Part 6 «ចង់រត់គេចតែមិនអាច»

2.3K 93 0
                                    

       នាទីនេះពន្លឺរស្មីព្រះអាទិត្យកំពុងតែចាំងមកតាមប្រឡោះបង្អួចឈើប្រណិតនៅឯលេីកោញ ហេីយស្រាប់តែចាំងប៉ះនិងផ្ទាំងកញ្ចក់ដែលដាក់តាំងនៅគៀនជញ្ជាំងនោះ វាបង្ករចំណាំងផ្លាតមកត្រូវរាងកាយតូចច្រមិចរបស់ សាឌីរ៉ា ទាំងដែលនាងកំពុងលង់លក់យ៉ាងស្កប់ស្កល់នៅលេីគ្រែទំហំធំ ។

នាងក្រមុំដកដង្ហេីមធំមួយហ្វូស បើកភ្នែកជ្រឹមៗ សម្លឹងមើលទៅអំពូលភ្លើងដែលតាំងលំអរជាប់ពិដាន ហេីយនាងប្រាស់ខ្លួនតិចៗ ប៉ុន្តែខ្នងនាងវាហាក់ឈឺដូចជាគេយកម្ចុលពិសមកដោតចោតជាចំណុចៗ យ៉ាងអញ្ចឹង ប៉ុន្តែនាងនូវមិនចុះចាញ់ហេីយប្រឹងរំកិលខ្លួនអោយទាល់តែបាន។

"អ្នកនាងភ្ញាក់ហើយរឺ" ស្រ្តីចំណាស់ម្នាក់សួរទាំងដែលកំពុងតែលើកថាសអាហារមកជាមួយយកទៅដាក់នៅលេីតុគៀននោះ។
"នេះជាកន្លែងណានិង"
កាលដែលចាប់ដឹងហេីយថានាងមិនបាននៅលេីសមុទ្រទៀតទេីប នាងសួរទៅអ៊ំស្រីម្នាក់នោះ ។
គាត់មានឈ្មោះថា នេម៉ា ជាស្រ្តីដែលចំណាស់ជាងគេនៅក្នុងផ្ទះនេះ ហេីយក៍មានងារជាម៉ែដោះ របស់ឆុងគុក ដែរ។

"ជាផ្ទះរបស់លោកប្រុស ឆុងគុក "

រាងស្ដេីង លើកចិញ្ចើមឆ្ងល់ ព្រោះមិនដឹងថាម្នាក់ណាឈ្មោះ ឆុងគុក នោះទេ តែថាប្រហែលជាមនុស្សឆ្កួតម្នាក់ដែលជំរិតនាងមកនោះហេីយ។

    សាឌីរ៉ា គិតមួយសន្ទុះរួចទម្លាក់ជើងចុះពីលើពូកទន់ៗ ដើរមើលទិដ្ធភាពក្នុងបន្ទប់ដែលនាងកំពុងស្នាក់នៅ ។

     ទីនេះធំណាស់ទោះបីជាផ្ទះឈេីមែនតែមិនអន់ទេ ព្រោះគ្រាន់តែបន្ទប់ទឹកសោះស្មើរនិងបន្ទប់ផ្ទះនៅឯ ទីក្រុង ហ្សូរិច មួយឯណោះ ម្យ៉ាងរបស់របរវត្ថុដាក់តាំងក៏សុទ្ធតែមានតម្លៃថ្លៃ ចំណែកឯ វាំងននក៍ធ្វើមកពីក្រណាត់សូត្រល្បីល្បាញទៀត ជាពិសេសរនាបសុទ្ធតែបានក្រាលកម្រាលព្រំក្រាលតាំងពីមាត់ទ្វារមកដល់គ្រែគេងតែម្ដង ហេីយអ្វីដែលប្លែកទៅទៀតនោះគឺមាន រូបចម្លាក់ដាក់តាំងជារូបនាគធ្វើមកពីគុជពណ៌ស ទៀតផង មេីលទៅវាពិតជាអស្ចារ្យខ្លាំងណាស់ ស្រស់ស្អាតជាងវាំងស្ដេចទៅទៀត ហេីយនាងលួចសរសើមិនដាច់ពីមាត់នោះទេ។

Malicious (The End)Where stories live. Discover now