មកវិញហើយៗអ្នកអានទាំងអស់គ្នាសុំទោសដោយមិនបានចេញរឿង១អាទិត្យជាងដោយសារអេតមីនជាប់ក្នុងសមរម្យភូមិប្រឡងឥឡូវចេញវិញហើយ ចាំស្អែកអេតមីននឹងដាក់ឲច្រើនចំពោះវគ្គសេដៗ សង្ឃឹមថានៅតែគាំទ្ររឿងនេះដដែរណា🥺
អានដោយសេចក្ដីរីករាយអល><ភាគទី១១
«ប្រាប់មូលហេតុមកបើសមស្រប់ខ្ញុំព្រមហៅ»ពេលនេះនាងមានអារម្មណ៍ចំម្លែកណាស់គឺថាពិបាកពណ័នាតែម្ដងមិនដឹងថាគេអារម្មណ៍ល្អដល់ពេលណាទេ
«គ្រាន់តែបងចង់ឲអូនហៅដូចប្ដីប្រពន្ធគេដទៃរ» បុិនឹងកើតអីថ្ងៃនឹងដឹងទេអ្នកអានឈឺក្បាល•_•
«វាមិនដែរ»ជីយ៉ុនឧទានតិចមិនឲប្ដីឮតែខ្លួននៅតែមិនយល់ ហេតុអ្វីបានគេធ្វើដូច្នេះ?
«ទៅកុំនៅសញ្ជក់សញ្ជឹងច្រើនចូលងូតទឹកទៅ អាងបងជូនទៅផ្សារ»យ៉ុនហ្គី
«បងទៅផ្សារធ្វើអ្វី?»ជីយ៉ុនក៏ងាកក៏មកសួរបែបប្លែកៗ
«ទៅងូតទឹកសិនទៅដឹងហើយ»យ៉ុនហ្គី
«ក៏បាន» 20នាទីកន្លងផុតទៅសម្រាប់នាងចំណាយពេលក្នុងបន្ទប់ទឹក
«បងចង់នាំអូនទៅផ្សារធ្វើអ្វី?»ជីយ៉ុងច្រតចង្កេះសួរដោយរឹកពារចម្លែកៗ
«ចង់នាំអូនទៅដើរផ្សារទិញអីវ៉ាន់ទុកឲកូន»យ៉ុនហ្គីនិយាយហីៗ
«ប្លែកទៀតហើយ»ជីយ៉ុននិយាយតិចៗខ្លាចប្ដីឮ
«អូនទៅទេ?»
«អឺ..គឺទៅ»
«តោះទៅឡូវហ្មងទៅ»យ៉ុនហ្គីដើរទៅដឹកដៃប្រពន្ធចេញពីបន្ទប់ ក្រោមក្រសែភ្នែកអ្នកបម្រើជាច្រើនដែរកំពុងឈរមើល ដោយងើងឆ្ងល់
#ផ្សារទំនើប
«យើងចូលហាងនេះទៅ»ជីយ៉ុនក៏កាន់ដៃប្ដីដើរចូលទៅ អ្នកទាំងពីរក៏ដើររើសឥឡូវតាមតម្រូវការក្នុងហាង
_____
«អូនរើសតិចម្លេះ»យ៉ុនហ្គីសួរឡើងក្រោយពីឃើញប្រពន្ធខ្លួនទិញរបស់តិច មិចខ្លាចប្ដីអត់លុយឲគេឬ
«តិចក្បាលបងឯងស្អី5ស្បោងហើយតិចទៀត គិតលុយទៅ»ជីយ៉ុនថាឲប្ដីខ្លួនឯងម៉ាត់ៗហើយគេក៏ដកកាត់ខ្មៅមកគិតលុយ
«អូនចង់ទៅណាទៀតទេ?»យ៉ុនហ្គីសួរប្រពន្ធក្រោយពេលដើរចេញពីហាង
«អូនគិតថាទៅផ្ទះទៅ»ជីយ៉ុន
«អឹមចឹងចាំបងតិចណា បងទៅបន្ទប់ទឹកបន្តិច»បន្លឺរួចយ៉ុនហ្គីក៏ដើរចេញទៅចំណែកឯប្រពន្ធក៏រកកន្លែងអង្គុយចាំប្ដីខ្លួន
«ឯងឃើញវាហើយមែនទេ?»ស៊ូហេ
«មែនហើយស្អាតណាស់វើយ..»វ៉ុនបន្លឺរួចយកអណ្ដាតទៅទល់នឹងថ្ពាល់ទឹកមុខខិលបង្ហាញឲឃើញថាពួកគេ ច្បាស់ជាមានគម្រោងអ្វីម្យ៉ាង
«ឆាប់ទៅធ្វើតាមផែនការទៅ ប្រយត្ន័ប្ដីវាមកវិញ»ស៊ូហេរហ័សបញ្ជារនាយឲទៅ
«សួស្ដី អូនសំម្លាញ់អង្គុយម្នាក់ឯង មិនអផ្សុកទេឬត្រូវការឲបងកំដរទេ?»វ៉ុនដើរចេញមកពីណាមិនដឹងមកអង្គុយយកដៃអោបចង្កេះនាងហីៗ
«នែ៎ លោកជាអ្នកណាឈ្លើយម្លេះ»ជីយ៉ុនរហ័សងើបឡើងចេញពីការអោបរបស់នាយ
«ហីយ៉ា!!!រូបសម្រស់ស្អាតណាស់មកធ្វើប្រពន្ធបងទៅ យ៉ាងមិចដែរ»វ៉ុនយកដៃទៅអង្អែលចង្ការនាងដូចជាអ្នកធ្លាប់ស្គាល់គ្នាចឹង
«ផាច់...អាឆ្កែ!!ថោកទាប ឯងជាស្អីមកស្ទាបអង្អែលយើងនឹង»ជីយ៉ុនក៏ផ្ដល់បាតដៃរន្ទះទៅនាយវ៉ុនមួយទំហឹង គេហ៊ានណាស់មនុស្សមិនដែរស្គាល់គ្នាផងមកស្ទាបអង្អែលស្អី
«លេងទះផងមែនទេនេះ..ខ្សឺត...»វ៉ុនក៏រហ័សទៅថើបនាងកាលបើឃើញប្ដីនាងកំពុងសំដៅមក
«ហ៊ានពេកហើយមកថើបប្រពន្ធយើងបែបនេះ ដឹប!!!»យ៉ុនហ្គីរត់មកដាល់នាយមួយទំហឹងឲដួលទៅលើឥដ្ឋតែម្ដង ចំណែកឯនាងតូចក៏ឈរញ័រភ័យខ្លាចប្ដីខ្លួនវៃនាងដែរ
«យើងហ៊ានបែបនេះ!!ព្រោះជាសង្សាចាស់របស់យើងរឿងអីយើងអោបថើបមិនបាន?»វ៉ុនក៏រហ័សងើបមកនិយាយក្នុងចិត្តចង់ដាល់ឲបែកមាត់តែម្ដងតែត្រូវចាំថាកំពុងប្រព្រឹត្តតាមផែនការមិនឲខុសឆ្គងបានទេ
«ត្រូវមែនទេ»យ៉ុនហ្គីបែរមុខទៅសួរអ្នកដែរឈរធ្មឹងសឹងតែគ្មានវិញ្ញាណក្នុងខ្លួន ប៉ុន្តែមិននិយាយស្ដីព្រោះវាគាំងពិតមែន
«អូនភ្លេចបងហើយមែនទេ ជីយ៉ុនបងនឹកអូនណាស់»វ៉ុនធ្វើទឹកមុខជាអន់ចិត្ត ប្រឹងសម្តែងខ្លាចគេចាប់បាន
«ផ្ញើរទុកសិនណាឯងហើយចាំឲច្បាស់ថាមនុស្សដូចជាមីន យ៉ុនហ្គីមិនចេះចាញ់នរណាទេ!!ម៉ោឆាប់ទៅផ្ទះ នឹងបានដឹងគ្នាហើយ»សំម្លេងគំហកដ៏គួរឲខ្លាចរបស់ប្ដីនាងធ្វើឲនាងឡើងញ័រខ្លួន តើគេធ្វើបាបនាងមែនទេ?
