គំនុំស្នេហ៍កូនភ្លោះ ភាគ១

4.7K 278 0
                                    

    នៅក្នុងសកលវិទ្យាល័យមួយដែលពេលនេះគឺយើងឃើញថាមានសិស្សនិស្សិតជាច្រើនដើរចូលមកក្នុងសាលាទាំងសម្លេងសើចក្អាកក្អាយព្រោះខានបានជួបគ្នារយៈពេលពីអាទិត្យមកហើយបន្ទាប់ពីឈប់សម្រាកវ៉ាកងតូចមកហើយនៅក្នុងនោះដែរយើងឃើញមានកម្ល៉ោះបួននាកអង្គុយនៅកន្លែងញាំុអាហាររួចហើយតែមិនព្រមទៅថ្នាក់សោះនៅអង្គុយនិយាយគ្នានឹងឯងមិនដឹងជានិយាយពីអ្វីខ្លះទេបានជាមិនព្រមទៅថ្នាក់សោះ។
    "នែ ពួកឯងយើងឮថាថ្ងៃនេះមានសិស្សថ្មីម្នាក់ដូរចូលមកណា"បុរសម្នាក់នៅក្នុងចំណោមនោះនិយាយឡើងព្រោះគេបានទៅលួចស្តាប់គ្រូនិយាយនឹងណា ។ហើយម្នាក់នោះគឺគ្មានអ្នកណាក្រៅពីនាយកម្ល៉ោះសង្ហាក្នុងចំណោមបុរសសង្ហាប្រចាំសាលាទាំងបួននាក់ ជុង ហូស៊ុក ហៅកាត់ជេហុបនឹងឯងគេមានអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣នៃសកលវិទ្យាល័យ Seoul University
   "ពិតមែនហេស៎ ហើយចូលប្រុសឬក៏ស្រី"គីម ណាមជូន ហៅកាត់RMអាយុ២២ឆ្នាំជានិស្សិតឆ្នាំទី៣នៃសកលវិទ្យាល័យនេះដូចគ្នា សួរឡើងដោយការចង់ដឹងព្រោះសាលានេះខានមានសិស្សថ្មីចូលមកយូរដែរហើយ
    "យ៉ាងមិចបើជាស្រីចង់ញ៉ែគេហេស៎"បុរសសង្ហាមុខងាប់សម្បុរសរស្លេកបាននិយាយឡើង ហើយម្នាក់នោះឈ្មោះថា មីន យុនហ្គី ដែលមានអាយុ២២ឆ្នាំដូចអ្នកខាងលើដែរហើយក៏រៀនថ្នាក់ជាមួយគ្នាដែរ
    "ពិតមែនហើយគេចូលមកថ្ងៃនេះមែនទេ"ចំណែកឯអ្នកចុងក្រោយគេនេះគឺគ្មានអ្នកណាក្រៅពី  ចន ជុងហ្គុក ដែលបានរៀបរាប់ខាងលើរួចមកហើយនោះហើយក៏ជាមិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងបីនោះដែរ  បាននិយាយឡើងដោយក្នុងចិត្តមិនដឹងថាកំពុងតែគិតពីអ្វីនោះទេ
    "ត្រូវហើយគេចូលមកថ្ងៃនេះ ជាស្រីទៀតផង ហុើយចង់ដឹងដល់ហើយណ៎គេនោះស្អាតប៉ុណ្ណាទៅ"ជេហុប និយាយបណ្តើរស្រមើលស្រម៉ៃឃើញរូភាពបណ្តើរ
   "ប្រហែលម្នាក់នោះទេដឹង"យុនហ្គី និយាយឡើងខណៈដែលក្រលេកភ្នែកទៅឃើញមនុស្សស្រីម្នាក់ដែលស្លៀកសំពត់ខើចត្រឹមភ្លៅបបូរមាត់ក្រហមឆេះដើរកាច់រាងតម្រងមករកតុពួកគេហើយម្នាក់នោះគ្មានអ្នកណាក្រៅពី មីន អាយរីស អាយុ២១ឆ្នាំជានិស្សិតឆ្នាំទី២ (បញ្ជាក់ៈម្នាក់ហ្នឹងមិនមែនជាប្អូនរបស់មីនយុនគីទេគ្រាន់តែមានត្រកូលដូចគ្នា)
    "មិនដឹងទេ តែដឹងត្រឹមថាគេមិនបានមករកយើងទេប្រហែលជាគេមករកអាគុកហើយ"ជេហូប និយាយដូចធម្មតាព្រោះវាជាទម្លាប់របស់គេទៅហើយ
