មកហើយៗ><
ភាគទី៩«លក្ខខណ្ឌទី១ ខ្ញុំព្រមទទួលខុសត្រូវលើនាងខ្ញុំនឹងរៀបការជាមួយនាងតែបើពេលណាកូនកើតមកហើយនាងត្រូវតែឲមកខ្ញុំហើយនាងគ្មានបានអ្វីទាំងអស់រួចនាងក៏ដើរចេញបពីជីវិតខ្ញុំទៅ អ៎ មួយទៀតនាងគ្មានសិទ្ធមកឈឺឆ្អើររឿងផ្ទាល់ខ្លួនខ្ញុំទេ ព្រោះខ្ញុំត្រូវយកស្រីមកដេកផ្ទះជារឿងធម្មតាចឹងនាងគ្មាបសិទ្ធនិយាយអ្វីទាំងអស់ លក្ខខណ្ឌទី២ បើនាងមិនយល់ព្រមនឹងលក្ខខណ្ឌទី១នាងត្រូវចេញពីផ្ទះនេះដោយគ្មានអ្វីទាំងអស់សូមបីតែកូនក្នុងពោះនាង រើសមើលទៅតើចង់យកមួយណា? »
[តើខ្ញុំគួររើសមួយណា ខ្ញុំមិនចង់បាត់បងកូនទេ...ទ្រាំឈឺមួយរយៈទៅជីយ៉ុនឯងកុំទន់ខ្សោយ...]ពាក្យក្នុងចិត្តដែរនាងនិយាយជាមួយខ្លួនឯងវាពិបាកណាស់នាងមិនចង់ឲកូននាងស្លាប់ដោយសារប្រុសគ្មានក្ដីមេត្តាម្នាក់នេះទេ
«គ្រាន់តែប៉ុន្នឹងគិតយូម្លេះ?»យ៉ុនហ្គីឃើញនាងកំពុងតែឈរសញ្ជឹងគិតយូ អត់មិនបានក៏ស្រែកសម្លុតនាងតែម្ដងអាណាមិនភ័យលេងចេងៗអីវិន
«អ៎..ច..ចា៎ខ្ញុំយល់ព្រមនឹងលក្ខខណ្ឌទី១»នាងបន្លឺរួចក៏អោនមុខចុះនាងខ្លាចគេណាស់ខ្លាចត្រូវគេធ្វើបាបដល់កូនរបស់នាង នាងសុខចិត្តទ្រាំឈឺតែម្នាក់ឯង ក៏ដឹងស្រាប់ហើយថាគេនឹងធ្វើឲនាងទឹកភ្នែករាល់ថ្ងៃតែដោយសារក្មេងក្នុងពោះទៅនាងទ្រាំលំបាកគ្រប់បែបយ៉ាងដើម្បីឲតែកូននាងរស់
[ទឹកចិត្តម្ដាយ🙂🤍]
«ល្អណាស់...»ពោលពាក្យរួចហើយនាយក៏ដើរចេញទៅក្លឹបបាត់មិនខ្វល់ថានាងមានអារម្មណ៍យ៉ាងមិចសំខាន់គេមិនដែរទៅអាណិតអ្នកណាឡើយ
........
ថ្ងៃនេះជាថ្ងៃដែរមនុស្សស្រីតែងតែប្រាថ្នាចង់បានចង់រៀបការជាមួយមនុស្សដែរខ្លួនស្រឡាញ់ អ្នកគ្រប់គ្នាញញឹមស្រស់ភ្ញៀវដែរមកកម្មវិធីអាពាហ៍ពិពាហ៍នេះសុទ្ធតែអ្នកធំអ្នកមានលំដាប់ ម្នាក់ៗសុទ្ធតែញញឹមមិនជិតត្រេកអរជំនួសកូនក្រមុំ។ ថ្ងៃនេះនាងស្អាតណាស់នាងស្លៀករូបប៉ោង ដៃទម្លាក់ត្រឹមស្មាបញ្ចេញគោលទ្រូងបន្តិច សក់របស់នាងលើកបួងឡើងលើបន្សល់សក់តិចៗទម្លាក់មក ការផាត់មុខបែបធម្មជាតិបែបស្រាលៗ មើលទៅនាងស្អាតណាស់ដូចជាទេពធីតាមកចាប់ជាតិចឹង ប៉ុន្តែមកមើលទឹកមុខនាងវិញមិនរីកសូម្បីតែបន្តិចព្រោះនាងដឹងច្បាស់ហើយថាការរៀបការនេះគ្រាន់តែជាការទទួលខុសតែប៉ុណ្ណោះ នាងកាន់តែភ័យព្រោះវាដូចជាហ្គេមដែរចាប់លេងបណ្ដើរៗហើយ នាងខ្លាចថាគេនឹងធ្វើបាបនាងមិនលួសមួយថ្ងៃ ព្រោះថានាងគ្មានអ្នកពឹងឲជួយទេពេលនេះ...ប៉ុន្តែសោកស្ដាយអីកម្មវិធីមង្គលការនេះយ៉ុនហ្គីបានប្រាប់ជំនិតរបស់ខ្លួនឲផ្សព្វផ្សាយត្រឹមតែប្រទេសកូរ៉េតែប៉ុណ្ណោះបើហ៊ានខ្ទាតចេញតែបន្តិចមិនដឹងថាអ្នកដែររាយការនឹងស្លាប់តៃហោងផងមិនដឹង...៕ ហេតុអ្វីទៅបានគេធ្វើបែបនឹង?បន្តិចទៀតដឹងហើយណា^^៕
«យ៉ុន..នេះអ៊ុំឈូណា អ៊ុំចូលទៅបានទេ?»
«បានៗអ៊ុំចូលមក»
«អូស្មាយក្រត ឯងស្អាតណាស់ កាំង ជីយ៉ុន អ៊ុំសឹងតែមិនជឿថាជាឯងទេ អេ៎...តែហេតុអ្វីឯងមុខស្រពោន?»អ៊ុំឈូប្រតិកម្មភ្លាមៗពេលឃើញមុខនាងស្រពោនបែបនេះ តែមនុស្សមាត់រឹងដូចជានាងមិនងាយប្រាប់ទេ
«គឺ..គ្មានអីឯណាអ៊ុំខ្ញុំរំភើបពេកមិនស្មានថាគេទទួលខុសត្រូវលើខ្ញុំ ហ្ហឹកៗ»នាងញញឹមខ្ជឹបឡើងលឹបភ្នែកតែម្ដងខំប្រឹងសើចទាំងស្នាមញញឹមក្លែងក្លាយខំធ្វើរំភើបថាគេយកនាងធ្វើជាប្រពន្ធស្របច្បាប់តែវាខុសពីការគិតស្រឡះ
«ឈប់យំទៅណា ឯងនេះចំមែនហើយថ្ងៃល្អរបស់ខ្លួនធ្វើមុខឲស្អាតកុំឲមានស្នាមទឹកភ្នែកដឹងទេ..»
«តុកៗ អ្នកនាងកូនក្រមុំកម្មពិធីចាប់ផ្ដើមហើយអញ្ជើញអ្នកនាង»បុគ្គលិកស្រីម្នាក់មកប្រាប់
«ចា៎...ខ្ញុំទៅហើយ..»នាងកាន់តែបុកពោះព្រោះវាកាន់តែចាប់ផ្ដើមហើយមិនអាចបកក្រោយបានទេពេលនេះ ទោះចង់រត់ក៏មិនអាចដែរ
«អាវហើយនរណាជាអ្នកកាន់ដៃឯង?»អ៊ុំចាប់កាន់ដៃនាងខ្វាច់ព្រោះឆ្ងល់នាងគ្មានឪពុកឲដើរកាន់ដៃដូចអ្នកដទៃទេរគិតហើយនាងឈឺចិត្តណាស់
«អ៎...គឺ...»កំពុងតែរៀបនិយាយទៅហើយក៏មាននរណាម្នាក់មកកាន់សម្ដីតែម្ដង
«ខ្ញុំថេអូ មកកាន់ដៃអ្នកនាងចូលកម្មវីធី»ថេអូក៏ចាប់ដៃនាងមកគៀកដៃខ្លួនហើយដើរចេញទៅតែម្ដង
______
«តើលោកមីន យ៉ុនហ្គីព្រមទទួលអ្នកនាងកាំង ជីយ៉ុនជាភរិយាដែរឬទេ?»លោកអាច្ចារ្យ
«បាទ!!ព្រម»សំម្លេងដោយមិនរងចាំយូសួរភ្លាមឆ្លើយភ្លាម គេពេលនេះមិនព្រមដកភ្នែកចេញពីមុខនាងតែម្ដងឈ្លក់វង្វេងមុខគេមែនប្រូស្លេក?
«ចុះអ្នកនាងកាំង ជីយ៉ុនព្រមទទួលលោកមីន យ៉ុនហ្គីជាស្វាមីដែរឬទេ»លោកអាច្ចារ្យ
«គឺ..ខ្ញុំព្រម»ការឆ្លើយតបរដាក់រដុបធ្វើឲអ្នកឈរចំពោះមុខនាងក្ដៅឆួលភ្លាមៗតែម្ដង
«ចឹងពេលនេះអ្នកទាំងពីរជាស្វាមីភរិយានឹងគ្នាហើយខ្ញុំសូមឲពរទៅអ្នកទាំងពីរស្រឡាញ់គ្នារហូតដល់ចាស់សក់ស្កូវទាំងពីរអ្នក ទោះជាមានរឿងអ្វីកើតឡើងមិនបោះចោលគ្នា មានរឿងអ្វីលាក់ទុកក៏ត្រូវប្រាប់គ្នា កុំត្រចៀកស្រាលស្ដាប់សម្ដីគេតែម្ខាង ខ្ញុំមានតែពិននឹងទេអបអរសាទរអ្នកទាំងពីរ!!!»លោកអាចារ្យជូនពររួចភ្ញៀវក៏ចាប់ផ្ដើមទះដៃតែម្ដង ចំណែកឯនាងវិញចង់យំក៏យំមិនកើតពាក្យសម្ដីលោកអាច្ចារ្យមិញនេះវាមានន័យណាស់តែការរៀបការនេះមិនមែនក្ដីស្រឡាញ់ទេ!!!
«តោះសូមអញ្ជើញកូនកំលោះបំពាក់ចិញ្ជៀនឲកូនក្រមុំទៅ»MCម្នាក់បន្លឺឡើងនាយក៏ទាញប្រអប់ពណ៌ខ្មៅមួយបង្ហាញពីចិញ្ជៀនពេជ្រដែរមានគ្រាប់ធំមួយនៅកណ្ដាលធ្វើឲនាងរអៀសក្នុងការហុចដៃទៅ បន្ទាប់ពីអ្នកទាំងបំពាក់ចិញ្ជៀនរួចភ្ញៀវក៏ទះដៃម្ដងទៀត
«បំពាក់ចិញ្ជៀនហើយត្រូវថើបមែនទេ»MCបន្លឺឡើងម្ដងទៀត
«មិនហើយថើបទៅៗ»ភ្ញៀវក៏នាំគ្នាស្រែកបន្តរគ្នា ចំណែកឯអ្នកកំលោះគ្មានអ្វីត្រូវប្រកែកក៏ទំម្លាក់បបូរមាត់ទៅលើនាងរុញអណ្ដាតទៅបឺតជញ្ជក់ដួសដងភាពផ្អែមល្ហែម
«យេៗ!!!»ភ្ញៀវក៏ស្រែកហ៊រកញ្ជៀវអបអរសាទរជាមួយប្ដីប្រពន្ធមួយគូរនេះម្ដងទៀត
«គិតថានៅបានសុខមែនទេ?ខ្ញុំនឹងតាមបំផ្លាញនាងគ្រប់ទីកន្លែងនាងគ្មានថ្ងៃបានខ្ពស់ជាងខ្ញុំទេ កាំង ជីយ៉ុន!!»
(អ្នកណាចេញក្បាលមកទៀតហើយ?មិនគិតឲនាងបានសុខទេឬ?)ជួយខមិនផងណាលើកទឹកចិត្តអ្នកសរសេរ><
មីន យ៉ុនហ្គី & កាំង ជីយ៉ុន
សូមទោសបើភ្លាវកន្លែងណានោះព្រោះអត់បានផ្ទៀងផ្ទាត់ឡើងវិញទេ><
•អ៊ុននី•
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...