មកពីដើរលេងនៅសមុទ្រវិញប៉ាម៉ាក់វ័យក្មេងក៏រៀបចំឌីននើរពេលល្ងាចជាមួយកូនស្រីតែមួយគត់តបស់ខ្លួនដោយក្ដីសុខមិនអាចកាត់ថ្លៃបាន។
«មោះចាំបងយកកូនទៅងូតទឹក»ឃើញថានាងត្រូវមើលកូនមកយូរហើយទើបចង់ជំនួសដៃជើងនាងម្ដងរួចក៏ពរកូនស្រីទៅចូលក្នុងបន្ទប់ទឹកងូតពីរអ្នកប៉ាកូនដោយក្រោមស្នាមញញឹមរបស់ម្ដាយ។
ទម្រាំតែប៉ាកូនគេងូតទឹកហើយជាងកន្លះម៉ោងឯនោះចេញមកវិញក៏ឃើញថាសម្លៀកបំពាក់ប្រពន្ធគេរៀបចំរួចហើយអស់ហើយនៅឡើយតែស្លៀកប៉ុណ្ណោះ។
«ម៉ាក់ៗអាងារណាស់»ដាមីយកកន្សែងអោបខ្លួនលូនចូលក្នុងភួយឲឃើញតែក្បាលលឹមៗព្រោះបន្ទប់បើកម៉ាសុីនត្រជាក់គួបផ្សំនឹងរដូវរងាក៏មកដល់ផងទើបរងាលូនចូលក្នុងភួយ។
«ចេញមកដាមីម៉ាក់បិទម៉ាសុីនត្រជាក់រួចហើយមកៗម៉ាក់ស្លៀករ៉ូបឲ»ឃើញកូនដូចមិនចង់ចេញសោះទើបហើយលួងលោមឲចេញមកស្លៀកពាក់ប្រញាប់នឹងទៅក្រៅបន្តរទៀត។
«យ៉ាងមិចហើយបង ថេយ៍ចាត់ការរួចអស់ហើយឬ?»នាហសួរទៅប្ដីពេលមកពីនិយាយទូរស័ព្ទជាមួយថេយ៉ុងវិញព្រោះថាមួយថ្ងៃនេះរវល់តែដើរលេងមិនដឹងថាថេយ៉ុងចាត់ការឲពិបាកប៉ុណ្ណាទេ។
«គេថារួចរាល់អស់ហើយឲទុកចិត្តចុះនៅចាំថ្ងៃឡើងតុលារការកាត់ក្ដីទេ»ស៊ូហ្កាចូលមកអោបប្រពន្ធនឹងកូនដោយក្ដីស្រឡាញ់អស់ពីបេះដូចមិនអាចបកស្រាយបានឡើយស្នាមញញឹមប្រពន្ធកូនជាក្ដីសុខរបស់គេនៅពេលនេះ។
«អូនមិនដឹងគួរអរគុណថេយ៍យ៉ាងមិចទេ គេជួយយើងច្រើនណាស់តាំងពីអត់ពីបងទៅរហូតមកដល់រឿងនេះទៀត»នាងប្រាប់ទៅប្ដីឲដឹងថាថេយ៉ុងគេបានមើលថែនាងច្រើនណាស់គេមិនដែរឲបងថ្លៃពិបាកឡើយ។
«បើចង់សងគុណថេយ៉ុងមានតែកូនយើងប៉ុណ្ណោះ»ស៊ូហ្កាមើលមុខកូនស្រីបែបស្រពាប់ស្រពោនព្រោះមិនហ៊ាននិយាយប្រាប់ប្រពន្ធពីរឿងថេយ៉ុងសុំឡើយគេខ្លួនឯងក៏ពិបាកចិត្តដែរ។
«បងនិយាយពីអីស៊ូ»នាងហាក់ដូចជាភ្ញាក់បន្តិចពេលឮប្ដីនិយាយបែបនេះមីងមាំងមិនទាន់យល់សាច់ការប្ដីនិយាយនៅឡើយទេ។
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Actionការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...