គំនុំស្នេហ៍កូនភ្លោះ ភាគ១២

2.7K 195 5
                                    

"យ៉ាងមិចដែរពិរោះទេ?នេះជាបទសំណព្វចិត្តអូនហើយណា"ថេយ៉ុង
"មានអីពិរោះតើហើយស្រាប់ទៅរ៉ូមែនតិចទៀតផង"ជុងហ្គុក និយាយព្រមទាំងងាកមកថេយ៉ិងស្របពេលនោះដែរថេយ៉ុងក៏ងាកមកដូចគ្នាធ្វើឱ្យកែវភ្នែកទាំង២ប្រសព្វគ្នាទៅវិញទៅមកហាក់ដូចជាទ្វីលោកទាំងមូលលែងដំណើរការនៅសល់តែមនុសកស២នាក់ដែលកំពុងតែភ្លឹកសម្លឹងភ្នែកគ្នាទៅវិញហើយក៏ឱនសន្សឹមៗរហូតដល់
"អឹម"សម្លេងក្រហឹមដើមកបន្លឺឡើងក្រោយពេលបបូរមាត់តូចច្រមិចត្រូវបានគ្រប់គ្រងដោយបបូរមាត់រាងក្រាសយ៉ាងប្រហើន តែអ្នកដែលត្រូវគេគ្រប់គ្រងក៏មិនបានបដិសេធអ្វីដែរមានតែលើកដៃតោងករបស់គេហើយថែមទាំងកម្រើកបបូរមាត់តបតថែមទៀតផង ប៉ុន្តែគេមិនដឹងនោះទេថារូភាពទាំងប៉ុន្មានត្រូវបាផ្តិតយកដោយអ្នកណាម្នាក់ពីជ្រុងម្ខាងទៀតយ៉ាងច្បាស់ត្រជាក់ភ្នែកតែម្តង
"អូ អូនថា ប៉ុណ្ណឹងបានហើយពេលនេះងងុយហើយចង់ទៅគេង"ថេយ៉ុង ពោលឡើងក្រោយអ្នកម្ខាងទៀតផ្តាច់បបូរមាត់ចេញហើយក៏ងើបចេញទៅទាំងថ្ពាល់ក្រហមដូចប៉េងប៉ោះទុំចឹង ចំណែកឯអ្នកដែលត្រូវគេដើរទៅចោលមិញនេះបានត្រឹមតែសម្លឹងមើលគេដើរទៅទាំងញញឹមចេញមកមិនដឹងខ្លួន ដូចជាក្តីសុខណាស់ចឹង
"ហេតុអ្វីក៏ពេលនៅជាមួយគេ មានអារម្មណ៍ថាកក់ក្តៅហើយមានក្តីសុខយ៉ាងនេះ?ឬមួយក៏យើងស្រឡាញ់គេហើយទេដឹង?ទេមិនអាចទេគេជាប្រុសយើងមិនអាចស្រឡាញ់គេទេ ការដែលយើងធ្វើនេះគឺគ្រាន់តែចង់យកឈ្នះចិត្តគេប៉ុណ្ណោះ"ជុងហ្គុក និយាយតែម្នាក់ឯងទាំងសម្លឹងមើលទៅផ្លូវដែលថេយ៉ុងដើរទៅមិញនេះថែមទាំងសួរខ្លួនឯងទាំងមិនប្រាកដនៅក្នុងចិត្ត តែក៏ត្រូវបដិសេធមកវិញភ្លាមៗព្រោះគោលបំណងតាំងពីដំបូងមកដែលគេចង់ួាក់ទងថេយ៉ុងគឺគ្រាន់តែចង់ឈ្នះចិត្តតែប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីក៏ពេលនេះបែរជាមានសំណួរឆ្កួតៗលេចឡើងក្នុងខួរក្បាលគេទៅវិញ?គេមិចនឹងអាចស្រឡាញ់ប្រុសទៅ?

ព្រឹកថ្ងៃថ្មី

ព្រឹកព្រលឹមស្រាងៗពួកសិស្សនិស្សិតរួមទាំងគ្រូៗក៏បំបែកគ្នាទៅតាមក្រុមនីមួយៗដើម្បីទៅធ្វើកិច្ចការដែលគ្រូដាក់ឱ្យគឺទៅដាំដើមឈើនឹងឯងព្រោះនៅជិតនឹងក៏មានភ្នំនៅជាប់នឹងសមុទ្រដែរនិយាយរួមគឺដូចជាកោះមួយចឹង អ៎រភ្លេចប្រាប់មួយទៀតយ៉ុងជូដែលជាប្អូនចុងរបស់ថេយ៉ុងក៏នៅក្រុមជាមួយថេយ៉ុងនិងជុងហ្គុកដែរ
"សិស្សច្បង តើអាចជួយខ្ញុំបន្តិចបានទេគឺខ្ញុំលើកវាអត់រួចទេ"ជុងហ្គុកនិងថេយ៉ុងកំពុងតែអង្គុយដាំដើមឈើជាមួយគ្នាសុខៗស្រាប់តែមានក្មេងស្រីមកពីណាមិនដឹងទេដើរមកសុំជំនួយពីជុងហ្គុកដើម្បីឱ្យជួយលើកធុងទឹកដែលយកមកសម្រាប់ស្រោចដើមឈើដែលដាំរួច ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីយ៉ុងជូនឹងឯង
"បាទមិនអីទេ ចាំបងលើកឱ្យ"ជុងហ្គុកតបទាំងធម្មតាហើយក៏ដើរទៅយកធុងទឹកមិញនេះមកលើកឱ្យនាងទាំមិនចាប់អារម្មណ៍សូម្បីតែបន្តិច ព្រោះបើតាមមើលរូបសម្រស់ទៅនាងគឺស្អាតចាញ់ថេយ៉ុងទេ ហើយថែមាទាំមើលទៅគឺនៅក្មេងខ្ចីណាស់សម្រាប់គេអ្នកដែលគេញ៉ែឬទាក់ទងទាល់តែជាពួកលំដាប់ៗដូចថេយ៉ុងទើបមើលចូលភ្នែក
"រួចរាល់ហើយ"ជុងហ្គុកនិយាយឡើងពេលលើកទៅដល់កន្លែងរួចរាល់ក៏ដើរមកប្រាប់នាងនៅកន្លែងដាំដើមឈើវិញដោយមានថេយ៉ុងក៏នៅទីនឹងផងដែរ(រាងវ៉ល់តិចហើយណា)
"ចា៎ស អរគុណហើយសិស្សច្បង អាយ"យ៉ុងជូ និយាយរួចឈានជើងថានឹងដើរទៅទៅហើយតែពេលដល់កន្លែងជុងហ្គុកឈរនាងស្រាប់តែភ្លាត់ជើងរកដួលភ្លាមៗកុំតែបានជុងហ្គុកជួយទេកុំអីច្បាស់ជាដួលផ្កាប់មុខមិនខានទេហើយសកម្មភាពទាំងប៉ុន្មានថេយ៉ុងក៏បានមើលឃើញពេញៗភ្នែកដែរតែជ្រើសឱនមុខដាំដើមឈើបន្តធ្វើដូចជាមិនឃើញយ៉ាងចឹង
"មិនអីទេមែនទេ?"ជុងហ្គុកចោទសួរពេលដែលលែងនាងចេញពីការឱបនិងជួយឱ្យឈរបានស្រួលបួលវិញ
"ចា៎ស មិនអីទេសិស្សច្បងអរគុណម្តងទៀតណា"យ៉ុងជូ
"បាទ"ជុងហ្គុកនិយាយធម្មតាហើយក៍ដើរទៅរកថេយ៍វិញ
"ម៉ោះចាំបងជួយ"ជុងហ្គុក ទៅជិតថេយ៉ុងព្រមទាំងទាញកូនឈើដែលថេយ៉ុងកំពុងតែកាន់នោះយកមកបម្រុងថានឹងជួយតែស្រាប់តែត្រូវបដិសេធភ្លាមៗ
"មិនបាច់ទេ មិនត្រូវការជំនួយទៅជួយអ្នកផ្សេងទៅ"ថេយ៉ុងនិយាយទាំងមុខម៉ូវព្រមទាំងទាញមកវិញមិនឱ្យគេជួយទៀត
"កើតអ្វីមែនទេ?"ជុងហ្គុកអត់ឆ្ងល់មិនបានក៏សួរមិញនេះឃើញនៅធម្មតាល្អជាមួយគ្នាតើគ្រាន់តែទៅជួយសិស្សប្អូនមួយភ្លែតសោះមិចក៏មកវិញក្លាយជាបែបនេះ កើតអីឱ្យប្រាកដនឹង
"គ្មានទេ?"ថេយ៉ុង និយាហើយក៏ឱនធ្វើការរបស់ខ្លួនបន្តទាំមិនមើលមុខនាយ
"ប្រច័ណ្ឌបងមែនទេ?"ជុងហ្គុក ដោយរកនឹកហេតុផលដែលគេធ្វើរឹកហីៗមិនខ្វល់ពីខ្លួនឃើញទើបចាប់សួរឡើងទាំងញញឹមព្រោះមិញនេះគេនៅល្អនឹងគ្នាតើ ទើបតែពេលដែលទៅជួយសិស្សម្នាក់នោះមកវិញបែរជាឃើញរឹកពារបែបនឹងរបស់គេទើបអាចដៅបានថាពេលនេះគេកំពុងតែប្រច័ណ្ឌខ្លួនច្បាស់ណាស់
"...."ស្ងាត់គ្មានការឆ្លើយតបធ្វើឱ្យថេយ៉ុងរកពាក្យតបនឹងនាយវិញមិនឃើញហើយក៏ភ្ញាក់ផ្អើលនឹងខ្លួនឯងដែរនេះកើតអ្វីនឹងហេតុអ្វីក៏ទៅខឹងនឹងនាយវិញចង់នាយទៅជួយអ្នកណាទាក់ទងអ្នកណាក៏ជារឿងរបស់នាយដែរហើយខ្លួនទៅមានអាម្មណ៍បែបមិនចង់ឱ្យអ្នកណាមកស្និទ្ធស្នាសលឬមករញ៉េរញ៉ៃនឹងនាយនឹងមកពីណា វាមិនគួរមានចំពោះគេទេបើទោះបីមានាមជាសង្សារក៏ដោយតែដាច់ខាតគេមិនអាចឱ្យខ្លួនឯងមានអាម្មណ៍បែបនេះទៅលើនាយបន្តទៀតបានទេត្រូវតែបញ្ឈប់ ហើយត្រូវតែចាំថាដែលមកនេះគឺដើម្បីឱ្យនាយសងរាល់ទង្វើរឈឺចាប់ទាំងអស់របស់បងស្រីខ្លួនតែប៉ុណ្ណោះ មិនត្រូវចិត្តទន់ដាច់ខាត
"ថេយ៍ ប្រច័ណ្ឌបងមែនទេ"ជុងហ្គុក នៅតែបន្តសួរដដែលៗធ្វើឱ្យថេយ៉ុងដែលស្ងាត់នោះបន្លឺឡើង
"ត្រូវហើយគឺអូនប្រច័ណ្ឌបង គិតទៅមើលសង្សាររបស់អូនបែរជាទៅជួយអ្នកផ្សេងហើយទុកអូនចោលបែបនេះគួរឱ្យខឹងដែរទេ"ថេយ៉ុង និយាយទាំងធ្វើមុខខ្ជួតបញ្ជាក់ពីការមិនសុខចិត្តដែលនាយធ្វើបែបនេះតែក្នុងចិត្តកំពុងតែប្រឆាំងនឹងពាក្យដែលនិយាយមិញនេះមកទាំងស្រុងហើយ
"ពិតមែនហើយគួរឱ្យខឹងណាស់ ចង់ដាក់ទោសបងយ៉ាងទៅហឹម?"ជុងហ្គុក និយាយព្រមទាំងធ្វើទឹកមុខច្រលើមទៅកាន់អ្នកម្ខាងទៀត
"ពិតមែនហើយគួរតែដាក់ទោសយ៉ាងមិច"ថេយ៉ុង
"ហឹម ដាក់ទោសមក ហឹម"ជុងហ្គុក និយាយហើយក៏បំប៉ោងថ្ពាល់របស់ដើម្បីឱ្យថេយ៉ុងថើបតែអ្វីដែលទួលបានមកវិញនោះគឺ
"ផាច់  អ៎ូយអូនមិចក៏វាយបងចឹង"ជុងហ្គុកពោលឡើងទាំងទឹកមុខជូរហូញមួយដៃមិញនេះមានតិចឯណាល្មមម៉ាស្រគៀថ្ពាល់ដែរនឹងណា៎
"ចុះក្រែងចង់ឱ្យអូនវាយមែនទេពេលនេះអូនវាយហើយតើ"ថេយ៉ុង និយាយធ្វើដូចជាគ្មានរឿងអ្វីកើតទាំដែលការពិតទៅគេក៏ដឹងពីគោលបំណងរបស់នាយដែរថាចង់បានអ្វីនោះ
