ភាគ៥៤❤️

1.5K 80 9
                                    

នាងឈរមើលមុខគេដោយមានមន្ទិលសង្ស័យជាខ្លាំងចំពោះគេពេលនេះបើកើតអីក៏ប្រាប់មកនាងនឹងជួយរកផ្លូវដោះស្រាយឲបានស្រួលមិនមែនកើតអីឡើងសម្ងំលាក់ទុកតែខ្លួនឯងចឹងទេជាប្ដីប្រពន្ធនឹងគ្នារឿងគេក៏ដូចជារឿងនាងពិបាកចិត្តរឿងអីក៏ជួយដោះស្រាយគ្នាប្រាប់គ្នាមិនចូលចិត្តលាក់លៀមឡើយ។

«អូននិយាយបងឬមិញបងកន្លែងគិតថានឹងគួរនាំកូនយើងទៅកន្លែងណាពេលកើតមកនោះណា»ស៊ូហ្កាដែរឈរស្ងាត់អស់ជាយូរគេក៏រកនឹកកុហកនិយាយឡើងកុំឲនាងសង្ស័យនៅខ្លួនទាំងដែរបេះដូងឈឺខ្ទោកៗចង់ប្រាប់ថាគេចង់នៅក្បែរនាងឲយូរជាងនេះចង់ឃើញមុខកូនតើអាចទេ?អំពើគេសាងលើនាងអ្វីខ្លះពេលនេះក៏ធ្លាក់មកដល់ខ្លួនហើយ។

«ពិតទេ?»នាងហាកដូចជានៅមានមន្ទិលសង្ស័យលើគេនៅឡើយទើបស៊ូហ្កាដូរប្រធានបទនាំនាងទៅផ្លាស់សំម្លៀកបំពាក់នឹងអាងទៅញាំអីព្រោះថ្ងៃត្រង់ណាស់ហើយនាងប្រាកដជាឃ្លាន។

___

«អរគុណណាស់លើកក្រោយអញ្ជើញមកម្ដងទៀត»ម្ចាស់ហាងជួលសំម្លៀងបំពាក់នោះក៏ចេញមកលាពួកគេដោយនិយាយជាភាសាបរទេសទើបស៊ូហ្កាងក់ក្បាលទុកជាការតប។

«ចង់ញាំអីនៅឯណា?»គេសួរនាងឲហើយរកនាងចង់ញាំនៅទីនេះគេនឹងបានរៀបចំឲនាងស្រួលកុំឲពិបាកអ្វីសោះឡើយ។

«នៅទីនេះល្អទេ យើងទៅទិញបាយនឹងសាច់ទៅញាំក្រោមដើមឈើលើថ្មនោះទៅអូននឹងបានមើលប្រាសាទម្ដងទៀតផង»នាងនិយាយដោយកាយវិការប្រាប់គេឲដឹងយ៉ាងវែងអន្លាយព្រោះមិនដាច់ចិត្តទៅណាសោះណាមួយក៏សាកប្ដូររសជាតិពីក្នុងហាងអង្គុយអីបែបនេះវាក៏ប្លែកម្យ៉ាងដែរ។

«ចឹងយើងទៅទិញទៅអូនចង់ញាំអីរើសនឹងទៅ»ស៊ូហ្កានាំប្រពន្ធដើរមកមើលមុខម្ហូបដែរដំរាបជួរគ្នាជាច្រើនមុខមិនដឹងញាំមួយណាអត់មួយណាឡើយហើយ។

«ខ្ញុំយកអានេះ អានេះមួយ អានេះមួយទៀតមក ហើយក៏អានេះមួយទៀតនឹងសុំទឹកវាឲច្រើនមកណា»នាងនិយាយជាភាសាអង់គ្លេសដែរខ្លួនបានចេះតិចតួចដោយមានប្ដីជាជំនួយផងដែរនាងចេះតែចង្អុលយកនេះយកនោះទាំងមិនដឹងថាវាញាំកើតឬមិនកើតឡើយ។

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now