មានអ្នកគេងនៅនឹង?អេតមីនទើបបានលេងទូរស័ព្ទទើបផុសឲយឺតពេលសុំទោសណា។
«យើងដឹងថាឯងមិនភ្លើរហើយតែបើឯងទៅពេលនេះប្រយ័ត្នយ៉ុនហ្គីហ្យុងបាញ់បែកក្បាលទៅ ចូលមកខាងក្នុងនិយាយពីគម្រោងការសិន»ជីមីន
(គម្រោងកាអីទៅណ៎?)
«ក៏បាន»ជុងគុកដោះស្បែកជលើងដើរចូលក្នុងផ្ទះវិញទាំងទឹកមុខខឹងសម្បារ
«ថេអូឯងនិយាយឲអស់មកផ្ទះយ៉ុនហ្គីហ្យុងមានអីឲយើងត្រូវការពារខ្លះ?»ជីមីន
«មានបាទ គាត់បានបញ្ជេរកូនចៅស្ទើរ50អ្នកយាមគ្រប់ចន្លោះបាទ»ថេអូ
«ងាប់ហើយពិននឹង»ជីមីន
«ខ្លាចងាប់?»ជុងគុកសួរទៅបងគេខ្លាចស្អីងាប់នោះឃើញរាល់ថ្ងៃខ្លួនឯងបញ្ជារអ្នកនេះនោះឲតែសម្លាប់អ្នកជំពាក់បំណុលសោះ
«អឺ យើងមិនទាន់បានប្រពន្ធទើបខ្លាចងាប់»ជីមីន
«ហឹសស និយាយទៀតមកមានអ្វីខ្លះ?»ជុងគុកសើចដើមកមើលមុខបងខ្លួនឯងខ្លាចអត់ប្រពន្ធតែមិគិតយកអាយុចំណាស់នឹងហើយគិតតែពីដើរលេងធ្វើការ ដេកជាមួយស្រីគ្មានគិតតកមើលប្រពន្ធស្អីសោះ រួចទើបបកមកនិយាយជាមួយថេអូវិញ
«អ្វីដែរសំខាន់ជាងគេនោះគឺកុំឲចាហ្វាយមកទាន់បាទ បើមកទាន់ហើយមិនថាអ្នកធំមកពីអ្នកទៀតទេបើត្រូវបាញ់គឺបាញ់ សម្លាប់គឺសម្លាប់ហើយបាទ»ថេអូ
«ចុះយើងទៅពេលនេះល្អទេ ទៅមើលសកម្មភាពបើឃើញគាត់ចេញពីផ្ទះពេលណាខ្ញុំមានសិទ្ធិចូលហើយ»ជុងគុក
«មិចបានឯងមានសិទ្ធិចូល?»ជីមីនសួរទាំងចម្ងល់នេះសុទ្ធតែអាងមានសិទ្ធិប្រយ័ត្នភ្លាត់ស្នៀតគេបាញ់បែកក្បាលទៅលោក
«ចាំតែតាមខ្ញុំទៅ ខ្ញុំចេះគិតគូរហើយ»ជុងគុក
«ឆើសអាឈ្លើយ»ជីមីន
«ឈប់ខ្ញុំភ្លេចនឹកឃើញរឿងអ្វីបានគាត់ធ្វើបាបបងស្រីខ្ញុំដល់ថ្នាក់នឹង?»ជុងគុកនឹកឡើងសួរភ្លាមចេះភ្លេចទៅកើត
«តាមដែរខ្ញុំអាចស្មានទេគឺគាត់ខឹងអ្នកនាងរឿងធ្វើឲកូនរលូតប៉ុន្តែមិនទាន់រកមុខអ្នកធ្វើឃើញទេព្រោះចាហ្វាយគិតថាអ្នកនាងយ៉ុនអ្នកធ្វើទើបមិនចាប់អារម្មណ៍រឿងមានអ្នកនៅពីក្រោយខ្នងឬអត់បាទ»ថេអូ
«ចុះផ្ទះគាត់គ្មានកាំមេរ៉ាទេ?»ជុងគុក
«មានប៉ុន្តែនៅខាងក្រោមត្រូវបាត់អស់ហើយតែកន្លែងតែរវល់រឿងអ្នកនាងយ៉ុនទើបខ្ញុំមិនបានស្វែងរក»ថេអូនឹកឃើញឡើងភ្លាមនេះយូហើយចេះភ្លេចទៅកើយហ៉ើយចំមែន
