ភាគ៥៧💔

1.5K 72 3
                                    


   ស្អែកឡើងពេលវេលាត្រូវបែកគ្នាបានមកដល់ហើយពេលនេះគេចាកចោលនាងនឹងកូនហើយហេតុអីក៏គេមិនប្រាប់នាងគិតចង់លាក់បាំងគ្នាបែបនឹងឬ?នាងមិនត្រូវការទេចាប់តាំងពីគេរៀបសំម្លៀកបំពាក់រួចមិនសូវមាត់មិនសូវកឡើយនាងនិយយដប់ម៉ាត់គេតបមួយម៉ាត់នាងចង់និយាយចង់បង្ហាញថានាងក៏បានដឹងរភងដែរតែនាងគ្មានភាពក្លាហានទេ។

«បងអូនចង់ទិញទឹកដូងសិនបានទេ»អាចថាជាការពន្យាពេកបានខ្លះដើម្បីនាងបាននៅជាមួយគេបន្តិចទៀតយន្តហោះចាកចេញទៅLondon ហើយគេយកនាងទៅទុកចោលហើយពេលនេះ។

«ហឹមម»មិនមែនគេមិនចង់និយាយឡើយតឌបើនិយាយរឹតតែកាត់ចិត្តមិនដាច់គេចាកចេញពីស្រុកកំណើតចោលឪពុកម្ដាយព្រោះត្រូវទៅព្យាបាលជំងឺប្រចាំកាយ។

«បងទៅកូរ៉េមើលថែសុខភាពល្អណាឮទេ?»នាងផ្ដែផ្ដាំទាំងមិនទាន់នឹងបែកគ្នានាងចង់លួងលោមគេកុំឲភ័យព្រួយពីនាងនឹងកូនអីតែនាងគ្មានភាពក្លាហានសោះឡើយសូម្បីតែបន្តិច។

«មិនថាមានរឿងអីឡើងមកអូនមិនដែរប្រែចិត្តមួយនេះទៅស្រឡាញ់នរណាក្រៅពីបងឡើយ សូមបងចង់ចាំស្នេហយើងមួយដង្ហើមនេះ វាអាចនឹងខ្លីតែអូនមានក្ដីសុខក៏សង្ឃឹមថាបងនឹងជោគជ័យនឹងការងារបងណា»នាងនិយាយមកនេះគ្មានអីឡើយក្រៅពីសម្ដៅទៅលើរឿងគេវះកាត់នឹងឯងបានត្រឹមនិយាយជូនពរកំបិតកំបុតស្ដាបើមិនសូវយល់ឡើយ។

«អូនក៏ដូចគ្នា»គេនិយាយជាមួយនាងទាំងមិនបែរមកមើលនាងឡើយភ្នែកសម្លឹងមើលតែដងវិថីប៉ុណ្ណោះមិនចង់គិតច្រើនខ្លាចត្រូវឲមនុស្សស្រីជាទីស្រឡាញ់មកពីបាកចិត្តនឹងខ្លួនដែរ។

_____

   ចំណាយពេលយូរគួរសមពីប្រទេសកម្ពុជាទៅអង់គ្លេសវិញនោះពេលនេះនាងភ្ញាក់ហើយក៏កំពុងរៀបចំឥវ៉ាន់ទៅផ្ទះដូចគ្នាដោយគេជាអ្នកជូននាងទៅផងដែរកុំឲមានការសង្ស័យច្រើន។

  ភូមិគ្រិះចន៚

«បង-អូនស្រឡាញ់បងកុំទៅយូរពេកឮទេកូននឹងអូនរងចាំបងហ្ហឹកៗ»មកដល់ក្លោងទ្វារមុខផ្ទះនាងយំរហេមរហាមដូចកូនក្មេងអារម្មណ៍ខ្លាចបាត់បង់កើតឡើងមកលើនាងកាន់តែខ្លាំងហើយ។

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now