ភាគ៤៦💔

2.2K 113 12
                                    

  ក្រោយពីថេអូបានរៀបរាប់រួចហើយគេក៏ស្ងាត់មិនទាន់ហ៊ានបញ្ចេញអ្វីនៅឡើយនោះទេព្រោះថាថេអូនិយាយមកនេះសុទ្ធតែត្រូវគេកាន់តែលង់ខ្លួននឹងការសងសឹកហើយបើបណ្ដោយតិចទៀតគ្មាននរណាអាចស្រង់គេមកវិញបានទេក្រៅពីគេខនលួនឯងនោះ។

«ចេញសិនទៅ»ស៊ូហ្កាជ្រើសរើសយកពាក្យសម្ដីរបស់ថេអូមកគិតម្នាក់ឯងដោយស្ងៀមស្ងាត់មុខស្មើររាបគ្មានប្រតិកម្មគេនៅតែប្រកាន់ខ្ជាប់ដោយមិននិយាយអ្វីមួយម៉ាត់ តើគេគួរតែស្រង់ខ្លួនឯងឬបណ្ដោយឲខ្លួនឯងលិចលង់ជាងនេះ?

«ចង្រៃយ៎អើយ»របស់របរត្រូវធ្លាក់រាយប៉ាយពេញឥដ្ឋព្រោះតែគំហឹងគេចង់ទៅសុំទោសនាងតែមិនហ៊ានចង់សុំការអភ័យទោសពីនាងតែមិនហ៊ានព្រោះអីកំហុសគេសាងមកច្រើនណាស់ទៅហើយពិបាកកែខៃខ្លាំងណាស់គេហ៊ានលើកដៃវៃនាងតែមិនប្រាកដថាគេហ៊ានលើកដៃសុំការអភ័យទោសពីនាងដែរនោះទេ។

«មិនបាច់កាក់ឡានអ្នកម៉ាក់យើងទេត្រឡប់មកវិញមក»ស៊ូហ្កាដាច់ចិត្តលើកដៃខលទៅប្រាប់កូនចៅដែរចាំកាក់ឡានម៉ាក់របស់គេនោះព្រោះថាបើគេមកដល់ច្បាស់ណាស់គម្រោងការនឹងត្រូងរលាយដូចជាអំបិល។

____

  ក្រឡេកមកមើលគ្រួសារត្រកូលចនឯនេះវិញ គ្មានក្ដីសុខឡើយព្រោះតែកូនស្រីដែរដេកសន្លប់ជាច្រើនថ្ងៃទៅហើយមិនទាន់ដឹងខ្លួនទៀតណាមួយពេលនេះនាងក៏មិនមែនតែម្នាក់ឯងទេ ព្រោះថាបើនាងសុខគ្មានសុខភាពល្អក្មេងដែរមកចាប់កំណើតក៏គ្មានជីវិតរស់រានទៀតដែរ។

«ហេតុអីក៏បងមិនទាន់ដឹងខ្លួនទៀត»ជុងហ្គុកអង្គុយរងចាំមើលបងស្រីដឹងខ្លួនមកជាច្រើនថ្ងៃហើយតែមិនឃើញគ្មានអ្វីប្លែកសោះឮតែសំម្លេងខ្យល់ដង្ហើមមនុស្សដែរនៅលើគ្រែពេទ្យភ្ជាប់ជាមួយអុកសុីហ្សែនសុឺតស៊តៗ ចង្វាក់បេះដូងកាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃអ្នកផ្ទះបាយក៏មិនលេបទឹកក៏មិននឹកដែរស្ថានភាពពេលនេះរងចាំតែនាងដឹងខ្លួនតែប៉ុណ្ណោះ។

«ឌែលបើឮប៉ាម៉ាក់ហៅដឹងខ្លួនមកកូន មូនគេងយូរបែបនេះប៉ាម៉ាក់នឹងប្អូនរស់មិនសុខស្រណុកទេណា»ទឹកភ្នែករបស់ឪពុកមួយដំណក់ស្រក់មកលើដៃកូនស្រីដែរជាប់បណ្ដោងសេរ៉ូមមិនកម្រើកអីមួយម្រាម។

«បង...ជឿអូនកូនយើងមិនអីទេណាគ្រាន់តែកូនចង់សម្រាកតែប៉ុណ្ណោះជឿអូនអ្វីៗនឹងល្អប្រសើរ រឿងគ្រួសារមីនទុកឲអូនដោះស្រាយ»អ្នកស្រីចននិយាយដោយស្រទន់ទៅកាន់ស្វាមីដែរអង្គុយឱបដៃកូនស្រីចាំនាងដឹងខ្លួនឡើងមកតែមើលមិនបានការសោះ។

______

  ទីមួយដែរមានវាលសក្បុសដែរមានផ្កាអមសងខាងមនុស្សស្រីកំពុងដើរតាមស្រមោលមេអំបៅ ដងខ្លួននាងពោរពេញទៅដោយស្នាមរបួសជំហានកាន់តែដើរទៅមុខជារើយៗរហូតបានឃើញស្រ្តីម្នាក់ដែរមានវ័យចំណាស់ឈរខាំនាងនៅពីមុខហាក់ដូចជាចាំផ្ដល់ដំណឹងអ្វីមួយឲនាងដឹង។

«ត្រឡប់ទៅវិញទៅឯងនឹងទទួលបានការស្វាគមន៍ពីមនុស្សដែរស្រឡាញ់ឯង»មាត់រកហើបនឹងនិយាយតែស្រ្តីចំណាស់នោះក៏និយាយមកមុនទើបនាងត្រូវឈរស្ដាប់ដោយឆ្ងល់ហេតុអីបានជាដេញនាងត្រឡន់ទៅវិញចុះនាងមកបែបនេះដោយរបៀបណាក៏មិនដឹងផងតើឲនាងត្រូវធ្វើម៉េច?

«ខ្ញុំមិនដឹងទីនេះជាកន្លែងណា ហើយមកដោយទីនេះដោយរបៀបណាទេធ្វមិចខ្ញុំអាចទៅវិញបានលោកយាយនិយាយពីអ្វីខ្ញុំមិនយល់នោះទេ»នាងតបទៅវិញទាំងចម្ងល់ទីនេះស្អាតណាស់ដូចជាឋានសួគ៌អញ្ជឹងផ្កាចម្រុះពណ៌ដុះតាមដងផ្លូវក្លិនក្រអូនរបស់ផ្កាក៏ភាយចេញហាក់ធ្វើឲនាងចង់រស់នៅទីនេះតែទាស់ថាគ្មាននរណាម្នាក់ក្រៅពីនាងនឹងស្រ្តីវ័យចំណាស់ម្នាក់នេះទេ។

«ឯងមិនបាច់ចង់ដឹងថាមកដោតរបៀបណាទេបើឯងយល់ដល់ក្មេងក្នុងពោះដែរជាកូនរបស់ឯងក៏ទៅវិញចុះតែបើឯងស្រឡាញ់ទីនេះក៏មកតាមយើង ទីនេះស្វាគមន៍ជានិច្ចហើយក៏នាំឯងទៅពិភពមួយទៀតដូចគ្នា»ស្រ្តីចំណាស់នោះនិយាយរៀបរាប់ឲនាងស្ដាប់ឥតឈប់គាត់មិនមានបំណហដេញនាងទេបើនាងយល់ពីក្មេងក៏ទៅវិញចុះតែបើនាងហត់មិនចង់ទៅទុក្ខវេទនានៅទីនោះទៀតក៏មកទីនេះចុះគាត់នឹងនាំនាងទៅស្គាល់ពិភពថ្មី។
_____
Chrxstaシ
ចង់ទៅឬនៅ?
Vote ឲអេតមីនម្នាក់មួយផងអលណប់ៗ🥲

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now