ភាគ២៨💔

2.3K 96 7
                                    

   កង់ឡានឈប់ភ្លាមគេក៏យកនាងចេញពីក្នុងឡាំងដែរនៅរបាំងខាងក្រោយបើកទៅស្រាប់តែឃើញថានាងមុខមាត់ស្លេកស្លាំងអស់ទៅហើយ។នេះនាងស្លាប់ឬរស់?មិនអាចទេបើតួស្រីស្លាប់រឿងមិចល្អមើលមែនទេអ្នកអាន?
  តោះចូលសាច់រឿងឈប់វល់មួយអ្នកសរសេរទៀត៕

«អ្នកនាង!!អ្នកនាង!!ឮខ្ញុំហៅទេ»ថេអូអង្រួលនាងតិចជាការដាស់ហៅឲភ្ញាក់ឡើងតែឃើញថានាងបើកត្របកភ្នែកតិចៗក៏រៀងអ៎ក្នុងចិត្តគិតថានាងមិនអីគេយកឲនាងមកអង្គុយកាបាំហមុខឲស្រួលហើយទើបចាប់ផ្ដើមចេញដំណើរយ៉ាងលឿនស្លេវនាងក៏មិនមាត់អីព្រោះគ្មានកម្លាំងណាមួយកំពុងតែឈឺខ្លួនគ្មានអារម្មណ៍និយាយអីទ ។

  រីងងងងង សម្លេងទូរស័ព្ទបន្លឺឡើងធ្វើឲអ្នកមានឈ្មោះជាថេអូប្រញាប់លើកយកមកទទួលតែក៏មិននឹកស្មានថាជាលេខរបស់ចាហ្វាយគេ ធ្វើឲគេពិបាកចិត្តក្នុងការលើក។

«អាឡូចាហ្វាយមានការអ្វីដែរទាន»ទីបំផុតក៏ដាច់ចិត្តលើកគេប្រឹងធ្វើជាធម្មតាកុំឲអ្នកម្ខាងទៀតគិតថាគេមានពិរុទ្ធ

«ឈប់ឡានទៅបើឯងចង់នៅបម្រើយើង»មួយប្រយោគនេះធ្វើឲគេគាំងជាខ្លាំងនេះគេដឹងថានាងនៅជាមួយកូនចៅគេឬច្បាស់ជាស្លាប់ហើយលើកនេះតែមិនប្រាកដថាអ្នកត្រូទោសធ្ងន់ជាកូនចៅគេនោះដែរប្រាកដហើយមែនទេមនុស្សស្រីដែរកំពុងដេកមិនដឹងខ្លួនម្នាក់នេះនឹងត្រូវការដាក់ទោសយ៉ាងធ្ងន់ធ្ងរផងក៏មិនដឹង

«ចា..ចាហ្វាយមានន័យថាមិច?»ថេអូធ្វើជាមិនជ្រើសរើសសំណួរបែបមិនដឹងខ្យល់ទៅគេវិញនេះខំចូលទៅយកនាងទាំងប្រថុយជីវិតឲទៅវិញស្រួលៗមិច

«ឈប់ឡានទៅនឹងដឹងហើយ»
ងឺតតត

បញ្ចប់ប្រយោគអ្នកជាចាហ្វាយបើកឡានមកកាត់មុខធ្វើឲថេអូប៊ិះនឹងទៅប៉ះឡានគេហើយនេះគេរកឃើញនាងមែន?ច្បាស់ហើយនាងកាន់តែទទួលទោសធ្ងន់ហើយ។

«ចាហ្វាយ...ខ្ញុំសុំទោសទានតែថាខ្ញុំមិនចង់ឃើញអ្នកនាងទៅជាបែបនេះទេ»ថេអូប្រញាប់បើកទ្វារចុះពីឡានស្រែកអង្វរកពីអ្នកជាចាហ្វាយច្បាស់ណាស់បើគេចាប់បានបែបនេះទោសរឹតតែធ្ងន់ទៀតហើយ
«ឲនាងមកយើង»យ៉ុនហ្គីពន្លឺដោយសម្លេងរាបស្មើរទឹកមុខធម្មតាមិនបញ្ចេញអការៈខឹងអ្វីតែក៏មើលមិនទាន់ដឹងថាគេមិនខឹងនោះទេ

«ចាហ្វាយ...»ថេអូនៅតែអង្វរកចង់ក្ដីមេត្តាពីចាហ្វាយគេខ្លះព្រោះថាសភាពនាងបែបនេះវាធ្ងន់ធ្ងរទៅហើយបើគេយកនាងទៅដាក់ទោសបន្ថែមទៀតមិនដឹងស្លាប់ឬរស់ផង។

«ឮយើងនិយាយទេ?»យ៉ុនហ្គីឈរនិយាយស្ងៀនហាកមិនបញ្ចេញប្រតិកម្មអ្វីពិតមែន នេះគេកំពុងតែទ្រាំ?

«ចាហ្វាយឲខ្ញុំលូនក្រាបសំពះទៅចុះ ខ្ញុំពិបាកមើលសភាពអ្នកនាងណាស់ទាន»ថេអូលោតជង្គង់នៅពីម្ខគេដៃសំពះសុំក្ដីអាណិតអាសូរមេត្តាឲនាង តែគិតថាគេខ្វល់មែនទេទោះហើយអ្នកណាមកលោតជង្គង់មុខគេទៀតក៏មិនខ្វល់ដែរ

«យើងមិនដាក់ទោសឯងគិតថាសំណាងហើយមែនទេ? បើឯងចង់ឲគ្រួសារឯងរស់សុខនោះ ទៅយកនាងមក»យ៉ុនហ្គីជ្រើសរើសយកគ្រួសារថេអូមកគម្រាមព្រោះគេដឹងថាកូនចៅគេម្នាក់នេះពិតជាក្បាលរឹងណាស់ ចង់ដេញមិចទៀតក៏នៅរងូវៗនឹងដែរ ឮបែបនេះហើយគេក៏បើកទ្វារឡានយកនាងចេញទាំងមិនចង់ព្រោះថាបើម្ខាងគ្រួសារម្ខាងចាហ្វាយវាពិបាកណាស់ក្នុងការើសនេះ។

«នេះអ្នកនាងចាហ្វាយ»ថេអូប្រគល់ជីយ៉ុនឲទៅគេដោយចិត្តមិនចង់ពិតមែនខំទៅយកនាងមកទាំងប្រថុយគ្រោះថ្នាក់ហើយឥឡូវមកយកនាងទៅវិញបាត់ តែគិតថាថេអូព្រមឲចាហ្វាយគេរហូតនាងមែនទេ?ចម្លើយនោះគឺ ទេ!!!គេនឹងមិនធ្វើវាម្នាក់ឯងទៀតទេលើកឫនេះគេនឹងទៅសុំជំនួយពីបងប្អូនរបស់យ៉ុនហ្គីតែម្ដងព្រោះគ្មានអ្នកណាទាន់ដឹងរឿងនេះទេ។

«ល្អណាស់»យ៉ុនហ្គីទះស្មាថេអូតិចៗក្នុងបំណងចង់ប្រាប់ថាចេះស្ដាប់បញ្ជារអីបែបនេះ

«ទៅវិញទៅបើឯងមកទីនេះទៀតស្លាប់មិនខានទេ!!!ថេអូ»យ៉ុនហ្គីនិយាយហើយក៏ដើរបីរាងស្ដើងទៅដាក់នៅលើឡានបាត់

«រងចាំទទួលកាដូរសម្រាប់នាងនៅផ្ទះណា កាំង ជីយ៉ុន!!!»យ៉ុនហ្គីនិយាយខ្សឹបក្បែរត្រចៀកនាងដោយញញឹមចុងមាត់មុននឹងចាប់ផ្ដើមបង្វែរចង្កូតឡានបើកចេញទៅ

     ពាក្យសម្ដីប៉ុន្មានម៉ាត់នេះគិតថានាងមិនដឹងមែនទេ? ទេ!!!នាងដឹងព្រោះថានាងមិនបានសន្លប់គ្រាន់តែចង់បិទភ្នែកមិនចង់ឃើញវត្តមានរបស់គេមិនចង់ឈ្លោះជាមួយគេ ត្រឹមគេធ្វើបាបពិននេះនាងឆ្អែតឆ្អន់ពេកហើយតែបើថាគេធ្វើដាក់នាងពិននឹងហើយនៅមិនទាន់គ្រប់សម្រាប់គេ ធ្វើទៀតចុះនាងនឹងបានស្លាប់ភ្លាមៗកុំឲបានឃើញអំពើព្រៃផ្សៃរបស់គេទៀត។
____
Chrxstaシ

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now