ក្រោយពីបង្ខាំងទង្វើររបស់រាងតូចដោយប្រើពាក្យ «បែបនេះទើប រ៉ូមែនទិក» ជាច្រើនដងរួចរាងក្រាស់ក៍ស្ងៀមស្ងាត់មិននិយាយអ្វីបន្តទៀត ហើយវាក៍មិនមែនមានតែ ឆុងគុក ទេដែលមិនហើបមាត់ ចំណែក ឌីរ៉ា ក៍ដូចគ្នានាងមិនដឹងថាត្រូវផ្ដើមទំនុកពីចំណុចណាទៅចំណុចណាដើម្បីបបួលគេប្រូកប្រាចជាមួយគ្នាដើម្បីកុំអោយស្ងាត់នោះទេ ណាមួយនាងមិនសូវជាមនុស្សម្នាក់ដែលបុិនវោហាស័ព្ទប៉ុន្មាននោះឡើយ ម្យ៉ាងខ្លាចថានិយាយមិនស្រួលចំពាក្យមិនល្អធ្វើអោយគេទាស់ចិត្ត ហើយនាងក៍មិនយល់ដូចគ្នាថា ហេតុអ្វីបានជាទ្រូងរបស់នាងចេះតែខ្លាចគេខឹងទាំងដែលការពិតរឿងវាមិនទាន់បានកើតឡើងសោះនិង ចម្លែកមែនទែនហើយ បេះដូងចង្រៃយ៎នេះ។
រាងតូចខឹងចិត្តខាំមាត់ហើយដកដង្ហើមញាប់ៗលាយឡំនិងភាពក្ដុកក្ដួល ខណះប្រុសកម្លោះឈ្មុលក្បាលចូលមករកកញ្ចឹងករបស់នាង ហើយថើបខ្សឺតៗមិនខ្ពើមនិងតំណក់ញើសដែលហូរកាត់ពីសក់មកកាន់ទ្រូងរបស់នាងសោះ មិនត្រឹមតែថើបទេនៅបន្តឹងរង្វង់ដៃបន្ថែមកម្លាំងអោបនាងទៀត គួរអោយស្អប់មែនទែន នេះប្រុងគេងចំណេញនាងអោយរាល់តែថ្ងៃ មនុស្សឆ្កួត។
«លោក...»
«ហឹម»
សាឌីរ៉ា ហៅដោយសម្លេងខ្សាវៗស្អកៗស្រាលហើយបែមកទល់មុខនិងរាងក្រាស់ រួមជាមួយការក្រសោបមុខរបស់គេអោយសម្លឹងចំទម្រង់មុខរបស់នាងនិងប្រទាក់ក្រឡាគ្នាដោយក្រសែភ្នែកមុននិងខ្យល់ដង្ហើមក្ដៅៗត្របាញ់ចូលគ្នាប្រមូលអារម្មណ៍អោយមូលដូចជាប្រមូលផ្ដុំចិត្តអោយនិងន៎ ទាំងដែលពេលនេះពួកគេគឺនៅតែស្អិតរមួតមិនប្រលែង ។
សាឌីរ៉ា គិតថាវាគួរតែដល់ពេលដែលនាងគួរតែនិយាយពាក្យពេចន៍ខ្លះដែលកប់នៅក្នុងបេះដូងជាយូយាណាស់មកប្រាប់ទៅគេដែរហើយ ព្រោះបើនាងនៅតែលាក់លាមមិនព្រមអោយគេបានដឹងនិងនិយាយអោយត្រឹមត្រូវជាមួយនិងគេទេ ច្បាស់ណាស់ថានាងប្រាកដជាស្ទះទ្រូងស្លាប់មុនចាស់សក់ស្កូវពេញក្បាលមិនខានទេ។
«បើខ្ញុំសុំរឿងមួយលោកព្រមទេ?»
«រឿងអី?»
