Part 37

1K 66 5
                                    

រាងក្រាស់អានបណ្ដើរញញឹមបណ្ដើរ សប្បាយចិត្តត្រេកអរ ហូរទឹកភ្នែកមកច្រោកៗ ប្រៀបដូចជាតួកំសត់នៅក្នុងរឿងកុន នេះគេពិតជារកអុសហើយប្រទះចង្ក្រានអគ្គិសនី ពិតមែន ព្រោះក្នុងកាសែតនោះបាននិយាយរៀបរាប់នៅទំព័រមុខថា
«ម្ចាស់ហាងប៊ីយូធី មួយកន្លែងដែលមានឈាមជ័រជាត្រកូលអ្នកខ្ពង់ខ្ពស់ម្នាក់ កំពុងតែត្រូវបានប្រុស
កម្លោះៗអ្នកមានៗជាច្រើនអ្នកតាមចែចង់ក្បង់ចិត្តចោមរោមប្រាថ្នាមិនដាច់ ប៉ុន្តែ អ្នកនាងម្នាក់មិនបាននិងគិតចាប់អារម្មណ៍ទៅវិញនោះទេ ហើយបាននិយាយថាអ្នកនាងមិនចង់បាននរណាមកក្បែរឡើយ»
ឆុងគុក ក្ដាប់កាសែតជាប់មុននិងបោះជំហានរកដើរចេញទៅខាងក្រៅទៅរកមនុស្សស្រីដែលគេនឹកនាអស់រយះពេលបីខែមកហើយនេះ  ប៉ុន្តែ ចូឌែន ក៏ឃាត់មិនអោយគេទៅដោយត្រដាងដៃហាម ដោយសើចបែបច្រលើម សូម្បីតែអ្នកបម្រើក៏នឹកស្មានមិនដល់ដែរថាមនុស្សដូចជា ចូឌែន ក៏អាចចេះលេងសើចបានដែរ។
“យ៉ាងមិច?”
រាងក្រាស់លើកចិញ្ចើមឆ្ងល់និងសកម្មភាពរបស់អ្នកម្ខាងទៀត អ្អេ! មិចក៏សុខៗមកពាំងផ្លូវគេទៅកើតហើយវាយ៉ាងមិចនិង? មិនអោយគេទៅរកភរិយាដល់ស្រស់ស្អាតរបស់គេទេរឺ? ពិតជាគួរអោយចង់ដាក់២-៣ដៃលេងខ្លាំងណាស់។
“បងប្រញាប់ទៅណា? បងប្រុស នេះមិនគិតចាំអោយរាងកាយបានស្បើយខ្លះទេរឺ? បើបានជួបទេពអប្សររបស់បងហើយបញ្ចេញកម្លាំងច្រើនពេកនោះបងនិងទ្រុឌទ្រោមមិនខាន ហាហា”
ចូឌែន និយាយត្រូវព្រោះថាពេលបានជួប សាឌីរ៉ា  ឆុងគុក ប្រាកដជាមិននៅស្ងៀមទេ បែកគ្នាយូអញ្ចឹងផងសង្សៃទាល់ភ្លឺក៏មិនឆ្អែតដែរ អញ្ចឹងគួរតែរកវិធីអីផ្សេងហើយ។
“ខ្ញុំមានវិធី បើលេងត្រង់ៗមិនសប្បាយទេ”
ចូឌែន និយាយដោយមិនចាំយូ ខណះប្រុសកម្លោះសម្លឹងមុខគេមិនដាក់ភ្នែក ណាមួយគេក៏ស្គាល់មនុស្សម្នាក់ដែលអាចជួយគេនិង ឆុងគុក បានដែរ។
រួចគេក៏អោនទៅខ្សឹបប្រាប់រាងក្រាស់ដោយមិនអោយនរណាបានដឹង រីឯ ឆុងគុក ក៏ងក់ក្បាលយល់ស្របនិងគំនិតទើបសម្រេចចិត្តថាមកអង្គុយនៅត្រង់តុអាហារវិញដោយចិត្តមិនស្ងប់ ។
“បងប្រុស បងគួរតែទៅរៀនពីរបៀបគ្រប់គ្រងក្រុមហ៊ុនហើយ ព្រោះរបស់ទាំងអស់គឺជារបស់បងសូម្បីតែផ្ទះមួយនេះក៏ដាក់ឈ្មោះរបស់បងដែរ គឺ
ចន ឆុងគុក”
ត្រូវហើយឈ្មោះពិតប្រាកដរបស់គេគឺ ចន ឆុងគុក
ហើយរាងក្រាស់គេតែងតែព្យាយាមបំភ្លេចឈ្មោះមួយនេះដោយសារតែគ្រប់យ៉ាងគេគិតថាត្រកូលមួយនេះគឺឃោឃៅ ហើយគិតថាលោកតា ហឺណាន់ដូ របស់គេបញ្ជាអោយសម្លាប់ឪពុកម្ដាយរបស់ខ្លួន ហើយទើបតែពេលនេះគេបានដឹងថាគ្រប់យ៉ាងគឺជាស្នាដៃរបស់លោកពូបង្កើតរបស់គេទៅវិញ ។
