______
ក្រឡេកមកមើលនាងឯនេះវិញបន្ទាប់ពីស្ដាប់ឮឳពុកម្ដាយនាងនឹងប្អូនប្រុសមកអង្វរកហើយក៏គិតថានឹងទៅវិញចុះបើជួបទុក្ខទផតនាងសុខចិត្តទ្រាំណាមួយកូនក៏មានក្នុងពោះផងនាងគួរតែគិតពីកូនមុននឹងគិតពីខ្លួនឯងណាមួយដើម្បីឲតែប៉ាម៉ាក់នាងប្អូនប្រុសនាងសប្បាយចិត្តក៏នាងព្រមដែរទោះត្រូវប្ដីដែរធ្វើបាបរាងកាយនាងជាន់ឈ្លីបេះដូងនាងដែរមានឲទៅគេនោះនៅតាមចង់កម្មចង់ពារនាងក៏ដោយក៏នាងត្រូវតែរស់នៅដើម្បីកូនដែរ។
ទឺត ទឺត ទឺត ទឺត
សំម្លេងចលនាបេះដូងត្រូវលោតឡើងវិញដោយមិនមាននរណាដឹងក្រៅពីអ្នកបម្រើនៅចាំមើលនាងនៅទីនោះក៏ភ្ញាក់ផ្អើលមិនស្ទើរដែរនេះ។
«ទឹក ទឹក ខ្ញុំស្រេកទឹក»នាងនិយាយសម្លេងខ្សាវៗស្ទើរស្ដាប់មិនឮទើបអ្មកបម្រើក៏ដើរទៅយកទឹកមកឲនាងមុននឹងទៅប្រាប់ប៉ាម៉ាក់នាងដែរនៅខាងក្រោមនេះឯង។
«អ្នកនាងចាំមួយភ្លេតណាខ្ញុំនឹងទៅហៅលោកប្រុសនឹងអ្នកស្រី»នាងនិយាយរួចក៏បើកទ្វារតែឃើញមនុស្សប្រុសម្នាក់ស្លៀកពាក់បាំងមុខជិតមើលមិនឃើញអ្វីសោះក៏ស្រាប់តែដាក់កន្សែងនៅចម្រុះគាត់ឬើបត្រូវឲសន្លប់ភ្លាមៗ។
«សូមទោសណាអ្នកនាងឌែល តែបើខ្ញុំមិនធ្វើទេខ្ញុំក៏គ្មានជីវិតរស់ដែរ»បុរសនោះនិយាយហាក់ស្និតស្នាលនឹងនាងណាស់តែក៏មិនដឹងថាជានរណាទេបន្ទាប់ពីដាក់ឲនាងសន្លប់ហើយនោះបុរសនោះក៏បីត្រកងនាងដោយដៃម្ខាងមានអុកហ្សីសែនបំពាក់នៅច្រមុះឲនាងបានដកដង្ហើមរួចក៏ចុះតោងខ្សែរម្ខាងតាមបង្អួចនោះដែរមានឡានចតចាំទុក។
«ចាហ្វាយខ្ញុំចាប់អ្នកនាងរួចហើយ»បុរសនោះក៏ដកទូរស័ព្ទតេទៅចាហ្វាយដែរជាអ្នកបញ្ជារគេមួយតង់ពីលើទៀតនេះដោយដៃកំពុងបើកឡាននឹងនាងត្រូវបានគេដាក់ឲដេកលើគ្រែពេទ្យដែរមានអុកហ្សីសែននឹងប្រដាប់បេះដូងមួយចប់។
(យកនាងទៅកន្លែងដាក់យន្តហោះផ្ទាល់ខ្លួនយើងទៅ)គេនិយាយរួចក៏បិទការឆ្លងឆ្លើយរួចក៏ចុះមកក្រោមដើម្បីចាកចេញពីភូមិគ្រិះនេះដោយគ្មានដំណឹង។
_____
YOU ARE READING
ចិត្តស្អប់បង្ខាំងបេះដូង💔
Açãoការៀបការព្រោះភាពជាកូនប្រុសព្រមទទួលខុសត្រូវ ដោយគ្មានក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក តែថាមិនមែនការហើយគ្មានចិត្តស្រឡាញ់ឯណា ប៉ុន្តែច្រឡំហើយហ្គេមចាប់ផ្ដើមពីពេលដែររៀបការនេះហើយ ទឹកភ្នែករបស់នាងជាក្ដីសុខរបស់ខ្ញុំ.... មីន យ៉ុនហ្គី&កាំ...