ឆុងគុក ធ្វើភ្នែកម៉ក់ៗ មើលទៅរាងស្ដើងហើយសួរសំណួរ ទាំងម្រាមដៃនៅរវាមលើចង្កេះនិងពោះរាបស្មើរបស់នាង គេក៍ចង់ដឹងដែរថានាងមានអ្វីសុំគេ ហើយគំនិតមួយទៀតគិតថាគេផ្ដល់អ្វីអោយនាងមោនគ្រប់គ្រាន់ទេដឹងបានជានាងសុំគេអញ្ចឹង ប៉ុន្តែការគិតរបស់ ឆុងគុក គឺផ្ទុយស្រឡះពីឃ្លាបញ្ជាក់របស់
សាឌីរ៉ា ហើយគេក៍បានត្រឹមស្ដាប់សិនប៉ុណ្ណោះ។
«លោកឈប់ធ្វើជាចោសមុទ្រទៀតទៅបានទេ?»
លើកនេះគឺមិនលាក់លាម សាឌីរ៉ា ប្រឹងនិយាយទាំងញ័រសម្លេងត្រដិតចូលគ្នា នាងភ័យនាងខ្លាច នាងទោម្នេញវិលវល់ពេញខួរក្បាល ហើយក៍មិនគិតថាវាជាសំណូមពរមួយដែលល្អនោះដែរសម្រាប់ ឆុងគុកព្រោះគេតែងតែតាំងនាមខ្លួនឯងថាជាចោរសមុទ្រ ហើយនៅសុខៗនាងមកបញ្ឈប់គេស្រស់ៗ ដោយមិនមានវិធីគ្រោងទុកបែបនេះ អាចថាគេនិងខឹងរឺស្អប់នាងក៍ថាបាន។
ប៉ុន្តែ អ្នកដែលលឺគេមិនបានប្រតិកម្មអ្វីនោះឡើយចំពោះសំណូមពរមួយឃ្លានេះ គេមានតែញញឹមហើយច្បូតសក់នាងលេងហាក់ធម្មតាៗ មិនហែហៃអ្វីច្រើនតាមទម្លាប់ ។
រីឯ អ្នកដែលសុំគេដូចជា សាឌីរ៉ា កាលដែលឃើញគេនៅស្ងៀមបិទមាត់ជិតមិនតបតជាមួយនិងនាងប្រៀបបាននិងមនុស្សគ នោះ នាងបែជាហួសចិត្តនិយាយមិនចេញ មិនដឹងថារកស្អីមកតវ៉ាទៀតទេបើគេមិនទាំងគិតរវីរវល់និងពាក្យសម្ដីរបស់នាងផងទើបនាងជ្រួញចិញ្ចើមហើយបែខ្នងដាក់គេសម្ងំគេងវិញទៅ ប៉ុន្តែ ពេលនាងបិទភ្នែកបានមួយសន្ទុះ គេក៍បន្លឺសម្លេងឡើងអោយនាងប្រញាប់ងាកមកមើលគេវិញដោយ...
«ក៍ឈប់យូហើយ»
គេស្រាប់តែឆ្លើយដោយនាងក្រមុំមិនបានត្រៀមអារម្មណ៍ទុក ហើយ សាឌីរ៉ា ក៍កាន់តែមានចម្ងល់មិនអស់ពីទ្រូង ស្អីគេ?ឈប់យូហើយរឺ? តាំងពីពេលណាម្ដេចក៍នាងមិនដឹង ក្រែងពេលចាប់នាងមកនៅលើកោះនេះនៅគំរាមនាងក្ដែងៗថាជាចោរសមុទ្រសោះហើយឥលូវប្រែប្រួលមុខងារលឿនម្ល៉េះ នេះកុំអោយប្រាប់ណាថាកុហកនាង នាងមិនអោយគេរួចខ្លួនទេប្រាប់អោយដឹងមុន ហើយកុំមកថានាងជាមនុស្សអាក្រក់អោយសោះ។
«មិនយល់»
«តាំងពី៥ឆ្នាំមុនម្ល៉េះ»
ស្លាប់! ចំជាសរសៃប្រសាទហើយនាងពេលនេះ អោយគេបោកធ្វើបាបបានឡើងងាយៗ ចុងក្រោយមកនិយាយធ្វើចរិករាក់មួយចង្អាមដៃ ព្រះអើុយចង់តែដាល់អោយវាចថ្គាមទេ បាតដៃខ្នងដៃសម្បើមណាស់។
