ច្រើនថ្ងៃកន្លងផុតទៅ....
នាងតែងតែនៅផ្ទះម្នាក់ឯងគេខានមកជួបនាងឬនៅទីនេះច្រើនថ្ងៃដែរហើយ វាគួរឲធុញខ្លាំងណាស់ដែរនាំនាងឲមកនៅតែឯងបែបនេះ សូម្បីតែឥឡូវចង់រត់ចេញក៏មិនកើតបើគេដាក់កូនចៅសឹងតែជុំវិញកោះទៅហើយ ប្រៀបដូចនាងជាអ្នកជាប់ទោសធ្ងន់ណាស់ណាចឹង ពេលនេះទូរស័ព្ទក៏គ្មានឲទាក់ទងផងវាពិបាកណាស់ ដោយទាល់គំនិតពេកនាងក៏គិតចង់ដើរមាត់ឆ្នេរក្រែងរកមានអ្នកនេសាទនៅព្រោះអាចខ្ចីទូរស័ព្ទបានមួយគ្រាដែរ គិតរួចហើយនាងក៏ដើរចេញលបៗដោយស្ងាមស្ងាត់។
ទៅដល់មាត់ឆ្នេរនាងអើតមើលចុះឡើងៗគ្មានឃើញនរណាម្នាក់សូម្បីស្រមោលគួរឲធុញមែនហើយនេះទេវតាជួយនាងតិចមើល។ មិនយូប៉ុន្មានក៏លេចចេញនៅសំម្លេងជជែកគ្នាគឺ អ្នកនេសាទកំពុងឈរបញ្ជារកូនចៅឲចាប់ត្រីដាក់កន្រ្តក ឃើញឱកាសមកដល់នាងក៏ដើរទៅភ្លាមដោយគ្មានភាពស្ទាក់ស្ទើរ។
«សួស្ដី លោកអ៊ុំ»ជីយ៉ុន
«បាទ មានកាអ្វីមែនទេ?»
«គឺថាខ្ញុំអាចខ្ចីទូរស័ព្ទអ៊ុំតេបន្តិចសិនបានទេ?ជួនជាខ្ញំគ្មានទូរស័ព្ទ»ជីយ៉ុន«អ៎ នេះយកចុះ»អ៊ុំអ្នកនេសាទហុចទូរស័ព្ទឲដោយគ្មានភាពស្ទាក់ស្ទើរ ចំណេកឯនាងបានទូរស័ព្ទហើយក៏ប្រញាប់ញញឹមស្ញេញគិតថាខ្លួនជិតបានរួចខ្លួនហើយក៏យកទូរស័ព្ទមកចុចលេខតេទៅភា្លម
«ហីយ៉ា!! លើកតិចទៅលោកអើយ»ជីយ៉ុនអន្ទះសារព្រោះតេទៅ3ដងហើយនៅមិនទាន់លើកទៀតតិចច្រឡំលេខទេដឹង មិនយូប៉ុន្មានអ្នកម្ខាងទៀតក៏បានលើកទូរស័ព្ទ«អាឡូ!!បាទខ្ញុំថេអូនិយាយ»
«ថេអូៗ នេះយើងជីយ៉ុនណា»ជីយ៉ុនវិញអ៎សឹងហក់ចូលទឹកហើយតែក៏ប្រញាប់និយាយឲលឿនព្រោះយកទូរស័ព្ទគេមកយូរដែរហើយ
«អ្នកនាង?»ថេអូនិយាយដោយភាពភ្ញាក់ផ្អើល
«មែនហើយគឺយើង ឯងមកជួយយើងតិចមកណា»ជីយ៉ុន«អ្នកកើតអីមែនទេ?ហើយនរណាជាអ្នកធ្វើបាបអ្នកនាង?ឬជាចាហ្វាយ?ប្រាប់មកអ្នកនាងនៅទីណាខ្ញុំនឹងទៅឥឡូវនេះ»ថេអូ
«គឺ..ថា...យើងនៅ..កោះ...អាយ»និយាយមែនទាន់ចប់សាច់ការផងរាងក្រាស់មកកញ្ឆក់ទូរស័ព្ទពីដៃនាងបាត់គេគិតហើយថានាងគ្មានទៅណាឆ្ងាយទេត្រឹមមកនេះឯងតែក៏មិនគិតថាមកនិយាយទូរស័ព្ទចឹងសោះ ទឹកមុខចាប់ផ្ដើមកម្រោលគួរឲខ្លាចនាងមិនហ៊ាននិយាយឫរត់អ្វីទាំងអស់បើគេគិតតែសម្លឹងមកនាងដូចខ្លាចង់សុីកូនទន្សាយណាស់អញ្ចឹង ឈរសម្លឹងដោយមិននិយាយទាំងសងខាងមួយសន្ទុះអ្នកកំលោះក៏យកទូរស័ព្ទទៅឲអ៊ុំជាម្ចាស់ ចំណឌកឯនាងឃើញឡេឈរនិយាយគាត់ឃើញដូចជាត្រូវរឿងត្រូវសាច់ការក៏បានឱកាសរត់ទៅប្រុយ។«បាទ លោកក្រោយបើនាងខ្ចីឬពឹងអ្វីសូមអ្នកទាំងអស់គ្នាកុំធ្វើតាមការសុំរបស់នាងព្រោះថាបើខ្ញុំដឹងកោះនេះលែងមានវត្តអ្នកទាំងអស់គ្នាទៀតហើយ»យ៉ុងហ្គីនិយាយដោយទឹកមុខស្មើរទៅកាន់ពួកគេរួចក៏បែរមកវិញឃើញថាបាត់ស្រមោលនាងបាត់ទៅហើយប៉ុន្តែទឹកមុខគេនៅរាបស្មើរដូចថ្នល់ជាតិដូចដើម គេដើរផ្ទះអង្គុយនៅសាឡុងយ៉ាងរំភើយនាងគ្មានគេចទៅណាបានទេបើកូនចៅគេឃើញក៏យកនាងមកវិញនេះហើយបានជាគេមិនខ្វល់នោះ៕
«អាយ...លែង..លែងយើងពួក..អាចង្រៃ»ឃើញទេមិនទាន់ទាំងនិយាយហើយផងនាងក៏មកវិញហើយប៉ុន្តែក៏ចាំតែមើលថាលោកប្ដីនាងនឹងដាស់ទោសយ៉ាងមិចទៅលើនាង?
«ចេញទៅបានហើយ»យ៉ុនហ្គី
«បាទ ចាហ្វាយ»
«គិតថារត់រួចមែនទេ?»គេអង្គុយគងពាក់ខ្លានិយាយជាមួយនាងទឹកមុខក៏ប្រែជាងកម្រោលបន្តិចម្ដងៗធ្វើឲនាងកាន់តែភ័យ
«បើរួចមិនមែនមកនៅឲឃើញទេ»ជីយ៉ុនប្រឹងរក្សាភាពក្លាហានទាំងដែរក្នុងចិត្តនេះភ័យចង់លេចនោមទៅហើយមើលមុខគេទៅវាគួរឲខ្លាចណាស់
«សម្ដីបានណាស់មែនទេ?»យ៉ុនហ្គីស្ទុះងើបមកចាប់ចង្ការនាងងើយឡើងលើ
«...»ស្ងាត់*«មិននិយាយ?តែយើងសុំប្រាប់យកបុណ្យទៅចុះណា បើចង់រត់គេចពីយើងក៏រត់ឲលឿន កុំឲយើងចាប់បានតែបើយើងចាប់បានហើយមិនធានាទេថានាងនឹងដូចរាល់ថ្ងៃនេះ»ចប់សម្ដីគេរុញនាងឲដួលអុកគូទហើយដើរដើរទៅក្នុងបន្ទប់ដាក់ឧបករណ៍ធ្វើទារុណកម្មមានគ្រប់ប្រភេទ គេជ្រើសរើសយកខ្សែរតីមកជូតសម្អាតរួចក៏ចេញពីបន្ទប់ដើរសំដៅទៅរកនាងដោយទឹកមុខកំណាច។
ឆ្វាច់!!!
មួយខ្សែរតីវាត់ត្រូវខ្នងនាងយ៉ាងដំណំគេវាត់នាងរហូតបង្ករឲខ្លាចជាថ្លុកឈមមួយ ខ្នងនាងរយ៉ាស់ស្ទើរទាំងអស់ ជើងនាងគេវាត់ស្ទើរបាក់។
«ឆ្វាប់!!! ជើងនឹងមែនទេដែរពូកែរត់យើងនឹងវៃនាងឲរាងចាលតែម្ដង ឆ្វាប់ៗៗៗ!!!»នាងមិននិយាយបានត្រឹមយំខ្សឹបខ្សួលនាងលែងមានកំម្លាំងតវ៉ានឹងគេហើយ នាងស្ទើរតែសន្លប់បើគេវៃនាងសឹងតែរាប់រយខ្សែរវាឈឺផ្សាណាស់ណាស់ដែរអ្នកជាប្ដីប្រើអំពើហឹង្សាមកលើនាងបែបនេះវាអាក្រក់ព្រៃផ្សៃពេកហើយ។
ឆ្វាប់!! អ្ហឹក
មួយខ្សែរតីជាចុងលើកចុងក្រោយនាងបានសន្លប់ស្តូកស្ដឹងនៅលើថ្លុកឈាមដោយស្នាដៃអ្នកជាប្ដីដូចបំណង!!! គេអាក្រក់ពេកហើយយកនាងមកឃុំទីនេះមិនអស់ចិត្តវាយដំនាងដូចឆ្កែឆ្មានបន្ថែមទៀតបេះដូងនាងឈឺស្ទើរប្រេះដែរឃើញមនុស្សដែរនាងស្រឡាញ់ធ្វើទង្វើរដ៏ព្រៃផ្សៃដាក់នាងបែបនេះ អាចនិយាយថានាងស្រឡាញ់គេខ្លាំងណាស់ទោះបីដឹងថាគេអាក្រក់ដាក់នាងយ៉ាងណាក៏ដោយ។
____
Chrxstaシ
ស្រឡាញ់បងទាំងដែរបងអាក្រក់ដាក់អូន
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...