Part 8

1.6K 86 0
                                    

៥ថ្ងៃកន្លងផុតទៅ បន្ទាប់ពីការវាយប្រវារបស់ ឆុងគុក មកលើ សាឌីរ៉ា រួចមក គេមិនដែលមកអើតមើលនាងអ្វីសូម្បីតែបន្តិចទេ មិនថាពេលនេះនាងក្លាយទៅជាយ៉ាងណាហើយក៍គេមិនបាននិងខ្វាយខ្វល់អ្វីនោះដែរ ព្រោះថាចិត្តគំនិតរបស់គេវាស្អប់នាងស្ទើរតែអាចនិយាយបានថា ឃើញពេលណាសម្លាប់ចោលពេលនិង នេះមិនយល់សោះហេតុអីប្រុសម្នាក់នេះចិត្តដាច់ឃោឃៅកំណាចដាច់អហង្ការដល់ថ្នាក់និង គេគ្មានភាពជាមនុស្សបន្តិចទេនៅខ្លួនរបស់គេ សម្រាប់ សាឌីរ៉ា បើតាមការសន្មតនោះ ព្រោះបើគេជាមនុស្សពិតយ៉ាងហោចណាស់ក៍ចេះយល់ពីភាពចុកចាប់ក្ដៅក្រហាយរបស់នាងខ្លះដែរ ។
បើក្រលេកមកមើលនៅក្នុងបន្ទប់ស្រីក្រមុំឯនេះវិញ នេម៉ា គិតតែពីអង្គុយជូតខ្លួនប្រាណអោយរាងស្ដើងមិនឈប់ ក្នុងចិត្តអាណិតនាងខ្លាំងណាស់សឹងខ្លោចចិត្ត ហើយនេះមិនលែងសើចទេ បើគិតទៅនាងសន្លប់មកប៉ុន្មានថ្ងៃហើយ នូវមិនទាន់ដឹងខ្លួននៅឡើយទេ ចំណែករាងកាយក៍ស្គមស្គាំងគ្មានសាច់គ្មានឈាម ហើយស្បែកដែលធ្លាប់តែសស្គុះដូចសម្លីកប្បាស ពេលនេះប្រែស្រអាប់ខ្មៅមើលមិនយល់ទេ កន្លែងខ្លះនៅមានស្នាមនៅឡើយដោយសារតែការវាត់និងខ្សែក្រវ៉ាត់របស់រាងក្រាស់។
នេះគ្រាន់តែមើលក៏ដឹងហើយថានាងឈឺប៉ុណ្ណា ម្យ៉ាងធម្មតាមុតកាំបិតបន្តិចបន្តួចផងនៅស្រែកថាឈឺផ្សារ ចុះទម្រាំនាងមកត្រូវកម្លាំងខ្សែវាត់ចុះវាត់ឡើងបែបនេះទៀត មិនមែនស្រាលទេណាដូចច្នឹងហើយទៅជាសន្លប់យូបែបនេះ។
"លោកនាយ ចិត្តអាក្រក់ណាស់មិនខ្ចីមកអើតអ្នកនាងអីបន្តិច"
នីលេ ចូលមកដាក់បង្គុយជិត នេម៉ា រួចគេក្រវី
ក្បាសហួសចិត្ត នេះចាហ្វាយគេអត់ចិត្តអត់ថ្លើមដល់ម្លឹងផងហ្ហេស បញ្ចេញកម្លាំងដាក់ទារុណកម្មអោយនារីតូចវីសនិងស្លាប់ហើយ នូវមិនមកសួរសុខទុកខ្លះទៀត តើចិត្តគេសាងមកពីអ្វីអោយប្រាកដទៅ?
ដុំថ្ម ដែកថែប រឺ គ្មានបេះដូងទេ?
"បើលោកប្រុស ចិត្តល្អមែននោះមិនមែនមកវាយអ្នកនាង សាឌីរ៉ា ដល់ថ្នាក់និងទេ ហឹក "
នេម៉ា និយាយទាំងសម្រក់ទឹកភ្នែកជាថ្មី គាត់នៅមិនទាន់បាត់ស្លុតចិត្តនោះទេ ពីរឿងដែលចាហ្វាយប្រុស ឆុងគុក មកវាយមនុស្សស្រីបែកឈាមខ្លាំង
ម្លឹងៗ ។
"កុំយំអីអ៊ំ អ្នកនាងមិនអីទេ"
នីលេ ទាញអ៊ំស្រី នេម៉ា មកអោបក្រសោបអង្អែលខ្នងគាត់ជាការលើកទឺកចិត្ត ព្រោះមើលទៅគាត់បារម្ភពី សាឌីរ៉ា ណាស់។
"អ៊ំ មិនអីទេ ទៅធ្វើការឯងចុះប្រយ័ត្នលោកប្រុសមកទាន់ស្លាប់មិនខានទេ" នេម៉ា ប្រាប់ ឯ នីលេ ក៍ញញឹមមុននិងនាំខ្លួនចាកចេញទៅក្រោមក្រសែភ្នែករបស់ស្រ្តីចំណាស់ ហើយគាត់ក៍ងាកមកវិញនៅតែបន្តមើលថែទុកដាក់ស្រីក្រមុំរហូតជូតខ្លួនប្ដូរសម្លៀកបំពាក់អោយរាងស្ដើងរួចរាល់។
ពេលច្បាស់ថាគ្មានមនុស្សនៅទីនេះហើយ រាងស្ដើង ក៍បើកភ្នែកឡើងព្រឹមៗ សម្លឹងមើលពន្លឺភ្លើងអំពូលរាត្រីដែលបំភ្លឺព្រិចៗនៅក្នុងបន្ទប់ ទោះជាព្យាយាមបើកភ្នែកធំៗសម្លឹងវាអោយកាន់តែមើលទៅច្បាស់យ៉ាងណាក៍ដោយ ប៉ុន្តែក៍នៅតែមិនអាចឃើញបាន វាប្រៀបដូចជាជីវិតនាងនៅពេលនេះយ៉ាងអញ្ចឹង ងងឺតសូន្យសុង រកច្រកចេញមិនឃើញទេ ហើយតាំងពីដឹងក្ដីមក នាងមិនដែលបានស្គាល់រសជាតិសេចក្ដីសុខនិងគេបានម្ដងឡើយ ជិវិតនាងមានតែភាពឯកា ក្បាលមួយតែម្នាក់ឯងឆ្លងកាត់ឧបសគ្គម្នាក់ឯង រងការប្រមាថមើលងាយវាឆ្អែតឆ្អន់ហើយ ឆ្អែតដល់ថ្នាក់ចង់អត់ដង្ហើមអោយស្លាប់នៅពេលគេងតែម្ដង នេះហើយជាហេតុផលដែលនាងនៅតែធ្វើជាសន្លប់ ព្រោះមិនចង់ឃើញអ្វីដែលកើតឡើងបន្តទៅមុខទៀតនោះទេ ខ្លាចថាគេនិងធ្វើបាបនាង។
"ពុតត្បុតច្រើន មែន" គំនិតនាងមិនទាន់និងគិតផុតទៅបានយូផង ស្រាប់តែសម្លេងធំគ្រលក៍បន្លឺឡើងតាមដោយស្រមោលរាងកាយគេនៅចំពោះរាងស្ដើងដែលគេងជាប់ច្រវាក់នៅលើគ្រែនៅឡើយ មិនបាច់ប្រាប់ក៍ដឹងហើយថាជានរណា ព្រោះមានតែគេម្នាក់ប៉ុណ្ណោះដែលសប្បាយចិត្តពេលនាងរងទុក។

Malicious (The End)Where stories live. Discover now