វេលានាពេលរសៀលនៅក្នុងព្រៃមួយកណ្ដាលកោះ ពោពេញទៅដោយទេសភាពដ៍ស្រស់ត្រកាលព្រោះដើមឈើព្រៃព្រឹក្សារបៃតងខៀវខ្ចីលាស់ឡើងរំលេចស្ទើរតែបាត់នូវដុំថ្មតូចធំដែលមានពីធម្មជាតិ។
ប៉ុន្តែអាកាសធាតុប្រែជាស្ងប់ស្ងាត់គ្មានខ្យល់បក់បោកយោលយោកទៅមកៗដូចកាលពីព្រឹកសោះទើបបណ្ដាលអោយអ្នកដែលគេងនៅលើគ្រែគ្មានសម្លៀកបំពាក់បិទបាំងនោះ ស្រាប់តែត្រូវប្រាស់ខ្លួនម្ដងទៅស្ដាំម្ដងទៅឆ្វេង ឆ្លាស់គ្នាទាំងទឹកមុខជូហួញដូចអំពិលទុំ ហាក់មិនស្រណុកកាយនិងដំណេកលក្ខណះបែបនេះ។
បន្ទាប់មករាងស្ដើងក៍ចាប់បើកភ្នែកឡើងសន្សឹមៗ សម្លឹងទៅតំបូលក្បឿងខាងលើ នាងពិតជាស្អុះស្អាប់ណាស់ស្អិតខ្លួនចង់ស្លាប់ហើយ មើលចុះគ្រាប់ញើសដក់នៅលើកញ្ចឹងក ហើយកន្លែងផ្សេងទៀតបុិនៗ មេដៃតែម្ដង នេះទ្រាំមិនបានទេនាងដេកមិនលក់នោះឡើយ ត្រូវតែរកអ្វីមកបន្សាំរាងកាយនាងផុតពីភាពក្ដៅចេញសិនទើបបានចៀសវាងត្រូងផុតដង្ហើមស្លាប់ទាំងនៅក្មេង។
សាឌីរ៉ា គិតហើយក៍ងើបឡើងយឺតៗទម្លាក់ជើងទាំងគូទៅក្រោមគ្រែរួចអោនរើសសំពត់និងអាវមកពាក់ដើម្បីចេញទៅខាងក្រៅ ដោយមិនបន្លឺសូរសម្លេងអ្វីសូម្បីមួយអឹក នាងខ្លាច ឆុងគុក ភ្ញាក់ព្រោះគេកំពុងតែគេងដូចច្នេះហើយប្រើវិធីសម្រាលខ្លួនជាការល្អ ម្យ៉ាងខ្លាចថាគេក្រោកឡើងត្រូវខ្មោចចូលមកវាយនាងទៀតនោះនាងប្រាកដជាដាច់ខ្យល់ងាប់កណ្ដាលព្រៃនិងមិនខានទេ។
ពេលបានចេញមកដល់ខាងក្រៅស្រីក្រមុំញញឹមក្បួចមាត់ពេលបានឃើញទិដ្ធភាពត្រជាក់ភ្នែក កាលដែលសត្វបក្សាហោះហើរបណ្ដើរគ្នាត្រសងទាំងហ្វូងៗ ចេញពីលើដើមឈើទៅព្រូៗ សំដៅទៅលើអាកាស
ខណះចំពេលនាងបានចេញមកឃើញទាន់ហេតុការណ៍ ណាមួយវាជាលើកតំបូងដែលនាងបាននៅក្នុងព្រៃអញ្ចឹងហើយទើបនាងមានអារម្មណ៍ហោះហើរអណ្ដែងអណ្ដូងចម្លែកមិនខុសពីមនុស្សភពផ្សេងពេលបានឃើញផែនដីទេ។
«គួរអោយស្រលាញ់ណាស់ហិហិ»
ក្រមុំតូចសើចហើយដើរតិចចូលទៅក្នុងទឹកដែលនៅជាប់និងផ្ទះ ហើយវាមិនប្លែកទេដែលនាងគ្រាន់តែបោះជំហានបន្តិចដល់ផ្ទៃទឹកនោះ ព្រោះផ្ទះមួយដែលឆុងគុក កំពុងស្នាក់នៅនេះ វាជាប់និងមាត់ទឹកតែម្ដងដោយ ខាងមុខជាជ្រោះខាងក្រោយជាវាលស្មៅលំហដែលមាននូវផ្កាគ្រប់ប្រភេទ រួមជាមួយនិងផ្លូវដែលត្រលប់ទៅជំរុំរបស់ប្រុសកម្លោះវិញ។
នាងអង្គុយចុះក្នុងទឹកទាំងមិនដោះសម្លៀកបំពាក់ចេញ ទោះនាងដឹងហើយថាទីនេះមានតែនាងនិងគេ តែនាងមិនអាចអោយរាងកាយនាងននលគក បានទេ ខ្លាចថាសត្វព្រៃខ្លះខ្វាក់ភ្នែកនិងមានបំណងប៉ុនប៉ងមកលើនាងម្ដងទៀត ហើយមិនបាច់ឆ្ងល់ទេថាសត្វនោះជាអ្វីគឹ...គួរតែយល់ហើយថាជានរណា។
«ហឹម...»
