Part 23

1.4K 69 0
                                    

សម្លេងមាន់រងាវ រួមជាមួយនិងសម្លេងសត្វបក្សាយំបន្លឺឡើងកងរំពងពេញកណ្ដាលព្រៃ រីឯ សត្វរៃក៍បញ្ចេញសូរស័ព្ទឡើងមកដំណាលគ្នាបង្ករអោយត្រហឹង ហើយជាពិសេសគឺមានសម្លេងទឹកធ្លាក់ដែលចេញមកពីជ្រោះខាងលើដែលមកផ្ទប់ជាមួយនិងដុំថ្មខាងក្រោមលឺតែឈូរឆរៗ។
ប៉ុន្តែបើក្រលេកមកមើលក្រុមផ្កាជាច្រើនចម្រុះពណ៌វិញ វាពិតជាស្រស់ស្អាតខ្លាំងគ្មានគូប្រៀបបាននោះទេមិនតែប៉ុណ្ណោះមានទាំងសត្វមេអំបៅហោះហើរបណ្ដើរគ្នាឆ្វែងឆ្វាត់ប្រដេញគ្នាក្រេបលំអងផ្កាយ៉ាងត្រសង ទើបបណ្ដាលអោយទិដ្ធភាពមួយនេះវាកាន់តែអស្ចារ្យត្រកាលប្រៀបបានដូចជាភពមួយនៅឋានសួគ៌មិនខុស។
កាលដែលបានស្រូបយកខ្យល់អាកាសបរិសុទ្ធសម្លឹងមើលទៅព្រះអាទិត្យរះរួចរាល់រាងស្ដើងក៍ដាក់បង្គុយបត់ជើងនៅលើកម្រាលធម្មជាតិពណ៌បៃតងនៃស្រទាប់ស្មៅខ្ចីៗ តាមដោយមានប្រុសកម្លោះ
ឆុងគុក ក៍ជាអ្នកតាមមកគេងកើយភ្លៅរបស់នាងមិនលោះពេល ហើុយ! មិនដឹងជាប្រយោជន៍ស្អីរបស់គេនោះទេ មានរឿងមានលេសមិនចេះចប់ នេះមិនអស់ចិត្តទៀតរឺយ៉ាងមិច?យប់មិញដេកអោបរុករានឈ្លានពានរាងកាយនាងឡើងមួយយប់ហើយនូវមិនព្រមឆ្អែតទៀត បើអោយតែយ៉ាងៗនិងមិចមិនលេបនាងចូលពោះតែម្ដងទៅ ក្រែងវាមិនពិបាករញ៉េរញៃច្រើន។
«មើល...»
ស្រីក្រមុំរអ៊ូរទាំដោយសម្លេងធុញទ្រាន់ព្រមទាំងក្រវាស ម្រាមដៃក្រាស់ធំៗរបស់អ្នកដែលគេងកើយភ្លៅនាងចេញ ពីថ្ពាល់រលោងរបស់នាងមួយរំពេចកាលដែលគេឈោងមកច្បិចនាងចុះឡើងៗហើយនាងក៏សម្លក់ស្ទើរតែជ្រុះគ្រាប់ភ្នែក រីឯក្នុង
ចិត្តក្នុងទ្រូងនេះវារឹតតែខឹងនៅពេលគេមោនតបតហើយសើចឌឺនាង ទើបបណ្ដាលអោយនាងលួចចេគេអស់ប្រហែលរាប់រយម៉ាត់នៅក្នុងខួរក្បាលមិនអោយគេលឺអ្វីសូម្បីមួយម៉ាត់ ។
ប៉ុន្តែដោយសារតែគេមិនបញ្ឈប់សកម្មភាពបេះបួយនាងបន្ត ហើយនាងក៍វាយគេមួយដៃផាច់ជាមួយកម្លាំងធ្ងន់គួរសមចំកណ្ដាលកំប៉េះគូទ។
«យើស ដៃដល់ផងរឺ?»
ឆុងគុក ស្រាប់តែលាន់មាត់នៅពេលនាងវាយគេចំគូទ
ព្រោះមិននឹកស្មានទេថានាងហ៊ានដល់ថ្នាក់និង ហើយក៍ងើបអង្គុយសម្លក់ទៅនាងវិញមិនអោយចាញ់គ្នានោះទេ ហើយអារម្មណ៍ហាក់គិតថា «នេះគេថ្នមនាងពេកដល់ថ្នាក់នាងលែងខ្លាចគេហើយតើនិង ហឹស បានតែរំលោភអោយបាក់គ្រែទេ»
ក្រោយពីខាំមាត់ទប់ចិត្តខ្នាញ់ចរិកស្រីក្រមុំ រាងក្រាស់ក៍ហក់ទៅអោបរាងតូចយ៉ាងណែននិងថើបថ្ពាល់នាងខាំញេញទៀតផង នេះចាត់ទុកថាការសងសឹកមួយដ៍ផ្អែមល្ហែមទៅចុះ ហិហិ។

Malicious (The End)Where stories live. Discover now