ភាគទី1

7.7K 194 0
                                    

ផ្ដើមរឿង

ដោយសារតែគំនិតឆ្កួតឡប់របស់គេ ស្ទើរតែធ្វើឲ្យបាត់បង់មនុស្សស្រីជាទីស្រលាញ់
"បងសុំទោស ជូ" ថេយ៉ុងមហាសេដ្ឋីវាល់លានបន្ទន់ជង្គង់ផ្ទាល់នឹងឥដ្ឋពីមុខស្រ្តីម្នាក់ដែលមានឈ្មោះថាអតីតកូនបំណុល ជាមនុស្សស្រីដែលថេយ៉ុងបានបំផ្លាញគ្រប់យ៉ាងដែលជារបស់នាង ប្រើប្រាស់នាងប្រៀបដូចស្រ្តីបម្រើផ្លូវភេទ មិនដែលផ្ដល់អ្វីដែលហៅថាជាក្ដីសុខ ធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត........

ភាគទី1

ពន្លឺព្រះអាទិត្យភ្លឺអញ្ចាចគួបផ្សំនឹងអាកាសធាតុអំណោយផល ផ្កាចាប់ផ្ដើមរីកសុះសាយបង្ហើរក្លិនក្រអូបឈ្ងុយឈ្ងុបចូលក្នុងបន្ទប់តែងខ្លួនរបស់កូនក្រមុំវ័យក្មេង។ ជូលីយ៉ាដែលស្ថិតក្នុងឈុតរៀបការអង្គុយពីមុខកញ្ចក់ទាំងទឹកមុខស្រស់ស្រាយ គ្រប់យ៉ាងគឺស្រស់បំព្រងព្រោះថ្ងៃនេះជាថ្ងៃពិសេសបំផុតក្នុងជីវិតរបស់នាង ចំណែកឯភ្លេងមង្គលការក៏កំពុងតែចាក់កំដរព្រះវិហារបណ្ដើរៗដើម្បីជាពរជ័យដល់គូរស្វាមីភរិយាថ្មីថ្មោង។ ក្នុងជីវិត រៀបការក៏មានតែម្ដង នាងប្រហែលជាសំណាងខ្លាំងហើយដែលបានថ្ងៃនេះបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់

"កូនជូ ហេតុអីជីមីនមិនទាន់មកទៀត? ពិធីជិតចាប់ផ្ដើមហើយ" ម្ដាយជូលីយ៉ាដើរចូលមកនិយាយទាំងទឹកមុខព្រួយបារម្ភចំពោះនាងជាពន់ពេក

"ប្រហែលជាស្ទះផ្លូវហើយអ្នកម៉ាក់" ជូលីយ៉ាបែរទៅញញឹមដាក់អ្នកជាម្ដាយផ្ដល់ទំនុកចិត្តព្រោះការរៀបការនេះកើតចិត្តពីក្ដីស្រលាញ់ទៅវិញទៅមក ហើយគេជាអ្នកសុំនាងរៀបការ មិនមែននាងទៅចាប់បង្ខំឯណា ណាមួយគេនិងនាងស្គាល់គ្នារាល់ឆ្នាំហើយ គ្មានផ្លូវគេធ្វើរឿងផ្ដេសផ្ដាសដាច់ខាត

"ចឹងម៉ាក់ទៅចាំនៅខាងក្រៅណាកូន ខលហៅកូនមីនផងកូន" ថាចប់ម៉ាក់របស់ជូលីយ៉ាដើរចេញពីបន្ទប់ទុកឲ្យនាងនៅក្នុងបន្ទប់ម្នាក់ឯង

*2ម៉ោងក្រោយមក*

ម៉ាក់របស់ជូលីយ៉ា រួមទាំងឪពុកម្ដាយខាងប្រុសក៏សុទ្ធតែនាំគ្នាព្យាយាមទាក់ទងទៅជីមីនដែលត្រូវជាកូនកម្លោះ តែគ្មានអ្នកណាអាចទាក់ទងគេកើតឡើង ចំណែកភ្ញៀវក៏ចាប់ផ្ដើមខ្សឹបខ្សៀវគ្នាបណ្ដើរៗឡើងទ្រហឹងពេញពិធី។ ភ្នែករបស់ជូលីយ៉ាសម្លឹងជាប់មើលទៅទ្វារវិហារដោយរំពឹងថាកូនកម្លោះនឹងបង្ហាញខ្លួន តែកាន់តែចាំ កាន់តែព្រួយបារម្ភ

សុខៗទូរស័ព្ទជូលីយ៉ាក៏រោទ៍ឡើង បង្ហាញឈ្មោះមនុស្សប្រុសដែលបានបាត់ខ្លួនមិនព្រមបង្ហាញមុខអស់រយៈពេលពី2ម៉ោងហើយ ឯជូលាក៏រុញរាក្នុងការលើកទូរស័ព្ទទទួល

"អាឡូមីន បងនៅឯណា?" ជូលីយ៉ានិយាយដោយសម្លេងធម្មតាប៉ុន្មានតែអាចឲ្យអ្នកជាម្ដាយនៅជិតនោះស្ដាប់បានទើបប្រញាប់រត់មករកនាង

[....សុំ.....សុំទោសជូ....បងមិនអាចរៀបការជាមួយអូនបានទេ]

គ្រាន់តែឮបែបនេះ ជូលីយ៉ាអាចដឹងថាសម្លេងបេះដូងរបស់នាងដូចជាជាប់គាំងនៅនឹងកន្លែង ដៃនាងចាប់ផ្ដើមញ័រដែលច្រាលឲ្យទឹកភ្នែកហូរចេញមកម៉ាត់ៗ

"មីនបងនិយាយស្អី មិនមែនជាពេលលេងសើចទេ" ជូលីយ៉ាព្រលែងខ្យល់ដង្ហើមចេញទៅ មុននឹងនិយាយដោយប្រើសម្លេងញ័រៗសួរទៅកាន់អ្នកម្ខាងទៀត

[បងមិនបានលេងសើចទេជូ បងឈប់ស្រលាញ់អូនហើយ]

ទីត ទីត ទីត

ទូរស័ព្ទជ្រុះពីដៃធ្លាក់ទៅលើដី ពេលនេះនាងមិនដឹងយកមុខទៅទុកឯណាក្រៅពីអង្គុយទ្រក្បាលសម្រក់ទឹកភ្នែកចុះម៉ាត់ៗដូចទឹក ហេតុអីត្រូវជានាង?មនុស្សដែលនាងស្រលាញ់ចាប់ផ្ដើមចាកចេញម្ដងម្នាក់ មនុស្សទី1គឺលោកប៉ា ទី2គឺគូរដណ្ដឹងរបស់នាង

"កូនជូ? ជីមីនគេមកទេ?" លោកស្រីជុងអង្គុយក្បែរជូលីយ៉ាសួរកូនស្រីបញ្ជាក់ ទាំងដែលគាត់ដឹងច្បាស់តាមរយៈទឹកមុខកូនទៅហើយ

"អត់ទេម៉ាក់ គេមិនមកទេ"

*គ្រឹប

"ម៉ាក់ៗៗ" លោកស្រីជុងស្រាប់តែដកដង្ហើមញាប់ៗហាក់ដូចជាទទួលនឹងហេតុការណ៍នេះពុំបានទើបបណ្ដាលឲ្យគាត់តក់ស្លុត ធ្វើឲ្យដួលសន្លប់នៅកន្លែងដែលកាន់តែធ្វើឲ្យពិធីកាន់តែជ្រួលច្របល់ ភ្ញៀវអង្គុយនៅនឹងកៅអីមិនជាប់ ងើបមកមើលឈូរឆ
_________________________________
នេះគឺជារឿងថ្មីរបស់អេដមីនថ្មី សង្ឃឹមថាអ្នកទាំងអស់គ្នាគាំទ្ររឿងនេះ❤

រ៉ូសស្ស៊ី

ស្វាមីផ្ដាច់ការ (ចប់)Where stories live. Discover now