#ចិត្តស្អប់បង្ខាំងបេះដូង ភាគ ១៧💔
នាព្រឹកថ្មីព្រះអាទិត្យបានរះឡើងជះពន្លឺទៅមនុស្សសត្វទាំងឡាយ រាងកាយតូចស្ដើងដែរកំពុងតែលង់លក់នៅលើគ្រែអ្នកជំងឺ មុខដាមដោយស្នាមទឹកភ្នែក..៕នេះនាងយំដល់ថ្នាក់គេងលក់ឬ?
ក្រាក!!!
«ងើបឡើងទៅជាមួយខ្ញុំ»រាងកាយដែរគ្មានកម្លាំងកំហែងត្រូវគេកន្រ្តាក់ដៃឲដឹងខ្លួនភ្លាមៗនេះអាក្រក់ពេកដឹង
«នរណា?»ជីយ៉ុនប្រឹងយកដៃទៅញីភ្នែកឲច្បាស់ព្រោះថានាងយំមួយយប់ហើយពេលងើបមកចឹងក៏មិនមើលទាន់ច្បាស់ភ្លាមៗដែរ
«ហីយ៉ា!!សម្លាប់កូនហើយភ្លេចប្ដីភ្លាមណ៎»
សម្លាប់?បេះដូងនាងធ្លាក់មកក្ដុកពេលឮពាក្យដ៏សែនពីរោះចេញពីមាត់ប្ដីថាខ្លួនជាអ្នកសម្លាប់កូន នាងសឹងតែទះក្បាល់គេឲចេញអាគំនិតឆ្គួតៗនឹងឲអស់ទេ នាងលែងតប.តនឹងគេវិញខ្លួនអង្គុយលែងមានព្រលឹងក្នុងខ្លួនយំក៏មិនចេញសើចក៏មិនចេញឮពាក្យនឹងហើយនាងចង់តែទៅតាមកូនឲបាត់ៗទេ។ ខណៈពេលអ្នកម្ខាងទៀតឃើញថានាងមិនតប.តនឹងគេវិញ កម្ដៅអង្សារកើនឡើងជាលំដាប់ មិនចាំយូអ្នកមានឈ្មោះជាប្ដីយកដៃទៅកន្ត្រាក់ខ្សែរសេរ៉ូមចេញពីដៃនាង គេចាប់អូសនាងចេញដោយមិនខ្វល់ពីសភាពនាង ទោះមានគ្រូពេទ្យបានមកហាមក៏ដោយតែគេមិនខ្លាចរអាអីប្តិចទេ។
«លែងខ្ញុំ»ពេលនាងនិយាយគឺថាគេអូសនាងមកដល់ចំណតឡានបាត់ទៅហើយ នេះនាងដើរតាមគេគ្មានវិញ្ញាណក្នុងខ្លួនចឹងមែនទេ?ស្លាប់ហើយ»_«
«មិនលែងនាងត្រូវតែទៅ»យ៉ុនហ្គីនិយាយសម្លេងរាបស្មើរទឹកមុខប្រាកដប្រជាច្បាស់ណាស់
«លោកចង់នាំខ្ញុំទៅណា?»
«ក៏...ទៅកន្លែងដែរមានតែយើងពីអ្នកនោះអី»គេចាប់ផ្ដើមប្ដូរទឹកមុខដូចជាបិសាចកម្រោលចូលខ្លួនអញ្ចឹង មិនឲខាតពេលសុីម៉ោងយូគេចាប់បោះនាងចូលទៅក្នុងឡានដូចជាសត្វធាតុគ្មានថ្នមអ្វីបន្តិចសោះទៅហើយអាមនុស្សពុងគ្មានកម្លាំងផងមកធ្វើចឹងៗទៀត
«ខ្ញុំចង់ទៅផ្ទះ»
«ទេ!!»
«ហេតុអ្វី?»នាងនៅតែសួរដេញដោលគេអាមនុស្សកំពុងតែខឹងផងមកជីកឬសជីកគោលនឹងទៀតអត់មិនបានចាប់ចង់បំបិតមាត់ឥឡូវនឹង
«ឮខ្ញុំសួរទេថាថីបានមិនជូនខ្ញុំទៅផ្ទះ?»លើកនេះនាងលែងស្ងាត់ហើយស្រែកវ៉ាស់យកតែម្ដងស្ទើរប្រេះឡានជាពីរ
«និយាយជាប្ដីឲពីរោះតិចមើលប្រពន្ធសំម្លាញ់ គ្រូពេទ្យថាបើម្ដាយនៅរស់អាចយកកូនបានទៀត ចឹងហើយបងនាំអូនទៅយកកូនមួយទៀតនឹងណា»
«ទេខ្ញុំស្អប់លោកនាំខ្ញុំទៅផ្ទះ»សម្ដីផ្ដាច់ការរបស់ប្រពន្ធបានបន្លឺឡើងតែអ្នកជាប្ដីគ្មានទៅព្រឺរោមអីបន្តិច
«ទេ!!»
«បើចឹងទៅតែឯងទៅតាក់សុីមានជិះតា៎»នាងនិយាយហើយបម្រុងនឹងបើកទ្វារហើយចុះទៅហើយតែក៏ត្រូវកម្លាំងដៃយក្ស័មកចាប់នាងឲមកអង្គុយឲស្ងៀមវិញយ៉ាងរហ័ស
«ប្រាប់ថាអង្គុយឲស្ងៀមឮទេ?»សំម្លេងគំហគផ្ដាច់ការគេសឹងតែអស់ការអត់ធ្មត់នឹងនាងហើយ ទឹកមុខគេប្រៀបដូចជាបិសាចអញ្ចឹងគួរឲព្រឺសម្បុរតែនាងខ្ពើមព្រឺសម្បុរជាមួយណាស់នាងមានតែផ្គើនវិញ
«ចុះប្រាប់ហើយថាបើក្រៅពីផ្ទះខ្ញុំមិនទៅណាទាំងអស់»នាងនៅតែផ្គើនដាក់គេ
«អង្គុយឲស្ងៀម?»
«ឌឹប!!ឌឹប»គេអស់កាអំណត់ជាមួយនាងហើយសំមនុស្សគេមិនចូលតាប៉ែច្រើនចេះផងសុីពីដៃលេងសិនទៅកូនម្ដាយ😔
«លេងធម័ក្ដៅបានស្ដាប់បាន»គេរៀបនឹងចេញទៅហើយតែក៏ភ្លេចថាមានរឿងមួយទៀតត្រូវធ្វើទើបដកទូរស័ព្ទចេញពីហោប៉ៅចុចតេទៅនរណាម្នាក់
(អាឡូចាហ្វាយ មានការអ្វីមែនទេបាទ)គ្មាននរណាក្រៅពីលោកកូនចៅថេអូនឹងទេ~_~
«ឆាប់មកដោះGPSរបស់ឯងចេញពីឡានយើងឥឡូវនេះទានយើងមិនទាន់ចង់សម្លាប់មនុស្ស»យ៉ុនហ្គីនិយាយដោយសំម្លេងត្រជាក់ស្រឹបមិនដឹងថាអ្នកខាងនេះកំពុងព្រឺសម្បុរយ៉ាងណាទេ
(មិ...មិចចាហ្វាយដឹង)ថេអូបើកញើសតាមជើងសក់ពិនៗគ្រាប់ពោត
«មិនចាំបាច់សួរបកយើងទេ 5នាទីបើឯងមកមិនទាន់ឯងគួរតែដឹងហើយមែនទេ?»
(បាទទាន)ទឺត ទឺត
2នាទីកន្លងផុតទៅ
«លឿងមែន»យ៉ុនហ្គីញញឹមចុងមាត់ពេលឃើញកូនចៅខ្លួនមកលឿនយ៉ាងនេះ
«ខ្ញុសុំទោសចាហ្វាយ ខ្ញុំគ្មានចេតនាទេ»ថេអូប្រញាប់អោនសុំទោសសារភាពកំហុស ព្រោះថាបើសារភាពវាអាចនឹងមិនដល់ដាក់ទោសធ្ងន់
«ដោះវាចេញហើយមែនទេ?»យ៉ុនហ្គី
«បាទ»ថេអូ
«ឲមកយើង?»យ៉ុនហ្គី
«នេះចាហ្វាយ»ថេអូ
«ទៅវិញទៅ»យ៉ុនហ្គី
«បាទ..ចុះចាហ្វាយចង់នាំអ្នកនាងទៅណាទាន?»ថេអូ
«ជារឿងរបស់ឯង?»យ៉ុនហ្គី
«អត់ទេ បាទ»ថេអូមិនហ៊ានបញ្ចេញអ្វីទៀតក៏ដើរចេញទៅបាត់គេដឹងថាចាហ្វាយគេចង់នាំនាងទៅធ្វើបាបទៀតហើយទើបខំដាក់GPSក៏នៅតែដឹងនាយទៅដល់ក្នុងឡានវិញក៏ពោលពាក្យ "សូមទោស ដែរមិនជួយអ្នកនាងបាន''
_____
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Azioneការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...