នៅពេលដែលមកដល់មន្ទីរពេទ្យភ្លាម រាងកាយតូចដែលសន្លប់ស្ដូកស្ដឹងមិនដឹងខ្យល់អ្វី ត្រូវបានដាក់នៅលើគ្រែរុញបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ដោយមិនចាំយូ ព្រោះថាស្ថានភាពនាងធ្ងន់ធ្ងរខ្លាំងឡើងៗហើយ មិនថាចង្វាក់ដង្ហើម រឺ ចង្វាក់បេះដូងនោះទេ គឺវាស្ថិតក្នុងកម្រិតធំមួយដែលដើរយឺតបំផុតសឹងតែក្លាយទៅជាសាកសព ហើយមិនតែប៉ុណ្ណោះសាច់ស្បែកពណ៌សប្បុររបស់នាងប្រែក្លាយទៅជាពណ៌លឿងស្លេកស្លាំងព្រោះតែគ្មានឈាមទៀតដូចច្នេះក្រុុមគ្រូពេទ្យមិនអាចទុកអ្នកជម្ងឺអោយទៅជាស្ហុកដល់ដំណាក់កាលផុតដង្ហើមបានឡើយ គឺត្រូវតែពើតជួយគ្នាសង្រ្គោះឡើងអោយបានទាន់ពេលវេលា។
ហើយកន្លងទៅនេះនាងចូលទៅក្នុងបន្ទប់នោះប្រហែល១០នាទីហើយ ចំណែកឯ បានយូ និង នេម៉ាឈរចាំនៅខាងក្រៅដើម្បីដឹងពីលទ្ធផលដែលខាងមន្ទីរពេទ្យគេប្រាប់មក។
“លោកគ្រូពេទ្យនាងយ៉ាងមិចហើយ?នាងមិនអីទេមែនទេ?”
“កូនស្រីខ្ញុំមិនអីទេ មែនទេលោកក្មួយ? ហឹៗ ”
គ្រាន់តែ ដុកទ័រ គីម ចេញមកភ្លាមប្រុសកម្លោះរួមជាមួយស្រ្តីចំណាស់រត់ទៅស្រ៊ូទាំងទឹកភ្នែកចូកថ្ពាល់សំដៅទៅរក ណាមជូន ដែលជាអ្នកមានមុខងារព្យាបាលស្រីតូចដែលមុននេះសន្លប់បាត់ស្មារតី។
ចំណែក ឯ ណាមជូន ក៏មិនរងចាំយូដូចគ្នាក្នុងនាមជាអ្នកជួយជីវិតគេក៏បកស្រាយទៅគ្រប់យ៉ាងដោយមិនលាក់បាំង
“អ្នកជម្ងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរណាស់ ហើយក៏ត្រូវការឈាមជាបន្ទាន់ ដូចច្នេះសូមលោកហើយនិងអុំស្រីជួយរកដំណោះស្រាយផង ហើយបើយឺតយ៉ាវអ្នកជម្ងឺនិងត្រូវស្លាប់”
ណាមជូន និយាយម៉ាត់ៗមិនលាក់លាមបៀមចម្ងល់អ្វីច្រើន ណាមួយគេជាមនុស្សរហ័សមិនចូលចិត្តរឿងសំកុកអ្វីច្រើនផង នេះបើខាងសាច់ញាត្តិដោះស្រាយមិនចេញ ខាងមន្ទីពេទ្យក៏អាចយកឈាមពីកន្លែងពិសោធន៏ទុកដាក់ឈាមនៅក្នុងមន្ទីពេទ្យមួយនេះមកបញ្ចូលជំនួសបានដែរ ប៉ុន្តែនេះជាគោលការណ៍ដូចច្នេះត្រូវសួរពីលទ្ធភាពបរិច្ចាករបស់គ្រួសារសិន។
“តើនាងមានឈាមប្រភេទអី? ហឹៗ យកឈាមខ្ញុំទៅលោកក្មួយ ខ្ញុំអាចបរិច្ចាកបានហឹៗ អោយតែកូនស្រីខ្ញុំនាងរស់”
នេម៉ា យំញ័រខ្លួនតោងចាប់កាន់ដៃ ណាមជូន រលាក់តិចៗអង្វរ ចំណែកឯ បានយូ ជាអ្នករងចាំស្ដាប់សម្ដីពីមាត់របស់គ្រូពេទ្យកម្លោះដែលឈរទល់មុខគ្នារួមទាំងទប់ទ្រខ្លួនម្ដាយផងដែរ។
“អ្នកជម្ងឺមានឈាមប្រភេទអេ បូក”
“យកឈាមខ្ញុំទៅ ខ្ញុំក៏មានឈាមប្រភេទនេះដែរ ”
កាលដែលលឺហើយ បានយូ ស្នើរខ្លួនព្រោះថា សាឌីរ៉ា មានឈាមដូចគេទាំងប្រភេទជា អេ ហើយជា បូក ដូចគ្នាទៀត ម្យ៉ាងគេមិនចង់អោយម្ដាយត្រូវមកឈឺម្នាក់ទៀតនោះទេ ណាមួយ នេម៉ា ក៏ចាស់ដែរជ្រេវ័យដែរហើយដូចច្នេះគាត់ខ្សត់ខ្សោយកម្លាំងណាស់បើជ្រុលជាមិនខុសគ្នាទៅហើយទុកអោយគេប្រតិបត្តិវាទៅចុះ។
“អញ្ចឹងសូមលោកមកតាមខ្ញុំមកព្រោះពួកយើងត្រូវការប្រញាប់បន្ទាន់”
“បាទ”
ក្រោយពីពិភាគ្សាជាមួយនិងគ្រូពេទ្យហើយ បានយូ ក៏ដើរទៅតាមគាត់រួចចូលទៅក្នុងបន្ទប់មួយដើម្បីធ្វើការបំពេញបែបបទក្នុងការបរិច្ចាកឈាមទៅអោយ
សាឌីរ៉ា រីឯ លោកស្រី នេម៉ា គឺនៅអង្គុយរងចាំនៅកន្លែងដដែលក្នុងចិត្តមានតែការបន់ស្រន់ប៉ុណ្ណោះ
ដោយសារតែមិនអាចជួយអ្វីបានឡើយក្រៅពីរឿងអស់ទាំងនេះ ។
នៅក្នុងបន្ទប់មានគ្រែរបស់អ្នកជម្ងឺពីរតាមដោយមានមនុស្សគេងនៅពីលើនោះ ហើយមួយជាប្រុសកម្លោះ មួយទៀតជារាងស្ដើងដែលដេកឈឺមិនកម្រើកអ្វី ។
នាទីនេះផងដែរឈាមកំពុងតែរត់ចេញខ្លួនរបស់រាងក្រាស់ចូលទៅក្នុងរាងកាយរបស់ សាឌីរ៉ា តាមរយះបំពង់មួយដែលគេហៅទ្រូសសេរ៉ូម ហើយវាឈាមទាំងនោះវាចាក់ចូលជ្រាបក្នុងស្រែកស្លេកស្លាំងម្ដងបន្តិចៗ រហូតដល់ បានយូ ខ្សោះខ្សោយកម្លាំង។
“ហ្វូស”
បានយូ ដកដង្ហើមធំខណះចង្វាក់ដង្ហើមគេខ្សោយទៅៗ កាលដែលកម្លាំងកំហែងក៏គ្មានសឹងតែស្រូបយកខ្យល់អាកាសមិនបាន ដោយឃើញស្ថានភាពនេះចំពោះមុខ គិលានុបដ្ធាកស្រីម្នាក់ក៏ប្រញាប់បញ្ចូនដំណឹងទៅកាន់ដុកទ័រភ្លាមមិនចាំយូ។
“បានហើយ យកប្លោកឈាមថ្មីដាក់បន្តអោយអ្នកជម្ងឺទៅ”
ណាមជូន បញ្ជាព្រោះថាឈាមដែល បានយូ បរិច្ចាកអោយ សាឌីរ៉ា នោះវាមិនគ្រប់គ្រាន់នោះឡើយ ម្យ៉ាងព្រោះតែនាងបាត់បង់វាច្រើនពេកទើបឈាមត្រឹមតែពីរប្លោកអំបាញ់មិញនោះវាក្លាយទៅជាអាសាបង់ទទួលយកជាផលមិនបាន។
“ចាស ”
គិលានុបដ្ធាក ឈីនជី តបហើយប្រញាប់ទៅធ្វើគ្រប់យ៉ាងតាមពាក្យសម្ដីដែលលោកដុកទ័រគីមបានប្រាប់ ។
ចំណែក បានយូ គេនៅតែដេកមិនហ៊ានបម្រាស់ទៅណានោះដែរព្រោះទើបតែបូមឈាមហើយគ្រូពេទ្យមិនអនុញ្ញាតអោយក្រោកភ្លាមៗនោះឡើយ ប៉ុន្តែគេក៏ព្យាយាមប្រើក្រសែភ្នែកព្រាលៗរបស់គេចាប់យកទិដ្ធភាពដែលកំពុងកើត ខណះខួរក្បាលវិលខ្ញាល់ប្រៀបដូចជាកន្តេះឡង់
សម្លឹងទៅកាន់គ្រូពេទ្យដែលកំពុងតែរុញគ្រែ សាឌីរ៉ា គេងមុននេះរួមទាំងនាងផ្ទាល់ផងចេញទៅខាងក្រៅចូលបន្ទប់មួយផ្សេងទៀតដើម្បីធ្វើការព្យាបាល។
“ឌីរ៉ា យ៉ាងមិចហើយម៉ាក់?”
“នាងចូលបន្ទប់សង្រ្គោះហើយ កូនកុំបារម្ភអីធ្វើអារម្មណ៍អោយស្រួលចុះ បន្តិចទៀត នីលេ យកស៊ុបមកហើយណា ហើយគេបានបញ្ចូនជំនិតគ្នារបស់កូនទៅកាន់កោះពិនិត្យគ្រប់ហើយដែរ”
អ្នកជាម្ដាយប្រឹងប្រែងលួងលោមកូនដោយជូតខ្លួនអោយផងប្រើសម្ដីស្រទន់និយាយជាមួយផង មិនដឹងថាទឹកចិត្តធូស្រាលវាបានមកពីណានោះទេ តាំងពីឈានជើងចូលមកដល់ក្នុងពេទ្យហើយគាត់ប្រែអស់ បារម្ភរលីង ហើយមិនដឹងថាស្រីក្រមុំនិងគាត់មាននិស្ស័យអ្វីនោះដែរ បានជាចេះតែបារម្ភយកចិត្តទុកដាក់និងមើលថែនាងតាំងពីថ្ងៃជួបតំបូងបែបនិង។
ហើយក៏សុំសសើរទឹកចិត្តរបស់ប្រុសកម្លោះដូចគ្នា គេជួយនាងទាំងសព្វគ្រប់ទោះបីជាទើបតែស្គាល់បានតិចតួចក៏ដោយសំខាន់ គឺមានអារម្មណ៏ថាទោទន់ដាក់គ្នាវាប្រៀបដូចជាឈាមជ័រតែមួយ។
“បាទ ម៉ាក់”
គេឆ្លើយរួចហើយបិទភ្នែកសម្ងំគេងវិញ ហើយគិតមែនទេថាគេនៅស្ងៀមអោយប្អូនប្រុសស្លាប់ទៅទាំងមិនដឹងរឿងនោះ សូមទោសផង គេគឺជា
បានយូ អាបាឌី ជាអ្នកមានជាន់ខ្ពស់នៅហ្សូរិចម្នាក់ដែររឿងអីបណ្ដោយកើតទៅ? គ្រាន់តែថាគេចាត់ចែងម្ដងមួយៗសិនកុំអោយសត្រូវបានដឹងមុន។បន្ទាប់មកនេម៉ា ក៏ចេញមកខាងក្រៅវិញនោមុខបន្ទប់សង្រ្គោះ
“នាងយ៉ាងមិចហើយលោកក្មួយ នាងមិនអីទេមែនទេ? នាងមិនអីទេរឺ? ហឹកៗ លោកក្មួយឆ្លើយមក”
នេម៉ា យំបណ្ដើរសួរបណ្ដើរ
“អ្នកជម្ងឺអស់អីហើយ ប៉ុន្តែ...ទារកក្នុងផ្ទៃពួកយើងជួយមិនបាននោះទេព្រោះឈាមនាងហូរច្រើនពេកហើយណាមួយវាក៏ប៉ះទង្គិចខ្លាំងណាស់ដែរ ពួកយើងជួយបានតែអ្នកម៉ាក់ប៉ុណ្ណោះសង្ឃឹមថាលោកអុំនិងយល់”
មែនហើយទោះវាចុកចាប់ក៏ពិតមែនដោយសារការបាត់បង់ចៅប៉ុន្តែវាក៏គ្រាន់ជាងការបាត់បង់ទៅទាំងអស់ដោយកំហុកពេកអញ្ចឹងដែរ ។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា