ភាគ៣៤💔

2.2K 110 7
                                    

«តោះ ខ្ញុំទៅរៀបចំឡានឲ»ថេអូដែរស្ងាត់មកមួយថ្ងៃហើយក៏ងើបក្រេះទៅត្រៀមឡានឲចាហ្វាយ
ចាំមើលតិចទៀតមានរឿងអី?

«ឈប់សិន ថេអូពេលទៅដល់ឡើងទៅខាងលើបន្ទប់ស៊ូហេភ្លាមថារកបានអីខ្លះ ខ្ញុំគិតថាកាមេរ៉ានៅបន្ទប់នាង»ជុងគុកនិយាយដោយភាពជឿជាក់ក្នុងខ្លួន
«ឯងជឿជាក់ម្លេះ?»ជីមីន

«រឿងអីខ្ញុំមិនជឿបើនាងចូលទៅក្នុងគ្រួសារបងខ្ញុំដើម្បីកម្ចាត់បងខ្ញុំចឹងមានតែនាងទេជាអ្នកដោះកាមេរ៉ាទុកពេលយ៉ុនហ្គីហ្យុងមិននៅរបៀបគ្មានអ្នកនៅផ្ទះបែបនេះ បងគិតថានាងមិនហ៊ានធ្វើមែនទេ?ហើយខ្ញុំក៏ជឿថារឿងនេះនាងជាមេក្លោង»ជុងគុក

«យើងក៏គិតអញ្ចឹងដែរ តែហេតុអ្វីបានយ៉ុនហ្គីហ្យុងយកស្រីយ៉ុនមករៀបការ?ឯងដឹងទេ»ជីមីន

«អ៎ បាទកាលដើមឡើយឳពុកអ្នកនាងយ៉ុននឹងគឺជំពាក់បំណុលចាហ្វាយរុំសួតតែពេលទៅទាដល់ផ្ទះជាលើកចុងក្រោយក៏លោកកាំងមិននៅហើយអ្នកដែរជាប្រពន្ធចុងគាត់នឹងក៏បានដោះដូរអ្នកនាងយ៉ុនឲមកបម្រើចាហ្វាយ ចាហ្វាយក៏ព្រមតែតាមខ្ញុំអាចស្មានបាននៅថ្ងៃដែរចាហ្វាយប្រាប់ខ្ញុំពីលោកកាំងដែររត់គេចខ្លួននោះចាហ្វាយរាងស្រវឹងហើយគាត់ក៏បាន....»ថេអូនិយាយមិនទាន់ចប់ផងជុងគុកក៏តបកាត់មុខ

«គាត់បានរំលោភ ព្រោះរៀបការដោយសារទំនួលខុសត្រូវជាកូនប្រុសត្រូវទេ?»ជុងគុក

«បាទ ប៉ុន្តែរយៈពេលដែររៀបការបានមួយថ្ងៃគាត់បាននាំអ្នកនាងយ៉ុនទៅដើរផ្សារតែខ្ញុំចាហ្វាយដើរទៅណាមិនដឹងទេទុកឲអ្នកនាងនៅអង្គុយចាំតែឯងខ្ញុំឃើញហេតុការនេះពេលអ៊ុំនៅផ្ទះប្រើឲទៅទិញខោទឹកនោមឲកូនគាត់គាប់ជួនឃើញចាហ្វាយដើរចេញទៅគិតថារកចូលទៅនិយាយជាមួយអ្នកនាងលេងជាការបំបាត់អផ្សុកអីបែបនេះតែដើរបានពាក់កណ្ដាលមានបុរសម្នាក់បង្ហាញខ្លួនកាត់មុខខ្ញុំហើយធ្វើខ្លួនដូចជាស្និតស្នាលនឹងអ្នកនាងទោះគាត់ប្រឹងគេចខ្លួនក៏ដោយខ្ញុំក៏ឈរទៅម្ខាងចាំមើលសកម្មភាពសិនរហូតចាហ្វាយមកវិញគាត់ខឹងជាខ្លាំងព្រោះគាត់ប្រាប់ថាម្នាក់ប្រុសនឹងអះអាងជាសង្សាអ្នកនាងយ៉ុន ធ្វើឲចាហ្វាយខឹងក៏អូសដៃអ្នកនាងទៅផ្ទះយ៉ាងលឿនតែពេលគាត់ចេញទៅបាត់ម្នាក់ប្រុសនឹងបានដើរទៅរកមនុស្សស្រីម្នាក់ដែរចាំនៅម្ខាងទៀតបែបគៀកកើយថើបខ្ញុំនៅឈរគិតមើលថានេះជាគម្រោងការរបស់ស្រីម្នាក់នោះ»ថេអូនិយាយមិនទាន់ចប់អស់ជីមីនកាត់មុខម្ដង

«ហើយឯងស្គាល់ម្នាក់សរីនឹងទេ?»ជីមីន

«តាមខ្ញុំមើលរាងរៅស្រដៀងមនុស្សក្នុងផ្ទះរបស់ចាហ្វាយតែក៏រកនឹកមិនឃើញដឹងតែស្អាតខ្ពស់អីបែបនេះ»ថេអូ

«ឯងគិតថាណាគេ?»ជីមីនសួរទៅជុងគុក

«ខ្ញុំគិតថាស៊ូហេទៀត»ជុងគុកឆ្លើយដោយគ្មានភាពស្ទាក់ស្ទើរ

«ច្បាស់ម្លេះ?»ជីមីន

«បងសាកគិតមើលទៅចឹង បើស៊ូហេនាងហ៊ានលើកដៃធ្វើបាបបងខ្ញុំហើយរឿងអីគ្រាន់តែប្រើប្រុសម្នាក់ឲទៅបង្កើតរឿងក្លែងក្លាយឡើងមកមិនបាន?ហើយខ្ញុំជឿថាបងខ្ញុំនឹងត្រូវទោសរបស់យ៉ុនហ្គីហ្យុងនៅថ្ងៃនោះដោយសារតែប្រុសម្នាក់ដែរហ៊ានអះអាងថាជាសង្សាត្រូវទេថេអូ?»ជុងគុក

«បាទត្រូវ អ្នកនាងត្រូវចាហ្វាយវៃដោយរពាត់បែកខ្នងខ្ញុំមានសិទ្ធិត្រឹមជាអ្នកបម្រើមិនហ៊ានចូលជួយព្រោះគាត់ខឹងម្ដងៗអាក្រក់ខ្លាំងណាស់ប្រៀបដូចជាមនុស្សម្នាក់ទៀតចឹង »ថេអូ

«ហឹស ខ្ញុំគិតថាប្រញាប់ទៅបកស្បែកមុខពស់ល្អជាងខ្ញុំរមាស់មាត់រមាស់ដៃណាស់»ជុងគុក
____
Chrxstaシ

ចិត្តស្អប់បង្ខាំងបេះដូង💔 Where stories live. Discover now