ស៊ូហ្កានាំប្រពន្ធមកហូតែលដែរនាងបានកក់រួចហើយដោយគេរហ័សរហន់ចង់ឃើញមុខកូនពេកទើបបានទុកការងារឲថេយ៉ុងសិននឹងឯងបែកកូន2-3ឆ្នាំហើយមិនដឹងធំមិចទេនៀក។
«បងឈប់សិនអូនសួរមួយ»កំពុងរៀបឡើងជណ្ដើរយន្តប្រអប់ហើយតែនាងមកបង្អាក់ដំណើរគេឲឈប់និយាយគ្នាមិនទាន់ច្បាស់នៅឡើយទេទើបនាងត្រូវស្រាយចម្ងល់ចេញ។
«មានអីឬ?»
«អូនឆ្ងល់មិចពេលគ្រូពេទ្យថាបងស្លាប់នោះហើយសពនោះជាសពនរណាគេព្រោះពេលនឹងពេទ្យប្រាប់ថាមិនឲបើកមើលមុខទេព្រោះកន្លែងមុខបងគឺវាទើបវះកាត់ហើយតែមិនបានដេរវិញហាទើបពេទ្យឲជូនត្រឹមខ្លួនបងមកមុនដាក់ចូលមឈូសមិចវិញកន្លែងនឹង?»នាងក៏ឆ្ងល់ដែរកឆលនឹងក៏មិនបានសូវសង្កេតខ្លួនប្ដីទេព្រោះរវល់តែឈឺច្តិតស្អិតទ្រូងឯនោះទើបបានត្រឹមជូនខ្លួនមិនមានមើលមុខឡើយ។
«ជាផែនការរបស់ស៊ូហេបងក៏មិនដឹងគ្រូពេទ្យនោះក៏ត្រូវនាំទៅសាកសួរចម្លើយដែរសំខាន់ពេលនេះបងនៅរស់បងនៅទីនេះជាមួយអូននឹងកូនយល់ទេ»ស៊ូហ្កាកីគេមិនដឹងដូចគ្នាថាស៊ូហេនឹងគ្រូពេទ្យនោះរៀបគម្រោងការយកគេចេញដោយបន្លំសពមនុស្សផ្សេងទៀតទើបនិយាយលួងលោមប្រពន្ធកុំឲភ័យខ្លាច។
«ហឹមម អូនស្រឡាញ់បងណាស់ដែរមិនណាចោលអូន»និយាយគ្នារួចរាល់ពីរអ្នកប្ដីប្រពន្ធក៏ដើរមករកបន្ទប់ខ្លួនដែរទុកកូនឲនៅតែឯងព្រោះនាងមិនអាចយកទៅតាមបានឡើយខ្លាចមានរឿងអ្វីកើតឡើងមកលើកូននាង។
«surprise ដាមីដឹងទេថ្ងៃនឹងម៉ាក់នាំនរណាមក»បើកទ្វារភ្លាមនាងឃើញកូនអង្គុយមើលតុក្កតាក្នុងទូរទស្សដៃកាន់នំមួយកញ្ច់ញាំក្រឹបៗឡើងគួរឲស្រឡាញ់តែម្ដងហើយ។
«ម៉ាក់នាំណាគេមកឬ?»ដាមីទុកនំចុះពីលើសាឡុងដើរត្រុកទៅជិតជើងអ្នកម្ដាយដើម្បីសួរដោយការចង់ដឹងតែនាងមិននិយាយក៏បែរមកឈរក្រោយកូនឲកូនដើរទៅរកប៉ាគេដោយខ្លួនឯង។
«ចាំបន្តិចចាស៎»នាងតូចដាមីបង្អង់ដំណើរបកក្រោយដើរទៅយកកូនកាបូបខ្លួនដោយដករូបថតមួយសន្លឹកចេញមកដើរមកជិតស៊ូហ្កាដោយគេបន្ទន់ជង្គង់សម្រាប់កូនដោយក្ដីគ្រឺតក្នាញកូនពេញទំហឹងហើយនៀក។
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Aksiការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...