ពន្លឺព្រះអាទិត្យនាពេលថ្ងៃលិចក៏បានជះចូលតាមចង្រឹងដែកបង្អួចដែរតូចចង្អៀតអាចឲមើលឃើញត្រឹមពន្លឺ រាងស្ដើងដែរសន្លប់ពេញមួយថ្ងៃបានដឹងខ្លួនឡើងកម្លាំងនាងឡើងល្វើយតែម្ដងនាងប្រឹងប្រមូលកម្លាំងដើម្បីអង្គុយអោបដៃចូលគ្នាឈ្ងក់មុខអង្គុយយំនឹងវាសនាខ្លួនឯងដែរមិនដូចមនុស្សដ៏ទៃមិនស្រួលទេពេលគេវាយធ្វើបាបនាងម្ដងៗ នាងស្ទើរឆ្គួតខ្លាចជាមនុស្សប្រសៃប្រសាទហើយ ។
«ហ្ហឹកៗ អ្នកណាក៏បានដែរមកជួយនាំខ្ញុំចេញពីនរកនេះផងខ្ញុំខ្លាចហើយ អាយយយ»នាងយំដល់ថ្នាក់រវើរវាយថាមានអ្នកមកវាយតបនាងដោយអំពើហិង្សា នាងច្រូងសក់ខ្លួនឯងប្រៀបដូចជាមនុស្សខ្វះសតិអង្គុយខ្លាចមនុស្សគ្រប់គ្នាទាំងដែរក្នុងបន្ទប់នេះមានតែនាងម្នាក់ប៉ុណ្ណោះ
«ហាហា កូនម៉ាក់នៅក្នុងពោះម៉ាក់យ៉ាងមិចហើយ?ម៉ាក់បានប៉ាក់អាវឲកូនច្រើនណាស់ណាកូនសំម្លាញ់ម៉ាក់ ប៉ាកូនគាត់ស្រឡាញ់ម៉ាក់ណាស់ដឹងទេ?កូនធំឡើងត្រូវជាក្មេងល្អស្ដាប់បង្គាប់ម៉ាក់ណា ម៉ាក់ស្រឡាញ់កូន កូនសំម្លាញ់ម៉ាក់»ជីយ៉ុនអង្គុយអង្អែលពោះដែររាបស្មើរសម្រៃនឹកឃើញរឿងកូនពីមុនទាំងដែរពេលកូននាងលែងនៅទៀតហើយ នាងអង្គុយនិយាយជាកូនម្នាក់ឯងសើចតែឯងយំតែឯងប្រៀបដូចជាមនុស្សបាត់បង់សតិ ហើយក៏មិនបាច់សួរនាងដល់ថ្នាក់នេះដោយសារនរណា?
សេអ៊ូល
«អាឡូ បងមីនបងនៅផ្ទះទេ?»សំម្លេងគ្រលរធំចេញពីកំលោះរាងសង្ហាចន ជុងគុកកំពុងឈរនិយាយទូរស័ព្ទជាមួយបងគេ
«នៅ»មួយម៉ាយ់កំតុបរ៉ុបពីជីមីនឆ្លើយគំរោះគំរើយជាមួយបងប្អូនបើស្រីវិញឲឡើងរលួយដូចបង្អែមដាក់ខ្ទិះជ្រុល
«ទៅដល់ឡូវហើយចឹង»ជុងគុកថាហើយក៏ផ្ដាច់ប្រពន្ធទូរស័ទ្ទចោលបើកឡានសម្ដៅទៅផ្ទះបងគេជាប្រញាប់
ង៉ោងងង[ភូមិគ្រិះ]
ងឺតតត!!!
«លឿនបោះវាមែនអានេះវើយ»ជីមីនអង្គុយផឹកតែអានកាសែតឮសម្លេងឡានក៏គេដឹងថាជានរទៅហើយ
«មកមានកាស្អី ហើយមកពីអង់គ្លេសតាំងពីពេលណា?»ជីមីនហាស្រដីឡើងពេលឃើញប្អូនខ្លួនមកមិនទាន់ដាក់គូទអង្គុយដល់សាឡុងផង
«មានហើយបានមកនោះ ហើយក៏ទើបមកនឹងឯងក្ដៅៗហុយៗ»ជុងគុកនិយាយហីៗគ្មានខ្វល់
«និយាយមកមានការអី?»ជីមីន«អ្នកដែររៀបការជាមួយបងយ៉ុនឈ្មោះកាំង ជីយ៉ុនមែនទេ?»ជុងគុកសួរដោយចង់ដឹងខ្លាំងៗ
«អឺ មែនហើយយ៉ាងមិច?»ជីមីន
«មិនយ៉ាងមិចទេតែ នេះជានាងមែនទេ?»ជុងគុកសួរដោយចាំស្ដាប់ចម្លើយឲលឿនចេញពីមាត់អ្នកកម្លោះ
«ក៏នឹងហើយ ឯងមានអីមែនទេ?»ជីមីនសួរដោយមិនទាន់អស់មន្ទិលមិចមកចេះដឹងរឿងប្រពន្ធគេនេះ?«បងឌែល!!!!»ជុកគុកបន្លឺឡើងទាំងរំភើបចិត្តទីបំផុតអ្វីដែរប៉ាម៉ាក់គេតាមរកមកបានឃើញហើយ
«ឯងមានប្រាប់យើងតិចមើលបើមិនបានដឹងស្ទះខ្យល់ងាប់ឥឡូវហើយ»ជីមីនអន្ទះអន្ទែងចង់ដឹងរឿងស្ទើរស្លាប់
«គឺអ្នកដែរជាប្រពន្ធបងយ៉ុននឹងជាបងស្រីរបស់ខ្ញុំ»ជុងគុកបន្លឺបានពិននឹងជីមីនអង្គុយខ្ទុបមាត់ស្ទើរមិនជឿនេះគ្មាននរណាដឹងទេថាគេមានបងស្រីនោះព្រោះម្នាក់ៗគិតថាគេជាកូនទោលទាំងអស់«មូលហេតុដែរគាត់មកនៅទីនេះព្រោះពេលកើតមកសត្រូវរបស់ប៉ាមានគម្រោងចាប់បងឌែលធ្វើជាចំណុចខ្សោយគាត់ សត្រូវប៉ាមានជុំវិញគ្រប់ទិសគ្រប់កន្លែងដោយហេតុគាត់មានសត្រូវច្រើនបែបនេះព្រោះអ្នកដែរជាដៃសហការជាមួយគាត់មុនចាប់ផ្ដើមមានចិត្តច្រណែនគាត់ដោយក្រុមហ៊ុនមានអ្នកគាំទ្រនាយករដ្ឋមន្រ្តីអារមេរិចបានសសើរនៅកាំភ្លើងដែរបានបង្កើតឡើងដោយប៉ាមានគោលបំណងយកទៅឲនាយករដ្ឋមន្រ្តីអាមេរិចតែក៏មិនគិតថាមានអ្នកលួចឈ្នានីសច្រណែនគាត់ជាច្រើនការប៉ងសម្លាប់គ្រួសារខ្ញុំគឺស្ទើររាល់ថ្ងៃពិបាករស់មិនធម្មតាទើបម៉ាក់គាត់បានសុំផ្ញើរបងឌែលឲមកនៅជាមួយអ្នកបម្រើចាស់របស់គាត់ដោយបន្លំឈ្មោះដាក់ កាំង ជីយ៉ុនរហូតដល់ឥឡូវ។ ទម្រាំតែពេលមានខ្ញុំរឿងរ៉ាវដេញតាមសម្លាប់ក៏បានស្ងាត់តែដោយចង់រក្សាសុវត្ថិភាពបងឌែលទុកសិនទើបគាត់ថាចាំខ្ញុំធំចាំទៅយកគាត់មកវិញប៉ុន្តែរហូតដល់ឥឡូវគឺបាត់ដំណឹងពីបងឌែលតែម្ដងអ្នកបម្រើមើលចិញ្ចឹមបងឌែលក៏បាត់ឆឹងទើបម៉ាក់ព្រួយបារម្ភបានឲខ្ញុំមកតាមយកគាត់ទៅវិញនេះតែមិនគិតថាបងឌែលមានប្ដីជាបងយ៉ុនទេ»ជុងគុករៀបរាប់រឿងរ៉ាវប្រាប់ជីមីនឡើងអស់
«ហើយឯងគិតយ៉ាងមិចបន្តរ?»ជីមីន
«គឺ....»កំពុងតែរៀបនិយាយមានសំម្លេងមួយបានមកផ្ដាច់ការពិក្សារបស់គេឲងៀកទៅរកប្រភពសម្លេង
«លោកប្រុស មានរឿងធំហើយយយយ»
(នរណាគេចេះ?)
អេតមីនប្រហែលដាក់ច្បាប់រឿងនេះ2ឮ3ថ្ងៃព្រោះអេតមីនជាប់រវល់សរសេររឿងថ្មី កុំភ្លេចគាំទ្ររឿងថ្មីអេតមីនផងណា🥰❤️
____
Chrxstaシ
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Acciónការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...