Part 31

953 54 0
                                    

កន្លងទៅជាច្រើនថ្ងៃហើយក្រោយពីការពិនិត្យព្យាបាល ដែលស្រីក្រមុំនាងមិនទាន់និងដឹងខ្លួនឡើងវិញនៅឡើយ តាមដោយរាងកាយរបស់នាងនៅតែបន្តោងសេរ៉ូមមិនថមថយ ខណះស្បែកនៅតែសស្លេកមិនព្រមប្ដូរពណ៌សប្បុរទាំងពេលនេះនាងក៏ចុះស្គមនៅសល់តែស្បែកហើយនិងឆ្អឹងគ្របដណ្ដប់ប្រាណរកជីវជាតិក៏មិនបាន ។
ដោយឃើញហេតុការណ៍ចេះតែមិនស្រួល បានយូ ក៏ស្នើរសុំខាងមន្ទីពេទ្យអោយបញ្ចូនរាងស្ដើងរបស់ខ្លួនមកកាន់ភូមិគ្រឹះវិញរួមជាមួយគ្រូពេទ្យម្នាក់ដែលនៅចាំមើលថែប្អូនស្រីរបស់គេមិនឃ្លាងឃ្លាត តាមពិតគេក៏ទើបតែបានដឹងដូចគ្នាថា សាឌីរ៉ា ជាប្អូនស្រីរបស់គេព្រោះកាលពីពេលដែលបរិច្ចាកឈាមអោយនាងគេបានសង្ស័យទៅលើប្រភេទឈាមរបស់នាងរួមទាំងធ្លាប់លឺម្ដាយប្រាប់ថាគេធ្លាប់មានប្អូនស្រីម្នាក់ដែរ ប៉ុន្តែត្រូវបានស្លាប់ដោយសារការលេចកប៉ាល់កាលពីប៉ុន្មានឆ្នាំមុន ម្យ៉ាងគេក៏មិនអស់ចិត្តទើបសម្រេចចិត្តថានិងធ្វើ ឌីអេនអេ
ដើម្បីរកការពិតអោយខ្លួនឯងអស់ចម្ងល់តែម្ដងទៅហើយវាក៏ដូចការគិតមិនខុស ព្រោះលទ្ធផលចេញមកគឺវិជ្ជមាន១០០% ដូចច្នេះមានន័យថា សាឌីរ៉ា និង បានយូ ជាបងប្អូនបង្កើត។
ចំណែក នេម៉ា គាត់ក៏សប្បាយត្រេកអរមិនតិចនោះដែរ ដែលសុខៗកូនប្រសារស្រីរបស់ខ្លួនអាចក្លាយខ្លួនទៅជាកូនបង្កើតបែបនេះ ហើយគាត់ក៏មិននឹកស្មានដូចគ្នាថាអព្ភូតហេតុចម្លែកនេះកើតមាន អញ្ចឹងតើបានជាគាត់មាននិស្ស័យអាណិតស្រលាញ់ សាឌីរ៉ា ខ្លាំងណាស់តាំងពីបានជួបនៅថ្ងៃតំបូង
ជាពិសេសគឺមានអារម្មណ៏ដែលនឹករលឹកបារម្ភពីនាងអោយគ្រប់តែពេល ហើយវាក៏មិនខុសគ្នាដែរ ព្រោះកាលលើកមុនពេល ឆុងគុក វាយធ្វើបាបដាក់ទារុណកម្មស្រីក្រមុំរួមជាមួយនិងការចាប់ចងទៅនិងក្បាលគ្រែគឺ នេម៉ា គាត់ខូចចិត្តឈឺចុកចាប់ផ្សារទ្រហោយំក្រាញននាលមិនស្រាននោះទេ គឺស្ទើរតែសន្លប់ម្ដងម្កាលដែរហើយ ។
"ឆុង...ឆុងគុក ..."
សម្លេងតូចបន្លឺឡើងរសឹបៗខ្សាវៗហាក់បានយល់សប្តិអ្វីម្យ៉ាងដែលខណះនេះ ស្ថិតនៅលើគ្រែបន្តោង សេរ៉ូម និងនៅលើមាត់មានដាក់នៅអុកសុីសែនឧបករណ៍ជំនួយខ្យល់ដង្ហើមនៅឡើយ ។
ហើយម្រាមដៃចង្អុលក៏កម្រើកឡើងរវើកៗដំណាលគ្នាដោយបង្ហាញថានេះវាជាការដឹងខ្លួនឡើងតំបូងក្រោយពីត្រូវបានក្រុមគ្រូពេទ្យព្យាបាលហើយអស់រយះពេលកន្លះខែមកនេះ។
"ឌីរ៉ា "
អ្នកជាម្ដាយកាលដែលបានឃើញទិដ្ធភាពមួយនេះស្រាប់តែរត់មកយ៉ាងត្រហេបត្រហបទៅជិតរាងកាយស្ដើង ហើយចាប់កាន់ដៃកូនស្រីមកក្រសោបទាំងទឹកភ្នែក ចូកថ្ពាល់គាត់អាណិតកូនសឹងខ្លោចចិត្តខ្លោចបេះដូង នេះប្រហែលជានាងចុកចាប់ផ្សារខ្លាំងណាស់ហើយបានជា មមើលាន់សម្ដីហៅឈ្មោះអ្នកជាប្ដីរវើរវាយ ។
"កូនម៉ាក់ ហឹកៗ "
