ប៊ូសាន៚
ពីរអ្នកម៉ាក់កូនគេក៏មកដល់សមុទ្រសោយសុវត្ថិភាពពេលនេះកំពុងតែឈរលេងទឹកសមុទ្រជាមួយគ្នាឯនោះដែរនាងកំពុងរងចាំថេយ៉ុងដូចគ្នា។
«ម៉ាក់ៗ»ដាមីស្រែកហៅម្ដាយដោយក្នុងដៃខ្លួនមានកូនស្រីក្នុងនោះយកទៅបង្ហាញម៉ាក់ថានាងមាមសម្ថភាពអីបែបនេះតែក៏ត្រូវម្ដាយឲយកមកប្រលែងវិញទាំងមុខខ្មូតដោយសាររងចាំថេយ៉ុងយូរដែរទើបនាងនឹងកូនសម្រេចចិត្តដើរលេងម្ដុំជិតៗនេះ។
ដើរមកដល់ជិតកន្លែងគេលក់របស់របរអានុស្សវរីយ៍នាងក៏ទប់ដំណើរពេលក្រឡេកឃើញផែនខ្នងដូចមនុស្សដែរនាងធ្លាប់ស្គាល់គេច្បាស់ណាស់ឬក៏នាងស្រវាំងភ្នែក?គេទៅចោលនាងហើយមិចនឹងអានមកឈរនៅទីនេះបានគិតហើយក៏បណ្ដេញគំនិតទាំងនោះចេញក៏នាំកូនដើរបន្តទៅមុខតែលើកនេះបុរសនោះក៏បែរមុខមកវិញទើបនាងត្រូវឈរញ័រដៃជើងដោយនឹកស្មានមិនដល់ថាជាគេ៖
«ស៊ូ ហ្ហឹកបង-បងស៊ូមែនទេអូនហ្សែនឌែលណា»នាងទុកកូនមួយកន្លែងរត់ទៅរកគេដោយទឹកភ្នែករហេមរហាមមើលមុខបុរសជាទីស្រឡាញ់ដែរគេគ្មានប្រតិកម្មអ្វីឡើយ។
«នាងជានរណា?»ស៊ូហ្កាសួរមកនាងបែបសោះកក្រោះមុខគ្មានជាតិគ្មានចូវគេមានប្រពន្ធរួចហើយនាងម្នាក់នេះជានរណាគ្មាននៅក្នុងការចងចាំគេឡើយ។
«អូន-អូន ស៊ូហេ?»នាងចាប់ផ្ដើមរៀបរាប់ពីខ្លួនឯងតែក៏ឃើញប្អូនស្រីសាច់ឆ្ងាយឈាមថោកកំពុងឈរអោបដៃប្ដីនាងដោយកាយវិការឌឺច្បាស់ហើយថាគេមានប្អូននាងហើយនាងអស់សិទ្ធិហើយគួរតែចាកចេញ។
«អូ...នាងស្គាល់ប្រពន្ធខ្ញុំដែរឬ?»ស៊ូហ្កាសួរហ្សែនឌែលពេលឮនាងហៅឈ្មោះស៊ូហេគេគិតថាបើស្គាល់គ្នានឹងកាន់តែល្អព្រោះដើរលេងមានគ្នាច្រើនអីបែបនេះ តែគេមិនបានដឹងឡើយថាកំពុងជិតនឹងមានសង្គ្រាមវៃដណ្ដើមរបស់គេមកវិញផងថាមិនត្រូវ។
«ចា៎ ស្គាល់ច្បាស់ខ្លាំងណាស់ថាសន្ដានវាថោកដូចជាម្ដាយវិញអញ្ចឹង»នាងនិយាយតែពិននេះក៏ដើរចេញដោយដៃមានកាន់ក្មេងតូចគួរឲស្រឡាញ់ខ្លាំងណាស់ទឹកភ្នែកនាងស្រក់ហូរពេលនេះគេនៅរស់នាងសប្បាយចិត្តហើយទោះគេមិនបានចង់ចាំនាងក៏ដោយត្រឹមដឹងថាគេមានសុខភាពល្អនាងអស់ចិត្តហើយបើនិស្ស័យនាងនឹងគេអស់ត្រឹមនេះនាងក៏មិនចង់ទៅតភ្ជាប់ទៀតដែរ។
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...