ភាគ១០💔

2.8K 121 7
                                    

មកហើយៗ><
អានដោយសេចក្ដីរីករាយ
ភាគទី១០

    បន្ទាប់ពីពិធីរៀបការចប់សប់គ្រប់ភ្ញៀវគ្រប់គ្នាក៏នាំគ្នាទៅផ្ទះ ចំណែកឯកូនកំលោះកូនក្រមុំមួយគូនេះវិញមិនដឹងអាមិចអាម៉ាទេ ចម្លែកដល់ហើយកូនកំលោះថ្ងៃនេះឈ្លក់វង្វេងនឹងកូនក្រមុំឡើងភ្លេចលក្ខខណ្ឌបាត់ មើលទៅសង្ស័យមកពីស្រវឹងទេដឹង?
[ភូមិគ្រឹះមីន យ៉ុនហ្គី]
«ក្រាក!!»
«អាវ!!លោកមិចបានចូលមកបន្ទប់ខ្ញុំ?»ជីយ៉ុនភ្ញាក់ផ្អើលមិនស្ទើរទេពេលគេចូលមកបន្ទប់បែបនេះទោះរៀបការហើយក៏ដោយព្រោះគេថាឲនាងដេកបន្ទប់គេហើយគេដេកបន្ទប់ផ្សេង
«គឺចូលមកដេកជាមួយអូននឹងណាប្រពន្ធសំម្លាញ់»យ៉ុនហ្គីនិយាយសំម្លេងលុលៗដើរត្រេតត្រកតទៅអង្គុយលើពូកចំណែកឯនាងវិញឆ្ងល់មិនឈប់ទេ ប្រពន្ធសំម្លាញ់?ឲអញអើយពេលស្រវឹងឡើងគួរឲស្រឡាញ់-..-
«អ្នកណាប្រពន្ធសំម្លាញ់លោក!!ឆឺស»ជីយ៉ុនក៏ឆ្លើយឌឺដងផ្លែផ្កាក្នុងចិត្តក៏រំភើបខ្លះដែរពេលគេហៅនាងបែបនេះ
«អើយ!!ហេតុអីក៏វាពិបាកទាញបែបនេះ?ចង់ឲខ្ញុំនៅបែបនេះមួយយប់មែនទេ?ហើយ!!!»នាងតូចប្រឹងចន្ទើតខ្លួនឈោងដៃទៅក្រោយដើម្បីទៅទាញរឺតរ៉ូបចេញពីខ្លួនកំពុងតែរអ៊ូងូវៗក៏...
«មើ!!ដឹងថាវាដល់មិចក៏ប្រឹងម្លេះមាត់មានមិនចេះស្រែកហៅឲគេជួយទេឬ?»អ្នកកំលោះងើបពីពូកតើកៗដើរមករឺតរ៉ូបឲប្រពន្ធរឺតឲហើយមធ្យមទេ ងំថាឲទៀត🌚មើលមុខអាអ្នកគេថាឲឈរសម្លក់ឲស្មែរ
«សុំទោស»បន្លឺរួចក៏យកកន្សែងរៀបនឹងចូលបន្ទប់ទឹកហើយអាបុិនឹងមកកូរទៀត
«ឈប់សិនមើល!!ប្រពន្ធបងក្លិនក្រអូបណាស់ សឺត!!»យ៉ុនហ្គីក៏អោនទៅថើបកញ្ជឹង.កនាងប៉ុន្តែនាងគ្មានប្រតិកម្មអ្វីបន្តិចសោះ
«បើអាចខ្ញុំចង់ឲលោកស្រវឹងចឹងរាល់ថ្ងៃបានទេ អាចថាខ្ញុំអាត្មានិយមពេកក៏បានតែខ្ញុំគ្រាន់តែចង់បានភាពកក់ក្ដៅពីលោក»ត្រូវហើយនាងចង់បានណាស់ភាពកក់ក្ដៅពីស្វាមីដែរខ្លួនស្រឡាញ់ អាចទេនាងចង់ឲគេស្រវឹងរាល់ថ្ងៃ?
«អូនយំមែនទេ?»អ្នកកំលោះកំពុងតែឈ្ងោកមុខចុះដៃឱបចង្កេះប្រពន្ធស្រាប់តែសុខៗក៏មានសំណើមក្ដៅមកតក់លើថ្ពាល់គេ
«មានឯណាលោកសម្រាកទីនេះចុះខ្ញុំទៅសម្រាកបន្ទប់ផ្សេង»ថារួចក៏ដើរចេញទៅហើយស្រាប់តែលោកស្វាមីនឹងក៏អូសក្រឡាចេសចុះធ្វើឲនាងទៅណាមិនរួចសោះ=_=''
«គេងនៅទីនេះហើយ គេងជាមួយបងហាមទៅណាបើចង់ដើររួច»បើចង់ដើររួច?នៅឈ្លាតចឹងទៀតអាមានកូនក្នុងពោះហើយនឹងមិចចង់បានកូនភ្លោះមែនប្រូស្លេក
«ហើយ!!អញទ្រាំទៅមួយយប់ទេស្អែកគេស្អប់ឯងដូចដើមវិញហើយ សុំត្រឹមតែយប់នេះជាយប់ដ៏កក់ក្ដៅរបស់ឯងចុះ ជីយ៉ុន!!!»ពោលពាក្យទាំងសោកសៅប៉ូន្មាននេះហើយនាងក៏ដើរចូលទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួនឲស្អាតបាតអស់រយៈពេល20នាទីនាងក៏ចេញមកវិញជាមួយនឹងឈុតគេងយប់ត្រឹមជង្គង់វាលឃ្លៀក
«ហើយអញស្រវឹងហើយដេកស្រមុកឲឮៗអាណាដេកលក់»នាងតូចកំពុងតែដេកបែរខ្នងដាក់ប្ដីក៏ងៀកមកនិយាយតិចៗខ្លាចបើភ្ញាក់អីឮចប់មិនខានទេ
«អាយ!!!លោកធ្វើស្អីនឹងលែងខ្ញុំភ្លាម»នាងស្រែកចាចពេលដឹងថាដៃប្ដីខ្លួនមកក្រសោបឱបយ៉ាងណែន
«ដេកឲស្រួលប្រយ័ត្នមិនបានរំលោភយកកូនភ្លោះ»នាយថាហើយក៏ឲនាងហើយបន្តរស្រមុកដាក់ត្រចៀកនាងទៀត
«នេះហើយកម្មឯងដេកបានដេកអត់ក៏ទ្រាំទៅ=_=''»មិនមែនស្រឡាញ់ទេអានេះលក្ខខណ្ឌធ្វើបាបហើយមិនឲគ្នារដេក
ឲស្រួលទេ យ៉ាប់ណាស់ហែងអាស្លេក
    ព្រឹកព្រលឹមចាប់ផ្ដើមរះ ព្រះអាទិត្យកំពុងងើបឡើងមកបង្អួតកម្ដៅបង្ហាញឲឃើញប្ដីប្រពន្ធថ្មីថ្មោងមួយគូរដេកឲស្អិតគ្នាដូចកាវចឹង ថ្ងៃនេះរាងក្រាស់បានងើបពីដំណេកមុនប្រពន្ធព្រោះនាងមិនទាន់ងើបក៏ដោយសារមានអ្នកធ្វើបាបយប់មិញ😒។
«ហឹម..»រាងកាយតូចដ៏ស្រឡូនចាប់ផ្ដើមកម្រើកតិចៗដៃស្រវេស្រវារកអ្នកជាប្ដីមកឱបតែបើកភ្នែកឡើងក៏បាត់គេទៅហើយកែវភ្នែកម៉ក់ៗចាប់ផ្ដើមមានអារម្មណ៍ថាចង់យំព្រោះងើបឡើងក៏បាត់គេអារម្មណ៍ស្អីទៅនៀក?
«ថ្ងៃនេះគេអាក្រក់ទៀតហើយ...»នាងអង្គុយសញ្ជក់សញ្ជឹងលើពូកខ្លាចគេខឹងមកពីជះកំហឹងដាក់នាងនឹងកូននាងខ្លាចប៉ះពាល់អារម្មណ៍នាងណាស់ បន្ទាប់ពីចំណាយពេលងូតទឹកឲ10នាទីនាងក៏ចេញមកវិញជាមួយកន្សែងពោះគោរុំបិទបាំងខ្លួន ក៏មកត្រូវស្រែកចាចដូចឃើញខ្មោច
«អាយ!!!អ្នកណាឲលោកចូលមកគ្មានសុជីវធម័មែន*_*''»នាងភ័យមធ្យមទេ ងំថាឲគេទៀតមាត់ថាខ្លាចទេតែថាឲគេឡើងប'ប៉ោត
«ហេហេ!!ចិត្តត្រជាក់មើលអូនសំម្លាញ់បងមិនមែនខ្មោចទេ»នាយពោលសម្ដីដ៏ទន់ភ្លន់ដែរនាងមិនធ្លាប់ឮពីមុនមក នេះគេកើតស្អីឲប្រាកដទៅ?
«កើតឆ្គួតមែនទេបានមកហៅខ្ញុំអូនពេញៗមាត់នឹង?»អុញនោះកើតឆ្គួតមែនទេ?ចប់ហើយហែងប្រពន្ធកាចហើយ~,~សំណួរជាច្រើនបានផុសមកក្នុងក្បាលនាង[គេយ៉ាងមិចចេះហៅយប់មិញមិនទាន់អស់ចិត្តមែនទេ?ឬក៏គេចង់ល្អដាក់ខ្ញុំ?មិនបានទេឯងកុំចិត្តទន់ត្រូវចាំថាគេស្អប់ឯងកុំដោយសារពាក្យអូនធ្វើឲឯងទន់ចិត្ត!!]អារម្មណ៍នាងច្របូលច្របល់ដូចចំណីជ្រូកចឹងមិនដឹងថាគេចង់លេងសើចនឹងនាងឬពិតប្រាកដនឹងនាងទេ!!!
«ត្រូវហើយបងកើតឆ្គួតព្រោះតែអូន»
«ហើយមិចបានជាខ្ញុំ?ខ្ញុំធ្វើអ្វីឲលោកមិនពេញចិត្តមែនទេ?»នាងភាំងនឹងប្រយោគរបស់គេហេតុអ្វីបានគេកើតឆ្គួតព្រោះតែនាង?
«បានហើយអូនគួរតែប្ដូរសព្វនាមទៅបងហៅអូនតាំងពីយប់ហើយអូនគួរតែហៅបងថាបងវិញទៅហៅតែបងចឹងដឹងទេបងអន់ចិត្តណាស់ ហិហិ»ឆុយប្រូស្លេកចេះធ្វើចារិកកូនក្មេងទៀត ចេះងរងងក់ច្រើនឆុយម៉ាយ
«ចង់ឲខ្ញុំហៅចឹងមែនទេ?»
«បាទ🥺»គេនៅតែធ្វើចារិកកូនក្មេងគួរឲខ្នាញ់សឹងធាក់ឲធ្លាក់ពីលើសាឡុងទេ តែត្រូវចាំថាមនុស្សដូចគេ អាក្រក់ក៏លឿនល្អក៏លឿន កុំទាន់គិតថាតួរស្រីរស់សុខ ខិខិ
«ប្រាប់មូលហេតុមកបើសមស្រប់ខ្ញុំព្រមហៅ»ពេលនេះនាងមានអារម្មណ៍ចំម្លែកណាស់គឺថាពិបាកពណ័នាតែម្ដងមិនដឹងថាគេអារម្មណ៍ល្អដល់ពេលណាទេ

ជួយខមិនផងណាលើកទឹកចិត្តអ្នកសរសេរ><
នឹងជួយចូលទៅlike album អេដមីម្នាក់មួយផង^_^
មីន យ៉ុនហ្គី & កាំង ជីយ៉ុន
សូមទោសបើភ្លាវកន្លែងណានោះព្រោះអត់បានផ្ទៀងផ្ទាត់ឡើងវិញទេ><
•អ៊ុននី•

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now