ដោយអត់មិនបាននិងទប់អារម្មណ៍ នេម៉ា ស្រាប់តែទ្រហោយំជាថ្មី ដោយរាងកាយញ័រចំប្រប់ទាំងទឹកស្រក់ចុះមកច្រោកៗទៅលើថ្ងាស ស្រីក្រមុំ នេះអោយគាត់ធ្វើយ៉ាងណា? ប្រុងអោយមនុស្សដែលគ្រាំគ្រាដូចជាគាត់មកត្រូវអង្គុយឃើញស្ថានភាពកូនស្រីបែបនេះរហូតរឺ? ហេតុអី! បើជ្រុលជាអោយនាងអាចនិយាយបានហើយម្ដេចក៏មិនព្រមអោយនាងដឹងខ្លួនឡើងមក
"ព្រះអើុយ! នេះចង់លេងសើចនិងខ្ញុំម្ចាស់ដល់ពេលណាទៀត ហឹក"
គាត់គិតក្នុងចិត្តលាយឡំជាមួយនិងភាពដង្ហក់ចង់រកខ្យល់ ដកមិនចេញ ខណះអណ្ដឺតអណ្ដកឈឺផ្សាររកអ្វីមកផ្សះផ្សារមិនត្រូវ ព្រោះថាស្រ្តីចំណាស់គាត់ពិតជាបានយល់ច្បាស់ណាស់ថាការដែលបាត់បង់មនុស្សជាទីស្រលាញ់វាក្ដុកក្ដួលពើតឱរាខ្លាំងកម្រិតណានោះ ហើយ នេម៉ា ស្គាល់រសជាតិអស់ហើយ ម្យ៉ាងធ្លាប់គាត់បាត់បង់ប្ដីដល់ទៅពីរដង មិនតែប៉ុណ្ណោះនូវមានកូនស្រីតូចម្នាក់ទៀតហើយកាលនោះគាត់បាក់ទឹកចិត្តគិតច្រើនបន្ថែមបន្ទុកអោយខ្លួនឯងស្ទើរតែចង ក សម្លាប់ខ្លួនកុំតែបានស្វាមីក្រោយសង្រ្គោះទាន់វេលាម្ល៉ោះគាត់បាត់បង់ជីវិតយូមកហើយ ប៉ុន្តែឥលូវវាក៏ជាសំណាងមួយណាស់ដែរ គាត់បានរកឃើញនាងវិញហើយហើយកូនស្រីដែលបាត់នោះគឺជា ស្រីច្រម៉ក់ សាឌីរ៉ា នោះឯង។
"ម៉ាក់..."
រវល់តែភាំងភ្លឹកនឹកគិតពីរឿងឈឺចាប់ដែលធ្លាប់កើតឡើង ស្រ្តីចំណាស់មិនដឹងថា រាងតូចនាងដឹងខ្លួនតាំងពីពេលណានោះទេ នេះកុំតែនាងហៅដោយសម្លេងខ្សាវៗ កុំអីគាត់នៅតែអណ្ដែតអណ្ដូងបែបនេះមិនឈប់ ។
អ្នកជាម្ដាយកាលដែលបានឃើញថាសំណព្វចិត្តរបស់ខ្លួនបានរលឹកពីដំណេកហើយនោះ មនុស្សចំណាស់ហាក់ត្រេកអរញញឹុមញញែមទាំងកខេបកខុប រកអ្វីមកថ្លែងមិនត្រូវ ព្រោះថានាងស្ថិតនៅបែបនេះយូដែរហើយទើបគាត់ចេះតែខ្លាចថានាងមាន
បញ្ហាអ្វីកាន់តែធ្ងន់ធ្ងរជាងនិង ហើយគាត់ក៏ចេញទៅខាងក្រៅហៅគ្រូពេទ្យដោយមិនភ្លេចប្រាប់រាងស្ដើងមុននិងចាកចេញ
"ម៉ាក់ទៅហៅពេទ្យមក កូនចាំបន្តិចទៅណា"
នេម៉ា ផ្ដែផ្ដាំព្រោះនៅទីនេះគ្មាននរណាម្នាក់នៅរងចាំមើលថែនាងនោះឡើយក្រៅពីគាត់ រីឯ បានយូ គេក៏ចេញទៅភូមិគ្រឹះវិញតាំងពីព្រឹកមិញម្ល៉េះ ណាមួយមានការងារច្រើនទៀតត្រូវធ្វើទើបត្រលប់ទៅលឿនបែបនិង ។
ក្រោយពីសាស័ព្ទរួចរាល់ហើយ នេម៉ា ក៏ដើរសម្ដៅទៅខាងក្រៅទាំងប្រញាប់ប្រញាល់ខណះ ស្រីក្រមុំតាមសម្លឹងមើលរាងចំណាស់មិនដាច់ពីកន្ទុយភ្នែក ។
មិនយូប៉ុន្មាន ដុកទ័រ គីម ក៏បានមកដល់ហើយបានអោយលោកស្រី នេម៉ា ចេញទៅខាងក្រៅតាមដោយគេពិនិត្យរាងកាយតូចច្រឡឹងរួចដកអុកសុីសែនចេញពីមាត់របស់នាងហើយសួរ
"តើអ្នកនាងដកដង្ហើមបានស្រួលទេ? មានថប់ដង្ហើមអីរឺអត់?"
ណាមជូន សួរហើយស្រីក្រមុំក៏ងក់ក្បាលជាការឆ្លើយតបហលយសម្លឹងមុខ ណាមជូន ភ្លឹះៗ

Malicious (The End)Where stories live. Discover now