ឆើតៗគេមកវិញហើយនឹកគេទេ🌚
ភាគ៥
#ថ្ងៃថ្មី
ត្របកភ្នែកស្ដើងចាប់ផ្ដើមកម្រើកតិចៗ រាងកាយអាក្រាកដែរកំពុងដេកនៅលើសាឡុងតូចខ្លួនរបស់នាងពោរពេញទៅដោយស្នាមជាំ ជើងទាំងសងខាងរបស់នាងកម្រើកស្ទើរតែមិនកើតនេះក៏ដោយសារយប់មិនដឹងប៉ុន្មានទឹកទេ នាងងាកទៅមើលសភាពរបស់នាងនៅពេលនេះនឹកឃើញរឿងកាលពីយប់មិញធ្វើឲនាងយំឈឺចាប់នឹងអ្វីដែរគេធ្វើមកលើនាង។
« ក្រាក »
« ក្រោកឡើងមិនទាន់ទេអង្គុយយំតែម្ដងហើយ ដូចមានអាណាង*ប់ចឹង» អ្នកកំលោះចូលមកក្នុងបន្ទប់ដោយមានសំម្លៀកបំពាក់កាន់នៅនឹងដៃ
« ហិ ហិ លោកឯងនៅមកនិយាយគ្រាន់បើទៀតពីយប់មិញធ្វើអីដាក់ខ្ញុំខ្លះលោកគួរតែយល់ហើយ »
« បានឈប់និយាយ នេះកន្សែងហើយសំម្លៀកបំពាក់ » អ្នកកំលោះក៏បោះកន្សែងនឹងសំម្លៀកបំពាក់ឲនាងរួចដើរទៅអង្គុយនៅតុធ្វើការយ៉ាងរំភើយ
« អាមនុស្សអាក្រក់ » នាងតូចបានលួចជេតិចៗតែចម្ងាយពីគេនឹងនាងមិនឆ្ងាយទេទើបធ្វើឲគេស្ដាប់ឮបាន
« ថាអាក្រក់ទៀតនឹងប្រយ័ត្នដេកសន្លប់ទាំងព្រឹកទៀតទៅ » រាងសង្ហានិយាយសម្ដីរួចញញឹមឡកឡឺយទៅនាង
[ បន្ទប់ទឹក ]
« ខ្ញុំស្អប់លោក ខ្ញុំខ្ពើមលោក » ជីយ៉ុនបានដុសសម្អាតខ្លួនដែលយ៉ុនហ្គីបានប៉ះពាល់នាងដោយវិធីស្មោកគ្រោកនឹងព្រៃផ្សៃបំផុត មិនយូរនាងក៏ចាប់ផ្ដើមដេកត្រាំក្នុងអាងទឹកអស់ពេលជាច្រើនម៉ោង
« តុក តុក ជីយ៉ុនអា!!!មិចហើយខ្មួយមិចក៏ស្ងាត់ឈឹងបែបនេះ » អ៊ុំឈូក៏មកគោះហៅនាងកាលបើឃើញនាងមិនទាន់ចេញពីបន្ទប់ទឹក
« អា!!! ខ្ញុំហើយឥឡូវហើយអ៊ុំ » ជីយ៉ុននិយាយខ្សាវៗហាក់ដូចជាគ្មានកំម្លាំងក្នុងខ្លួនអីបន្តិចសោះ នាងបន្លឺទៅអ៊ុំឈូរួចហើយក៏ចាប់ផ្ដើមងើបចេញពីអាងទឹកផ្លាស់ប្ដូរសំម្លៀកបំពាក់
________________
« កើតអ្វីមែនទេបានជាងូតទឹកយូបែបនេះ?»
« អរ គឺខ្ញុំភ្លេចខ្លួនក៏ច្រឡំគេងលក់ក្នុងបន្ទប់ទឹក»នាងបានលាក់បាំងអ្វីគ្រប់យ៉ាងដែរយ៉ុនហ្គីធ្វើមកលើនាង នាងមិនបានស្ដាប់សំម្លេងកំណាចដែរគួរឲខ្លាចមិនចង់ឮកាគម្រាមកំហែងពីគេទៀត ពេលនេះនាងហត់.....
« ចឹងទៅផ្សារជាមួយអ៊ុំទេ ព្រោះថ្ងៃនេះមានបុណ្យនៅផ្សារសម្បូរឥវ៉ាន់លក់ណាស់ »
« ចា៎ អ៊ុំខ្ញុំចង់ចេញដើរយូហើយ » នាងតូចជីយ៉ុនក៏រត់ទៅកាន់ដៃអ៊ុណហើយងក់ក្បាលតូចជាក្មេង3,4ឆ្នាំចឹង កំពុងតែរៀបនឹងចេញទៅហើយសំម្លេងម្យាងបានបន្លឺនៅលើជណ្ដើរ ទើបធ្វើឲអ្នកទាំងពីរងាកមកមើលដោយភ័យព្រោះដឹងហើយថាជាសំម្លេងនរណានោះ
« នាងគ្មានសិទិ្ធទៅណាទាំងអស់ ឮទេអ៊ុំ »អ្នកកំលោះសង្ហានិយាយដោយទឹកមុខកំណាចតែសំម្លេងត្រជាក់ស្រឹបធ្វើឲអ្នកដែរកំពុងឈរស្ដាប់ឡើងព្រឺខ្លួនតែម្ដង
« តែថាអ៊ុំចង់ឲនាងទៅជួយកាន់ឥវ៉ាន់ » អ៊ុំឈូក៏រហ័សនិយាយប្រកែកសុំអង្វរឲនាងបានទៅ
« អ្នកបម្រើផ្ទះនេះមានច្រើនណាស់អ៊ុំហៅពួកវាទៅជាមួយទៅ តែខ្ញុំហាមតែនាងម្នាក់នេះប៉ុណ្ណោះឮទេ »អ្នកកំលោះក៏ដើរទៅទាញដៃនាងមួយទំហឹង មិនមែនថាគេប្រច័ណ្ឌទេតែគេខ្លាចនាងរត់គេច រាងសង្ហារួចបន្លឺឡើងទាំងកំណាចសម្លេងគំហកដ៏គួរឲខ្លាចក៏បន្លឺឡើងនៅចុងប្រយោគធ្វើឲនាងតូចភ័យញ័រខ្លួនទៀតទៅហើយ
« ចា៎ៗ អ៊ុំមិនហៅនាងទៅទៀតទេ »អ៊ុំឈូថាហើយក៏ប្រញាប់ដើរចេញទៅបាត់ដោយមិនចាំយូរ
« ចំណែកឯនាងឆាប់មកតាមខ្ញុំ » អ្នកកំលោះមិនបង្អង់យូក៏អូសដៃនាងទៅមួយទំហឹងដោយមិនខ្វល់ពីអ្នកម្ខាងទៀតសោះ រាងកាយតូចកំពុងព្យាយាមរើបម្រាស់ចេញពីដៃគេតែទោះរើដល់អស់ដង្ហើមក៏មិនអាចជួយអ្វីបានដែរ
« លោក..លោកនាំខ្ញុំទៅណា លែងខ្ញុំភា្លមទៅ » ទឹកភ្នែករីងរលោងក៏ចាប់ផ្ដើមបង្ហូរមក មិនដឹងថាគេចង់ធ្វើបាបនាងដោយវិធីអ្វីទៀតទេ
« ឆាប់ចូលទៅ ខ្ញុំនឹងដាក់ឲនាងនៅទីនេះចាំមើលនាងចង់ទៅណាទៀត គ្រាំង!!!!» អ្នកកំលោះសង្ហាឈាមត្រជាក់មិនដែរមានក្ដីមេត្តាសំរាប់នរណា រាងកាយតូចដើររៀបនិយាយនឹងសុំអង្វរគេទៅហើយតែមិនទាន់បានបន្លឺអ្វីមួយម៉ាត់ផងទ្វារបានបិទចាក់សោរយ៉ាងជាប់ទៅហើយ
« លោកអាក្រក់ព្រៃផ្សៃលើសពីខ្ញុំ គិតទៅទៀត ហ្ហិកហ្ហិក » ជីយ៉ុនក៏ចាប់ផ្ដើមអង្គុយយំយកដៃអោបជើងទទួលយភាពកក់ក្ដៅពីខ្លួនឯង (តើនាងត្រូវរស់នៅក្នុងបន្ទប់ដ៏តូចចង្អៀតជាងរុនកណ្ដុរនេះមែនទេ?) (ហេតុអ្វីគ្រាន់តែរឿងប៉ុន្នឹងគេធ្វើដាក់ខ្ញុំដល់ថ្នាក់នេះ?)សំណួរជាច្រើននាងបានសួរទៅខ្លួនឯង នាងគិតតែពីអង្គុយយំរហូតដល់សន្លប់បាត់ស្មារតី....
[ម៉ោង8យប់]
«ក្រាក»
«នាងៗ ក្រោកឡើងខ្ញុំយកអាហារពេលល្ងាចមកឲ នាង!!ឮខ្ញុំហៅទេ?» ថេអូបានខំប្រេងដាស់នាងពីសន្លប់រហូតដល់ភ្ញាក់ ក្នុងចិត្តគេចង់ជួយនាងចេញពីទីនេះណាស់ប៉ុន្តែមិនអាចមិនអាចជួយសុំបីតែអង្គុយនិយាយលួងលោមនាង
« លោកៗ ជួយនាំខ្ញុំចេញពីទីនេះផងខ្ញុំមិនចង់នៅទីនេះទៀតទេ វាគួរឲខ្លាចណាស់ ហ្ហិកៗ » នាងតូចដែរទើបងើបពីសន្លប់និយាយខ្សាវៗ គិតរឿងដែរគេយកនាងមកទីនេះក៏រឹតតែធ្វើឲនាងយំៗមិនឈប់
« ខ្ញុំគ្មានពេលនិយាយជាមួយនាងច្រើនទេ នេះបាយមានថ្នាំនឹងទឹកមកជាមួយដែរនាងញាំទៅ ខ្ញុំទៅសិនហើយ»ថេអូបន្លឺរួចក៏ដើរចេញទៅ
« ខ្ញុំអរគុណលោកណាស់ដែរមិនស្អប់ខ្ពើមខ្ញុំដូចជាចាហ្វាយលោក🙂» ជីយ៉ុនបន្លឺរួចក៏ទាញថាសបាយមកដើម្បីរៀបញាំ
____________
« តុក តុក សុំអនុញ្ញាតចាហ្វាយ»បន្លឺរួចថេអូក៏បើកទ្វារចូលទៅ
« ឯងទើបមកពីណា?» អ្នកកំលោះអង្គុយគោងទាក់ខ្លាមើលបញ្ជីរលុយនិយាយទៅកាន់ជំនិតរបស់ខ្លួនដោយសំម្លេងត្រជាក់ស្រឹប
« អឺ..នែ...ខ្ញុំមកពី...»ថេអូកំពុងតែរៀបនឹងនិយាយទៅហើយតែចាហ្វាយគេក៏កាត់យកសេចក្ដីមុន
« យកបាយឲនាងកូនបំណុលនោះមែនទេ? ឌឹប!!!»រាងសង្ហាបន្លឺរួចក៏ទំម្លាក់សៀវភៅបញ្ជីរនៅលើតុកមួយទំហឹងក៏ងើបទៅឈរផ្អែកតុធ្វើការរបស់ខ្លួន ធ្វើឲជំនិតខ្លួនដែរកំពុងឈរស្ដាប់ភ្ញាក់ព្រើតនិយាយអ្វីមិនចេញ
« អឺ...អឺគឺ ខ្ញុំសុំទោសចាហ្វាយខ្ញុំគ្រាន់តែចង់យកឲនាងប៉ុណ្ណោះមិនបានគិតចង់នាំនាងរត់អីទេចាហ្វាយ»ថេអូរហ័សបកស្រាយរឿងគ្រប់យ៉ាងឲចាហ្វាយខ្លួនស្ដាប់
« មិនអីទេ!!! ឯងនេះបានសំជាអ្នកដែរយើងទុកចិត្តមែន » អ្នកកំលោះក៏រហ័សមកខ្សឹបដាក់ត្រចៀកជំនិតខ្លួនដោយដៃទះស្មាគេតិច សំម្លេងរបស់គេធ្វើឲអ្នកដែរឈរស្ដាប់នោះស្រៀវខ្លួនតែម្ដង
« បាទ!!!» គេមិនដេញដោរសួរច្រើនព្រោះគេមិនចង់មានរឿងទាស់ទែងជាមួយចាហ្វាយខ្លួន
« ឯងជួយទៅរកមើលសៀវភៅបញ្ជីរអ្នកជំពាក់បំណុលយើងនៅគៀនសាឡុងតិចមក »
« បាទ!!! អាវ ហេតុអ្វីបានជាកញ្ចក់ទូរប្រេះដល់ថ្នាក់នេះ»ថេអូដែរដើរទៅដល់ទូរកំពុងតែបើកទ្វារក៏ឃើញកញ្ជាក់ទូរប្រេះជាច្រើនកន្លែងអត់ឆ្ងល់មិនកើតក៏សួរទៅចាហ្វាយខ្លួន
« យើងរំកិលបុកវាប្រេះថ្ងៃមុន រកមើលសៀវភៅទៅកុំសួរច្រើនពេក» អ្នកកំលោះក៏នឹកឃើញដល់កាលពីថ្ងៃមុនគេបានធ្វើអ្វីលើសាឡុងនឹងជាមួយកូនបំណុលនោះដោយសារតែអត់ទ្រាំនឹងភាពតឹងណែនរបស់នាងពេកគេក៏ដាក់យកមួយទំហឹងរហូតដល់សាឡុងរំកិលទៅបុកនឹងទូរ
(យីលោកដល់ថ្នាក់ប្រេះកញ្ចក់ទូរផង🌚)មីន យ៉ុនហ្គី x កាំង ជីយ៉ុន
សុំទោសចំពោះកន្លែងខ្វះខាត🙏🏻
កុំភ្លេចប្រាប់ពីសាច់រឿងផង
•អ៊ុននី•
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...