«ឯងនេះយ៉ាប់ណាស់ សាកទៅមើលនៅផ្ទះគាត់ទៅក្រែងរកបានពីភស្តតាងអ្នកដាក់ថ្នាំបំពុល»ជីមីន
«មែនហើយទៅឥឡូវតែម្ដងទៅ»ជុងគុកក៏បន្ថែមពីលើ
«ប៉ុន្តែឈប់សិនបាទ ខ្ញុំគិតថាអ្នកនាងស៊ូជាអ្នកធ្វើមិនខានទេ»ថេអូបន្លឺឡើងធ្វើឲជីមីននឹងជុងគុកអង្គុយមើលមុខគ្នាម៉ង់ៗ
«អ្នកនាងស៊ូ?ជាអ្នកណា?»ជីមីនបន្លឺឡើងទាំងឆ្ងល់ព្រោះមិនទាន់ដឹងរឿង មែនហើយគ្មាននរណាដឹងរឿងទេក្រៅពីអ្នកផ្ទះយ៉ុនហ្គីដែរបានយកស៊ូហេមកធ្វើជាប្រពន្ធចុងនេះប៉ុន្តែតាំងពីជីយ៉ុនចូលមន្ទីរមកនាងបាត់មុខមិនសូវដែរបង្ហាញសោះទើបថេអូចាប់ផ្ដើមសង្ស័យ
«កាំង ស៊ូហេបាទជាប្រពន្ធចុងចាហ្វាយហើយក៏ជាប្អូនស្រីរបស់អ្នកនាងយ៉ុនដែរប៉ុន្តែអ្នកនាងស៊ូជាងកូនប្រពន្ធចុង»ថេអូ
«វ៉ាយយយយ នេះចុងៗទាំងម៉ែទាំងកូនតែម្ដងហើយ»ជីមីនស្រែកវ៉ាស់នេះម៉ែក៏ចុងកូនក៏ចុងតខ្សែរស្រឡាយបានល្អណាស់នៀក
«ជុងគុក?»ជីមីនហៅជុងគុកដែរស្ងាត់កំពុងគិតអ្វី
«ស្ងាត់**»ជុងគុក
«អាគុក»ជីមីនស្រែកវ៉ាស់ជុងគុកភ្ញាក់ព្រឺត
«ហើយវាថីបងឯង?»ជុងគុក
«យើងហៅមិចមិនឆ្លើយកំពុងគិតស្អី?»ជីមីន
«ខ្ញុំកំពុងគិតរកនឹកប្រពន្ធចុងយ៉ុនហ្គីហ្យុង ដូចជាធ្លាប់ស្គាល់»ជុងគុកចាប់ផ្ដើមគិតរកនឹកដោយមុខមាត់មានមន្ទិល
«រកនឹកឃើញឬនៅ?»ជីមីន
«អ៎ នឹកឃើញហើយកាំង ស៊ូហេដែរនាងធ្លាប់ដេកជាមួយខ្ញុំកាលនៅប៊ូសាន»ជុងគុកប្រែជាទឹកមុខអរពេលរកនឹកឃើញអីចឹងតែមិនទាន់ដឹងអីផងក៏...
ផូសសសស
«បងវៃខ្ញុំធ្វើអី?»ជុងគុក
«ចារឹកមិនចោលដេកជាមួយស្រីស្អីមកដេកជាមួយស្រីប្រពន្ធបងខ្លួនឯង»ជីមីន
«ទេ!!ខ្ញុំថាខ្ញុំបានដេកជាមួយមុនពេលនាងខ្លាចជាប្រពន្ធយ៉ុនហ្គីហ្យុង»ជុងគុក
«មិចឯងគិតចឹង?»ជីមីន
«មិនដឹងទេតែមានអារម្មណ៍ចឹងឬមួយនាងគ្រាន់តែចូលមកដើម្បីធ្វើបាបបងស្រីខ្ញុំ?»ជុងគុក
«មែនយើងក៏គិតចឹងដែរ តែថាឥឡូវទៅផ្ទះហ្យុងសិនទៅលឿន»ជីមីន
«តោះ ខ្ញុំទៅរៀបចំឡានឲ»ថេអូដែរស្ងាត់មកមួយថ្ងៃហើយក៏ងើបក្រេះទៅត្រៀមឡានឲចាហ្វាយ
ចាំមើលតិចទៀតមានរឿងអី?
___
Chrxstaシ
តាមការកំណត់30 vote tysm all my reader❤️✨
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...