«ហាហាហា!!ទីបំផុតផែនការទីមួយយើងក៏ជោគជ័យ»ស៊ូហេឈរអោបដៃមើលគ្រប់សកម្មភាពអំបាញ់មិញ ឈរស្រមៃមិនដឹងដល់ឋានណាហើយទេ
#ភូមិគ្រិះមីន យ៉ុនហ្គី
«ឆាប់ដើរទៅ»យ៉ុនហ្គីទម្លាក់នាងចេញពីឡានធ្វផ្ដួលនាងខ្លួនទៅលើការ៉ូ
«បងៗបងត្រូវតែជឿអូន អូនមិនដែរស្គាល់វាទេ ហើយក៏អូនមិនដែរមានសង្សាចាស់ដែរ»ជីយ៉ុនព្យាយាមត្រដាសត្រដួសខ្លួនងើបឡើងដើម្បីបកស្រាយតែមើលទៅអ្នកម្ខាងទៀតហាក់មិនយកចិត្តទុកដាក់ស្ដាប់សោះ
«ថេអូ!!!»យ៉ុនហ្គីស្រែកគំហករំពងពេញភូមិគ្រិះសម្លេងដ៏កំណាចធ្វើឲអ្នកបម្រើមិនហ៊ានសូម្បីតែមើលមុខ
«បាទ!!បាទ ចាហ្វាយ»ថេអូរត់យ៉ាងលឿនដកដង្ហើមត្រហេបត្រហប
«យកវាទៅឃុំនៅផ្ទះតូចក្រោយ»យ៉ុនហ្គីរហ័សស្រែកបញ្ជារផ្ដាច់ការ
«តែ..តែចាហ្វាយផ្ទះក្រោយនឹង..សភាពវាពិ..បាកមើលណាស់ទាន»ថេអូរហ័សប្រាប់ទៅព្រោះតាំងពីថ្ងៃដែរជីយ៉ុនក្អួតពេញបន្ទប់នឹងមិនទាន់មានអ្នកសម្អាតនៅឡើយទេ
«ឯងយកវាទៅឬអត់?»យ៉ុនហ្គីបកមកតបជាមួយនាយដោយទឹកមុខខឹងសប្បារ ដៃទាញកាំភ្លើងពីចង្កេះខោធ្វើឲនាយបែកញើសស្រាក់ៗ
«បាទ ទាន»ថេអូធ្វើដោយបង្ខំចិត្តព្រោះបើមិនទៅច្បាស់ជាសុីគ្រាប់កាំភ្លើងហើយ
«ម៉ៃ!!!ឆាប់ទៅយករំពាត់...»
«ចា៎!!លោកប្រុស...នេះលោកប្រុស»ម៉ៃ
#ផ្ទះតូច
«ឯងឆាប់ចេញទៅ»យ៉ុនហ្គី
«បា..បាទ.ចាហ្វាយ»ថេអូស្ទាក់ស្ទើរក្នុងចិត្ត គិតប្រាកដណាស់គេច្បាស់នឹងវៃនាងជាមួយរំពាត់នឹងហើយ
«នាងនេះ..ឃើញប្រុសស្នេហ៍ចាស់ហើយចង់ឲខ្លួនវាមែនទេ?ថ្ងៃនេះបើយើងមិនបានប្រដៅនាងជាមេរៀននាងក៏មិនរួចខ្លួនដែរ!!!ឆ្វាប់..ឆ្វាប់»អ្នកកំលោះប្រែទឹកមុខជាកំណាចដៃកាន់រំពាត់វាយយកៗគ្មានស្រណោះដៃ ហេតុអ្វីគេមិនអាណិតក្មេងក្នុងពោះខ្លះ?
«អាយ.....អូនឈឺ...ហ្ហឹក...បងឈប់..វៃអូនទៅ..ហ្ហឹក ហ្ហឹកអូនឈឺ..អូយ..»បងឈប់វៃអូនទៅ!!!គេស្ដាប់មែនទេយ៉ុន គេមិនស្ដាប់ពីការអង្វរ.ករបស់នាងទេ គេជាមនុស្សដែរគ្មានហេតុផលចឹងមែនទេ?
«ឆ្វាប់..ឆ្វាប់ៗ..»បីបួនរំពាត់បថ្ថែមពីលើធ្វើឲនាងដួលទៅលើឥដ្ឋ ឈាមចាប់ផ្ដើមហូរចេញច្រាវៗ
«នេះវាតិចទេសម្រាប់នាង ដឹងហើយថាខ្លួនមានប្ដីនៅឲគេថើប មិចស្រឡាញ់វាខ្លាំងឬ បានយើងនឹងវៃនាងជំនួសវា ឆ្វាប់ៗ»គេវៃនាងសឹងតែគ្រប់កន្លែងប៉ុន្តែទាស់ត្រងពោះដែរគេមិនវៃ ខ្នងនាង ដៃ ជើង សុទ្ធតែរលាត់ចេញឈាម មួយរំពាត់របស់គេមួយៗនាងសឹងតែទប់ខ្លួនមិនជាប់ហើយ នេះគេប្រុងវាយនាងឲស្លាប់តែម្ដងមែនទេ?
«ហ្ហឹក..ហ្ហឹក យ៉ុនហ្គីអូនសុំទោសបងឈប់វៃអូនទៅណាអាណិតក្មេងក្នុងពោះផងបានទេ?ហ្ហឹក ហ្ហឹក»ជីយ៉ុនលើកដៃសំពះសុំអង្វរពីប្រុសចិត្តខ្មៅគ្មានក្ដីមេតា្តសម្រាប់នាងនឹងកូន បើគ្មានកូននាងសុខចិត្តទ្រាំតែនេះនាងមានកូនគេមានយល់ពីនាងខ្លះទេ?
«នេះគ្រាន់តែជាការប្រមានទេ ចាំឲច្បាស់ណាមនុស្សដូចជាខ្ញុំអាក្រក់ក៏លឿន ល្អក៏លឿនដែរ..»អ្នកកំលោះពោលរួចក៏ដើរចេញទៅទាំងខ្លួនបែកញឿសសស្រាក់ ហត់នឹងវៃពេក•.•
«ហ្ហឹក ហ្ហឹក កូនម៉ាក់មិនអីទេ មែនទេ?ឲម៉ាក់សុំទោសណាដែរម៉ាក់មើលថែកូនមិនបានល្អ តែកូនកុំបារម្មណ៍អីណាចាំម៉ាក់ព្យាយាមមើលថែកូនឲល្អជាងនេះ ប៉ុន្តែ....អូយ»នាងតូចបម្រុងងើបទៅបើកទ្វារហើយប៉ុន្តែមិនអាចទេនាងព្យាយាមសឹងតែដាច់ខ្យល់ទៅហើយ ចុងក្រោយក៏ត្រូវដួលមកដេកក្នុងថ្លុកឈាមដដែល
«ឈូ!!!ឯងយ៉ាងមិចហើយ អ៊ុំឮឯងស្រែកខ្លាំងណាស់ កូនរបស់ឯងអ្នកប្រុសមានធ្វើឲប៉ះពាល់ដល់ទេ?»គ្រាន់តែអ្នកកំលោះចេញទៅក្លឹបបាត់ អ៊ុំឈូក៏ប្រញាប់រត់មកមើលនាង
<ស៊ូហេ/វ៉ុន>
«ឯងធ្វើបានល្អណាស់ យើងឡើងពេញចិត្តស្ដូក មិនដឹងមីនោះវាងាប់ឬនៅទេ ហាហា»ស៊ូហេនិយាយដោយមាត់ញញឹមពព្រាយប្រៀបដូចជាត្រូវឆ្នោតធំ
«បើធ្វើបានល្អចុះឯណារង្វាន់?សឺត»វ៉ុនដើរមកអោបចង្កេះនាងពីក្រោយបំណងចង់បានរបស់តបស្នង
«យើងគង់តែឲទេ តែមិនមែនពេលនេះព្រោះផែនការយើងកំពុងតែរលូន»នាងបែរមុខទៅគេដៃអង្អែលថ្ពាល់ កាយវិកាសិចសុី
«បាន យើងនឹងចាំហើយត្រូវការឲយើងជូនទៅទេ?»វ៉ុន
«មិនបាច់ទេ យើងជិះតាក់សុីក៏បានស្រួលឲគេជូនយើងមកផ្ទះ យើងទៅហើយ ជុប»ស៊ូហេរួចក៏យកកាបូបដើរចេញទៅ
[ ក្លឹបហ្គោឌិនហាវ ]
«អត់ទោសលោក!!ខ្ញុំសូមអង្គុយជាមួយដែរបានទេ?»សំម្លេងស្រទន់ស្រួចខ្ញោកបានបន្លឺឡើងទាយមើលថានរណាគេ បើទាយត្រូវអេតមីនឲថើបហ្រ្វី-,-
ជួយខមិនផងណាលើកទឹកចិត្តអ្នកសរសេរ><
នឹងជួយចូលទៅlike album អេដមីម្នាក់មួយផង^_^
មីន យ៉ុនហ្គី & កាំង ជីយ៉ុន
សូមទោសបើភ្លាវកន្លែងណានោះព្រោះអត់បានផ្ទៀងផ្ទាត់ឡើងវិញទេ><
•អ៊ុននី•
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...