉ុន្មានឡើយ លោកគួរតែមើលថែនាងអោយបានល្អផ្ដល់នូវសេចក្តីសុខអោយភរិយាបន្តិចទៅ»
«លោកដុកទ័រមានន័យថាយ៉ាងមិច ខ្ញុំមិនយល់»
ឆុងគុក ជ្រួញចិញ្ចើមសួរបញ្ជាក់ដែលថានាងមានអារម្មណ៍មិនស្រួលដូចមនុស្សទូទៅនិងវាយ៉ាងមិចវិញ? គេមិនយល់ទេមិនយល់ទាល់តែសោះ។
«តាមពិតទៅខ្ញុំគិតថាខ្ញុំមិនគួរលាក់រឿងនេះទៅលោកទេ ប៉ុន្តែក៏សូមទោសផងបើនិយាយទៅអាចធ្វើអោយលោកមិនសប្បាយចិត្ត គឺថាអ្នកនាងតូចម្នាក់នេះ អាចនិងមានជំងឹបាក់ទឹកចិត្តនៅថ្ងៃខាងមុខ តែបើអាចសូមលោកប៉ះប៉ូវនិងធ្វើជាអ្នកផ្ដល់កម្លាំងចិត្តអោយនាងផង» សម្ដី ណាមជូន មិនខុសពីរុញប្រុសកម្លោះអោយធ្លាក់ចូលរណ្ដៅនោះឡើយ គេស្លុតចិត្តខ្លាំងណាស់ដែលបានលឺពាក្យទាំងនេះចេញពីមានគ្រូពេទ្យ បេះដូងធ្លាក់ក្ដុកដល់បាតជើង ។
តែ ណាមជូន និយាយត្រូវ សាឌីរ៉ា ពិតជាលំបាកវេទនាណាស់នៅថ្ងៃនោះនាងបាត់បង់គ្រប់យ៉ាងសូម្បីតែទារកនៅក្នុងផ្ទៃ ប្ដីបាត់ស្រមោលនៅក្នុងបន្ទុះគ្រាប់បែកយ៉ាងសន្ធោសន្ធៅរកមិនឃើញ នាងវីសតែនិងសម្លាប់ខ្លួនឯងទៅហើយនៅពេលនោះ កុំតែបាន នេម៉ា ទៅឃើញទាន់ហេតុការណ៍ហើយប្រញាប់នាំគ្នាជួយសង្រ្គោះនោះម្ល៉េះពេលនេះនាងគ្មានជិវិតនៅសល់និងគេនោះទេ។
«តើនាង...»
«កុំបារម្ភអីលោក ចន វាទើបតែដំណាក់កាលតំបូងប៉ុណ្ណោះលោកនៅមានពេលច្រើនណាស់សម្រាប់នៅជាមួយភរិយារបស់លោក» ណាមជូន និយាយហើយក៏គោះស្មាររាងក្រាស់ផ្ដល់ជាកម្លាំងចិត្តមុននិងឈានជើងចាកចេញទៅដោយមាន នីលេ ជាអ្នកជូនដំណើរ។
ឆុងគុក សម្រក់ទឹកភ្នែកដ៏សែនឈឺផ្សារមួយដំណក់ហើយមួយដំណក់ទៀតគេពិតជាទទួលយកមិនបានទេ ហើយក៏មិនខ្វល់ដែរថាវាជាដំណាក់ដំបូង រឺ មិនមែនតំបូងនោះសំខាន់គេពិតជាខ្លាច ខ្លាចថា
សាឌីរ៉ា ឈានចូលផ្លូវមួយដែលមិនអាចបកក្រោយវិញបាន ហើយគេយល់ច្បាស់ណាស់ថាជំងឺមួយនេះវាកាចសាហាវខ្លាំងប៉ុណ្ណា តែគេនិងសន្យាថាមិនអោយភរិយាដ៏សែនល្អរបស់គេស្ថិតក្នុងភាពកខ្វក់បែបនោះឡើយ។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា