នាងរត់ទៅដួសទឹកពីពាងក្បែរនោះដើម្បីយកមកប្រោះដីឲសើមតិចៗស្រួលឲនាងដាំវាបានល្អ នាងចាប់ផ្ដើមកាយដីឲប្រហោងបន្តិចរួចចាប់ផ្ដើម ដាក់គ្រាប់ផ្កាចូលទៅម្ដងមួយៗរហូតជាជួរ នាងដាំបណ្ដើរសក់ក៏ធ្លាប់មកបាំងភ្នែកធ្វើនាងពិបាកក្នុងការដាំក៏យកដៃគ្រវាសសក់តែស៊យអី មកប្រលាក់អាវគេទៀតនេះបើគេដឹងនាងងាប់មិនខានទេ យកអាវគេមកពាក់មិនបាសុំហើយនៅប្រលាក់ទៀត សម្រេចចិត្តឈប់គិតសិននាងក៏ចាប់ផ្ដើមដាំបន្តរទៀតរហូតដល់ពេញកន្លែងកន្លែងដែរនាងត្រូវដាំ ។
ឈូ!!!
ទឹកភ្លៀងបានបង្អុលមកពីលើមេឃដូចរន្ទះធ្វើឲនាងរត់មិនទាន់ចូលផ្ទះទាំងទទឹកជោកនេះកំពុងតែដាំផ្កាជក់ចិត្តផងចង្រៃដល់ហើយមកភ្លៀងអីណា មិនចាំយូនាងឡើងទៅផ្ដូរសំម្លៀកបំពាក់យ៉ាងលឿនព្រោះបើទុកយូខ្លាចហើមពោះ បន្ទាប់ពីផ្លាស់សំម្លៀកបំពាក់រួចហើយនាងក៏ចុះមកក្រោយវិញតែថាគេមិនទាន់មកផ្ទះទៀតនាងដើរទៅវិញទៅមក រហូតដល់មេឃរាំងមេឃក៏ចាប់ផ្ដើមយប់ម្ដងតិចៗ ៕
«លោកមីន លោកមីន»សំម្លេងគ្រលរធំនៅពីមុខផ្ទះនាងក៏ស្ទុះទៅបើកទ្វារថាជានរណា
«លោកមីននៅដែរទេអ្នកនាង»អ្នកនេសាទសួរឡើងដោយក្នុងដៃមានថង់ត្រីច្បាស់ណាស់ថាគេយកមកឲនាយទៀតហើយ ប៉ុន្តែគេមិនទាន់ដឹងថាចាហ្វាយកោះនេះមានប្រពន្ធឬនៅទេ ថែមទាំងមិនស្គាល់មុខទៀត«គាត់មិននៅទេ លោកមានការអ្វីមែនទេ?»ជីយ៉ុនសួរទៅដោយអារម្មណ៍ភិទភ័យដែរមេឃខិត្តយប់ហើយនៅតែឯងទៀតឥឡូវមានមនុស្សមិនស្គាល់មុខមកពីណាមិនដឹងសួរទៀតណាមិនភ័យ
«នេះបាទ ជួយយកត្រីទុកឲគាត់ផងបាទ»អ្នកនេសាទក៏ហុចថង់ត្រីទៅនាងដោយមានចម្ងលឭក្នុងចិត្តចង់សួរថានាងជានរណាធម្មតាគេមិនដែរឃើញយ៉ុនហ្គីយកស្រីពីណាមកទីនេះទេ
«ចា៎ អរគុណហើយណាលោក»ជីយ៉ុនទទួលយកដោយញញឹមជាសុជីវធម័«អ្នកខ្ញុំសួរមួយបានទេ?»ទម្រាំតែដាច់ចិត្តសួរគេក៏ឈររាប់ដៃជើងសួរ អត់ៗ ឡើង10ឥឡូវហើយ
«ចា៎ លោកមានអ្វីមែនទេ?»ជីយ៉ុនចាប់ផកដើមភ័យជាងមុនគិតថាអំបាញ់មិញបានចូលក្នុងផ្ទះហើយឥឡូវមកហៅសួរអីណា
«អ្នកនាងត្រូវជាអ្វីនឹងលោកមីនបាទ?»អ្នកនេសាទសួរដោយរអៀសខ្លួន ពិតជាឆ្គួតមែនហើយនៅសុខៗមកចង់ចេះដឹងរឿងគេចឹងនោះ«ត្រូវជាប្រពន្ធខ្ញុំ មានអ្វីមែនទេ?»យ៉ុនហ្គីមិនដឹងអើតមុខមកពីភពណាទេធ្វើឲគេទាំងពីអ្នកភ្ញាក់ផ្អើលមិនស្ទើរទេ នេះលេងមក Surprise អីចឹងម៉ងហ៎?
«អ៎ បាទសុំទោសដែរខ្ញុំចេះដឹងសួរនាំ ព្រោះគ្រាន់តែឆ្ងល់ឥឡូវសុំលាទៅវិញហើយ»អ្នកនេសាទបន្លឺហើយដាក់មេប្រូចទៅបាត់នៅយូមិនបានទេប្ដីគេទាយត់បំបាក់.កម៉ង ចំណែកឯអ្នកកំលោះពេលដែរអ្នកនេសាទចេញទៅបាត់ទឹកមុខចាប់ផ្ដើមប្រែជាកំណាចភ្លាមៗតែម្ដង«នេះបើខ្ញុំមកមិនទាន់ ប្រហែលកំពុងធ្វើស្អីគ្នាបាត់ហើយទេដឹង?»យ៉ុនហ្គី
ផាច់!!!ផ្ទៃមុខសង្ហាសរលងត្រូវងាកទៅម្ខាងដោយស្នាដៃប្រពន្ធគេហ៊ានពេកហើយដែរមើលងាយនាងដល់ថ្នាក់នឹង គិតថានាងជាស្រីចិត្តងាយដល់ថ្នាក់នឹងមែនទេជ្រុលពេកហើយ
«លោកឯងនេះថោកទាបណាស់»ចប់សម្ដីភ្លាមនាងក៏ងាកបម្រុងដើរទៅបន្ទប់ហើយតែក៏ថា គេឲទះហើយទៅស្រួលចឹងមែនទេ?ស្រួលពេកដឹង?
____
Chrxstaシ
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...