    "ពិតមែនហើយ តែយើងឆ្ងល់ថាហេតុអីក៏ឯងទាក់ទងនាងបានយូរយ៉ាងនេះឬមួយក៏ឯងស្រឡាញ់នាងពិតមែន"ណាមជូន ដែលស្ងាត់នោះក៏និយាយឡើងព្រោះជាធម្មតាស្រីដែលជុងហ្គុកទាក់ទងគឺមិនលើសពីមួយអាទិត្យទេគឺបែកគ្នាអស់ហើយតែចម្លែកម្នាក់នេះគឺលើសមួយអាទិត្យហើយនៅមិនទាន់ឃើញបែកគ្នាទៀត
    "អ្នកណាថាយើងមិនបែក យើងបែកគ្នាជាមួយនាងតាំងពី៣ថ្ងៃមុនឯណោះតែនាងមិនព្រមហើយនៅតែតោងទៀមទៀតគួរឱ្យធុញ"ជុហ្គុក និយាយដោយការធុញទ្រាន់ធម្មតាគេមិនដែលជួបអ្នកណាអីក៏ជាប់ស្អិតបែបនេះទេគេសុីតែម្តងហើយគឺចោល តែនាងម្នាក់នេះតាមតោងគេរហូតទោះបីខំដេញយ៉ាងណាក៏មិនទៅដែរតែក៏ត្រូវដែរដែលគេចង់បាននាយនោះព្រោះជាកូនអ្នកមានហើយសង្ហារទៀតអ្នកណាមិនចង់បាននោះ
   "យើងស្មានថាឯងស្រឡាញ់នាងដកចិត្តមិនរួចហើយតើ"ណាមជូន និយាយទាំងអាណិតបន្តិចរាងអស់សំណើចបន្តិចព្រោះមើលទៅគេដូចជាធុញខ្លាំងណាស់ហើយ
   "ស្រឡាញ់ក្បាលឯង យើងនេះហេសស្រឡាញ់នាងស្រីប្រភេទនេះយើងមិនយកមកទុកក្នុងបេះដូងដាច់ខាត"ជុហ្គុក
   "បងគុក"និយាយមិនទាន់ចប់ស្រួលបួលផងនាងក្រមុំអាយរីសដើរមកអង្គយក្បែរជុហ្គុកទាំងគ្មានការអនុញ្ញាតធ្វើឱ្យជុងហ្គុកធុញទ្រាន់យ៉ាងខ្លាំង
   "នាងមកអង្គុយត្រង់នេះធ្វើស្អីកន្លែងផ្សេងក៏មានហេតុអ្វីក៏មិនទៅអង្គុយ"ជុងហ្គុក
   "អត់ទេអូនចង់អង្គុយត្រង់អូនជាសង្សាបងដូចនេះអូនចង់អង្គុយត្រង់នេះក៏គ្មានបញ្ហាអ្វីដែរ"អាយរីស ហានិយាយឡើងដោយសម្លេងញិកញ៉ក់ដាក់អ្នកម្ខាងទៀតហើយនៅហៅខ្លួនជាសង្សាររបស់គេទៀត
    "បានហើយ មីន អាយរីស កុំឱ្យខ្ញុំអស់ការអត់ធ្មត់ជាងនេះយើងបែកគ្នាហើយដូច្នេះបើនាងនៅតែតាមខ្ញុំហើយអាងខ្លួនថាខ្ញុំជាសង្សារនាងទៀតនោះកុំថាខ្ញុំមិនបានប្រាប់"ជុងហ្គុក និយាយដោយសម្លេងកំណាចធ្វើឱ្យអ្នកដែលស្តាប់នោះអត់នឹងព្រឺឆ្អឹងខ្នងមិនបានទើប្រញាប់ងើបចេញពីកន្លែងនោះ
    "យើងមិនគិតថាឯងកាចបែបនេះសោះតាំងពីរាប់អានមកនេះជាលើកទីមួយហើយដែលបានឃើញ"នៅពេលដែលនាងចេញទៅបាត់ហូស៊ុកនិយាយឡើងព្រោះពីមុនមកមិនដែលឃើញមិត្តខ្លួនបែបនេះទេ
    "បានហើយដល់ម៉ោងចូលរៀនហើយប្រញាប់ទៅក្រែងមិនទាន់""រីងៗៗៗ"ស្របនឹងសម្តីកណ្តឹងក៏រោទ៍ឡើងភ្លាមទើបពួកគេចេញពីកន្លែងញុាំអាហារដើម្បីទៅថ្នាក់រៀនវិញ

គំនំុស្នេហ៍កូនភ្លោះ (ចប់)Donde viven las historias. Descúbrelo ahora