ភាគ៥២❤️

1.6K 90 6
                                    

  ដំណើរកំសាន្តទស្សនាអង្គរវត្តពេញមួយថ្ងៃដែរពួកគេធ្វើពេលនេះក៏បានបញ្ចប់រួចរាល់ហើយនៅឡើយកំពុងតែធ្វើដំណើរមកវិញប៉ុណ្ណោះ ក្នុងពេលនេះគេគឺជាប្ដីដ៏ល្អនឹងឪពុកដ៏ល្អម្នាក់ផងដែរមិនដែរឲប្រពន្ធពិបាកឡើយ។

«សប្បាយទេថ្ងៃនេះ?»កំពុងជិះកង់បីមកវិញស៊ូហ្កាក៏សួរនាងព្រោះគេខ្លាចថាបង្ខំឲនាងដើរលេងទាំងទើបងើបពីឈឺគ្មានកម្លាំងកំហែងមិនពេញបែបនេះ។

«មានអីសប្បាយណាស់»នាងនិយាយទៅគេដោយភ្នែកជាប់មើលទៅដងវិថីនាពេលយប់ស្អាតណាស់ហើយក៏ប្លែកភ្នែកទៀតដែរបានមកមើលស្រុកគេបែបនេះ។

«នេះទូរស័ព្ទនិយាយទៅប្រាប់ម៉ាក់ប៉ាអូនទៅថាយើងមកដល់យូរហើយកន្លែងតែដើរលេងភ្លេចតេប្រាប់»ស៊ូហ្កាហុចទូរស័ព្ទឲនាងដោយភ្ជាប់ជាមួយស្នាមញញឹមដែរកើតចេញពីក្រអៅបេះដូង គេមិនដឹងថានាងគួរឲស្រឡាញ់យ៉ាងនេះសោះមើលកាន់តែយូរនាងកាន់តែស្អាតលើសពីគេគិត។

«អូខេ មិនដឹងជាគាត់បារម្ភស្លាប់ហើយពេលនេះ»

ទឺត ទឺត ទឺត

«អាឡូនរណាដែរ?»សំម្លេងវ័យចំណាស់លើកទទួលឡើងដោយមិនដឹងថាជានរណាព្រោះលេខគ្មានឈ្មោះនោះទេ។

«កូនណា ហ្សែនឌែលពេលនេះកូនមកដល់ទីកន្លែងដោយសុវត្ថិភាពហើយប៉ាកុំបារម្មណ៍អីណា»ឮសំម្លេងឪពុកភ្លាមនាងស្ទើរស្រក់ទឹកភ្នែកព្រោះតាំងពីកើតមកមិនដែរទាំងបាននិយាយឪពុកម្ដាយដូចគេឡើយព្រោះជីវិតនាងវាសុទ្ធសឹងតែវេទនារហូតទៅហើយ។

«ឌែលមែនទេកូនមាននរណាធ្វើបាបកូនទេស៊ូហ្កាគេមានវៃកូនអីទៀតទេប្រាប់ប៉ាមក គេនាំកូនទៅណាមានសុវត្ថិភាពទេកូន»ឮកូននិយាយអ្នកជាឪពុកឡើងរំភើបស្ទើរហូរទឹកភ្នែកទប់មិនចង់ជាប់គាត់បារម្មណ៍ពីកូនស្ទើរស្លាប់ហើយបើស៊ូហ្កាធ្វើបាបនាងទៀតគាត់មុនទុកជីវិតឲឡើយ។

«ប៉ាកុំបារម្ភអីណាប៉ា បងស៊ូគាត់មិនធ្វើអ្វីកូនទេ កូននៅទីនេះមានសុវត្ថិភាពណាស់ប៉ាមិនបាច់ភ័យទេបីខែក្រោយកូនត្រឡប់ទៅវិញហើយ»កូនស្រីនិយាយជាមួយឪពុកដោយសម្លេងស្រទន់ខ្លាចគាត់គិតថាជាការបង្ខំរបស់ស៊ូហ្កាអីបែបនេះ ការសន្ទនារវាងឪពុលនឹងកូនក៏បានបញ្ចប់ពេលមកដល់រីសតមួយដែរមានតម្លៃថ្លៃមិនធម្មតាឡើយព្រោះទីនេះមានតែអ្នកមានប៉ុណ្ណោះដែរមានលុយចូលស្នាក់នៅទីនេះ។

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now