បបូរមាត់តូចក្រហឹមបំពង់កលាយឡំនិងភាពរសាយអារម្មណ៍ដែលបណ្ដែតទៅតាមទឹកហូរត្រជាក់ៗហើយមិនតែប៉ុណ្ណោះ ឌីរ៉ា ចាប់បួងសក់ឡើងរួចបង្អូសដៃ
មកប្រលេសលេវអាវខាងលើ២គ្រាប់រួចទាញវាសំ
យេសមកនៅដើមដៃអោយចំហស្មារទូលាយសខ្ចីដំណាលគ្នាខណះម្រាមដៃក៍ក្បង់ទឹកមួយរង្វង់ព្រមគ្នាហើយបន្តក់អោយវាស្រក់លើខ្លួនបន្តិចម្ដងៗ ។
វាពិតជាធូអារម្មណ៍បានច្រើនណាស់ហើយកម្លាំងពលះក៍ត្រលប់ចូលខ្លួនវិញសព្វគ្រប់មិនអោយខ្វះដែលមុននេះបញ្ចេញញើសបញ្ចេញសម្លេងអស់មិនស្ទើរទេ ដោយសារតែសង្គ្រាមក្ដៅសាច់ដែលដឹកនាំដោយ ប្រុសកំពូលល្បិច ឆុងគុក អាបាឌី ។
បើបង្វែរមកចាប់អារម្មណ៍រាងកាយអាក្រាសហាប់ណែនមាំពោពេញទៅដោយសាច់ដុំដេកសន្ធឹងសន្ធៃឯនោះវិញ បបូរមាត់លើក្រោមជញ្ជក់ចូលគ្នាប្រៀបដូចជាក្មេងឃ្លាននៅពេលឃ្លានបៅទឹកដោះម្ដាយ គេប្រាស់ចុះឡើងហើយលើកជើងខាងស្ដាំឡើងរកនិងគងរាងកាយតូចច្រមិចយកមកអោបថើបញីញក់ ប៉ុន្តែចង្រៃអីបែជាទម្លាក់បុឹបទៅគ្មានស្អីសោះសូម្បីតែខ្នើយអោប វាធ្វើអោយគេភ្ញាក់ឡើងទាំងកម្រោល។
កែវភ្នែកដិតដាមសរសៃក្រហមដោយការទើបតែនិងក្រោកពីដំណេកហាក់រេរារកមើលអ្វីដែលខួរក្បាលគេបានគិត នោះគឺនារីម្នាក់ដែលស្រែកថ្ងូរអោយគេស្ដាប់នាពេលប៉ុន្មានម៉ោងមុន
«ទៅវិញបាត់ហើយរឺ?ហ៊ានទៅចោលយើងផងហ្ហីចាំមើលណានិងដាក់ពិន័យគុណនិង១០តែម្ដង»
គ្រាន់តែគិត ក្នុងចិត្តក៍ខឹងឆេវដូចសាំងចាក់លើភ្លើងនឹកគិតថានាងទៅចោលគេទុកអោយគេនៅតែម្នាក់ឯងកណ្ដោចកន្ដែងក្នុងព្រៃ អន់ចិត្តក៍អន់ចិត្តតឹងទ្រូងក៍តឹងទ្រូង មើលតែមុខទៅដឹងហើយក្រម៉ូវរកកន្លែងសើចមិនឃើញទេ ប៉ុន្តែក៍ស្រាប់ស្ទុះងើបវឹងក្រោកទៅមាត់បង្អួចកាលដែលត្រចៀកលើសម្លេងទឹកជហរោងច្រាំងៗ។
«ហ្វូស»
ឆុងគុក ដកដង្ហើមធូទ្រូងខណះឃើញមនុស្សស្រីដែលអោបជាប់ខ្លួនកុះពុងតែងូតទឹក នេះខំខឹងអស់បន្តិចបាត់ តែមិនអីទេព្រោះរឿងដែលគេខឹងនាង ម្ខាស់ខ្លួននាងមិនបានដឹងផងគឺគេខឹងតែឯងតើហិហិ។
«ចុះមកងូតទឹកជាមួយគ្នាទៅ ត្រជាក់ណាស់ណា»
រាងតូចស្រែកសួរទៅកាន់ប្រុសកម្លោះចង់ហៅអោយគេមកលេងជាមួយនិងនាងខណះឃើញគេកំពុងតែទ្រានដៃនៅបង្អួចសម្លឹងមើលមកកាន់នាងទាំងញញឹម ចេញធ្មេញ។
«ងូតជាមួយនាងមិនសប្បាយទេ»
គេនិយាយហ្ហីៗ បែបមិនខ្វល់ហើយពេបមាត់ពេបកធ្វើដូចជាជ្រេញនាងណាស់ចឹង ចំណែកឯរាងតូចដឹងហើយថាគេមិនចង់ ទើបនាងសុខចិត្តមិនខ្វល់ហើយ លើកសំណួរធ្វើល្ងង់ៗបោះទៅគេវិញលក្ខណះឌឺៗ ។
«ហេតុអី? មិចក៍ថាអត់?»
សាឌីរ៉ា ញាក់ចិញ្ចើមឌឺដងទាំងផ្ងើយកសម្លឹងទៅគេវិញមិនអោយចាញ់គ្នា។
«សប្បាយត្រង់ណា? បើនាងមិនដោះខោអាវចេញផង ងូតស្រាតទើបរីករាយណានាង»
គេលានអណ្ដាតលឹមៗចេញក្រៅធ្វើមុខធ្វើមាត់ដាក់នាងអោយនាងកាន់តែខឹងគេលើសដើម ចំណែកឯអ្នកដែលនៅត្រាំក្នុងទឹកបានត្រឹមតែលួចចេមិនហ៊ានបញ្ចេញកាយវិការនោះឡើយ ខ្លាចថាគេទប់កំហឹងមិនជាប់ចាប់នាងឆ្អើភ្លើង។
«មនុស្សចង្រៃ»
ក្រោយពីចេរួច នាងក៍ច្រមុចចូលទៅក្នុងទឹកផ្លឹបបាត់ស្រមោលអស់មួយសន្ទុះ នាងក៍ងើបមកវិញហើយលើកម្រាមដៃវាសទឹកនិងសក់ទៅខាងក្រោយ
ហើយក៍ស្រូបខ្យល់ចូលសួតដើម្បីដកដង្ហើមអោយបានស្រួលបួល ប៉ុន្តែ ពេលនោះស្រាប់...
«អ្អាយ!»
ម្រាមដៃមួយគូក្រសោបទាញត្រគាកសាយមួយកម្លាំងទៅផ្អឹបនិងត្រគាករបស់ខ្លួនអោយអឹបជាប់គ្នា ហើយអ្នកដែលមិនដឹងខ្លួនក៍ស្រែកឆ្វាចព្រលឹងព្រលះរត់ចេញពីប្រាណអស់សឹងសល់តែសំបកកាយ។
សាឌីរ៉ា ងើយមើលមនុស្សប្រុសកម្ពស់ខ្ពស់ដែលនៅខាងក្រោយខ្នងដោយធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេដកមិនចេញ ខណះទឹកដែលដក់ជាប់នៅលើក្បាលរបស់រាងក្រាស់វាស្រក់តក់ៗ មកលើទម្រង់មុខស្លេកស្លាំងរបស់នាងម្ដងមួយគ្រាប់ៗ ក្នុងសភាពបែបនេះមើលទៅគេពិតជាសង្ហារណាស់ នាងមិនដែលជួបបុរសណាស្អាតដូចជាគេនោះទេ ច្រមុះខ្ពស់មានខ្ពស់បបូរមាត់រាងបេះដូងរង្វង់កាចបន្តិចប៉ុន្តែខ្មៅក្រឹបដូចជាសត្វដង្កូវ ហើយសក់វិញសរសៃស្រឡូនបែបរួញៗ ។
ដុកៗៗ អូយព្រះអើុយ បេះដូងនាង បេះដូងនាងគាំងឥលូវហើយ វាលោតខ្លាំងណាស់ហេតុអីទប់ចិត្តមិនបានបែបនិង ទប់អារម្មណ៍ភ្លាមទៅសាឌីរ៉ា ឯងមិនគួរលង់និងគេទេ ហិហិ។
ក្នុងទ្រូងព្យាយាមទន្ទេញអោយនៅស្ងៀុមកុំខ្វល់ខ្វាយហើយឆាប់ដកខ្លួនចេញ ប៉ុន្តែវាមិនអាចសោះនាងធ្វើមិនបានទេ ហឹៗ មិនបានឡើយ នេះគេជាទេវបុត្រ រឺ ទេវតា អោយប្រកដទៅ? ម្ដេចសង្ហារខាបព្រលឹងនាងស្ទើរតែភាំងស្មារតីបែបនេះ ។
«ជុប សម្លឹងយើងយូទៀតទេ? នាង»
ឆុងគុក ដែលនៅធ្មឹងអោយនាងមើលអស់ពេលជាច្រើននាទីនោះ ក៍ស្រាប់តែអោនឆ្មក់ថើបមាត់នាងមួយខ្សើត រួចក៍លើកសំណួរ ស្រីស្អីឃើញប្រុសស្អាតមិនបានមិនដឹងថាគេអៀនទេអីនិង?
«អឹ អឹ...ក៍មើលទៅមិនឃើញថាមានអស់ប្រាក់ឯណា»
សាឌីរ៉ា ងេមង៉ាមគ្រលាស់សម្ដីមិនចង់ចេញមិននឹកស្មានថានាងទៅឆ្កួតលង់ស្នេហ៍ចោរសោះ ហូយ មិនគួរទេចង់តែបោកក្បាលនិងទឹកអោយណាណីទេនៀក៎
«១នាទី មួយតឹក»
លឺគេបកស្រាយហើយ នាងក៍បើកភ្នែកធំៗបុិនពងមាន់ វាស្អីណាស់ណាទៅគ្រាន់តែមើលសោះនិង។
«អំបាញ់មិញនាងមើលយើង១០នាទី ឥលូវយប់និងនាងត្រូវសងយើងដប់ដងដូចគ្នា»
«នេះ...»
«ហាមប្រកែកនេះជាពិន័យ ដែលនាងហ៊ានសម្លឹងមុខយើងដោយគ្មានការអនុញ្ញាត»
សម្ដីមាំលាយឡំជាមួយនិងទឹកមុខរៀបស្មើរថេងដូចជាក្ដារបន្ទះ សម្ដែងមកឡើងអោយនាងគិតថាវាជារឿងពិត បណ្ដាលអោយស្រីក្រមុំភ័យទឹកមុខស្រពាប់ស្រពោនរកកលចង់យំ ហើយជើងក៍ញ័រ
បុឹកៗដូចម៉ាសុីន
«ប៉ុណ្ណឹងសោះ ហេតុអីក៍ពិន័យដែរ»
មែនហើយនាងខ្លាចណាស់ ជាពិសេសអារឿងលើគ្រែនេះតែម្ដង រាល់លើកគ្មានពេលណាដែលគេមិនខ្លាំងទេ ពេលខ្លះនាងស្ទើរសន្លប់ស្ទើរបញ្ឈរភ្នែកក៍មានដែរ
ព្រឹកមិញ៣ដងផងនាងនៅតែចង់រកខ្យល់ ទម្រាំដប់ដងទៀតសម្លាប់នាងទាំងរស់បណ្ដោយទៅ។
«មើលដៃនាងមកចាប់ទ្រូងយើងធ្វើស្អី ចង់ដាស់អារម្មណ៍ហ្ហេស?»
ត្រូវទៀត! រវល់តែភ័យភ្លេចទៅថាដៃនាងនៅលើទ្រូងគេហើយកំពុងតែខ្ញាំចុុះឡើងៗទៀត យប់នេះរួចខ្លួនរឺអត់ទេនាងអើុយ។
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា