មកដល់ក្នុងបន្ទប់របស់ស៊ូហ្កានាងក៏ចាប់បើកអានសំបុត្រដែរគេបានសរសេរនោះដោយញ័រដៃទទ្រើកមិនដឹងថាគេមានន័យអ្វីឡើយ។
«ជូនទៅដល់ភរិយាជាទីស្រឡាញ់របស់បង កាំង ជីយ៉ុនឬចន ហ្សែនឌែល បងដឹងថាពេលដែរអូនបានអានសំបុត្រនេះបងប្រាកដជាលែងមានវត្តមាននៅលើផែនដីនេះហើយ បងគ្រាន់តែចង់សូមទោសដែរមិនបានមើលថែអូនឲបានយូរពីមុនបងខុសខ្លាំងណាស់ដែរវាយធ្វើបាបប្រពន្ធខ្លួនឯងមិនសមណាអូនលើកទោសឲមនុស្សប្រុសអាក្រក់ដូចបងឡើយ ពេលអត់មានបងកុំយំឮទេ មើលថែសុខភាពឲបានល្អបងចង់ឃើញកូនយើងកើតមកមានសុខភាពល្អរួមទាំងម៉ាក់គេផងដែរ ដឹងដែរទេបងមិនដែរស្រឡាញ់មនុស្សស្រីណាឡើយក្រៅពីម៉ាក់បងតែអូនជាមនុស្សស្រីដែរយកឈ្នះបេះដូងបងពីស្អប់ប្រែជាមកស្រឡាញ់ មើលថែខ្លួនឲល្អបងនឹងតាមមើលអូនពីចម្ងាយរកមនុស្សប្រុសណាដែរជាងបងឮទេ?បើមានជាតិក្រោយបងសុំប៉ងប្រាថ្នាជួបអូនម្ដងទៀត បងស្រឡាញ់អូន »
ពីមីន យ៉ុនហ្គី«ហ្ហឹកៗ អូនមិនយកនរណាឡើយក្រៅពីបង ហ្ហឹកៗបងជាម្ចាស់បេះដូងអូនយូរហើយបងកុំភ័យកូនយើងអូននឹងមើលថែឲបានល្អ អូនស្រឡាញ់បងដូចគ្នា»ចប់សំបុត្រដ៏កំសត់ទឹកភ្នែកក៏ហូរមកម្ដងទៀតនាងដេកយំអោបរូបថតគេដែរនៅលើតុនោះអានុស្សវរីយ៍ទាំងប៉ុន្មាននាងនឹងចង់វាំទុកដល់ថ្ងៃស្លាប់។
_____
5ខែកន្លងផុតទៅពេលនេះសំម្លេងស្រែកបន្លឺឡើងស្ទើរបែកមន្ទីរពេទ្យទៅហើយ ហ្សែនឌែលពេលនេះនាងកំពុងកើតកូនដែរជាកូនស្រីនឹងឯង រយៈពេលប៉ុន្មានខែមកនេះនាងបានថេយ៉ុងដែរជាអ្នកនៅជួយមើលវិញព្រោះថានាងសុំនៅកូរ៉េមើលថែទ្រព្យសម្បត្តិរបស់ប្ដី ជួនជាថេយ៉ុងគេមិនទាន់នឹងដាច់ចិត្តទុកបងថ្លៃចោលទើបមើលរហូតដល់កូនកើតទៅ។«នរណាជាសា្វមីអ្នកជំងឺ?»អ្នកគ្រូពេទ្យចេញមកសួររកស្វាមីព្រោះថឆពេលនេះមានតែថេយ៉ុងនឹងថេអូប៉ុណ្ណោះអ្នកឯទៀតកំពុងធ្វើដំណើរមកទើបថេយ៉ុងលើកដៃបង្ហាញប្រាប់។
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Acciónការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...