"ហ៊ើយ គឺមិនមែនបែបនឹងទេគឺថើបថើបណា៎យល់ទេ មិនដឹងទេមិញនេះបងខឹងអូនវិញហើយឆាប់លួងបងភ្លាម"ជុងហ្គុក ដកដង្ហើមធំបន្តិចមុននឹងនិយាយហើយក៏សម្លេងបែបងរងក់នៅចុងប្រយោគដើម្បីឱ្យរាងតូចលួងវិញ គេក៏មិនដឹងដូចគ្នាដែរថាទៅបានអាចរិតនឹងមកពីណាទាំងដែលពីមុនមកមិនដែលបែបនឹងសោះឬមួយក៏នាយពិតជាស្រឡាញ់ថេយ៉ុងពិតមែនហើយទេដឹង?ទេប្រហែលជាមិនអាចទេថេយ៉ុងជាប្រុសគេមិចនឹងអាចពិតប្រាកដជាមួយទៅ គេនៅត្រូវការកូនដែលជាសាច់ឈាមបង្កើតដើម្បីបន្តពូជពង្សវង្សត្រកូលបន្តទៀតមិនអាចបែបនឹងទេ ។ទាំងនេះគឺជាសំនួរនិងចម្លើយដែលនាយតែងតែសួរហើយនឹងឆ្លើយមកដោយខ្លួនឯងតែវានៅតែមិនអាចធ្វើឱ្យចិត្តគេស្ងប់ដដែលមកទល់ពេលនេះគេនៅមិនទាន់យល់ច្បាស់ចំពោះអារម្មណ៍ខ្លួនឯងនៅឡើយទេមិនដឹងថា តើវាជាការស្រឡាញ់?ឬមួយក៏គ្រាន់តែអារម្មណ៍ចង់បានចង់ឈ្នះតែប៉ុណ្ណោះ?តែដឹងត្រឹមថាថេយ៉ុងធ្វើឱ្យគេមានអារម្មណ៍ថាប្លែក មើលទៅគួរឱ្យស្រឡាញ់បានគ្រប់ពេលហើយពេលនៅជាមួយគ្នាធ្វើឱ្យនាយមានអារម្មណ៍ថាមានក្តីសុខយ៉ាងចម្លែកទាំងដែលនាយមិនធ្លាប់មានពីមុនមកជាមួយអ្នកណាទាំងអស់សូម្បីតែគ្រួសារ
"អត់ទេ មិញនេះអូននៅមិនទាន់បាត់ខឹងនៅឡើយចឹងបងទេដែលត្រូវលួងអូននោះ"ថេយ៉ុង និយាយព្រមទាំងបែរមុខចេញធ្វើដូចជាកំពុងតែងក់ងរនឹងនាយយ៉ាងចឹង
"ក៏បានបងលួងអូនក៏បានតែបងត្រូវលួងតាមវិធីបងហើយណា សឺត"ជុងហ្គុក ថាហើយក៏ឱនទៅថើបថ្ពាល់ក្រពុំប៉ោងៗអ្នកម្ខាងទៀតភ្លាមៗមិនចាំការអនុញ្ញាតជាមុនធ្វើឱ្យអ្នកដែលត្រូវគេថើបនោះបើកភ្នែកធំៗបែបភ្ញាក់ផ្អើលស្អីគេវិធីលួងរបស់នាយគឺថើបនេះហេ៎សពិតជាចំណេញលើចំណេញមែនប្រុសម្នាក់នេះ
"យ៉ាងមិចដែរឈប់ខឹងឬនៅ បើនៅ សឺត"ជុងហ្គុកមិននិយាយតែមាត់នៅឱនទៅថើបគេបានមួយខ្សឺតទៀត
"ឈប់ខឹងឬ..."ជុងហ្គុក និយាយប្រុងនឹងឱនមុខទៅម្តងទៀតតែត្រូវថេយ៉ុងកាត់ជាមុន
"បានហើយៗឈប់ខឹងក៏បានមនុស្សកេងចំណេញ ឆឹស ឈប់និយាយហើយមកជួយអូននឹងបានឆាប់ហើយឆាប់បានសម្រាក"ថេយ៉ុង ធ្វើមាត់ស្រួចៗហើយក៏បញ្ជាឱ្យជុងហ្គុកជួយនឹងបានឆាប់ហើយចំណែកឯនាយក៏មិនបានបដិសេធដែរព្រោះយ៉ាងណាក៏ត្រូវតែជួយស្រាប់ហើយនឹងបានឆាប់សម្រាកដូចគ្នាព្រោះធ្វើការឡើងមួយព្រឹកធំហើយនាយក៏ហត់ដូចគ្នា

គំនំុស្នេហ៍កូនភ្លោះ (ចប់)Donde viven las historias. Descúbrelo ahora