ទីក្រុងហ្សូរិច
នៅក្នុងភូមិគ្រឹះមួយដ៍ធំស្កឹមស្កៃកំពុងតែមានសម្លេងឡូឡាឆោឡោបន្លឺឡើងយ៉ាងត្រហឹងខណះ ម្ចាស់ប្រុសត្រឡប់មកពី ប៉ារីស វិញ។
ចំណែកអ្នកបម្រើគ្រប់គ្នាក៍នាំគ្នារត់បន្សេកបន្សាច ចលាចលជាខ្លាំង ព្រោះតែភ័យព្រួយនិងការបាត់ខ្លួនរបស់មនុស្សម្នាក់ដែលធ្លាប់រួមរស់ក្រោមដំបូលជាមួយគ្នា បើជាអ្នកដទៃមិនសូវថ្វីទេ តែនេះជាសំណព្វចិត្តរបស់ម្ចាស់ប្រុសទៀត មិនដឹងថាត្រូវធ្វើខ្លួនយ៉ាងណាអោយសមទេ។
សុខៗស្រាប់តែមិនឃើញស្រមោលតែម្ដងដោយមិនដឹងមូលហេតុ ហើយនរណាមិនព្រួយបារម្ភបានទៅ ធ្លាប់តែចេញចូលជួយទុកធុរះគ្នា តែពេលនេះសូន្យតែម្ដងតើនាងទៅដល់ទីណា។
«មានរឿងអី ម្ដេចបានជាផ្អើលៗ បេបនេះ?»សម្លេងធំគ្រល រាងស្អកៗ ចាប់បន្លឺឡើងដោយមិនយល់ហេតុការណ៏នៅក្នុងភូមិគ្រឹះរបស់ខ្លួន ខណះដែលភ្នែកប្រទះនិងគ្រប់គ្នាកំពុងតែយំសោក ផ្ដុំគ្នាបែបនេះ។
«លោកប្រុស ចូឌែន ហឹកៗ»
អ៊ំស្រីចំណាស់ក៍យំញ័របបូរមាត់បង្ករការភ្ញាក់ផ្អើលអោយគ្រប់គ្នាងាកមើលតាមកាយវិការគាត់ដែលកំពុងតែលើកដៃជូតទឹកភ្នែកចេញពីលើថ្ពាល់។
«សួរថាមានរឿងអី មិចក៏គ្រប់គ្នាយំ»
ចូឌែន សម្លុតប៉ុន្តែគេមិនដឹងទេថាសម្លេងរបស់គេវាកាន់តែធ្វើអោយកូនចៅអ្នកនៅក្រោមបង្គាប់រឹតតែភ័យហើយនិយាយប្រាប់មិនចេញលើសដើម។
«គឺ គឺ សាឌីរ៉ា បាត់ខ្លួនហើយ ហឹកៗ»
អ្នកបម្រើស្រីម្នាក់ឆ្លើយកាត់ ទាំងអោនមុខចុះឈ្ងោកសឹងតែដល់កម្រាលព្រំ។
«ថាមិច? សាឌីរ៉ា បាត់ខ្លួន? ពីពេលណា?»
ចូឌែន ក្រេវក្រោធមួយរំពេចពេលដែលបានលឺ នវំជា... គ្រាន់តែគេទៅ ប៉ារីស មិនដល់មួយអាទិត្យផងក៏មានរឿងកើតឡើងផងរឺ? តើអាម្សៀថមួយណាថ្លើមធំហ៊ានចាប់មនុស្សរបស់គេទៅដោយមិនអោយតម្រុយបែបនេះ?កុំអោយដឹងអោយសោះនិងចាប់អូសក្បាលមកចិញ្រ្ចាំតែម្ដង។
«៣ថ្ងៃហើយលោកប្រុស ហឹក ថ្ងៃនោះមានអ្នកមកចុចកណ្ដឹងទ្វារ នាងក៍ ទៅទទួល តែក៏បាត់ទៅតែម្ដង ហឹកៗ..ផាំង»
ពេលនេះមិនចង់ស្ដាប់ការរៀបរាប់ស្អីទៀតទេ ដោយខឹងចិត្តគេក៍បោះកាបូបយួដៃទៅលើមុខមួយទំហឹងកម្លាំងនៅក្នុងខ្លួន យកដៃមកខ្ទប់ក្បាលដែលវិលវល់ តប់ប្រមល់ ពិបាករឿងការងារមិនគ្រប់ ឥលូវមកឈឺក្បាលរឿងនៅផ្ទះបន្ថែមទៀតពិតជាស៊យជាន់ស៊យ ។
«ពិតជា ចង្រៃណាស់»
ចុឌែន គេផ្ដាសាជាប់មាត់ មុននិងទាញទូរស័ព្ទចេញពីហោរប៉ៅ
«សួស្ដី ខ្ញុំ ជែន ចូឌែន កំពុងនិយាយ»
(បាទ ពួកយើងជាប៉ូលីសមានរឿងអីដែរលោកប្រុស ចូឌែន??) ក្រុមប៉ូលិសតបភ្លាមយ៉ាងរាក់ទាក់ពេលបានលឺសព្វនាមរបស់អ្នកជំនួញខាងផ្នែកផលិតរថយន្តដ៏ល្បីល្បាញក្នុងប្រទេស។
«ខ្ញុំបាត់មនុស្ស ចង់អោយពួកលោកជួយ»
(ពួកយើងរីករាយនិងធ្វើការជូនលោក ជានិច្ច)
«អគុណ បន្តិចទៀតខ្ញុំនិងទៅដល់ទីនោះ»
គេដាក់ទូរស័ព្ទចុះរួចសម្លឹងទៅមើលគ្រប់គ្នាដែលកំពុងញ័រខ្លួនចំប្រប់ ដោយខ្លាចចាហ្វាយស្ដីបន្ទោស ព្រោះនរណាក៏ដឹងដែរថា សាឌីរ៉ា ជាសំណព្វចិត្តរបស់ ចូឌែន ដូចច្នេះ បើមិនត្រូវស្លាប់ក៏ពិការដែរ។
«ទៅធ្វើការរៀងខ្លួនទៅ»
«ចាស លោកប្រុស»គេខាំមាត់ទប់កំហឹង បើកុំតែគេអាណិតអ្នកបម្រើដែលខំធ្វើការមកយូឆ្នាំ ម្ល៉ោះគេដេញចេញអោយអស់គ្មានសល់ទេ ហើយអ្វីដែលបន្ទាប់គេប្រញាប់ទៅបន្ទប់សម្អាតខ្លួនចេញព្រោះថាគេត្រូវទៅប៉ុស្ត៏ឥលូវនេះ។ តើនាងនៅទៅណា!
ចូឌែន បារម្ភខ្លាំងណាស់កាលដែលសុខៗ ក៏បាត់នាងទៅបែបនេះ ។
បើនាងមានទីពឹងចាំជួយដូចអ្នកដទៃនោះគេក៏មិនចាំបាច់ ព្រួយចិត្តអីដល់ថ្នាក់ដែរ ប៉ុន្តែ ឌីរ៉ា នាងគ្មានសាច់ញាតិបងប្អូនមួយគ្រាប់ឡើយ ក្រៅពីមនុស្សនៅក្នុង ហឺណាន់ដូនេះ នាងមិនស្គាល់នរណាឡើយ បើនាងត្រូវគេចាប់យកទៅរំលោភ សម្លាប់អោយធ្វើយ៉ាងមិច សង្ឃឹមថានាងមិនអីទៅចុះ នាងច្រម៉ក់ !
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា