ភាគ៤៧💔

2K 106 17
                                    

«ខ្ញុំមានកូន?»នាងសួរទៅកាន់ស្ត្ត្រីចំណាស់ដោយភាពភ្ញាល់ផ្អើលបើនាងមានចុះឯណាប្ដីនាងកូននាងត្រូវរស់អត់ប៉ាឬតែមិនអីទេដើម្បីក្មេងម្នាក់នេះនាងត្រូវតែត្រឡប់ទៅទោះបីជួបទុក្ខច្រើនសុខប៉ុណ្ណាក៏ដោយក៏នាងព្រមដែរ។

«មែនហើយ...ចង់ត្រឡប់ទៅវិញឬក៏នៅ?»ស្រ្តីចំណាស់គាត់នៅតែសួរនាងដដែលគ្មានអ្វីក្រៅពីសំណួរនឹងឡើយព្រោះនេះឋានសួគ៌មានពេលមិនច្រើនទេបើនាងមៅតែរ៉េរ៉នាងនឆងជាប់នៅទីនេះមិនអាចចាប់ជាតិឬបកក្រោយឡើយ។

«គឺ...»
«ឌែល...មកវិញមកកូនកុំទៅចោលប៉ាម៉ាក់នឹងប្អូនឯងអីកូនឌែលមកវិញមកប៉ាម៉ាក់សូមអង្វរឌឺលកូន»សំម្លេងដែរចេញមកគ្មានប្រភពវាឮពេញត្រចៀកនាងឡើងទ្រហឹងអឺងកងរហូតដល់បាត់ទើបនាងប្រញាប់ទៅសុំស្រ្តីចំណាស់នោះឲនាំនាងត្រឡប់ទៅវិញទោះដឹងថានាងមិនទាន់ស្គាល់ខ្លួនឯងជានរណាក៏ដោយក៏នាងត្រូវតែទៅវិញព្រោជីវិតក្មេងមានតម្លៃជាងជីវិតនាងឆ្ងាយណាស់។

______

«ឌែលកូនសំម្លាញ់ឲប៉ាម៉ាក់សុំទោសដែរមិនបាមមើលថែកូនបានល្អ ឌែលមកវិញមកប៉ាម៉ាក់សន្យាថានឹងមើលថែកូនសងកំហុសដែរពួកយើងមិនបានបំពេញតួនាទីជាឳម្ដាយវិញណាកូនត្រឡប់មកវិញមក»លោកស្រីចនស្រែកយំស្ទើរសន្លប់ទៅប៉ុន្តែចង្វាក់បេះដូងមិនលោតមកវិញសោះដោយគិតថានាងបានទៅចោលពួកគាត់នឹងជុងគុកហើយទើបសម្រេចចិត្តចេញពីបន្ទប់ទៅពិភាក្សាគ្នាសិនរឿងដែរនាងស្លាប់ក៏ពាក់ពន្ធនឹងត្រកូលមីនទាំងអស់។

«បងឌែលមកវិញមកណាបងចង់ទៅចោលកូនបងចឹងឬ?បងមិនអាណិតក្មេងដែរមិនទាន់បានឃើញពន្លឺថ្ងៃទេឬបងឌែលមកវិញមកណាខ្ញុំសូមអង្វរ»ជុងហ្គុកអង្គុយរៀបរាប់និយាយជាសាកសព្វដែរគ្មានដង្ហើមរស់នៅលើលោកនេះទៅហើយគេពិបាកធ្វើចិត្តទទួលយកណាស់វាភ្លាមៗពេកមិនទាន់នឹងបាននិយាយជាមួយគ្នាទេហេតុអ្វីក៏ទេវតាមិនខាងគេដូច្នេះវាលំអៀងពេកហើយ។

«មិនអីទេបងទៅឲបានសុខចុះបងណាបងកុំខ្វល់ពីពួកខ្ញុំអី បើបងស៊ូហ្កាគាត់មិនទទួលបានបាបកម្មគាត់ទេនោះខ្ញុំនឹងធ្វើវាដោយខ្លួនឯងមិនអីទេបង បងនឹងស្លាប់ដោយមានយុត្តិធម៌ណាសម្រាកចុះបង»ជុងហ្គុកនិយាយរួចក៏ក្រោកឡើងជូតទឹកភ្នែកដោយទឹកមុខត្រជាក់ស្រឹបមើលមិនថាគេធ្វើអ្វីឡើងបើបងគេស្លាប់ដោយអ្នកធ្វើមិនបានទទួលទោសទេគេគ្មានថ្ងៃលើកលែងឲគ្រួសារត្រកូលមីនឡើង។

   ចុះមកដល់ក៏ឃើញថាលោកស្រីមីនដែរជាម៉ាក់របស់ស៊ូហ្កាដែរកំពុងនិយាយជាងមួយម៉ាក់ប៉ារបស់ខ្លួនដោយទឹកមុខតានតឹងបំផុតមុខម្នាក់ៗត្រជាក់ស្រឹបគ្មាននរណាអាចវិនិឆ្ឆៃយបានឡើយនៅពេលនេះ ដោយមិនចង់ចូលទៅគេសម្រេចចិត្តទៅរកអ្នកដែរធ្វើឲបងគេស្លាប់វិញល្អជាង ប្រហែលជាកំពុងតែសប្បាយអរហើយតាមមើលបើដឹងថាបងគេស្លាប់ទាំងកូណបែបនេះ។

«ទៅណានឹងប្រុសជុង»លោកចនសួរកូនដោយក្រសែរភ្នែកត្រជាក់រួចក៏ហៅកូនឲមកអង្គុយក្បែរគាត់ដើម្បីចូលរួមពិភាក្សាដែរព្រោះគេជាអ្នកដែរយកនាងមកបើមិនចូលរួចវាពិបាក។

«ខ្ញុំថារកទៅជួបបងប្រុសជាទីស្រឡាញ់ទើបសំម្លាប់ប្រពន្ធគាត់នឹងឯងណាប៉ា»ជុងហ្គុកនិយាយមកវិញយ៉ាងរំភើយទាំងដឹងថាលោកស្រីមីនក៏នៅទីនេះដូចគ្នាធ្វើឲគាត់កាន់តែធ្វើខ្លួនមិនត្រូវលើសដើមបើមកតែឯងហើយឥឡូវគ្រួសារគេក៏មកជុំសំខាន់ក្នុងផ្ទះគេទៀតបើគេចាប់យកទៅធ្វើបាបដូចឌែលនោះពិបាកស្រមៃមើលណាស់លោកអើយ។

«គឺថា...ចាំខ្ញុំតេហៅស៊ូហ្កាឲមកទីនេះចុះណាដើម្បីដោះស្រាយរឿងនេះ»លោកស្រីមីនកីនិយាយឡើងព្រោះថាឃើណស្ថានភាគហាក់ស្ងាត់ជ្រងំលើតែខ្យល់ដង្ហើមដកទៅមកៗធ្វើឲគាត់កាន់តែបុកពោះខ្លាំងជាងមុនព្រោះថាត្រកូលចនក៏មិនមែនអន់អីមនុស្សស្លាប់ព្រោះលោកចននេះក៏គៀរជើងទៅហើយ។

«អាឡូ...អាឡូកូន...ឮម៉ាក់និយាយទេនឹង?»លោកស្រីមីនចាប់ផ្ដើមឆ្ងល់ដោយទូរស័ព្ទលើកតែគ្មានការឆ្លើយឆ្លងមកវិញទាល់តែសោះនេះដូចជាមិនស្រួលទេធ្វើឲលោកស្រីមីនកាន់តែបុកជាខ្លាំងដោយសារទង្វើរកូនប្រុសគាត់ធ្វើពេលនេះ។

ទឺត ទឺត ទឺត

ស៊ូហ្កាក៏ចុះបិទទូរស័ព្ទភ្លាមៗព្រោះដឹងហើយថាម៉ាក់គេបំណងតេមកនេះគឺច្បាស់ណាស់ឲគេទៅផ្ទះត្រកូលចននោះមិនខានឡើយ គំនិតរាក់កំភឺលបែបនេះធ្វើស្អីគេកើតទៅ រឿងលោកស្រីចននឹងលោកចនក៏គេវានស្ដាប់ឮទាំងអស់គ្រប់ម៉ាក់គ្រប់ពាក្យសម្ដីគ្រាន់តែគេមិនចង់បញ្ចេញអាការៈដឹងឲនរណាសង្ស័យមកលើគេនេះ។

«នាងស្លាប់តែនាងយកកូនខ្ញុំទៅជាមួយ?គិតមែនទេថានាងស្លាបើបិទភ្នែកជិតនោះ ចន ហ្សែនឌែល?»ស៊ូហ្កានិយាយដោយសម្លេងស្មើររៀបនឹងត្រជាក់បំផុតដូចទឹកក រួចលើកកែវស្រាក្រហមមកក្រេបបន្តិចមុននឹងចាប់ផ្ដើមតាមផែនការដែលបានគ្រងទុក្ខ។
______
Chrxstaシ
តួស្រីស្លាប់ហើយរឿងក៏មានតែជិតចប់ដែរណ៎?
ចង់ចប់ឬមិនចប់ចូលខមិនម្នាក់មួយមកបានស្រួលនិយាយគ្នាដឹងរឿង🥲

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now