“យើងមិនចេះទេ”
រាងក្រាស់តប ទាំងមុខក្រៀមក្រំ ពិតណាស់ដែលគេគិតថាខ្លួនគេមិនអាចទៅរួចព្រោះសម្បត្តិត្រឹមតែជាចោរសមុទ្រម្នាក់ដែលលាក់មុខប្រមាណជាង១០ឆ្នាំគេគិតថាសមត្ថភាពគេនិងទៅមិនដល់នោះឡើយ ណាមួយក៏មិនមែនជាអ្នករៀនបានខ្ពង់ខ្ពស់អ្វីដូចជា ចូឌែន ដែរទើបគេមិនហ៊ាននិងប្រឡូកចូលក្នុងវិស័យជំនួញនេះ។
“បើមិនទាន់សាកផងបង មិចនិងដឹងទៅថាបងទៅរួចរឺអត់ ”
“យើងគ្មានចំណេះច្រើន ដូចឯងទេ”
“ហូយ៎ បងប្រុសតាមពិតលោកតារបស់យើងក៏មិនមែនជាអ្នកខ្ពង់ខ្ពស់អីដែរ តំបូងឡើយក៏ជាអ្នកលក់គ្រឿងក្មេងលេងតាមផ្លូវប៉ុណ្ណោះ”
ចូឌែន រៀបរាប់ការពិតប្រាប់ទៅ ឆុងគុក ពិតមែនរឺ? គេមិនដែលនឹកគិតសោះ តែអាចមកពីគេកាលនោះនៅតូចពេកមិនទាន់ដឹងខ្យល់អីទើបបានជាស្អីក៏ល្ងង់។
“មែនហើយ ចឹងបងក៏សាកទៅណា ខ្ញុំនិងបង្រៀនបងដោយផ្ទាល់”
ចូឌែន ញាក់ភ្នែកនិយាយដោយស្មោះត្រង់ព្រោះគេតែងតែគិតចង់បានបងប្រុសឥលូវក៏បានដូចចិត្ត ម្យ៉ាងគេធ្លាប់តែស្រមៃថានិងអាចរកឃើញ ចៅប្រុសច្បងនៃ ហឺណាន់ដូ នៅថ្ងៃណាមួយ ឥលូវសមបំណងហើយដូចច្នេះគេគួរតែផ្ទេរគ្រប់យ៉ាងអោយទៅម្ចាស់ឈ្មោះវិញ។
“យើងថាកុំអី”
រាងក្រាស់នៅតែប្រកែកញាប់មាត់ខណះលើកសមចាក់សាច់មកដាក់ក្នុងមាត់ហើយទំពារខ្ញាច់ៗ ធ្វើហីៗមិនខ្វល់និងប្អូនប្រុសដែលព្យាយាមបញ្ចុះបញ្ចូលគេអោយចូលសូងយ៉ាងលំបាកលំបិនមិនខុសពីអូសឬស្សីបញ្រ្ចាស់ចុងនោះទេ តែក៏ស្រាប់តែសើចចុងមាត់បន្តិចមុននិងនិយាយទៅកាន់អ្នកដែលជាបងប្រុសបន្ត។
“ចុះបងមិនចង់ងាយស្រួលក្នុងការចូលទៅរក ឌីរ៉ា ទេរឺ? ព្រោះថានាងឡើងជាថៅកែស្រីហើយដូចច្នេះបងក៏គួរតែជាអគ្គនាយកដែរ ណា”
គ្រាន់តែមួយឃ្លានេះមើលទៅដូចជាមានប្រសិទ្ធភាពណាស់ឡើង ធ្វើអោយ ចូឌែន ផ្ទៀងត្រចៀកស្ដាប់សម្ដីនិងសម្លឹងទៅ ឆុងគុក សឹងតែភ្លេចដកដង្ហើមទៅហើយ តែវាក៏ដូចចិត្តពិតមែន មិនខុសពីគំនិតអ្វីបន្តិច រឺថា មកពីគេជាមនុស្សដែលឆ្លាត? ហាហា ប្រហែលបែបនិងហើយ។
“ចុះអោយយើងធ្វើយ៉ាងមិច?”
“គឺថា ក្រុមហ៊ុនរបស់យើងក៏មានជាប់ពាក់ព័ន្ធនិងគ្រឿងសម្អាងនោះដែរ ព្រោះថាផ្សារទំនើបរបស់ខ្ញុំក៏បានទទួលផលិតផលពីទីនោះទៅលក់ដែរ”
“ពិតមែន? មិនកុហកទេ?”
ដោយភាពមិនស្រណុកចិត្ត ឆុងគុក ក៏ជ្រឹមភ្នែកបាញ់កាំរស្មីទៅចូលកែវភ្នែករបស់ ចូឌែន ភ្លាមដើម្បីសង្កេតថាគេនេះលលេង រឺ ក៏មែនទែន។
“ខ្ញុំមិនចេះលែងសើចទេ ”
“អូខេ ”

Malicious (The End)Where stories live. Discover now