តាមពិតក៍ដូចគេនិយាយមែនគេឈប់ឆក់ប្លន់កប៉ាល់អ្នកជំនួញអស់ច្រើនឆ្នាំមកហើយ ដោយបែជាមកធ្វើការរកសីុជួញដូបន្លែបង្ការនិងនេសាទយកទៅបោះលក់នៅឯទីក្រុងវិញ ម្យ៉ាងពេលនោះគេកុហកនាងក៍អាងយ៉ាងត្រង់ថានាងពិតជាមិនដឹងពីសមាសភាពរបស់គេហើយណាមួយពេលនោះគឺគេត្រូវធ្វើអោយនាងខ្លាចគេអោយបានដូចច្នេះមានតែប្រើនាមមួយនេះទេដើម្បីគំរាមនាង អោយញាប់ញ័រខ្លាចរអារញញើតនិងចរិករបស់គេ។
បើនិយាយពី រាងស្ដើងវិញនាងមុខក្រញូវខឹងសឹងតែផ្ទុះជាបំណែកៗ ដែលនៅមិននៅមកត្រូវធ្លាក់ចូលសូងល្បិចរបស់គេ ទាំងមិនដឹងរឿងហើយនៅមានត្រង់គេធ្វើបាបវាយនាងទៀត ហើុយ បើគិតទៅប្រសិនជាអាចចង់តែទៅលាងខួរក្បាលចេញអោយបាត់បង់ការចងចាំតែម្ដងទេ ព្រោះបើនៅនឹកឃើញនិងមានតែរឿងហួសចិត្តដដែលៗ កើតឡើងមិនស្រាកស្រាន្តបែបនិងធានាថា រស់មិនបានយូទេ ហិហិ។
«បោកប្រាស់ មនុស្សចង្រៃ ស្លាប់ទៅ»
រាងតូចស្រែកច្វាចឡើងជិះពីលើរាងក្រាស់ហើយប្រើម្រាមដៃចាប់ញឹងស្លឹងត្រចៀក ឆុងគុក ទាំងសងខាងដោយប្រើកម្លាំងខ្លាំងៗ ខឹងណាស់ហឹៗ ខឹងយកតែមែនទែន មិនមែនខឹងលេងៗទេ ពេលនេះលែងខ្មាស់លែងអៀនស្អីអស់ហើយ យ៉ាងមិចក៍យ៉ាងមិចទៅ។
«អួួយៗៗៗ ឈឺណាស់ នាង អូយ»
រាងក្រាស់កាលដែលសកម្មភាពទាន់ហន់បែបនិងគេធ្វើស្អីមិនចេញក្រៅពីស្រែកឈឺនោះទេ នេះនាងក្លាយជាខ្លាលឿនម្ល៉េះ អំបាញ់មិញនូវជាកូនក្ដាន់នៅឡើយសោះ អូយ ឈឺណាស់ចង់ដាច់របេះត្រចៀក។
«បានហើយៗ លែងភ្លាម»
«អត់! មិនលែង នេះនែ៎ៗ និងទាញអោយខ្លាំងអោយរៀង»
ដោយ សាឌីរ៉ា មិនប្រលែងដៃ ឆុងគុក ក៍អស់ការអត់ធ្មត់ចចាប់រុញនាងអោយដួលទៅលើគ្រែវិញមុននិងឡើងទ្រោបពីលើថើបញីញក់បបូរមាត់នាងយ៉ាងកម្រោល ហើយក៍វាយខ្នងគេដឹបៗ រុញចេញទាំងទឹកភ្នែករហាមពេញថ្នាល់ ហើយគេក៍ប្រើដៃចាប់ដៃនាងសង្កត់មិនអោយរើរួច ប៉ុន្តែទឹកភ្នែកនៃភាពឈឺចាប់ដែលនៅលើថ្ពាល់សាឌីរ៉ា ក៍បង្អាក់ដំណើរនៃការថែលថើបរបស់ប្រុសកម្លោះ ដោយប្ដូរមកជាផ្ដិតបបូរមាត់វាសតំណក់ទឹកប្រៃៗ នោះចេញទៅវិញ។
«ស្រលាញ់នាង ស្រលាញ់ពេញបេះដូង»
គេនិយាយខ្សាវៗផ្ដល់នូវខ្យល់ដង្ហើមក្ដៅៗនៅលើផ្ទៃមុខតូចរបស់នាង ដោយថ្ងាសទល់ថ្ងាស គេដឹងថានាងយំព្រោះអន់ចិត្តដែលគេបោកប្រាស់នាងព្រោះតែការគំគួនដ៍អាក្រក់ស្មោគគ្រោករបស់គេ ប៉ុន្តែពេលនេះនាងត្រូវដឹងថាគំនុំក្លាយជាស្នេហាហើយ សូមអោយនាងបានលឺនិងព្រមទទួលពីក្ដីស្រលាញ់គេផងចុះ។
«ស្រលាញ់ស្ទើរលេប ស្រលាញ់ស្ទើរតែសម្លាប់នាងចោល»
បបូរមាត់ក្រាស់នៅតែបន្តសម្ដីដោយធម្មតាហើយអ្វីដែលមិនធម្មតានោះគឺទឹកភ្នែករបស់គេស្រក់មកលើថ្ពាល់របស់នាងតក់ៗ ហើយវាក៍ជាទឹកភ្នែកដែលបង្កប់ដោយភាពរំជើបរំជួលចេញពីក្នុងបេះដូង ហើយចំណែកអ្នកដែលបានលឺក៍រលីងរលោងរកកលចង់ស្ទះព្រមគ្នា នាងរំភើបណាស់មិនដឹងសោះថាពាក្យនេះជាពាក្យដែលធ្វើអោយនាងក្ដុលក្ដួលដល់ម្លឹង
រឺវាជាពាក្យដែលនាងចង់លឺពិតៗចេញពីក្រអូមមាត់គេបានជាពេលលឺហើយទប់អារម្មណ៍មិនរសេស រសោះដូចច្នឹងមិនបាននោះ។
ហើយក៍ត្រូវដែរដោយសារតែស្រលាញ់ដោយសារតែប្រច័ណ្ឌនាងទើបវាយនាងស្ទើរស្លាប់ស្ទើររស់ នេះកុំតែទប់ជាប់ម្ល៉ោះពេលនោះ ស្រីក្រមុំមិនដឹងគ្រាំគ្រាយ៉ាងណាទេ រលួយស្បែកអស់ផងក៍មិនដឹង។
«សូមទោស »
«ហឹកៗ ហឹ លោកនិយាយស្អី លេងសើចមែនទេ?»
«មិនលេងសើច មិនបោកប្រាស់ »
សម្លេងធំគ្រល សង្កត់ធ្ងន់ៗ នេះបញ្ជាក់ហើយថាគេមិនបានលេងសើចនិងផ្លូវចិត្តរបស់នាងនោះទេ មើលតែទឹកមុខក៍ច្បាស់ហើយថាគេនិយាយពិតៗ
ហើយអ្នកដែលដឹងក៍ចាប់ផ្ដើមយំសស្រេកស្រាក់ទឹកភ្នែកហូរមកឡើងទប់មិនជាប់ អារម្មណ៍មួយរីករាយ អារម្មណ៍មួយភ័យនឹកស្មានមិនដល់ នេះឆ្កួតទេអីមកនិយាយថាស្រលាញ់អោយពេញៗក្រអូមមាត់ទៅកើត ទាំងទង្វើរសោះកក្រោះសឹងអី នេះបើកុំតែគេបញ្ជាក់ដោយទឹកមុខស្ងួតម្លោះនាងគ្មានទៅជឿអីបុិក្រចកដៃទេ
«ហឹកៗ ចេញទៅមិនជឿទេ»
«មិនជឿចាំធ្វើអោយជឿ»
គេនិយាយហើយក៍អោនថើបទ្រូងក្រពុំរបស់នាងជុបៗខាំផងញេញផង ហើយម្រាមដៃក៏ចាក់ក្រលេកនាងអោយរសើបបម្រាស់ពេញគ្រែ។
«ហាហា ជឿៗៗ ជឿក៍បានណា ហាហា បានហើយ»
«អញ្ចឹងទើបល្អ ជុប ៗៗៗ»
គេថើបថ្ពាល់នាងជាច្រើនខ្សើតហើយត្រឡប់មកគេងរាបស្មើរវិញដោយឈប់សង្កត់លើរាងស្ដើងហើយអោបនាង ចំណែកឯ សាឌីរ៉ា ក៏អោបគេវិញដូចគ្នាមិននិងនិយាយ
«គេងទៅយប់ហើយ ងងុយណាស់»
«បាទ ជុប»
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា