«គឺ....»កំពុងតែរៀបនិយាយមានសំម្លេងមួយបានមកផ្ដាច់ការពិក្សារបស់គេឲងៀកទៅរកប្រភពសម្លេង
«លោកប្រុស មានរឿងធំហើយយយយ»ថេអូ
«មានរឿងអី បានឯងមកត'ហេបត'ហបបែបនេះ?»ជីមីនងៀកទៅស្ដីឲកូនចៅរបស់បងខ្លួនដែរមកស្រែកអត់របៀបបែបនេះកំពុងតែចង់ស្ដាប់រឿងគេនេះផង
«នរណាគេនឹងបង?»ជុងគុកសួរឡើងព្រោះថានាយមិនស្គាល់ថេអូទេព្រោះគេទើបមកកូរ៉េបាន២ដងឲគត់
«កូនចៅយ៉ុនហ្គីហ្យុង»ជីមីន
«អ៎ តែថាមានរឿងអីបានស្រែកបែបនេះ?»ជុងគុកសួរទៅអ្នកដែរឈរធ្មឹងប្រឹងស្រែកអំបាញ់មិញ«អ៎ គឺថា...»ថេអូអេះអុញមិនហ៊ានប្រាប់ទៅជីមីននឹងជុងគុកដែរកំពុងអង្គុយផ្ទៀងត្រចៀកស្ដាប់
«ហើយមិនព្រមប្រាប់មក?»ជីមីន«គឺថាអ្នកនាងយ៉ុនត្រូវចាហ្វាយធ្វើបាបក្បែរស្លាប់បាទ»ថេអូនិយាយរួចក៏រាងអោនមុខចុះមានអារម្មណ័ស្ដាយដែរគេជួយចាហ្វាយស្រីខ្លួនមិនបានហើយមកប្រាប់ចាហ្វាយនេះក៏សង្ឃឹមថាជួយចាហ្វាយស្រីគេបានទៅចុះ
ប្រាវវវវ!!!
សំម្លេងកាវថ្មធ្លាក់បែកដែរជាកែវដែរជុងគុកលើកកាន់មកក្រេបទឹកតែបន្តិចតែក៏ធ្លាក់វិញពេលស្ដាប់ឮថេអូនេះហើយគេអង្គុយធ្មឹងដូចមនុស្សគ្មានវិញ្ញាណនេះគេកំពុងចង់តែសើចចំអកខ្លួនឯងគ្រាន់តែបងស្រីមួយការពារមិនបាន?តែមិនមែនទេគេមកយឺតពេល?គេស្ទើរមិនជឿមែនថានាងត្រូវបងប្រសខ្លួនដែរមិនជាប់សាច់ឈាមគ្នាតែធ្លាប់រាប់អានគ្នាពីតូូចៗតែឥឡូវបែរជាមកឮថានាងស្ទើរស្លាប់នេះគេតាំងពីកើតមកមិនទាន់បាននិយាយឬឃើញមុខបងស្រីនាងផង នាងត្រូវស្លាប់ទៅចោលគេបាត់ហើយឬ?
អាចថាគេមិនដែរសូវមានអ្នកលេងជាមួយប៉ុន្មានទេពេលឃើញគេមានបងមានប្អូនគេកាន់តែចង់ធំស្វះស្វែងរកបងស្រីគេឲឃើញព្រោះម៉ាក់ប៉ាគេគ្មានពេលទំនេរសោះពេលខ្លះគេនៅផ្ទះតែឯង ចេញពីរៀនក៏ឡើងអង្គុយសំកុកក្នុងបន្ទប់ម្នាក់ឯង នេះហើយជាជីវិតគេទោះគេខិលខូចញ៉ែស្រីមិនរើសមុខមែនតែគេក៏ជាមនុស្សស្ងាមស្ងាត់ណាស់ដែរដោយជ្រើសដេកជាមួយសករី ទៅក្លឹប ដើរលេងអីនេះគឺដើម្បីបំបាត់ភាពអផ្សុកខ្លួនឯងទេ។
«ឯ...ឯងថាយ៉ាងមិចមិញ?»ជុងគុកឆ្លើយដដិតជាប់គ្នាធ្វើឲថេអូឆ្ងល់ព្រោះមិនទាន់ដឹងថាជុងគុកជាអ្វីនឹងនាង
«ដូចដែរឮចឹងបាទ ខ្ញុំបានទៅយកអ្នកនាងមកហើយតែចាហ្វាយគាត់តាមទាន់»ថេអូ«ហើយពេលនេះបងស្រីខ្ញុំនៅឯណា ខ្ញុំនឹងទៅយកគាត់ដោយខ្លួនឯង»ជុងគុកចាប់ផ្ដើមកើតខឹងឡើងចំពោះរឿងដែរយ៉ុនហ្គីធ្វើបាបបងស្រីខ្លួនស្ទើរស្លាប់ នេះគេកំពុងតែឆ្ងល់រឿងអ្វីបានជាធ្វើបាបដល់ថ្នាក់ស្ទើរស្លាប់ បើមានរឿងអ្វីនិយាយគ្នាតាមសម្រួលបានតា៎ចាំបាច់ប្រើអំពើហិង្សា
«បងស្រី?»ថេអូភ្ញើកផ្អើលភ្លាមៗពេលឮជុងគុកនិយាយថាជីយ៉ុនជាបងស្រីគេទាំងដែរពីមុនទៅសើបមកជីយ៉ុននាងមានតែប្អូនស្រីចុងប៉ុណ្ណោះ
«កាំង ជីយ៉ុនជាបងស្រីរបស់ជុងគុក ដែរឈ្មោះនាងជាឈ្មោះក្លែងក្លាយឥឡូវប្រាប់សិនមកប្រពន្ធយ៉ុនហ្គីហ្យុងនៅណា?»ជីមីនរៀបរាប់ឆ្លើយជំនួសជុងគុកព្រោះថាឃើញគេអង្គុយគិតអ្វីក្នុងចិត្តដោយមើលមិនដឹងទាល់តែសោះ
«កោះជេជូបាទ»ថេអូឆ្លើយដោយមិនទាន់ចង់ដឹងរឿងរវាងជីយ៉ុននឹងជុងគុកទៀតព្រោះពេលនេះគ្មានពេកសួរនាំច្រើនទេ
«ជេជូ!!!»ជុងគុកឧទានឡើងមកភ្លាមៗនេះលេងសុទ្ធតែវៃដល់កោះផងមិនជិតទេនេះ
«ឯងគិតទៅណា?»ជីីនសួរឡើងពេលឃើញជុងគុកងើបពីសាឡុងក្រេះដោយមិននិយាយអ្វីមួយម៉ាត់
«ទៅយកបងខ្ញុំ»ជុងគុកងៀកតបមកវិញដោយចងចិញ្ចើមចូលគ្នានេះបងគេស្ទើរស្លាប់ហើយឪមកអង្គុយផឹកតែផឹកកាហ្វេរមែនទេ គេទៅមិនរួចទេចង់ជួបមុខចង់ស្គាល់បងខ្លួនស្ទើរស្លាប់
«ចង់ទៅឥឡូវ?»ជីមីន
«ហើយគិតដល់ពេលបងខ្ញុំស្លាប់ទើបទៅ?»ជុងគុកនៅបងមកសួរវិញនេះកំពុងអន្ទះសារចង់ដាលបងប្រិសគេផងមកធ្វើឆ្គួតស្អីដាក់បងស្រីគេនឹង
«ហើយឯងទៅនឹងដឹងទីតាំងច្បាស់លាស់ឬនៅស្គាល់ផ្លូវច្បាស់ឬនៅ?»ជីមីន
«ទីតាំងកោះជេជូ ហើយបើផ្លូវនោះកុំភ័យសម័យនេះហើយគេមិនភ្លើទេ»ជុងគុកថារួចក៏ដើមចេញទៅដោយកំពុងរៀបពាក់ស្បែកជើងបងប្រុសគេមកដេញដោលទៀតនេះកាពុលមុខណាស់អាមនុស្សកំពុងប្រញាប់ផង
«យើងដឹងថាឯងមិនភ្លើរហើយតែបើឯងទៅពេលនេះប្រយ័ត្នយ៉ុនហ្គីហ្យុងបាញ់បែកក្បាលទៅ ចូលមកខាងក្នុងនិយាយពីគម្រោងការសិន»ជីមីន
(គម្រោងកាអីទៅណ៎?)
___
Chrxstaシ
Happy Merry Christmas Day all my beloved reader🤧❤️🎄wishing all my reader dream come true. They can go to bts concert one day with admin nah><. adminសុំត្រឹមមានអ្នកcmtពីសាច់រឿងនឹងvoteឲadminទៅជាកាដូរបស់adminធំធេងណាស់ហើយ🥺❤️។
30vote I'll drop part33 tonight .
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Hành độngការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...