ភាគ៣៥💔

2.2K 100 9
                                    

    អស់រយៈពេលប៉ុន្មាននាទីឡានសេរីទំនើបចុងក្រោយបង្អស់បាន លូនចូលក្នុងភូមិគ្រិះរបស់មីន យ៉ុនហ្គី ដែរស្ងាត់ជ្រៀបដូចជាផ្ទះគ្មានចាហ្វាយនៅមានតែកម្មករឲមកសំអាតផ្ទះអីបែបនេះ ពួកគេចូលទៅដល់ក្នុងផ្ទះភ្លាមអ្នកបម្រើក៏នាំគ្នាភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងប្រពន្ធចុងយើងនេះក៏អង្គុយកាត់ក្រចកនៅបន្ទប់ទទួលភ្ញៀវរួចហើយទៀតផង។

«យ៉ុនហ្គីហ្យុងនៅទេ?»ជុងគុកដើរចូលក្នុងបន្ទប់ទទួលភ្ញៀវបោះសំណួរឡើងដូចជាអ្នកមិនដែរស្គាល់នាងធ្វើឲអ្នកដែរគេសួរអំបាញ់មិញត្រូវបើកភ្នែកធំៗនឹងវត្តមានរបស់គេ

«ជុង...ជុងគុក»ស៊ូហេបន្លឺឡើងទាំងភ្លឹកនឹងវត្តមានរបស់គេអាចថានាងលួចស្រឡាញ់គេដល់ថ្នាក់ហ៊ានប្រគល់ខ្លួនប្រាណឲទៅទៀតតែអ្នកកំលោះយើងនេះដឹងស្រាប់ហើយចារឹកplay boyអីចេះគ្មានអារម្មណ៍ចេះទទួលខុសត្រូវទេ

«ស្គាល់គ្នាមែនទេ?»ជីមីនធ្វើជាសួរឡើងដោយចង់ដឹងថានាងចេញប្រតិកម្មបែបណាបន្តទៀតដោយជុងគុកឮបែបនេះក៏គិតថាបងខ្លួនចង់លេងអ្វីទើបត្រូវសម្របតាម

«ស្គាល់/អត់ទេ»ជុងគុកនឹងស៊ូហេនិយាយដំណាលគ្នាដោយជុងគុកនិយាយថាស្គាល់ហើយថែមទាំងញញឹមចុងមាត់ទៅនាងបែបឡកឡើយអីបែបនេះឯនាងវិញក៏ធ្វើខ្លួនមិនសូវត្រូវបើនាងថាអត់គេថាស្គាល់បែបនេះ

«យ៉ាងមិចវិញ?»ជីមីនធ្វើជាជម្រិតសួរហើយវាយចិញ្ចើមទៅជុងគុកដែរអង្គុយគងទាក់ខ្លាសម្ញែងដៃទៅក្រោយនឹងសាឡុង

«ក៏ថាស្គាល់នឹងហើយ»លើកនេះជុងគុកនិយាយលឿនជាងធ្វើឲនាងអង្គុយមិននឹងខ្លួនរ៉េរ៉េធ្វើខ្លួនមិនត្រូវអស់ពាក្យនិយាយ

«ហីយ៉ា ស្គាល់គ្នាសោះនឹងហា»ជីមីនធ្វើជាភ្ញាក់ផ្អើលឯនាងមិននិយាយអ្វីទៀតត្រឹមអង្គុយភ័យបែកញើសប៉ុនគ្រាប់ពោតខ្លាចគេទម្លាយអាថ៌កំបាំងដែរនាងធ្លាប់ដេកជាមួយជុងគុក

«ត្រូវហើយ ស្គាល់ច្បាស់ទៀតផងមែនទេស៊ូ?»ជុងគុកតបនឹងជីីនរួចក៏បែរនិយាយជាមួយស៊ូហេដោយធ្វើមុខជាអ្នកមានប្រៀបជាងនាងពេលនេះគិតមកបំផ្លាញបងស្រីគេផងទេ ចាំតែទទួលកម្មទៅមានជីីននៅទីនេះផងវៃមិនស្គាល់ស្រីឥឡូវហើយ

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now