ពេលដែលបានឃើញរាងស្ដេីងទ្រហោរយំភ័យខ្លាចគេឡេីងញ័រខ្លួនអណ្ដឺតអណ្ដកបែបនេះ គេសប្បាយក្នុងចិត្តរីករាយខ្លាំងណាស់សឹងតែជប់លៀងសុីផឹកទៅហេីយ ប៉ុន្តែអារម្មណ៍មួយក៍ស្រាប់តែខឹងស្ទេីតែយាដៃទះនាងអោយសន្លប់តូចនៅនាទីនេះ មិនទេថាគេគុំស្អីណាស់ណា សូម្បីតែកូនចៅ រួមទាំងអ្នកបម្រេីក៍ស្លុតចិត្តដូចគ្នា ។
"អ្នកនាង អ្នកនាងមិនអីទេ កុំយំណា"
ដោយសារតែមេីលទៅឃេីញ សាឌីរ៉ា គួរអោយអាណិតជាពន់ពេក នេម៉ាក៍រត់ចូលទៅក្រសោបនាងជាប់ទ្រូង នេះប្រហែលជាខ្លាចខ្លាំងណាស់ហេីយ បបូរមាត់ក៍ស្លឹក ឯរាងកាយក៍ប្រៀបបាននិងអ្នកញៀនថ្នាំទៀត ។
"នេះ មកហេីយលោកនាយ "
កាលដែលចូលមកដល់ នីលេ ហុចច្រវាក់ទៅអោយគេ ហេីយរាងខ្ពស់ក៍យកវាមកកាន់
"ត្រៀមខ្លួនទៅនាង"
គេនិយាយបែបពិសពុលហេីយគោះច្រវាក់និងបាតដៃម្ខាងដែលទំនេររបស់គេ ដេីម្បីបោកបញ្ឆោតអោយស្រីក្រមុំញ័រប្រាណពពើកកាន់តែខ្លាចរអារគេលេីសដេីម។
"ចេះខ្លាចដែររឺ?? ហឹសៗ"
ឆុងគុក មើលមុខស្រីក្រមុំដោយបង្កប់ភាពកំណាច គេអត់និងសើចមិនបានទេ និងចរិកលាក់ពុតរបស់នាងនៅពេលនេះ ម៉ោងមុនឃេីញថាតមាត់សម្បេីមណាស់ហេតុអី ឥលូវនៅស្ងៀមត្រឹងទៅវិញ
ស្រីម្នាក់នេះពិតជា ល្បិចច្រើនមែន! ។"នេម៉ា ចេញភ្លាមទៅ"
ឆុងគុក គំហកអោយស្ត្រីចំណាស់ទាំងជេីងរបស់គេកំពុងតែដេីររំកិលទៅមុខបន្តិចម្ដងៗតម្រង់ទៅរកនារីតូចដែលគេបានភ្លក់រសជាតិពីថ្ងៃមុន។
"លោកប្រុស ហឹកៗ លេីកលែងអោយអ្នកនាងម្ដងទៅ អ្នកនាងមិនដឹងអីទេ ហឹកៗ "
ស្រ្តីចំណាស់ចូលទៅអោបជើងរាងក្រាស់ដោយអង្រួនតិចៗ សុំពាក្យអង្វរករ គាត់ដឹងច្បាស់ណាស់ថាបន្តិចទៀតមិនមានអ្វីកើតឡើងលើ សាឌីរ៉ា ព្រោះ ឆុងគុក នេះគេជាមនុស្សកាចសាហាវណាស់ ទោះជាគេមិនធ្លាប់ធ្វេីបាបកូនចៅ តែបេីជាមួយសត្រូវគេនិងសម្លាប់មិនអោយសល់ដង្ហេីមឡេីយ។
"ចេញទៅ បើមិនចង់ស្លាប់ជំនួសស្រីនេះ"
"ហឹកៗ លោកប្រុសកុំធ្វើបាបអ្នកនាងអី ចាត់ទុកថាអ៊ំអង្វរទៅចុះ ហឹកៗ"
នេម៉ា កាន់តែហាមគេកាន់តែកម្រោលដូចជាខ្លារខិន កាន់តែហាមកាន់តែចង់វាយនាងអោយបែកឈាម ហឹសៗ នេះមកមិនដល់មួយថ្ងៃផងចង់រត់គេចហេីយរឺ? ជាពិសេសនូវមានអ្នកកាន់ជេីងទៀត បាន! ល្អតេីនិងអោយស្គាល់ថ្នាំប៉ូវបែបឈឺសាច់ខ្លះ។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា