ចិត្តស្អប់បង្ខាំងបេះដូង
ភាគទី២
« ឯងឲគេរៀបចំសំម្លៀកបំពាក់អ្នកបម្រើឲនាងទៅ អ៎កុំភ្លេចឲនាងសុីបាយផងព្រោះនាងមិនទាន់អាចស្លាប់បានទេ »យ៉ុនហ្គីក៏ងើបពីកៅអីនិយាយទៅជំនិតដោយសំម្លេងយ៉ាងត្រជាក់ប៉ុន្តែទឹកមុខពោរពេញដោយភាពកំណាចរួចក៏ដើរចេញទៅយ៉ាងរំភើយ
« នាងឆាប់ដើរមកតាមខ្ញុំមក»
«....» នាងតូចមិនបានឆ្លើយតបអ្វីក្រៅពីយល់ព្រមធ្វើតាមបញ្ជារបស់គេព្រោះនាងគ្មានកំម្លាំងអ្វីក្នុងការទំនាស់នោះទេ
« នេះជាសំម្លៀកបំពាក់ ស្អែកនាងត្រូវងើបម៉ោង5ហើយបើចង់ដឹងថានាងមានទួនាទីធ្វើអ្វីនោះក៏ទៅសួរអ៊ុំឈូទៅ ខ្ញុំទៅសិនហើយ »ថេអូមិននិយាយអ្វីច្រើនទេរួចក៏ដើរចេញទៅពាក្យពេជ្យដែរគេនិយាយទៅកាន់នាងវាមិនអាក្រក់ស្ដាប់ដូចជាចាហ្វាយរបស់គេទេទើបធ្វើឲនាងមានអារម្មណ៍ថាមានអ្នកនៅក្បែរ
« តើប៉ានឹងមកយកកូនវិញដែរទេ? » ជីយ៉ុនសួរសំណួរមួយនេះទៅខ្លួនឯងទាំងដឹងក្នុងចិត្តប្រាកដជាគ្មានអ្នកមកយកនាងហើយ នាងក៏អង្គុយមើលខ្លួនឯងនៅមុខកញ្ចក់ដោយដៃក្រសោបអោបជាប់ខ្លួននៅក្នុងបន្ទប់ដ៏តូចចង្អៀតដែរមានសភាពងងឹតគិតដល់វាសនាដ៏អាក្រក់របស់នាង នាងនៅតែសួរខ្លួនឯង « ហេតុអ្វីបានជាខ្ញុំត្រូវមកជួបរឿងបែបនេះ? ម៉ាក់!!ម៉ាក់នៅទីណាកូនឯកោខ្លាំងណាស់កូនចង់បានភាពកក់ក្ដៅពីម៉ាក់ » ពិតមែនហើយនាងពិតជាខ្វះភាពកក់ក្ដៅណាស់តាំងពីម្ដាយនាងស្លាប់ទៅមានតែភាពវៃដំពីម្ដាយនឹងប្អូនរបស់នាង
#ថ្ងៃថ្មី
[ ភូមិគ្រឹះលោកផាកឌូ រ៉េម៉ូកាំង ]
« លោកប្រុស »
« ស៊ូត កុំមាត់ប្រយ័ត្នអ្នកស្រីឯងឮ » លោកកាំងបានប្រាប់អ្នកដែរបន្លឺឡើងមិញនេះឲស្ងាត់មាត់ព្រោះខ្លាចប្រពន្ធឮនេះមើលទៅក៏ដូចជាចោរលួចចូលក្នុងផ្ទះដែរ កំពុងតែព្យាយាមដើរលបៗក៏ស្រាប់តែនរណាម្នាក់បន្លឺឡើងពីក្រោយខ្នងគាត់
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...