គំនុំស្នេហ៍កូនភ្លោះ ភាគ១៩

2.3K 155 8
                                    

"ស៊ុបប្រាយ៍"ខណៈពេលដែលទ្វារបើកឡើងក៏បង្ហាញឱ្យឃើញស្រីស្អាតរូបស្រស់ស្លៀកពាក់សិចស៊ីបបូរមាត់ក្រហមតុបតែងខ្លួនបែបអ្នកហាយសូរដើរចូលមករកនាយកម្លោះទាំងទឹកមុខញញឹមញញែមហើយស្ទុះចូលទៅឱបនាយដោយទឹកមុខពោរពេញទៅដោយក្តីនឹករលឹកជាពន់ពេក
"ស៊ូជី?"ជុងហ្គុក ឯនេះភាំងមិនស្ទើរទេក្រោយឃើញវត្តមានស្រីក្រមុំរូបស្រស់ដើរចូលមកឱបនាយហើយអ្វីដែលកាន់តែភាំងទៀតនោះគឺម្នាក់នឹងហើយជាគូរដណ្តឹងរបស់គេដែលរាប់តាំងពីទាក់ទងគ្នាជាសង្សាររហូតមកដល់ឥឡូវក្លាយជាគូរដណ្តឹងគឺវា៥ឆ្នាំហើយក៏យូរគួរសមដែរ
"មែនហើយគឺអូន យ៉ាងមិចដែរស៊ុបប្រាយ៍ទេ?អូនខំប្រាប់អ្នកម៉ាក់កុំឱ្យប្រាប់បងថាអូនមកដើម្បីឱ្យបងភ្ញាក់ផ្អើលនឹងណា៎"ស៊ូជីលែងចេញពីការឱបទើបនិយាយទៅកាន់ជុងហ្គុកដោយទឹកមុខញញឹមនិងបង្កប់ទៅដោយក្តីស្រឡាញ់នឹករលឹកដែលបែកគ្នារយៈពេលជាយូរមកនោះ
"អឹមភ្ញាក់ផ្អើលខ្លាំងណាស់ ក្រែងថាពីរបីថ្ងៃទៀតទើបមកមែនទេអូនមកបែបនេះបងត្រៀមខ្លួនមិនទាន់ទេ"ជុងហ្គុក និយាយទាំងទឹកមុខមិនសមដែលអ្នកម្ខាងទៀតមកភ្លាមៗបែបនេះកាន់តែធ្វើឱ្យនាយស្មុគស្មាញថែមមួយកម្រិតទៀតហើយ
"គឺប្រាប់ហើយតើថាមកចង់ឱ្យបងភ្ញាក់ផ្អើល យ៉ាងបងមិនសប្បាយចិត្តទេហេ៎សដែលអូនត្រឡប់មកវិញលឿនបែបនេះ?"ស៊ូជី និយាយរបៀបងរងក់ដាក់អ្នកជាគីរដណ្តឹងជុងហ្គុកឃើញបែបនេះប្រញាប់បដិសេធភ្លាមៗ
"គឺ មិនមែនបែបនឹងទេគ្រាន់តែអូនមកភ្លាមៗបែបនេះបងធ្វើរៀបចំអ្វីមិនទាន់ផងមើលចុះការងារក៏មិនទាន់រួចទៀតបងខ្លាចថាមិនមានពេលកំដរអូននឹងណា"ជុងហ្គុក តបទៅវិញទាំងទឹកមុខមិនសមឱ្យតបយ៉ាងមិចទៅ តបថាបងកំពុងតែស្មុគស្មាញរឿងរបស់អូននិងសង្សារថ្មីបងដែលទើបតែទាក់ទងគ្នាបានបីខែបែរជាធ្វើឱ្យបងមានអារម្មណ៍ថាមិនអាចខ្វះគេបានចឹងមែនទេ?បើឆ្លើយបែបនេះមែនវាកាន់តែយ៉ាប់ទៀតហើយ ចឹងសុខចិត្តឆ្លើយកុហកសិនល្អជាង
"ចឹងអូនជឿបងសិនក៏បានតែពេលនេះអូនខឹងបងហើយដូច្នេះបងត្រូវលួងអូន"ស៊ូជី
"ចឹង បងត្រូវលួងយ៉ាងមិចទៅបងមិនចេះលួងទេ"ជុងហ្គុក
"បងរួចការងារពេលណា"ស៊ូជី
"គឺបន្តិចទៀតរួចហើយ មានអ្វីមែនទេ?"ជុងហ្គុក ឃើញនាងសួរបែបនេះបង្អាក់ដៃបន្តិចងើបមុខទៅសួរអ្នកជាគូរដណ្តឹងដើម្បីរងចាំចម្លើយ
"ចឹងពេលរួចរាល់ការងារហើយកំដរអូនដើរផ្សារទៅ"ស៊ូជី
"គឺ អឺ គឺ..."ជុងហ្គុកនិយាយទងរដាក់ររដុបព្រមុពេល មកបានសន្យាជាមួយថេយ៍រួចហើយថានឹងទៅញ៉ាំបាយជាមួយគេតែពេលនេះស៊ូជីមកបបួលភ្លាមៗបែបនេះឱ្យឆ្លើយយ៉ាងមិចទៅ
"ឬមួយក៏បងមិនចង់នៅក្បែរអូន"ស៊ូជី ធ្វើជាឱនមុខចុះរបៀបអន់ចិត្តគេដឹងច្បាស់ណាស់ថាបើប្រើវិធីនេះនាយប្រាកដជាមិនអាចប្រកែកបានទេ
"មិនមែនបែបនឹងទេ បានបងទៅជាមួយអូនតែចាំបងបង្ហើយការងារសិន"ឃើញទេថាវិធីនេះបានផលគឺបានហើយនាយមិចនឹងអាចបដិសេធបានទៅ
"យ៉េ ចឹងបងឆាប់ធ្វើការទៅអូនចាំបង"ស៊ូជី ស្រែកហ៊ូសប្បាយអរដែលវិធីគេប្រើនេះពិតជាបានផលមែន បន្ទាប់មកក៏ទៅអង្គុយលើសាឡុងចាំជុងហ្គុកបង្ហើយការងារឱ្យរួចរាល់នឹងបានចេញទៅខាងក្រៅទាំងអស់គ្នា

គំនំុស្នេហ៍កូនភ្លោះ (ចប់)Tempat cerita menjadi hidup. Temukan sekarang