ភាគ១៦💔

2.5K 101 3
                                    

អានដោយសេចក្ដីរីករាយ
ភាគទី១៦:នាងត្រូវតែទទួលទោស!

«បើកូនយើងកើតអ្វីនាងស្លាប់មិនខានទេ!!!» ទៀតហើយនេះនាងជាអ្នកខុសមែនទេ បើក្រោកឡើងនាងត្រូវមកអង្គុយឲគេដាក់ទោសទៀតតើឲនាងស្លាប់ទៅល្អទេ?
«អត់ទោស នរណាជាសាច់ញាតិអ្នកជំងឺ»លោកគ្រូពេទ្យ
«ជាខ្ញុំតើកូនខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ?»សួរពីកូន?ចុះប្រពន្ធ?
«ខ្ញុំសូមចូលរួមសោកស្ដាយផងក្មេងទៅបានសុខហើយ...»លោកគ្រូពេទ្យ
«ទេ!!!!មិនពិនទេ កូនខ្ញុំហេតុអ្វីកូនខ្ញុំជាអ្នកស្លាប់មិនមែននាង?ហេតុអ្វីបានជាមិនជួយកូនខ្ញុំ?»យ៉ុនហ្គីមិនទាន់ទាំងស្ដាប់គ្រូពេទ្យចប់ផងកំហឹងក៏ចាប់ផ្ដើមកើនពលឮថាកូនគេលែងនៅទៀតហើយ....ក៏ឃើញហើយមែនទេគេបារម្មណ៍ពីកូនមិនមែននាងទេណាកាំង ជីយ៉ុនទទួលដឹងឮផងទៅ
«ចាហ្វាយស្ងប់អារម្មណ៍ស្ដាប់លោកគ្រូពេទ្យសិនទៅ»ថេអូឃើញសន្ថាភាពមិនស្រួលក៏ទៅជួយសម្រួលចាហ្វាយខ្លាចដាល់គ្រូពេទ្យបែកមុខ
«ខ្ញុំសូមទោស មូលហេតុដែរខ្ញុំជួយម្ដាយព្រោះថាប្រពន្ធលោកអាចមានកូនម្ដងទៀត តែបើជួយក្មេងចោលម្ដាយខ្ញុំមិនប្រាកដប៉ុន្មានទេថាក្មេងនឹងរស់ ហើយខ្ញុំឃើញថាមានសារធាតុថ្នាំពុលជាថ្នាំដែលពន្លូតគ័របាន»លោកគ្រូពេទ្យ
«ទេខ្ញុំមិនជឿ ច្បាស់ណាស់នាងពិតជាស្អប់ក្មេងនេះមិនខាន»គេនៅតែរឹងចចេសមិនស្ដាប់ពេទ្យគេមិនមានដឹងទេថាបើនាងឮហើយនាងយំបោកខ្លួនយ៉ាងណា អាក្រក់ពេកហើយ
« បើនាងស្អប់ប្រាកដជានាងមិនគេងយំទេ តាមពិតទៅនាងដឹងខ្លួនយូហើយតែនាងឲខ្ញុំនៅក្នុងបន្ទប់សិនព្រោះបើខ្ញុំចេញលោកនឹងចូលនាងថានាងសុំពេលនៅម្នាក់ឯង នាងទទួលយករឿងនេះមិនបានដូចគ្នា ខ្ញុំយល់ពីអារម្មណ៍អ្នកដែរបាត់បង់កូនបែបនេះក៏ច្រើនអ្នកដែរ មានហេតុផលផងលោក ខ្ញុំសុំលាសិនហើយ»លោកគ្រូពេទ្យ
«ខ្ញុំមិនខ្វល់សំខាន់នាង គឺជានាងអ្នកដែរធ្វើឲកូន.ខ្ញុំ.ស្លាប់.»គេនិយាយដោយសង្កត់នឹងកំហគយ៉ាងខ្លាំងនៅចុងប្រយោគមួយៗសូម្បីតែថេអូដែរឈរស្ដាប់ក្បែរនោះក៏ខ្លាចបាត់ទៅហើយ គេមិនខ្វល់ថានាងយ៉ាងមិចសំខាន់គេនឹងសងសឹកឲកូនគេ
«ចូលទៅមើលអ្នកនាងដែរទេទាន?»ថេអូ
«ទេ យើងស្អប់មុខនាងខ្ពើមនឹងនាងទៀតផង ឯងឲកូនពួកនោះមកយាមនៅបន្ទប់នេះឲជាប់បើនាងរត់ទៅណាបាត់ សាកសពឯងងាប់អត់ស្អាតទេ»អ្នកកំលោះបន្លឺរួចក៏ចេញទៅបាត់ទុកឲអ្នកដែរឈរស្ដាប់បញ្ជារអំបាញ់មិញរឹងខ្លួនក្រញង់អស់ហើយ នេះគេស្អប់មុខនាងដល់ថ្នាក់នឹងផង?
«ហើយចាហ្វាយអើយ»ថេអូបន្លឺរួចក៏ចូលទៅមើលអ្នកជាចាហ្វាយខ្លួន

ក្រាក!!!

     អ្នកដែរសម្ងំនៅលើគ្រែភ្នែកហើមស្ពល់ នាងយំហើយក៏យំខ្លាំងទៀតផងគិតមែនទេថានាងមិនស្ដាយកូនដែរចិត្តគ្រប់ខែ គេនឹងចិត្តបានមកឃើញពន្លឺព្រះអាទិត្យទៅហើយតែមិនទាន់ដឹងអីផងគេក៏លាម្ដាយនាងចេញបាត់ទៅហើយតើថានាងត្រៀមចិត្តទទួលយករឿងនេះទាន់ដែរមែនទេ? គ្រាន់តែឮសំម្លេងទ្វារបើកនាងអរបាត់ហើយគិតថានាមជាស្វាមីនាងនឹងមកលួងលោមនាងតែអត់ទេ គេស្អប់មុខនាងហើយ គេសុខចិត្តឲកូនចៅគេមកមើលនាងជំនួស តើនាងត្រូវទទួលយំរឿងនេះមួយតង់ទៀតមែនទេ?

«អ្នកនាងបាទ យ៉ាងមិចហើយទាន?ឃ្លានដែរឬទេខ្ញុំនឹងបានចុះទៅទិញអ្វីឲហូប»គេល្អណាស់បើប្ដីនាងបានតែមួយជំនិតគេនាងពិតជារំភើបស្លាប់តែនេះ មិនសូម្បីតែបន្តិច
«មិនអីទេថេអូ យើងមិនទាន់ឃ្លានទេទៅវិញបានហើយយើងចង់សម្រាក»ជីយ៉ុន
«តែ...អ្នកនាង...ខ្ញុំ....»មិនទាន់ទាំងនិយាយសាច់កាចប់ផងនាងហាមាត់និយាយកាត់គេបាត់ទៅហើយ
«ទៅៗ ចាំឃ្លានចាំយើងហៅមក»ជីយ៉ុន
«បាទ ត្រូវអ្វីប្រាប់ខ្ញុំបានគ្រប់ពេល»ថេអូ
   ក្រោយពីនាយចេញផុតទៅនាងក៏អង្គុយដូចមនុស្សគ្មានវិញ្ញាណយំក៏យំមិនចេញ គ្មានកំម្លាំងក្នុងការតទោលជាមួយអ្នកទៀតឡើយនាងហត់ណាស់ហើយគ្មាននរណាមកជួយផ្ដល់កំម្លាំងចិត្តឲនាងទេឬ ប្ដីក៏មិនទៅបាត់ទៅណាមិនមកមើលនាងអ្វីសោះ ថែមទាំងប្រែឲកូនចៅមកមើលជំនួសទៀតគេទុកនាងជាស្អី?រស់នៅគ្មានក្ដីសុខអញ្ចឹងដដែលរស់នៅធ្វើអ្វីទៀត?

មីន យ៉ុនហ្គី & កាំង ជីយ៉ុន
សូមទោសបើភ្លាវកន្លែងណានោះព្រោះអត់បានផ្ទៀងផ្ទាត់ឡើងវិញទេ><
•អ៊ុននី•

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now